សូមណែនាំប្រព័ន្ធប្រតិបត្តិការ Android 5.0 lollipops

ដោយបានពាំនាំមកជាមួយនូវ​​លក្ខណៈ​ពិសេស​ថ្មី​ជា​ច្រើន​ពី​ការ​រចនា​​ថ្មី​​នៃការ​ជូន​ដំណឹង​ផ្ទាល់​ខ្លួន​ សូមទទួលយកនូវការអាប់ដេត​ថ្មី​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ពី​ប្រព័ន្ធ​ប្រតិបត្តិការ Android ។

ក្រុមហ៊ុន Google បាន​បង្ហាញ​ពីចំណុច​ប្រទាក់​ថ្មី​មួយ​សម្រាប់​អ្នក​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ។ នេះ​វា​មិន​ត្រឹម​តែ​ធ្វើអោយ​ប្រសើរ​ឡើង​នូវ​រូបរាង​នៃ​ចំណុច​ប្រទាក់​របស់ប្រព័ន្ធ​ប្រតិបត្តិការ Android តែប៉ុននោះ​ទេ ​ប៉ុន្តែការឆ្លើយតបរបស់វាមានភាពល្អប្រសើរ​ផង​ដែរ​។ ការរចនាលើ​សម្ភារៈ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android lollipops បានភ្ជាប់​ធាតុ​ទាំង​ការ​រចនា​ដ៏​ល្អ​និង​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ដែល​អាច​ឱ្យ​អ្នក​ប្រើ​ប្រាស់​ជា​លើក​ដំបូង​ដើម្បី​រុករកបាន​យ៉ាង​លឿន​នៅ​លើ​ចំណុច​ប្រទាក់​ថ្មីរបស់​ប្រព័ន្ធ​ប្រតិបត្តិការ Android​ ។ ឥឡូវ​នេះ​អ្នក​ប្រើ​ប្រាស់អាច​ដេញ​ស្រមោល​​ក្នុងពេល​វេលា​ជាក់ស្តែងហើយ​ការ​រីករាយ​ជាមួយនឹង​ទស្សនីយភាព 3D នៅ​លើ​ឧបករណ៍​របស់​ខ្លួន​។

Screen Shot 2014-11-12 at 4.03.20 pm

ប្រភពរូបថត: Android

ការ​ជូន​ដំណឹង​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី (OS​) ​កាន់តែមានថាមវន្ត​ជាងមុនបន្ថែមទៀត ​ដែល​ធ្វើ​ឱ្យអ្នក​ប្រើប្រាស់អាចពង្រីក​ឬ​បិទ​ការ​ជូន​ដំណឹង​ផ្ទាល់ខ្លួន​សំរាប់រយៈ​ពេល​ជាក់លាក់​ណាមួយ​។ ដោយ​ផ្អែក​លើ​ការ​កំណត់​ភាពជាឯកជន​​ផ្ទាល់​ខ្លួន​របស់​អ្នក​និង​លេខទំនាក់ទំនង​ដែល​អ្នក​​ទាក់ទង​ជាមួយ​​ញឹកញាប់​ធ្ការបន្ទាន់សម័យថ្មី​ដ៏​ឆ្លាត​វៃនេះ​នឹង​ជួយ​អ្នក​ក្នុងការកំណត់​អាទិភាព​នៃការជូន​ដំណឹង​របស់​អ្នក​។

Screen Shot 2014-11-12 at 4.02.54 pm

ប្រភពរូបថត: Android

កិច្ចការចំរុះ​ត្រូវ​បានឈាន​ទៅដល់​កម្រិត​ថ្មី​មួយ​ទាំងមូល​ ឥឡូវ​នេះ​អ្នក​អាច​ផ្លាស់ប្តូ​រ​បាន​យ៉ាង​ងាយ​ស្រួល​រវាង​ប្រតិ​ប​ត្តិ​ការ​នានា​នៅ​ក្នុង​កម្មវិធី​មួយ​ដោយ​ខ្លួន​ឯង​។ ចូរ​និយាយថា​ អ្នក​កំពុងតែ​ធ្វើការ​នៅ​លើ Google Drive​ ការបន្ទាន់​សម័យ​នេះ​អនុញ្ញាត​ឱ្យ​អ្នក​ប្ដូរ​រវាង​ឯកសារ​ជា​ច្រើន​នៅ​លើ​ថា​ស​របស់​អ្នក​ដោយ​ខ្លួន​ឯង​។

ទម្រង់​អ្នក​ប្រើប្រាស់​នៅលើ lollipops នេះ​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អាចប្តូ​រ​ទម្រង់​បានគ្រប់វិនាទីដោយគ្មាន​បញ្ហា​។ ការខ្ទាស់កម្មវិធី​ក៏អាចធ្វើទៅបានផង​ដែរ​ ​ដើម្បី​ធានា​ថា​អ្នក​ប្រើប្រាស់​នឹង​មិន​អាច​ចាកចេញ​ពី​កម្មវិធី​ជាក់លាក់ណាមួយបានទេ​។ មុខងារ​នេះ​គឺ​ជា​ការ​ល្អ​ឥត​ខ្ចោះ​ជា​ពិសេស​ប្រសិន​បើ​អ្នក​មាន​ក្មេង​ៗ​លេង​ហ្គេម​នៅ​លើ​ទូរស័ព្ទ​របស់​អ្នក​ឬ​ក៏មានមនុស្ស​ចម្លែកណា​មួយ​​ខ្ចី​ទូរស័ព្ទ​របស់​អ្នក ​!

អ្នក​អាច​នាំយកទូរស័ព្ទ Android របស់​អ្នក​ទៅកាន់កន្លែងធ្វើការ​ជាមួយ​ទម្រង់​ការងារ​សុវត្ថិភាព​នៅ​លើ​ទូរស័ព្ទ​របស់​អ្នក​។ ទម្រង់​នេះ​មានសុវត្ថិភាពនិង​បែងចែក​បាន​ទាំង​ការ​ជូន​ដំណឹង​ការងារ​និងការ​ជូន​ដំណឹង​ផ្ទាល់​ខ្លួន ​បើ​ទោះ​បី​ជា​ទម្រង់​ទាំង​ពីរ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​កម្មវិធី​តែមួយក៏ដោយ ​ដែលនេះ​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់ទូរស័ព្ទ Android របស់​អ្នក​បានសម្រាប់​ទាំង​ការងារនិង​​សំរាប់កិច្ចការផ្ទាល់ខ្លួនរបស់អ្នក !