សូមណែនាំព្រឹត្តិការណ៍បារខែមកំពង់ចាម 2014

សេចក្តីណែនាំ

ព្រឹត្តិការណ៍បារខែម​កំពង់ចាម ២០១៤ ជា​ព្រឹត្តិការណ៍មួយដែល​ប្រមូល​ផ្ដុំ​អ្នក​មាន​បទពិសោធន៍​ក្នុង​ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា បទពិសោធន៍​ធ្វើអាជីវកម្ម ដើម្បី​​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ទាំង​នោះ​ដល់​សិស្ស​និស្សិត បុគ្គលិក​អង្គការ ក្រុមហ៊ុន​នានា ​ក្នុង​ទី​រួម​ខេត្ត​កំពង់ចាម ជាមួយ​ប្រធានបទ​ទាក់ទង​ទៅ​នឹង បច្ចេកវិទ្យា និង​សហគ្រិនភាព ក៏​ដូចជា​ចំណេះដឹង​អ៊ីនធឺណិត​និង​ព័ត៌មាន​សង្គម ការងារ ជាដើម។ នេះ​ជា​​ឱកាស​ពិសេស​សម្រាប់ យុវជន/យុវនារី​ ក្នុង​ខេត្ត​កំពង់ចាម​ជួប​ជាមួយ​វាគ្មិន​ដែល​អញ្ជើញ​មកពី​បណ្ដា​ស្ថាប័ន​នានា ក៏​ដូចជា​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ផង​ដែរ​។ ព្រឹត្តិការណ៍​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ ​ថ្ងៃទី១៩-២០ ខែ​កក្កដា ឆ្នាំ២០១៤ នៅ សាកលវិទ្យាល័យ​ ជា ស៊ីម កំចាយមារ ខេត្ត​កំពង់ចាម។

Photo Credits: Barcamp

Photo Credits: Barcamp

លក្ខណៈពិសេស 

អ្នកចូលរួមនឹងអាចទទួល​បាន​ចំណេះដឹង និង​គំនិត​ថ្មីៗ ដោយ​ជួប​ជា​មួយ វាគ្មិន អ្នកជំនួញ អ្នក​និយម​បច្ចេកវិទ្យា អ្នក​ទីផ្សារ និងមនុស្ស​ច្រើន​ទៀត​។ ពួកគេក៏អាចប្រើឱកាសនៅក្នុង ព្រឹត្តិការណ៍នេះដើម្បីភ្ជាប់​ទំនាក់ទំនង​ជា​មួយ​វាគ្មិន និង​អ្នក​ចូលរួម​ដទៃទៀតសម្រាប់​ឱកាស​ការងារ និង​អាជីវកម្ម​របស់​អ្នក​ទៅ​ថ្ងៃក្រោយ។ លើសពីនេះទៅទៀតក៏មាន​ឱកាស​ទទួល​បាន​អាវយឺតពី​កម្មវិធី (មាន​កំណត់) និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ​ពី​បណ្ដា​ក្រុមហ៊ុន​ឧបត្ថម្ភ​នានា។

អំពីប្រធានបទ

ក្នុង​កម្មវិធី​រយៈពេល​ ១ថ្ងៃកន្លះនេះនឹង​មាន​បទ​បង្ហាញ​ប្រមាណ​ជា ៦៥ ប្រធានបទ និង​វាគ្មិន ៤០នាក់។ ដូច្នេះ​សូម​ចាប់​យក​ឱកាស​នេះ ​ដោយ​ជ្រើសរើស​បទ​បង្ហាញ​ណា​ដែល​អ្នក​ចាប់​អារម្មណ៍​ជាងគេ ដែល​ប្រធាន​បទ​នីមួយៗ​មាន​បិទ​នៅ​តារាង​ប្រធាន​បទ​ធំ​មួយ​នៅ​បរិវេណ​កម្មវិធី។ ប្រធានបទ​អាច​ទាក់ទង​ទៅ​នឹង​បច្ចេកវិទ្យា​ទូរស័ព្ទ, វេបសាយ, ការ​សរសេរ​កម្មវិធី, សន្តិសុខ​ព័ត៌មាន, ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា ព័ត៌មានវិទ្យា, សហគ្រិនភាព, ការ​លើក​ទឹកចិត្ត, ការ​បណ្ដុះ​គំនិត​អាជីវកម្ម, ទីផ្សារ​ឌីជីថល​, ប្រព័ន្ធ Online និង​បច្ចេកវិទ្យា Cloud ។ល។

ប្រសិនបើអ្នកមានស្មាតហ្វូន អ្នកអាចទាញយកកម្មវិធីបារខែមកម្ពុជាពី  Play Store ឬ Apps Store  ឬស្វែងរកព័ត៌មានលំអិតអំពីប្រធានបទតាមរយៈ គេហៈទំព័រនេះ។ រាល់ប្រធានបទ នីមួយៗដែលអ្នកបានជ្រើសរើសមានរយៈពេលមួយម៉ោង។

របៀបវារៈ

ថ្ងៃទី 1: ១៩ កក្កដា 2014

​​​​​​​​​ម៉ោង ៧:៣០ ព្រឹក- ៨:៣០ ព្រឹក      ៖         ចុះឈ្មោះ និង​ទស្សនា​ពិព័រណ៍​ផ្សេងៗ

ម៉ោង ៨:៣០ ព្រឹក-  ៩:០០ ព្រឹក       ៖         បើក​កម្មវិធី

ម៉ោង ៩:០០ ព្រឹក – ១០:០០ ព្រឹក     ៖         សិក្ខាសាលាទី ១

ម៉ោង ១០:០០ ព្រឹក​ – ១១:០០ ព្រឹក  ៖         សិក្ខាសាលាទី ២

ម៉ោង ១១:០០ ព្រឹក – ១២:០០ ព្រឹក  ៖         សិក្ខាសាលា​ទី ៣

ម៉ោង ១២:០០ ថ្ងៃ​- ១:៣០ រសៀល  ៖         សម្រាក​អាហារ​ថ្ងៃត្រង់ (រៀងខ្លួន)

ម៉ោង ១:៣០ ថ្ងៃ​​ – ២:០០ រសៀល    ៖         កម្មវិធី​កម្សាន្ត សំដែង​ និង​ចាប់​រង្វាន់

ម៉ោង ២:០០ រសៀល​ – ៣:០ រសៀល៖       សិក្ខាសាលាទី ៤

ម៉ោង ៣:០០ រសៀល​ – ៤:០០ រសៀល៖     សិក្ខាសាលា​ទី ៥

ម៉ោង ៤:០០ រសៀល​ – ៥:០០ ល្ងាច ៖         សិក្ខាសាលា​ទី ៦

ម៉ោង ៥:០០ ល្ងាច​ – ៥:៣០ ល្ងាច    ៖         កម្មវិធី​កម្សាន្ត និង ថតរូប

ថ្ងៃទី 2: ២០ កក្កដា 2014

ម៉ោង ៨:០០ ព្រឹក​​ – ៩:០០ ព្រឹក       ​ ៖         ចុះឈ្មោះ

ម៉ោង ៩:០០ ព្រឹក​​ – ១០:០០ ព្រឹក     ៖         សិក្ខាសាលាទី ៧

ម៉ោង ១០:០០ ព្រឹក​​ – ១១:០០ ព្រឹក  ៖         សិក្ខាសាលា​ទី ៨

ម៉ោង ១១:០០ ព្រឹក​​ – ១២:០០ ព្រឹក  ៖         សិក្ខាសាលា​ទី ៩

ម៉ោង ១២:០០ ថ្ងៃត្រង់                      ​​ ៖         បិទ​កម្មវិធី

ពត៌មានបន្ថែម

សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាខា​ខេត្ត​កំពង់ចាម មានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៧ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។​ សូមចុចទីនេះដើម្បីមើលផែនទី

អ្នកអាចចុះបញ្ជីវត្តមានរបស់អ្នកនៅទីនេះ ! សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនង មកកាន់លោក ជី សុផាត ជាអ្នកដឹកនាំ​រៀបចំ​កម្មវិធី​បារខែម​កំពង់ចាម 2014  តាមរយៈទូរស័ព្ទ លេខ 077 590 555 ឬតាមរយៈអ៊ីម៉ែល info@barcampcambodia.org ។

ជួបគ្នានៅបារខែមកំពង់ចាម 2014 !