កិច្ចសំភាសន៍ជាមួយចលនាស្ត្រី Woomentum

Woomentum ជឿជាក់​ថា​ស្ត្រី​មិនចាំបាច់ត្រូវការអោយគេផ្តល់​អំណាច​នោះទេ។ វា​ជា​ចលនា​មួយ​​ដែល​ស្ត្រីដើរតាមច្បាប់​របស់​ពួកគេ​​នៅ​ក្នុង​អាជីវកម្ម​។ ដែលនោះជាឆ័ត្រ​មួយ​ដែល​រួមការ​ប​ណ្តា​ក់​ទុន​ជា​ច្រើន​សម្រាប់​ស្ត្រី​ដែលចង់បង្វែរ​គំនិត​អាជីវកម្ម​របស់​ពួក​គេអោយក្លាយទៅជា​ការពិត​។ Woomentum ជា​វេទិកា​មហាជន​លើក​ដំបូង​មួយនៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​និងនៅក្នុង​ប្រទេស​ជប៉ុន​ដែល​បាន​គ្រប​ដ​ណ្ត​ប់​បាន​ទាំង​ការ​គាំទ្រ​ពាណិជ្ជកម្ម​និង​ការ​ទទួល​បាន​ការ​ផ្តល់​មូលនិធិ​ទៅកាន់សហគ្រិន​ស្ត្រី​។ ខ្ញុំ​បាន​ជួប​ជាមួយ​ស្ថាបនិក​របស់ Woomentum​, លោកស្រី Mouna Aouri Langendorf ដែល​បាន​ផ្តល់​ឱ្យ​យើង​នូវ​ការ​យល់​ដឹង​របស់​អ្នកស្រីនៅ​លើការផ្តល់មូលនិធិនិងមានអ្វីជា​ច្រើន​ទៀត​។

//

(កិច្ចសំ​ភា​ស​ន៍​នេះ​ត្រូវ​បាន​កែសម្រួល​សម្រាប់​ភាព​ច្បាស់​លាស់​)

សួស្តី Mouna តីអ្នកស្រី​អាច​ប្រាប់​យើង​អំពី​ខ្លួន​អ្នកស្រី​និង​របៀប​ដែល​អ្នកស្រី​មានបំណង​អំពី​ភាព​ជា​សហគ្រិន​នេះបានដែរឬទេ?

ខ្ញុំ​ជាជនជាតិ​ទុ​យ​នី​ស៊ី​ ខ្ញុំ​បាន​សិក្សា​វិស្វកម្ម​សំណង់​ស៊ីវិល​នៅ​ទុ​យ​នេ​ស៊ី (អាហ្វ្រិក​ខាងជើង​) ។ ខ្ញុំ​បាន​ធ្វើ​ការ​ជា​វិស្វករ​នៅ​ទីនោះ​អស់​រយៈពេល 2 ឆ្នាំ​ហើយ​បន្ទាប់​មក​ខ្ញុំ​បាន​ចាក​ចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន – នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ 25 ឆ្នាំ – ដើម្បីធ្វើការក្នុង​ផ្នែក​វិស្វកម្ម​នៅទីក្រុង​។ បន្ទាប់​ពី​ការ​ធ្វើ​ការ​ងារ​វិស្វកម្ម​ប​ច្ចេ​ក​ទេស​ ខ្ញុំ​បាន​ផ្លាស់​ប្តូ​រ​ទៅ​កាន់​ផ្នែកទីផ្សារ​និង​ធ្វើជាបុគ្គលិកផ្នែក​លក់នៅក្រុមហ៊ុនប​ច្ចេ​ក​វិទ្យា​​។ ខ្ញុំ​បាន​ដឹង​ថា ​ខ្ញុំ​មិន​ត្រឹម​តែ​ចង់​ធ្វើ​ការ​ងារ​ប​ច្ចេ​ក​ទេស​តែមួយមុខនោះទេ ខ្ញុំ​ក៏​ចង់​ទៅ​ធ្វើ​ការងារជាច្រើនជាមួយ​នឹង​មនុស្សផងដែរ​​។ ខ្ញុំ​បាន​ត្រឡប់​ទៅ​កាន់ប្រទេសទុ​យ​នេ​ស៊ីវិញ​ក្នុង​ឆ្នាំ 2006 ដើម្បី​ចាប់​ផ្តើ​ម​ក្រុម​ហ៊ុន​ពិគ្រោះ​យោបល់​ផ្ទាល់​ខ្លួន​របស់​ខ្ញុំសំរាប់រយៈពេល​ប្រហែល 5 ឆ្នាំ​។ បន្ទាប់​ពី​នោះ​​ទៀត ខ្ញុំ​និង​ស្វាមី​របស់​ខ្ញុំ​បាន​ផ្លាស់​ទីលំនៅទៅ​កាន់​តំបន់​អាស៊ី​ដោយ​សារ​តែ​បដិវត្តន៍​នេះ​។ យើង​តែងតែ​​ស្រឡាញ់​តំបន់អាស៊ី​។

ហេតុ​អ្វី​បាន​ជា​អ្នក​សម្រេច​ចិត្ត​ក្នុង​ការ​ចាប់​ផ្តើ​ម Woomentum​?

ខ្ញុំ​មាន​អាជីព​ដ៏​គួរ​ឱ្យ​រំភើបមួយ​មុន​ពេល​​ផ្លាស់ទីលំនៅ​​មកកាន់នៅ​ទីនេះ​ ហើយ​ខ្ញុំ​បានចូល​ទៅ​ក្នុង​ចង្វាក់​នោះនៃ​ការ​​អ្វីមួយអោយ​កើត​មានឡើង​​។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចាប់​ផ្តើ​ម Woomentum ដោយភាគច្រើន​ផ្អែក​លើ​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​។ ភាព​ជា​សហគ្រិន​ផ្តល់​នូវ​សេរីភាព​និង​ភាព​បត់​បែនចំពោះស្ត្រី​ដែល​ពួក​គេ​ដើរ​ដោយ​ច្បាប់​របស់​ខ្លួន​។ ដូចដែល​បាននិយាយ​ថា​ ខ្ញុំ​មិន​ចង់អោយ Woomentum ត្រូវ​បាន​គេដឹង​ថា​ជា​ចលនា​ស្ត្រី​និយមនោះទេ​។ វា​មិន​មែន​ជា​ស្ត្រី​ដែល​ទទួល​បាន​ពី​ការ​រួម​គ្នា​និង​ការ​ក្លាយ​ជា​ភាពរឹង​មាំនោះទេ​។ វា​ជា​ការ​ផ្លាស់​ប្តូ​រ​ប្រព័ន្ធ​អេកូ​ទាំង​មូល​ ដែលវា​ជារឿងធម្មតាដែលថា ស្ត្រី​ត្រូវបាន​នៅ​ទីនោះដើម្បី​ធ្វើការ​។

តើអ្វី​​ជា​និន្នាការនាពេលបច្ចុប្បន្ននេះ ​ទាក់ទង​ទៅនឹងការប្រមូលមូលនិធិ ​?

វា​មាន​ពីរ​ប្រភេទ​គឺ​: សមធម៌​ដែល​ពឹងផ្អែក​លើ​រង្វាន់​ជាមូលដ្ឋាន​។ ការពឹងផ្អែក​សមធម៌​​មិន​ត្រូវ​បាន​កំណត់​នៅ​ក្នុង​តំបន់​អាស៊ី​នា​ពេល​បច្ចុប្បន្ន​នេះទេ​។ អ្វី​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ការផ្តល់មូលនិធិននោះគឺ​ជា​ការ​បង្កើត​ថ្មី​​។ អ្នក​ចាំបាច់ត្រូវ​​មាន​រឿង​រ៉ាវដ៏​គួរ​ឱ្យ​ទាក់ទាញ​អារម្មណ៍​ មូលហេតុ​ដែលអ្នក​ធ្វើនិង​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​។ យុទ្ធនាការ​របស់​អ្នក​ចាំបាច់ត្រូវ​មាន​គោល​បំណង ​ឧទាហរណ៍​ អ្នក​អាច​នឹង​​កំពុងតែត្រូវ​បាន​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​អ្វីមួយ​។

ដូច្នេះ​តើ Woomentum គឺ​ជា​អ្វី ?

Woomentum គឺ​ជា​ស្លាកយីហោ​មួយ​​ដែល​អ្នក​អាច​រក​ឃើញ Hercolab និង CrowdFundHerLive ។ ទាំងពីរ​នេះគឺជាគម្រោង​នៃការផ្តល់មូលនិធិមួយ។ Hercolab គឺ​ជា​កន្លែង​ដែល​អ្នក​ជំនាញ​ដែល​បាន​ផ្តល់នូវ​ដំបូន្មាន​​។ CrowdFundHerLive ​គឹការផ្តល់មូលនិធិ ​ជា​កន្លែង​ដែលផ្តល់​ប្រាក់ឧបត្ថម្ភ​។ ទាំង​ពីរ​នេះ​គឺ​ជា​ដំណោះ​ស្រាយ​សម្រាប់​សហគ្រិន​នៅ​ពេល​ដែល​ពួក​គេ​ចាប់​ផ្តើ​ម​អាជីវកម្ម​របស់​ខ្លួន​។ សហគ្រិន​អាច​មាន​គំនិត​ ​ប៉ុន្តែ​មិន​មាន​ជំនាញ​នោះ​ទេ​។ Hercolab គឺ​ជា​ទីផ្សារ​ដែល​ស្ត្រី​អាច​ជួល​ស្ត្រី​នៅក្នុងតម្លៃ​សមរម្យ​ដើម្បី​ជួយ​ឱ្យ​ពួក​គេអាច​បន្ត​អាជីវកម្ម​របស់​ពួក​គេបាន​។

CrowdFundHerLive ផ្តោ​ត​លើ​ការ​ផ្តល់​មូលនិធិ​ជាសំខាន់​ ដែល​ជា​កន្លែង​ដែល​អ្នក​មាន​គោលដៅ​រយៈពេល​ខ្លី​ក្នុង​ការ​សម្រេច​បាន​នូវ​ផែន​ការ​រយៈ​ពេល​វែង​។ ឧទាហរណ៍ ​ខ្ញុំ​ត្រូវប្រាក់ចំនួន 10,000 ដុល្លារ​នៅ​ខែ​ក្រោយ​នេះ​ ដើម្បី​នាំយកមុខ​ជំនួញ​របស់​ខ្ញុំ​ទៅកាន់​កម្រិត​បន្ទាប់​។ CrowdFundHerLive បាននាំយក​មនុស្ស​ទៅកាន់ចំណុច​នោះ​ជា​កន្លែង​ដែល​ពួក​គេត្រូវ​មាន​អ្វី​មួយ​​ដើម្បី​បង្ហាញ​។ នេះ​គឺ​ដោយ​សារ​តែ​វា​ជា​ការ​លំបាក​ណាស់​ក្នុង​ការ​ផ្តល់​មូល​និធិដោយ​គ្រាន់​តែ​សម្រាប់​គំនិតមួយនោះ​។

តើ​អ្វី​ជាសកម្មភាព​ក្រៅ​ប​ណ្តា​ញ​របស់ CrowdFundHerLive​?

នាពេលថ្មីៗនេះ​យើងទើប​មាននៅ​ថ្ងៃទី 23 ខែ​កញ្ញា​នេះ​។ ស្ត្រីចំនួន 4 រូប ​បានធ្វើបទបង្ហាញទៅកាន់ក្រុម​មនុស្សនិងគណៈវិនិច្ឆ័យ ​​ដែល​គំនិត​របស់​ពួកគេ​គឺ​ជា​អ្វី​ដែលមានភាព​ជាក់ស្តែង​រួច​ទៅ​ហើយ​។ ការធ្វើបទបង្ហាញ​នេះ​មិន​មែន​គ្រាន់​តែ​និយាយ​អំពី​លុយ​នោះ​ទេ​ប៉ុន្តែ​ក៏​សម្រាប់​ស្ត្រីដែលធ្វើបទបង្ហាញផងដែរដើម្បី​ទទួល​បាន​មតិ​ដ៏​មាន​តម្លៃ​។ វា​ដូច​ជា​យើង​បានយក Kickstarter​ និង​នាំ​យក​វាទៅ​ក្រៅ​ប​ណ្តា​ញ​។ ភាព​ខុស​គ្នា​នេះ​គឺ​ថា ​យើង​មាន​វាគ្មិន​។ CrowdFundHerLive គឺ​ជា​សកម្មភាព​ក្រៅ​ប​ណ្តា​ញ​​ដ៏សំខាន់​មួយ​ជា​មួយ​នឹងការផ្តល់មូលនិធិដោយផ្ទាល់។ រាល់​សកម្មភាព​ក្រៅ​ប​ណ្តា​ញ​ទាំងអស់នេះ​ត្រូវ​បាន​បង្កើតឡើង​នៅលើ​ប​ណ្តា​ញ​ វេទិកា Kickstarter ដូចជា crowdfundherlive.com  ដែលនឹង​ចូល​មកដល់​នៅ​ចុង​ខែ​វិច្ឆិកា​នេះ​។

តើ​មានអ្វី​នៅ​ក្នុង​ហាង​សម្រាប់ Woomentum​?

ខ្ញុំ​កំពុង​រៀប​ចំ​ផែនការ​ដើម្បី​នាំ​យក Hercolab ទៅ​កាន់​ទីក្រុង San Francisco​។ សម្រាប់ CrowdFundHerLive ខ្ញុំ​​ចង់​ពង្រីកវា​នៅ​ទូទាំង​តំបន់​។

//

សេចក្តីបន្ថែម​: Mouna បានចែក​រំលែក​នូវគន្លឹះ​ដ៏កំពូល​របស់​នាង​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​នាម​ជា​សហគ្រិនម្នាក់​!

  1. សូម​សួរ​ខ្លួន​អ្នក​: ហេតុ​អ្វី​បាន​ជា​អ្នក​ណា​ម្នាក់​គួរ​តែគាំទ្រ​ដល់​អាជីវកម្ម​របស់​ខ្ញុំ​? តើអ្វី​ជាបញ្ហា​ដែល​ខ្ញុំ​កំពុងតែ​ដោះស្រាយ​ ? តើ​ខ្ញុំ​មាន​រឿង​រ៉ាវដ៏​គួរ​ឱ្យ​ទាក់ទាញ​អារម្មណ៍​និង​គោលបំណង​នៅ​ពីក្រោយ​ផលិតផល​របស់​ខ្ញុំដែរឬទេ​?
  2. សូមត្រៀម​ខ្លួនរួច​ជា​ស្រេច​ជា​មួយ​នឹង​គំនិត​អាជីវកម្ម​របស់​អ្នក​ ហើយ​សូមកុំចូល​​ឆាប់​ពេកនៅ​ក្នុង​ការ​ស្វែងរក​ប្រាក់​ជំនួយ​។
  3. កំណត់ដោយ​ឡែក​យ៉ាង​ហោច​ណាស់​ពីរ​ខែ​ក្នុងការ​រៀបចំ​។ យុទ្ធនាការ​មួយ​ដែល​តម្រូវ​ឱ្យ​មាន​គោលដៅ​ច្បាស់លាស់​និង​មាន​ការ​ប្តេ​ជ្ញា​ចិត្ត​ខ្ពស់​។
  4. ដើម្បី​ផ្តល់មូលនិធិ​​ត្រូវ​តែ​មានក្រុម​មនុស្ស​មួយ​។ ប្រសិន​បើ​អ្នក​មិន​មានក្រុម​មនុស្ស​សម្រាប់​គម្រោង​របស់​អ្នក (យ៉ាង​ហោច​ណាស់មនុស្ស 100 នាក់​) វា​នឹង​មាន​ការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការផ្តល់មូលនិធិនេះ​។
  5. ចូលរួមជាមួយក្រុម​មនុស្ស​របស់​អ្នក ​ចូលរួម​អតិថិជន​សក្តា​នុ​ពល​របស់​អ្នក​ ផ្តល់ពត៌មានអោយពួក​គេ​អំពី​អ្វី​ដែល​អ្នកបាន​ធ្វើ​។ សូម​ប្រាកដ​ថា​​ដំណោះ​ស្រាយ​ផ្តល់​ជូននោះសមស្រប​ឬ​ទាក់ទង​ទៅ​នឹង​ក្រុមមនុស្ស​។

សូម​ពិនិត្យ​មើល Woomentum នៅ​ទី​នេះ ហើយ​ប្រសិន​បើ​អ្នក​ចង់ចូលរួមនោះ ​អ្នក​អាច​តភ្ជាប់​ជាមួយ Mouna នៅ​ទីនេះ !