បទសម្ភាសន៍អំពី Wetlands Work !

អនាម័យ​គឺជា​បញ្ហា​ដ៏​ធំ​មួយ​នៅ​ទូទាំង​ពិភពលោក​ជា​ពិសេស​នៅ​ក្នុង​ប្រទេស​និង​សហគមន៍ដែលកំពុងតែ​អភិវឌ្ឍន៍​។ ការងារ​​របស់សហគ្រាស​សង្គម​ Wetlands ! ចង់​ធ្វើអោយមានការផ្លាស់​ប្តូ​រ​ជា​មួយ​នឹង​ប​ច្ចេ​ក​វិទ្យា​ដ៏​សាមញ្ញ​និង​មាន​មុខងារ​នៃបច្ចេកវិទ្យា​របស់​ពួក​គេ​ទាំង​ស្រុង។ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​សំភាសន៍​ជាមួយនិងលោក Taber Hand ដើម្បី​ស្វែងយល់បន្ថែមទៀត ​!

//

(បទសំ​ភា​ស​ន៍​នេះ​ត្រូវ​បាន​កែសម្រួល​សម្រាប់​​ភាព​ច្បាស់​លាស់​)

តើ​លោក​អាច​ណែនាំ​អំពីខ្លួន​អ្នក​ក៏​ដូច​ជា​កិច្ចការរបស់ Wetlands បានដែរឬទេ ?

ខ្ញុំ​ឈ្មោះ Taber ជា​ស្ថាបនិក​នៃ​ Wetlands Work !​​ WW! គឺជា​សហគ្រាស​សង្គម​មួយ​ដែលជា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​និង​អន្តរ​ជាតិ​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​បាន​បង្កើតនូវ​ដំណោះ​ស្រាយ​ជាក់​ស្តែ​ង​ដើម្បី​កែច្នែ​ទឹក​កខ្វក់​។ យើង​ក៏​បាន​ផ្តល់​នូវ​សេវា​ប្រឹក្សា​យោបល់​ក្នុង​ការ​បង្កើតនិង​អនុវត្ត​ប​ច្ចេ​ក​ទេស​ដែលមាន​តម្លៃ​ទាប​របស់​យើង​។ យើង​អាច​ដោះស្រាយ​ភាពនូវ​ខុស​គ្នា​នៃ​ប្រភេទ​ទឹក​សំណល់​​និង​អនុវត្ត​ជាក់ស្តែង​នូវការកែច្នៃ​សម្រាប់​ប្រព័ន្ធ​អនាម័យ​នៅក្នុង​សហគមន៍​អ​ណ្តែ​ត​ទឹក​ក៏​ដូច​ជា​សម្រាប់​គ្រួសារ​នៅ​ក្នុង​បរិស្ថាន​ដែល​ងាយ​រងទឹកជំនន់​។
នៅ​ក្នុង​ក្រុម​របស់​យើង ​យើង​មាន​បុគ្គលិក​ក្នុង​ស្រុក​ពីរនាក់​គឺ ខុន ​ពុទ្ធា​ ​និង ទេព ចាន់សូលីកា​។ ពួក​គេ​ទាំងពីរគឺ​ជា​អ្នក​គ្រប់​គ្រង​គម្រោង​ និងជាអ្នកជំនាញ​ស្រាវជ្រាវ​​របស់​យើង។ ក្រៅ​ពី​នោះ​យើង​បុគ្គលិកមាន​អន្តរជាតិ​ពីរនាក់គឺ – វេជ្ជបណ្ឌិត Irina Chakraborty ហើយនិង​ខ្លួន​ខ្ញុំ​ផ្ទាល់​។ យើង​ក៏មាន​បុគ្គលិក​ហាត់រៀន​ធ្វើ​ការ​ជាមួយ​យើង​ជាច្រើននាក់មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​និង​សាកលវិទ្យាល័យ​បញ្ញា​សា​ស្រ្ត​ក៏​ដូច​ជា​បុគ្គលិក​ហាត់​រៀនដែល​បញ្ចប់​ការសិក្សា​ពី​សហរដ្ឋអាមេរិក​ផងដែរ។

តើ​អ្វីខ្លះ​ជា​គម្រោង​និង​ផលិតផល​ដែលបាន​ផ្តួ​ច​ផ្តើ​មឡើង?

យើង​បាន​ផលិត HandyPod ដែល​កំពុង​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ដំណោះ​ស្រាយ​ដ៏សមរម្យ​មួយសម្រាប់​​អនាម័យ​នៅក្នុងសហគមន៍អ​ណ្តែ​ត​ទឹក​។ ភស្តុតាង​នៃ​គំនិត​សម្រាប់​ Pod នេះគឺជា​ផ្នែក​មួយ​ដែល​បាន​គាំទ្រ​ដោយមូលនិធិ Bill & Melinda Gate ។ គម្រោង​ដ៏​សំខាន់​មួយ​ផ្សេង​ទៀត​គឺ​ជា​ការកែច្នៃ​ទឹក​សំណល់​របស់​យើង​សម្រាប់​មូលដ្ឋានដែលមាន​គ្រួសារ​ដែលងាយរងគ្រោះទឹកជំនន់ ​ហើយនៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​កំពុងតែ​អនុវត្ត​សាកល្បង​ការ​បន្សុទ្ធទឹកបែប​នេះ​សម្រាប់ 43 គ្រួសារ​ដែល​រស់នៅ​ក្នុងតំបន់​ទឹកជំនន់​ដែលពោរពេញទៅដោយជំងឺ​​​រហូត​ដល់​ទៅ 6 ខែ​ក្នុងមួយឆ្នាំ​​។ គម្រោង​ផ្សេង​ទៀតរបស់ Wetlands Work! រួមមាន​ការកែច្នៃទឹក​សំណល់កខ្វក់ចេញពីរោងចក្រ​, លំនៅ​ដ្ឋាន​និង​សណ្ឋាគារ​ ​សួនសត្វ​ និង​សូម្បី​តែ​ទឹក​សំរាប់ប្រើ​នៅក្នុងអាង​ហែល​ទឹក​ធម្មជាតិ​ដែល​មិន​ប្រើ​ក្ល​រី​ន​។ យើង​ធ្វើ​ការ​ជា​ច្រើន​លើការ​ស្រាវ​ជ្រាវ​និង​​ធ្វើ​តេ​ស្ត​លើការកែច្នៃរបស់​យើង​នៅ​ក្នុង​មន្ទីរ​ពិសោធន៍នៅក្នុងវិស័យ​របស់​យើង​នៅ​ RUA ក៏​ដូច​ជា​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​របស់​យើង​នៅ​បញ្ញា​សា​ស្រ្ត។

តើ HandyPod នេះ​ដំណើរការ​យ៉ាង​ដូចម្តេចខ្លះ ​?

វា​ជា​អាងមួយ​ដែល​អ​ណ្តែ​ត​នៅ​លើ​ផ្ទៃ​ទឹក​ដោយ​មាន​ជំនួយ​ពី​ដប​ទឹក​កែច្នៃ​។ នៅ​ខាង​ក្នុង​ អ្នក​នឹង​ឃើញ​នៃ​រុក្ខជាតិ Hyacinth ដោយ​មាន​ឫស​របស់​វា​ដុះចាក់ចូលទៅ​ក្នុង​ទឹក​។ ​ឬ​ស​ទាំង​នោះ​មាន​តំបន់​ផ្ទៃ​ដ៏​ធំ​សម្បើម​និង​ភ្ជាប់​ពួកវាទៅ​​និង​​អតិសុខុមប្រាណរាប់ពាន់​លាន ​។ ​សកម្មភាពរបស់ពពួកមីក្រុបទាំងនេះប្រើ​ប្រាស់ទឹក​ដែល​ជា​ប្រភព​អាហារ​ហើយ​បង្កើតបានជា​ប​ណ្តា​ញ​អាហារ​។ ប្រព័ន្ធ​អាហារ​ដ៏ស្មុគស្មាញ​បានលុបបំបាត់​ធាតុ​បង្ក​ជំងឺនៅ​ក្នុង​ទឹក​នេះ​។ យើង​មើល​ឃើញ​ការ​កាត់​បន្ថយ​ប្រហែល 99,999​% នៃ​ធាតុ​បង្ក​ជំងឺ​នេះដែលបានមកពី​នឹង​ទឹក​សំណល់​នោះ​។ HandyPod នេះ​គឺ​ជា​ការកែច្នៃ​ដ៏​សាមញ្ញ​និង​មាន​តំលៃ​សមរម្យ​ វា​ជា​ប​ច្ចេ​​កវិទ្យាមួយដែល​ងាយស្រួលក្នុងការថែទាំ​​សម្រាប់​គ្រួសារ​នៅ​ក្នុង​សហគមន៍​អ​ណ្តែ​ត​ទឹក​ដែលបាន​បង្កើត​ឡើង​ដោយ​មាន​តម្លៃ​ប្រហែលជា 30 ដុល្លារ​តែប៉ុននោះចេញពីសម្ភារ​ក្នុង​ស្រុក​និង​អាច​រក​បាន​នៅក្នុង​តំបន់នេះ​។

2 Akol House with Pod

ប្រព័ន្ធបន្សុទ្ធទឹក HandyPod បង្ហាញពីអាងអណ្តែត Hyacinth ដែលជាប់និងតង់ពណ៌ខៀវ
បឹងទន្លេសាបកម្ពុជា T. Hand, 2014

តើ​មូលហេតុ​អ្វី​អ្នក​បានជាលោក​បង្កើត handypod នេះ​ឡើង?

យើង​បាន​បង្កើតវា​សម្រាប់​សហគមន៍​បឹង​ទន្លេសាប​ មកដល់ពេលនេះវា​មាន​ប្រយោជន៍​សំរាប់​សហគមន៍អ​ណ្តែ​តទឹកនៅ​គ្រប់​ទីកន្លែង​។ មូលហេតុ​ចម្បង​នោះ​គឺ​ដើម្បី​ផ្តល់​នូវ​ការ​បន្សុទ្ធទឹក​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ស្លាប់​របស់​កុមារ​ ការ​រលាក​ពោះវៀន​ និង​ ជំងឺ​រាគ​រូស​ដោយ​សារ​តែ​​ធាតុ​បង្ក​ជំងឺនៅក្នុង​ទឹក​ដែល​នៅ​ជុំ​វិញ​ពួកគេ​។ បឹង​នេះ​បាន​ក្លាយទៅ​ជា​រាក់ក្នុងជំរៅ 1 ម៉ែត្រ​អស់រយៈពេលជាច្រើនខែ​ជា​រៀងរាល់​ឆ្នាំ​។ នេះ​ប​ណ្តា​ល​អោយ​ទឹក​នៅ​ក្នុង​ភូមិ​អ​ណ្តែ​ត​ទឹក​នេះ​ស្ទើរ​តែមាន​ពណ៌​ខ្មៅ​។ ទោះ​ជាយ៉ាង​ណា​វា​នៅតែមាន​ធាតុ​បង្ក​ជំងឺ​ខ្ពស់​ ទោះ​បី​ជា​វា​អាច​នឹង​មើល​ទៅ​ស្អាត​នៅ​ពេល​ដែល​កំរិត​ទឹក​ឡើង​រហូត​ដល់ 3 ម៉ែត្រ​ឬ​ច្រើន​ជាង​នេះ​ក្នុង​អំឡុង​ពេល​រដូវ​កាលទឹក​ជំនន់ក៏ដោយ ​កុមារ​ដែលលេង​នៅ​ក្នុង​ទឹក​នេះ​ទាំងមិនដឹងថា​មាន​ហានិភ័យ​ដែល​ប​ណ្តា​ល​អោយ​ពួក​គេ​កើតជំងឺ​រា​ក​រូស​ឬ​ជំងឺ​រលាក​ពោះវៀនទៀតផង​។ ក្រោយ​មក​ទៀត​មាន​ន័យ​ថា​ពួក​គេ​មិន​បាន​បង្ហាញ​ពី​សញ្ញា​នៃ​ការ​រាគ​ទេ​ ប៉ុន្តែ​កុមារ​នេះ​មិន​អាចទទួលបានសារធាតុ​ចិញ្ចឹម​ដែលចាំបាច់​សម្រាប់​ការ​អភិវឌ្ឍន៍ធម្មតា ។