សូមណែនាំព្រឹត្តិការណ៍ បារខែម បាត់ដំបង 2014

សេចក្តីណែនាំ

ព្រឹត្តិការណ៍បារខែមបាត់ដំបងជាបណ្តាញនៃព្រឹត្តិការណ៍បារខែមកម្ពុជា ហើយជាព្រឹត្តិការណ៍មួយដែលមានគោលបំណងដើម្បីប្រមូលផ្តុំមនុស្សជាសហគមន៍ – មិនថាអ្នកដែលមាន បទពិសោធន៍ខាងផ្នែកបច្ចេកវិទ្យាឬអ្នកដែលមានគំនិតអាជីវកម្មនោះទេ ពួកគេចូលរួមដើម្បី ចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់សិស្សនិស្សិត អង្គការក្រៅរដ្ឋាភិបាលនិងក្រុមហ៊ុន នានានៅក្នុងទីក្រុង។ ពួកគេនឹងគ្របដណ្តប់ប្រធានបទដែលទាក់ទងទៅនឹងបច្ចេកវិទ្យា សហគ្រិនភាព ចំនេះដឹងអំពីអ៊ីនធឺណិត ក៏ដូចជាព័ត៌មានសំខាន់ៗដែលទាក់ទងទៅនឹងសង្គម ផងដែរ។

ព្រឹត្តិការណ៍ឆ្នាំនេះនឹងប្រមូលផ្តុំយុវជននិងយុវតីនៅក្នុងខេត្តបាត់ដំបងព្រមទាំងវាគ្មិនជាតិនិង អន្តរជាតិនៅតាមស្ថាប័ននានា។ ព្រឹត្តិការណ៍នៅឆ្នាំនេះនឹងត្រូវធ្វើឡើងនៅសាកលវិទ្យាល័យ បាត់ដំបង ចាប់ពីថ្ងៃទី 24 ដល់ 25 ខែឧសភា ឆ្នាំ 2014 ។

លក្ខណៈពិសេស 

អ្នកចូលរួមនឹងអាចទទួលបាននូវចំណេះដឹងនិងគំនិតថ្មីៗ ដោយបានជួបជាមួយវាគ្មិន អ្នកជំនាញបច្ចេកវិទ្យានិងមនុស្សច្រើនទៀត។ ពួកគេក៏អាចប្រើឱកាសនៅក្នុងព្រឹត្តិការណ៍នេះ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយវាគ្មិន និង អ្នកចូលរួមដទៃទៀតសម្រាប់ឱកាសការងារនិងការ បណ្តាក់ទុនអាជីវកម្មនាពេលអនាគត។ លើសពីនេះទៅទៀតក៏មានការផ្តល់ជូននូវអាយឺត (មានកំណត់) និងវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀតជាច្រើនពីម្ចាស់ឧបត្ថម្ភផងដែរ ។

អំពីប្រធានបទ

ក្នុងអំឡុងពេលពាក់កណ្តាលថ្ងៃទីមួយនៃព្រឹត្តិការណ៍នេះនឹងមានបទបង្ហាញជាច្រើនដែលក្នុងនោះមានប្រធានបទប្រមាណជា 65 ប្រធានបទ និងវាគ្មិនប្រមាណជា 40 នាក់។ យើងសូមណែ នាំអោយអ្នកតាមដានលើរបៀបវារៈ និង ជ្រើសរើសប្រធានបទដែលអ្នកចាប់អារម្មណ៍ ប្រធានបទនីមួយៗនឹងត្រូវបង្ហាញនៅលើតារាងប្រធានបទនៅក្នុងសាលធំមួយដែលប្រធានបទទាំងនោះទាក់ទងទៅនិងបច្ចេកវិទ្យាទូរស័ព្ទ បណ្តាញអ៊ីនធឺណេត ការសរសេរកម្មវិធី សុវត្ថិភាពព័ត៌មាន អាជីពនៅក្នុងវិស័យបច្ចេកវិទ្យា ភាពជាសហគ្រិន ការលើកទឹកចិត្ត ការបណ្តុះបណ្តាលគំនិតអាជីវកម្ម ទីផ្សារឌីជីថល និង បច្ចេកវិទ្យា cloud។

ប្រសិនបើអ្នកមានស្មាតហ្វូន អ្នកអាចទាញយកកម្មវិធីបារខែមកម្ពុជាពី  Play StoreApps Store  ឬស្វែងរកព័ត៌មានតាមរយៈ គេហៈទំព័រនេះ។ រាល់ប្រធានបទនីមួយៗដែលអ្នកបាន ជ្រើសរើសមានរយៈពេលមួយម៉ោង។

របៀបវារៈ

ថ្ងៃទី 1: 24 ឧសភា 2014

ម៉ោង 7:30 ព្រឹក –  8:30 ព្រឹក : ចុះឈ្មោះ និង​ទស្សនា​ពិព័រណ៍​ផ្សេងៗ

ម៉ោង 8:30 ព្រឹក – 9:00 ព្រឹក : បើកកម្មវិធី

ម៉ោង 9:00 ព្រឹក – 10:00 ព្រឹក : សិក្ខាសាលាទី 1

10:00 ព្រឹក - ម៉ោង 11:00 ព្រឹក : សិក្ខាសាលាទី 2

ម៉ោង 11:00 ព្រឹក – 12:00 ព្រឹក : សិក្ខាសាលាទី​ 3

12:00 – 1:30 ល្ងាច : សំរាកអាហារថ្ងៃត្រង់

1:30 – 2:00 រសៀល : ​​ កម្មវិធី​កម្សាន្ត សំដែង​ និង​ចាប់​រង្វាន់

2:00 រសៀល – 3:00 ល្ងាច : សិក្ខាសាលាទី 4

3:00 ល្ងាច – 4:00 ល្ងាច : សិក្ខាសាលាទី 5

4:00 ល្ងាច – 5:00 ល្ងាច : សិក្ខាសាលាទី 6

ម៉ោង 5:00 ល្ងាច – ម៉ោង 5:30 នាទីល្ងាច : កម្មវិធីកំសាន្ត និង ថតរូប

ថ្ងៃទី 2: 25 ឧសភា 2014

ម៉ោង 8:00 ព្រឹក – 9:00 ព្រឹក : ចុះឈ្មោះ

ម៉ោង 9:00 ព្រឹក – 10:00 ព្រឹក : សិក្ខាសាលាទី 7

10:00 ព្រឹក - ម៉ោង 11:00 ព្រឹក : សិក្ខាសាលាទី 8

ម៉ោង 11:00 ព្រឹក – 12:00 ព្រឹក : សិក្ខាសាលាទី 9

ម៉ោង 12:00 ថ្ងៃត្រង់ : បិទកម្មវិធី

ពត៌មានបន្ថែម

សាកលវិទ្យាល័យបាត់ដំបង មានទីតាំងស្ថិតនៅផ្លូវជាតិលេខ 5 សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សូមចុចទីនេះដើម្បីមើលផែនទី

អ្នកអាចចុះបញ្ជីវត្តមានរបស់អ្នកនៅ ទីនេះ ! សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនង មកកាន់លោក ជី សុផាត ជាអ្នកដឹកនាំ​រៀបចំ​កម្មវិធី​បារខែម​បាត់ដំបង 2014  តាមរយៈ ទូរស័ព្ទលេខ 077 590 555 ឬតាមរយៈអ៊ីម៉ែល info@barcampcambodia.org ។

ជួបគ្នានៅបារខែម​បាត់ដំបង 2014 !

Edited by Cally Cheung