បទសម្ភាសន៍ស្តីអំពីមជ្ឈមណ្ឌលសហការងារ TRYBE

ស្របពេលដែលវេទិកាសហការគ្នាទំនងជាមានទំនោរលើការជំរុញទឹកចិត្តដល់សហគមន៍តាមរយៈការច្នៃប្រឌិត និងការស្វែងយល់ដោយការពិសោធន៍, មជ្ឈមណ្ឌល TRYBE គ្រោងនឹងបើកដំណើរការនៅពាក់កណ្តាលខែតុលាខាងមុខនេះដើម្បីបំពេញតាមតម្រូវការរបស់សហគ្រិននិងយុវជន។ មជ្ឈមណ្ឌលនេះនឹងត្រូវរួមបញ្ចូលគ្នាជា កន្លែងច្នៃប្រឌិត និងជា កន្លែងសហការងារ ថ្មីមួយ។

យើងបានសម្ភាសន៍ជាមួយនិង អ្នកស្រី Nadia Wong និងលោក Akira Morita ជាស្ថាបនិករបស់មជ្ឈមណ្ឌល TRYBE ដើម្បីស្វែងយល់បន្ថែមអំពីទីកន្លែងសហគមន៍ថ្មីរបស់ពួកគេ។

កិច្ចសំភាសន៍នេះត្រូវបានកែសម្រួលសម្រាប់ភាពច្បាស់លាស់។

តើអ្នកអាចប្រាប់យើងបន្ថែមទៀតបានទេអំពីមជ្ឈមណ្ឌល TRYBE នេះ?

Nadia: TRYBE គឺជាទីកន្លែងដែលផ្តោតជាសំខាន់លើសហគមន៍អ្នកចាប់ផ្ដើមអាជីវកម្មថ្មី។ យើងត្រូវបានរួបរួមដោយការព្យាយាមនិងការសហការគ្នា ហើយបំណងរបស់យើងគឺការកសាងសមត្ថភាពក្នុងតំបន់ និងដើម្បីធ្វើអោយអាជីវកម្មថ្មីក្នុងតំបន់មានការរីកចម្រើន។ យើងទាំងអស់គ្នារៀបចំកម្មវិធីបណ្តុះបណ្តាផ្សេងៗគ្នា និងព្រឹត្តិការណ៍ទាំងឡាយដែលទាក់ទងទៅនិង សហគ្រិនភាព, គំនិតនៃការឌីសាញ, និងការច្នៃប្រឌិតឌីជីថល។ យើងស្វាគមន៍ចំពោះមនុស្សទាំងអស់ដែលមានតម្លៃស្រដៀងគ្នាដើម្បីចូលរួមជាមួយពួកយើង។ មជ្ឈមណ្ឌលរបស់យើងមាន កន្លែងច្នៃប្រឌិត កន្លែងសហការងារ និងបន្ទប់បណ្តុះបណ្តាល។ យើងបង្កើតកន្លែងដែលបំពាក់ទៅដោយសម្ភារៈល្អៗ ដែលនឹងជួយយើងឱ្យផ្តល់នូវកម្មវិធីបណ្តុះបណ្តាលបានល្អប្រសើរ និងបន្តផ្តល់ការគាំទ្រដល់សហគ្រិនក្នុងតំបន់។ តាមរយៈកម្មវិធីរបស់យើង យើងសង្ឃឹមថានឹងជួយជំរុញផ្នត់គំនិតក្នុងភាពជាសហគ្រិន – ផ្នត់គំនិតមួយគឺការមានឆន្ទៈក្នុងការព្យាយាម សហការនិងទទួលយកទំនួលខុសត្រូវផ្ទាល់ខ្លួន។

លោក Akira: យើងចង់អោយយុវជនវ័យក្មេងដែលកំពុងចាប់ផ្តើមនៅពេលនេះមានការគាំទ្រពីគ្នាទៅវិញទៅមកជាជាងពីយើងឬពីអ្នកដទៃទៀតដែលមានបទពិសោធន៍ច្រើនជាង។

តើគំនិតនៃការបង្កើត TRYBE នេះបានផុសឡើងយ៉ាងដូចម្ដេចដែរ?

Nadia: TRYBE ត្រូវបានអភិវឌ្ឍន៍ឡើងដើម្បីចង់អោយអាជីវកម្មថ្មីក្នុងតំបន់មានការកើនឡើង មាននិរន្តរភាពឬអាចទទួលយកការវិនិយោគបាន។លោក Ki Chong (មកពី ARC Hub) លោក Akira និងខ្ញុំបានគាំទ្រយុវជនកម្ពុជាដោយរៀបចំកម្មវិធី សហគ្រិនភាព, ភាពជាអ្នកដឹកនាំ និងកម្មវិធីអ្នកច្នៃប្រឌិត។ យើងបានរកឃើញចំនុចខ្លាំងដើម្បីបន្តក្នុងការគាំទ្រ និងចែករំលែកចំនេះដឹង បណ្តាញទំនាក់ទំនង និងធនធានដែលយើងបានផ្ដល់ឱ្យគ្នាទៅវិញទៅមក។ យើងបានដឹងថា ការគាំទ្រសហគមន៍ប្រភេទនេះត្រូវបានគេត្រូវការដើម្បីជួយយុវជនឱ្យទទួលបានជោគជ័យក្នុងការចាប់ផ្ដើមអាជីវកម្មថ្មីរបស់ពួកគេ។ សហគមន៍នេះអាចជួយជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតមួយដើម្បីឱ្យអ្នកមានភាពក្លាហានដើម្បីព្យាយាម សហការ​ និងទទួលយកនូវការទទួលខុសត្រូវផ្ទាល់ខ្លួនសម្រាប់ការងាររបស់ពួកគេ។

នៅក្នុងគំនិតរបស់អ្នក តើអ្វីដែលកំណត់និយមន័យអោយ TRYBE ក្រៅពីកន្លែងសហការងារផ្សេងទៀតនៅរាជធានីភ្នំពេញ?

Nadia: កន្លែងច្នៃប្រឌិត ការបណ្តុះបណ្តាល និងកម្មវិធីសហគមន៍ ដែលយើងនឹងរៀបចំគឺជាចំណុចសំខាន់នៃភាពខុសប្លែកពីគ្នា។ យើងផ្តោតទៅលើ “ការអនុវត្ត” ដ៏ធំមួយ ហើយយើងលើកទឹកចិត្តអោយអ្នកចូលរួមព្យាយាមបង្កើតអ្វីមួយឡើង។ យើងជឿជាក់ថា ធាតុផ្សំនៃអ្នកច្នៃប្រឌិតផ្លាស់ប្តូរផ្នត់គំនិតនេះដោយដឹកនាំអោយមនុស្សអោយចេះលើកទឹកចិត្តខ្លួនឯងនិងមិនខ្លាចបរាជ័យ។

លោក Akira: យើងកំពុងតែរៀបចំព្រឹត្តិការណ៍មួយដែលមានឈ្មោះថា Work Safari។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងនៅតាមហាងកាហ្វេផ្សេងៗជារៀងរាល់ពីរសប្តាហ៍ម្តង។ រឿងមួយក្នុងចំណោមរឿងដែលយើងកំពុងធ្វើនេះគឺជាការធ្វើតេស្តជាមួយនឹងការសន្មត់របស់យើងនៅលើការយល់ដឹងរបស់អ្នកចូលរួមនៅក្នុងកន្លែងសហការងារនោះ។ យើងជាសហគមន៍មួយដែលបានសន្មត់ថា ប្រសិនបើយើងបើកកន្លែងសហការងារ មនុស្សនឹងដឹងថាត្រូវធ្វើអ្វីជាមួយពួកគេ។ ប៉ុន្តែខ្ញុំគិតថា យើងបានដឹងអំពីវារួចទៅហើយមុនពេលដែលយើងអាចធ្វើដូច្នេះបាន យើងពិតជាត្រូវមានការពន្យល់អំពីវាថាតើវាជាអ្វី។  សហការងារគឺជារឿងថ្មី សូម្បីតែនៅលោកខាងលិចក៏មានមានរបៀបជាក់លាក់មួយចំនួនដើម្បីធ្វើការរួមគ្នាដែលល្អប្រសើរជាងកន្លែងដទៃទៀតដែរ របៀបដែលអ្នកអាចទទួលបានច្រើនចេញពីវា។ នោះហើយជាអ្វីដែលយើងចង់ជួយសហគមន៍របស់យើងឱ្យយល់ដឹងកាន់តែល្អប្រសើរជាងមុន។

តើការឆ្លើយតបអ្វីខ្លះដែលអ្នករំពឹងថានឹងទទួលបានពី TRYBE នេះ?

Nadia: ខ្ញុំគិតថាយើងទទួលបានការឆ្លើយតបដ៏ល្អមួយពីសហគមន៍តូចៗរួចទៅហើយ។ មានមនុស្សដែលពិតជាចូលចិត្តគំនិតនៃការបង្កើតកន្លែងច្នៃប្រឌិតនេះ, អ្នកដែលស្រឡាញ់គំនិតនៃការអប់រំបែប STEM, សិល្បៈនិងការប្រើប្រាស់ឧបករណ៍ដើម្បីធ្វើអ្វីមួយឱ្យកើតមានឡើង។ ប៉ុន្តែមានមនុស្សមិនច្រើនឡើយដែលបានដឹងថា makerspace នេះគឺជាអ្វី ដូច្នេះខ្ញុំគិតថាយើងត្រូវតែចែករំលែកយ៉ាងសកម្ម ហើយអញ្ជើញមនុស្សអោយទទួលបាននូវបទពិសោធន៍អ្វីដែលយើងផ្តល់ជូន។ ខ្ញុំសង្ឃឹមថា យើងនឹងអាចធ្វើជាដៃគូជាមួយសាលារៀន សាកលវិទ្យាល័យ និងក្រុមផ្សេងៗគ្នា ហើយអនុញ្ញាតឱ្យពួកគេប្រើប្រាស់មជ្ឈមណ្ឌលនេះសម្រាប់ គម្រោងពិសោធន៍ដោយផ្អែកលើកម្មវិធីសិក្សា។

លោក Akira: យើងមានការរំភើបចិត្តអំពីការចាប់ផ្តើមអភិវឌ្ឍន៍អ្វីមួយពីមួយជំហានទៅមួយជំហាន។ ទីកន្លែងគឺជារឿងមួយក្នុងចំណោមរឿងទាំងនោះ យើងនឹងធ្វើជាដៃគូជាមួយអង្គភាពដែលមានកម្រិតខុសៗគ្នាដូចជា សាលារៀន ក្រសួង ឬអង្គការជំនួយអន្តរជាតិ និងក្រុមហ៊ុនឯកជនដែលចង់ផ្តល់ការគាំទ្រដល់សហគ្រិនវ័យក្មេង។

តើអ្នកសង្ឃឹមថានឹងសម្រេចបានអ្វីខ្លះជាមួយនិងមជ្ឈមណ្ឌល TRYBE នេះ ?

Nadia: មានរឿងធំពីរយ៉ាងដែលយើងចង់សម្រេចបាន។ រឿងទីមួយនោះគឺថា ត្រូវការបើកដំណើរការអាជីវកម្មថ្មីអោយទទួលបានជោគជ័យ ហើយគាំទ្រពួកគេអោយដល់ចំណុចមួយដែលពួកគេអាចទទួលបាននិរន្តរភាព អាចថ្លឺងថ្លែងបាន និងអាចវិនិយោគបាន។ រឿងទីពីរនោះគឺថា ត្រូវអភិវឌ្ឍន៍ចំនេះដឹង ជំនាញសរសេរកម្មវិធី ដើម្បីជួយជំរុញផ្នត់គំនិតដែលយើងទើបតែនិយាយរួចមកហើយ, ឆន្ទៈក្នុងការព្យាយាម, កិច្ចសហការ និងទទួលយកការទទួលខុសត្រូវផ្ទាល់ខ្លួន។ យើងសង្ឃឹមថា កម្មវិធីដែលយើងបង្កើតនឹងរួមចំណែកដល់ការអប់រំបែប STEM, ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈ ហើយកម្មវិធីទាំងនេះនឹងត្រូវបានចម្លងនិងអាចធ្វើមាត្រដ្ឋានបានចូលទៅក្នុងសាលារៀននិងនៅតាមសាកលវិទ្យាល័យ។

លោក Akira: យើងចង់ឱ្យពួកគេធ្វើការអនុវត្តជាក់ស្តែងជាជាងជាមួយនរណាម្នាក់ដែលបង្រៀនអ្នកដោយវិធីសាស្រ្តធ្វើបទបង្ហាញ។

ប្រសិនបើលោកអ្នកមានគំនិតយោបល់អំពីមជ្ឈមណ្ឌលសហការងារ TRYBE នេះ, អ្នកស្រី Nadia និងលោក Akira នឹងស្វាគមន៍ជានិច្ចចំពោះមតិយោបល់របស់លោកអ្នក។ លោកអ្នកគ្រាន់តែផ្ញើអ៊ីម៉ែលមួយទៅកាន់អាស័យដ្ឋាន trybepnh@gmail.com តែប៉ុណ្ណោះ។