បទសម្ភាសន៍ជាមួយលោក Zokhir Rasulov ប្រធានផ្នែកឌីជីថលប្រចាំធនាគារ ABA

សេវាធនាគារតាមទូរស័ព្ទហាក់បីដូចជាអ្វីដែលថ្មីបន្តិចសម្រាប់ប្រជាជននៅក្នុងប្រទេសកម្ពុជា។ ធនាគារ ABA គឺជាធនាគារដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលបានចាប់ផ្តើមកម្មវិធីទូរស័ព្ទដៃដែលអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួនអាចធ្វើប្រតិបត្តិការធនាគារបាននៅគ្រប់ទីកន្លែងទាំងអស់។

នៅពេលដែលកម្មវិធីនេះត្រូវបានបង្កើតឡើងនឹងដាក់អោយប្រើប្រាស់កាលពីឆ្នាំមុន គោលបំណងសំខាន់បំផុតនោះគឺដើម្បីជួយអោយធនាគារអាចផ្តល់សេវាកម្មបានកាន់តែងាយស្រួលបន្ថែមទៀត។ ធនាគារ ABA បានទទួលមតិត្រលប់ជាច្រើនពីទីផ្សារថា ជាញឹកញាប់ធនាគារត្រូវបាន ប្រើប្រាស់ពេលវេលាជាច្រើនហើយអតិថិជនបានប្រឈមមុខនឹងការលំបាកជាច្រើនដូចជា ការស្ទះចរាចរណ៍ ខ្វះកន្លែងចតរថយន្ត ឬសូម្បីតែការឆ្ងល់ថាតើធនាគារនេះបើកនៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកជាក់លាក់ឬនៅថ្ងៃចុងសប្តាហ៍ដែរឬទេ។

ឥឡូវនេះកម្មវិធីទូរស័ព្ទដៃ ABA គឺអាចប្រើប្រាស់បានសំរាប់អ្នកទាំងឡាយណាដែលមានគណនី ABA ផ្ទាល់ខ្លួន ដើម្បីជាមធ្យោបាយដ៏លឿន ងាយស្រួល និងមានសុវត្ថិភាពមួយសម្រាប់មនុស្សក្នុងធនាគារ។ Geeks in Cambodia បានជួបសម្ភាសន៍ជាមួយលោក Zokhir Rasulov មកពីធនាគារ ABA ដោយនិយាយបន្ថែមទៀតអំពីកម្មវិធីធនាគាររបស់ពួកគេ។

កិច្ចសំភាសន៍នេះត្រូវបានកែសម្រួលសម្រាប់ភាពច្បាស់លាស់។

តើលោកអាចប្រាប់យើងបន្ថែមទៀតបានទេអំពីកម្មវិធីនេះក៏ដូចជារបៀបដែលវាដំណើរការ?

ចាប់តាំងពីកម្មវិធីនេះបានចូលទីផ្សារមក វាមានលក្ខណៈពិសេសជាមូលដ្ឋានដូចជា ការពិនិត្យមើលសមតុល្យនិងការផ្ទេរប្រាក់រវាងគណនី – ទាំងរវាងគណនីផ្ទាល់ខ្លួន និងគណនីណាមួយផ្សេងទៀតរបស់ធនាគារ ABA។

លើសពីនេះទៅទៀត កម្មវិធីនេះក៏អនុញ្ញាតឱ្យអ្នកអាចចំណាយសម្រាប់ការបង់ថ្លៃសេវាជាក់លាក់មួយចំនួនផងដែរដូចជា ការបញ្ចូលប្រាក់ទៅក្នុងទូរស័ព្ទដៃ និងការបង់វិក័យប័ត្ររបស់អ្នក។ សេវាទាំងនេះកំពុងតែកើនឡើងជារៀងរាល់ខែ។ ឥឡូវនេះអ្នកអាចទិញសំបុត្ររថយន្តក្រុងនិងចំណាយសម្រាប់ការទូទាត់ថ្លៃអគ្គិសនីឬទឹករបស់អ្នក។ ការផ្តល់សេវាទាំងអស់នេះត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃជាមួយនឹងកម្មវិធីនេះ។

Zokhir Rasulov, Chief Digital Officer at ABA Bank

លោក: Zokhir Rasulov ប្រធានផ្នែកឌីជីថលប្រចាំធនាគារ ABA

តើលោកទទួលបានការឆ្លើយតបអ្វីខ្លះពីទីផ្សារ?

នៅពេលដែលកម្មវិធីទូរស័ព្ទដៃ ABA ត្រូវបានចាប់ផ្តើមឡើងជាលើកដំបូង ជាទូទៅទីផ្សារមានភាពសប្បាយរីករាយជាខ្លាំង ហើយពួកគេបានផ្ដល់យោបល់ត្រលប់ល្អៗជាច្រើនមកកាន់ពួកយើង។ ប៉ុន្តែវាមិនទាន់ល្បីភ្លាមៗនោះទេ។ វាត្រូវបានចំណាយពេលវេលាខ្លះៗ ហើយយើងយល់ថានេះជាលក្ខណៈពិសេសថ្មីនៅលើទីផ្សារ ដូច្នេះវាទាមទារអោយមានការបន្ថែមការយល់ដឹងទៅកាន់ទីផ្សារមួយចំនួន។ ដូច្នេះយើងបានផលិតវីដេអូបង្ហាត់បង្ហាញព្រមទាំងពាណិជ្ជកម្មតាមទូរទស្សន៍ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់យល់ដឹងពីរបៀបដើម្បីដំណើរការកម្មវិធី។

ឧទាហរណ៍ចេញពីជីវិតពិតមួយពីទីផ្សារនោះគឺថា បុរសម្នាក់បាននិយាយថាកត្តាចំបងក្នុងការជ្រើសរើសប្រើប្រាស់ធនាគារដទៃទៀតនោះគឺថា ពួកគេមានកន្លែងចតរថយន្តធំ! ដូច្នេះខ្ញុំបាននិយាយប្រាប់គាត់ថា ប្រសិនបើគាត់ប្រើប្រាស់សេវាធនាគារ ABA នោះគាត់អាចប្រើប្រាស់សេវានានាដែលយើងមាននៅក្នុងទីក្រុងដូចជា ម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់បញ្ញើជាសាច់ប្រាក់, សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត ហើយពិតណាស់នោះគឺកម្មវិធីទូរស័ព្ទដៃ។

ដូច្នេះគាត់បានសាកល្បងកម្មវិធីនេះ ហើយនៅថ្ងៃបន្ទាប់គាត់បានហៅទូរស័ព្ទទៅកាន់ខ្ញុំវិញហើយប្រាប់ខ្ញុំថា កម្មវិធីនេះពិតជាអស្ចារ្យណាស់ហើយគាត់ក៏បានបើកគណនីមួយទៅ។

តើលោក អាចប្រាប់យើងបន្ថែមទៀតបានទេអំពីលក្ខណៈពិសេសដែលអាចប្រើបាននៅក្នុងកម្មវិធីនេះ ឬប្រសិនបើមានលក្ខណៈពិសេសល្អៗណាមួយនាពេលអនាគតនោះ?

តាមរយៈកម្មវិធីរបស់យើង អ្នកប្រើប្រាស់អាចមានសិទ្ធិចូលដំណើរការទៅកាន់សេវាទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក  (E-cash service) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើប្រាក់ទៅកាន់ម៉ាស៊ីនអេធីអឹមណាមួយ និងដកវាដោយគ្មានកាតរបស់អ្នក។ សេវានេះធ្វើការតាមរយៈលេខកូដជាក់លាក់មួយដែលត្រូវបានផ្ញើតាមរយៈកម្មវិធីនេះទៅកាន់លេខទូរស័ព្ទណាមួយដែលអាចជាលេខផ្ទាល់ខ្លួនរបស់អ្នក ហើយអ្នកអាចបញ្ចូលលេខកូដចូលទៅក្នុងម៉ាស៊ីន ATM ដើម្បីដកប្រាក់ចេញពីទីនោះបាន។ ការនេះពិតជាអាចជួយអ្នកបាននៅពេលដែលអ្នកភ្លេចយកកាបូបលុយមកតាមខ្លួន ឬក៏មានមានសាច់ញាតិនៅក្នុងតំបន់ជនបទឬដើម្បីជួយមិត្តភក្តិនៅក្នុងពេលមានតម្រូវការ។

ដើម្បីផ្តល់សុវត្ថិភាពដល់កម្មវិធីរបស់យើង យើងបានទើបបានណែនាំលក្ខណៈពិសេស សម្គាល់តាមស្នាមម្រាមដៃ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចឡុកចូលទៅកាន់កម្មវិធីទូរស័ព្ទដៃ ABA តាមរយៈម៉ាស៊ីនស្កេនម្រាមដៃដែលមាននៅលើស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធ Android និងទូរស័ព្ទ iPhone ជំនាន់ថ្មី ។

មិនយូរមិនឆាប់ ជាមួយនឹងការចេញផ្សាយកម្មវិធីទូរស័ព្ទដៃ ABA ថ្មីនេះ អ្នកនឹងអាចទទួលបាន និងប្រើប្រាស់ម៉ាស្ទ័រកាតនិម្មិតផងដែរ។ ដោយការប្រើប្រាស់សេវាកម្មនេះ អ្នកអាចទប់ស្កាត់ចំនួនទឹកប្រាក់ចំនាយដែលបានបញ្ជាក់សម្រាប់ខ្លួនអ្នកដើម្បីប្រើប្រាស់ដោយគ្មានសាច់ប្រាក់ផ្ទាល់ ដែលនេះជាការអស្ចារ្យមួយសម្រាប់អ្នកដែលធ្វើប្រតិបត្តិការនៅតាមអនឡាញ។

យើងក៏ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយផងដែរនៃការធ្វើតេស្តដើម្បីចេញផ្សាយកម្មវិធីកំណែជាភាសាខ្មែរដែលយើងសង្ឃឹមថានឹងផ្តល់អោយអ្នកប្រើប្រាស់ជាច្រើនដែលមិនយល់ពីភាសាអង់គ្លេសដើម្បីអាចអោយពួកគេប្រើប្រាស់កម្មវិធីនេះបានងាយស្រួលផងដែរ។

E-cash is one of the features available on the ABA app

សេវា E-cash គឺជាលក្ខណៈពិសេសមួយដែលមាននៅក្នុងកម្មវិធីទូរស័ព្ទដៃ ABA

តើលោកគិតថា កម្មវិធីនេះនឹងផ្តល់ផលជាវិជ្ជមានដល់ទិដ្ឋភាពបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា យ៉ាងដូចម្តេចខ្លះ?

នៅក្នុងយុគសម័យឌីជីថលនេះ យើងជឿជាក់ថាប្រទេសកម្ពុជាត្រូវបានទទួលយកបច្ចេកវិទ្យាទំនើបៗជាច្រើន ហើយវាបានជំរុញឱ្យមនុស្សម្នាប្រើប្រាស់ស្មាតហ្វូនកាន់តែច្រើន។ នៅក្នុងដំណាក់កាលនេះ វាបានផ្លាស់ប្តូររបៀបរបបរស់នៅប្រចាំថ្ងៃនិងទម្លាប់របស់ប្រជាជន ដែលមានន័យថាឥឡូវនេះវាជាការប្រកួតប្រជែងរបស់អ្នកដែលនឹងនាំយកបច្ចេកវិទ្យាចុងក្រោយបំផុតជាលើកលើកដំបូងដោយសារតែអ្នកដទៃទៀតនឹងគ្រាន់តែទទួលយកបច្ចេកវិទ្យានេះ។ ដូច្នេះ ធនាគារ ABA សង្ឃឹមថានឹងបន្តនៅជួរមុខដើម្បីណែនាំបច្ចេកវិទ្យាទៅកាន់ទីផ្សារកម្ពុជា។

តាមរយៈការឆ្ពោះទៅមុខ តើធនាគារ ABA មានគម្រោងអ្វីខ្លះដើម្បីបង្កើនបទពិសោធទីផ្សារបច្ចេកវិទ្យានេះ?

ជាការពិតណាស់ យើងពិតជាមានគំនិតយ៉ាងច្បាស់លាស់ពីទីកន្លែងដែលយើងចង់នាំយកកម្មវិធីនេះក៏ដូចជាបច្ចេកវិទ្យាអ្វីដែលយើងចង់អនុវត្ត ប៉ុន្តែពេលនេះយើងនឹងមិនអាចប្រាប់អ្នកពីអ្វីគ្រប់យ៉ាងបាននៅឡើយទេ ព្រោះយើងចង់ធ្វើអោយមានការភ្ញាក់ផ្អើលនៅពេលដែលគម្រោងនេះលេចចេញរូបរាងឡើង។

សម្រាប់យើង GIC ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការសំគាល់មុខងារផ្សេងៗគ្នាទាំងអស់ដែលកម្មវិធីទូរស័ព្ទដៃ ABA មាន និងរបៀបដែលកម្មវិធីនេះបានផ្តល់ភាពងាយស្រួលសម្រាប់យើងទាំងអស់គ្នា។ ដូច្នេះប្រសិនបើអ្នកកំពុងតែស្វែងរកវិធីដែលងាយស្រួលនិងមានសុវត្ថិភាពក្នុងធនាគារនោះ កម្មវិធីធនាគារនេះពិតជាសាកសមបំផុតសម្រាប់អ្នក!

សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ https://www.ababank.com/personal/aba-mobile/aba-mobile-app/