អត្ថបទសំភាសន៍: ជម្រើសដ៏គួរអោយ រំភើបពី Ouzer

នៅ​ក្នុងអត្ថបទ​របស់យើង​នាពេលកន្លងមក យើងធ្លាប់បានលើកឡើងអំពី កម្មវិធី​ទូរស័ព្ទ​​​កំពូលៗទាំង​ប្រាំ​សំរាប់ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​បាន​គូស​បញ្ជាក់​លើអ្នក ចាប់ផ្តើមអាជីកម្មក្នុងស្រុកថ្មី​បំផុត​មួយនៅ​ជុំវិញ​ប្លុក​: Ouzer ។ Ouzer គឺ​ជា​កម្មវិធី​សៀវភៅ ទូរស័ព្ទខ្នាតតូចមួយ​ដែល​មាន​គោល​បំណង​ដើម្បី​ក្លាយ​ជា “ដៃគូ​ដ៏​ធំ​បំផុត​នៅ​ទីនោះ​” ដោយ ផ្តល់​ព័ត៌មាន​ចាំបាច់​ទាំង​អស់​ដល់អ្នកប្រើប្រាស់​ កម្មវិធីនេះអាច​ចូល​ដំណើរ​ការ​បានបើទោះ​បី​ជា​អ្នក​ប្រើប្រាស់នៅ​ក្រៅ​បណ្ដាញក៏ដោយ​ ​។ យើងបានជួបជាមួយលោក ពុំ​​ សូ​រិ​យា​ ជាអ្នក បង្កើតគំនិតម្នាក់ដែលមានអាយុ 27 ឆ្នាំ​ ដែល​​ស្ថិត​នៅ​ពី​ក្រោយ​កម្មវិធីនេះ​ដូច​ដែល​លោក​បាន​ចែក​រំលែក​ជាមួយនិង​យើង​បន្ថែមទៀត​អំពី​ជម្រើស​ ការពេញនិយម ​និង​ភាពទាន់សម័យ​នៅក្នុងកម្មវិធីរបស់លោក​ ​។

(កិច្ចសំ​ភា​ស​ន៍​នេះ​ត្រូវ​បាន​កែសម្រួលដើម្បី​ភាព​ច្បាស់​លាស់​)

//

សួស្តី លោក សូ​រិ​យា ​! តើយើង​អាច​ចាប់​ផ្តើ​ម​ជា​មួយ​នឹង​ការណែនាំត្រួសៗ​អំពីខ្លួន​លោក​និង​របៀប​ដែល​លោកបាន​ក្លាយ​ជា​អ្នកពាក់ព័ន្ធ​ជាមួយនិង​កម្មវិធី​ទូរស័ព្ទនេះ បានដែរទេ​?

បាទ ប្រាកដ​ណាស់ ! ខ្ញុំ​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជាអស់​រយៈ​ពេល​ពីរ​ឆ្នាំមកហើយមកដល់ពេល​នេះ​ បើ​ទោះ​ជា​ឪពុក​របស់​ខ្ញុំ​គឺ​ជាជនជាតិ​កម្ពុជា​ ហើយ​ខ្ញុំមានប្រវត្តិខាងផ្នែកជំនួញនៅ​ប​ណ្តា ប្រទេស​ទីបី​ជា​ច្រើននៅលើពិភពលោក​ (ឧទាហរណ៍ដូចជាប្រទេស ឥណ្ឌា​ ម៉ិ​ក​ស៊ិ​ក ​និង ប្រទេសថៃ​ តាង​នាម​អោយ​ស្ថានទូត​បារាំង​)​។ ​ដើមឡើយខ្ញុំតាំង​ទីលំនៅ​នៅ​ទីនេះ​ជាមួយ​និងគោលបំណងដើម្បីធ្វើជា​សហគ្រិន​ ហើយ Ouzer គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប​ណ្តា​ក់​ទុន​ដែល​បាន​មក​ពី​ចំណង់ចំណូលចិត្តនៃ​ការ​ធ្វើ​ដំណើរ​​ដ៏​សាមញ្ញ​។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ទៅ​ទស្សនា​នៅប្រទេស​ទាំងឡាយនោះ ​ជា​ធម្មតាខ្ញុំ​មិន​មាន​ឱកាស​ក្នុង​ការ​មាន​អារម្មណ៍​ថា​ដូច​ជា​នៅក្នុង​តំបន់​នោះទេ​។ យើង​តែងតែ​បញ្ចប់​ជាមួយនិង​ការ​ធ្វើ​ដំណើរ​ទាំងនោះ និង​ធ្វើដំណើរទៅកាន់ កន្លែងទេសចរណ៍​ធម្មតា ​ប៉ុន្តែខ្ញុំ​ចង់​ទទួលបានបទពិសោធន៍ជាមួយ​ប​ណ្តា​ប្រទេសជាច្រើន។

បន្ទាប់ពីមួយរយៈក្រោយមក មិត្ត​ភក្តិរបស់​ខ្ញុំ​និង​ខ្ញុំ​បាន​គិត​ថា​វា​នឹង​ក្លាយ​ជា​គំនិត​ដ៏​អស្ចារ្យមួយ​ដើម្បី​នាំ​យក​​បំណង​នេះ​ចូលទៅ​កម្មវិធី​ទូរស័ព្ទ​ដៃ​ ហើយ​យើង​បាន​ចាប់​ផ្តើ​ម​ធ្វើ​ផែន​ការ​ទាំង​អស់នោះ​។ ខ្ញុំ​បានគូសបញ្ជាក់គ្រប់​ការរចនានិង​គំនិតទាំង​អស់នៅ​ក្នុងបទ​បង្ហាញ​មួយ ហើយខ្ញុំ​ទទួល​បាន​ពីបុរស​ម្នាក់​នៅក្នុងក្រុមហ៊ុន Abi Technologies  ​ដើម្បីទម្លុះ​វាចូលទៅក្នុង​កូដ​ទាំង​អស់​។ ទិន្នន័យ​ទាំង​អស់​នៅ​ក្នុង​កម្មវិធី​នេះ​គឺ​បាន​មក​ពី​មូលដ្ឋាន​ទិន្នន័យ​សាធារណៈ​ ហើយ​ខ្ញុំ​បាន​បញ្ចូល​អ្វី​គ្រប់​យ៉ាង​ដោយ​ខ្លួន​ឯងផ្ទាល់​ដើម្បី​ត្រង​យកព​ត៌​មានទាំងអស់​នោះ​។ គោល​ដៅ​របស់​ខ្ញុំ​ជាមួយ​នឹង​ទិន្នន័យ​នេះ​គឺ​មិន​ធ្វើអោយ​ប៉ះពាល់​ដល់​ក្រុម​ហ៊ុន​ឬ​ក្រុម​ណា​មួយ​នៅ​ក្នុង​ដំណើរ​ការ​នេះទេ​ ប៉ុន្តែ​គ្រាន់​តែ​ដើម្បី​សម្រេច​បាន​នូវ​ការ​ចុះ​បញ្ជី​សាធារណៈ​ដ៏សាមញ្ញ​មួយ សម្រាប់​អ្នក​ប្រើ​ប្រាស់ទាំងអស់​។

ឥឡូវ​នេះ​តើ​មាន​មនុស្ស​ប៉ុន្មាននាក់ប្រើ​ប្រាស់​ Ouzer ​? តើ​លោកទទួល​បាន​​យោបល់​ត្រឡប់ដ៏​លេចធ្លោ​ណា​មួយ​ចេញពី​បទ​ពិសោធ​នេះ​ដែរឬទេ ?

យើង​មាន​អ្នកប្រើ​ប្រាស់​​ប្រមាណ​ជា 800 នាក់​ ចាប់​តាំង​ពី​បាន​ចាប់​ផ្តើ​ម​មក ហើយនោះក៏ ដោយ​សារ​តែ​មាន​ការ​ផ្សព្វផ្សាយ​តិច​តួច​។ អ្វី​ទាំងអស់​ដែល​ខ្ញុំ​បាន​ធ្វើ​ត្រូវ​បាន​ចែកចាយនៅ​ក្នុង Facebook ហើយផ្សព្វផ្សាយ​ទៅកាន់ពិភពលោក​ក្នុងរង្វង់​ដែលនៅជិត​​។ ទោះ​បីជា​យ៉ាង​ណា​ អ្នក​ប្រើ​ប្រាស់​ក៏​បាន​បង្ហាញ​ពីការ​ទទួល​ស្វាគមន៍​យ៉ាង​ល្អផងដែរ​។ ការបង្កើតកម្មវិធី Ouzer នេះឡើងបាន​បម្រើអោយ​គោល​បំណង​របស់​ពួក​គេ​: ​កម្មវិធី​នេះ​អាច​ត្រូវ​បានគេ​ទាញ​យក​នៅ​ក្នុង​វិធី​ដ៏​លឿន​ ហើយ​ការ​អនុវត្ត​របស់​វា​ពិត​ជា​​បង្ហាញ​នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់អាច​ចុះព​ត៌​មាន​បើទោះបីជា​នៅ​​ក្រៅ​ប​ណ្តា​ញក៏ដោយ​។

តើ​អ្វី​ជា​ឧបសគ្គ​ដែល​លោក​បាន​ប្រឈម​មុខ​នៅ​ក្នុងដំណើរការនេះ?

ខ្ញុំ​ត្រូវធ្វើការ​ប​ណ្តុះ​ប​ណ្តា​លប្រហែល​ជាបី​ខែ ហើយនោះរួម​បញ្ចូល​ទាំងខ្លួន​ខ្ញុំ​ដោយពន្យល់​ដល់​ក្រុមហ៊ុន​ថា​តើ​ពួក​គេ​អាច​ទទួលបានផលប្រយោជន៍ពី​កម្មវិធី​នេះនិង​ទទួលបានទិន្នន័យ​សម្រាប់អាជីវកម្ម​របស់​ពួកគេ​។ វា​ត្រូវ​ការចំនាយ​ពេល​វេលាជាច្រើន​ក្នុងការទទួលយកពីម្ចាស់​ក្រុមហ៊ុន​និង​ទាំងផ្នែកថវិកា​ ​ហើយជា​ធម្មតាពួក​គេ​​ជាអ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​។

តើ​មានអ្វី​នៅ​ក្នុង​ហាង​សម្រាប់​អនាគត​របស់ Ouzer នេះ​ ?

ខ្ញុំ​នឹង​ធ្វើ​ឱ្យវា​ប្រសើរ​ឡើងនូវរូបភាព​ក្រាហ្វិក​ជាមួយ​នឹង​ក្រុម​ហ៊ុនមួយ​នៅ​ទីក្រុង​ប៉ារីស ​ហើយ​នេះ​នឹង​រួម​បញ្ចូល​ទាំង​ការ​កែប្រែ​បន្ថែម​ចំពោះរូប​តំណាង​ដែលភាគ​ច្រើន​ត្រូវ​បាន​គេប្រើ​​នៅ​ក្នុង​កម្មវិធី​នេះ​។ ខ្ញុំ​ក៏​នឹង​រួម​បញ្ចូល​ទាំងកន្លែង​សម្រាប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្មផងដែរ​ដោយ​សារ​តែ​ការ​ផ្តល់​មូលនិធិ​និង​ប្រាក់​ចំណូល​គឺ​ជា​ផ្នែក​មួយ​ទៀត​ដែល​ខ្ញុំ​នឹង​ត្រូវ​​សម្លឹងមើល​នៅក្នុងនោះ​។ គិត​ត្រឹមមកដល់ពេល​នេះ Ouzer គឺ​ត្រូវបានផ្តល់​មូលនិធិដោយខ្លួន​ឯង​​ទាំង​ស្រុង​។ តទៅមុខខ្ញុំ​គិត​ថា​ រឿងដ៏​ធំ​បំផុត​គឺ​ជាព័​ត៌​មាន​ដែល​អាច​រក​បាន​នៅ​ក្នុង​កម្មវិធីនាពេល​បច្ចុប្បន្ន​នេះ​។ ខ្ញុំ​នឹង​ត្រូវ​ការ​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត​ ហើយនេះ​ពិត​ជា​ផ្តល់នូវ​ព័ត៌មាន​នៅ​ខាងក្នុង កម្មវិធី​​បន្ថែមទៀត ដែលកំពុងតែ​ខ្វះនាពេលបច្ចុប្បន្ន​នេះ។

ចំពោះគំរោងដែលបានគ្រោងទុក ! តើ​លោកមាន​យោបល់​ចុង​ក្រោយ​ណា​មួយ​ទៅ​លើទិដ្ឋភាពនាពេលបច្ចុប្បន្ន​នេះទេ​ មុន​ពេល​ដែល​យើងសរុបវាឡើងវិញ​?

ខ្ញុំ​ទើបបាន​មក​ដល់​ប្រទេស​កម្ពុជាថ្មីៗពី​ទីក្រុង​បាងកក​ ដូច្នេះ​បទពិសោធន៍​ទាំងមូល​​ពិត​ជា​ថ្មីណាស់​សម្រាប់​ខ្ញុំ​។ សក្ដានុពល​នេះ​នៅ​ក្នុង​ប្រទេស​ថៃសឹងតែមានភាពសាហាវណាស់​បើ​ប្រៀប​ធៀប​ទៅ​និងទីនេះ​ហើយ​ជា​ទីកន្លែង​ដែល​ពួក​គេ​ចូល​ចិត្ត​ធ្វើតាមការនិយមរបស់​អន្តរជាតិ ខ្ញុំយល់​ឃើញថា​ប្រទេស​កម្ពុជាបង្កើតអ្វី​គ្រប់​យ៉ាង​ពី​ដំបូង​ជា​មួយ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា។ វា​គឺ​ជា​បញ្ហា​នៃ​រសជាតិ​មួយ ​ហើយ​ប្រទេស​ទាំង​ពីរ​ពិត​ជា​មិន​មាន​ស្មារតី​ដូច​គ្នា​នោះទេ។ អ្នក​អាច​និយាយ​បានថា​ ខ្ញុំ​ត្រូវ​បាន​ “ធ្វើ​តាមរបៀបនេះ​” រួច​ទៅ​ហើយនៅ​ទីក្រុង​បាងកក ​ដូច្នេះ​ខ្ញុំ​មើល​ឃើញ​ចន្លោះប្រហោងដ៏​ធំ​មួយ​សម្រាប់​ការ​អភិវឌ្ឍន៍​នា​ពេលបច្ចុប្បន្ន​នេះ។ នោះត្រូវ​និយាយ​ថា ​ពិត​ជា​មាន​មនុស្ស​មាន​ទេពកោសល្យ​មួយ​ចំនួន​នៅ​ទី​នេះ​ដើម្បី​ជួយ​ជា​មួយ​នឹងការ​ប​ណ្តា​ក់​ទុន​នៅលើកម្មវិធី​ទូរស័ព្ទ​ដៃនេះ​ ! ប្រសិន​បើ​អ្នក​កំពុង​ធ្វើការនៅលើកម្មវិធី​មួយ​ ​អ្នក​ពិត​ជា​អាច​ទទួល​បាន​ឱកាសយ៉ាងល្អ​នៅ​ទី​នេះ​ដើម្បីជួយ​ជ្រោមជ្រែងការ​ចាប់ផ្ដើម​អាជីវកម្មនិង​ក្រុមហ៊ុន​ថ្មី​ ​។

សូម​អរគុណ​!

//

Ouzer គឺ​អាចរកបាន​​នៅ​លើ App Store តែប៉ុននោះរហូត​មក​ដល់​ពេលនេះ ​ជាមួយ​នឹង​ជម្រើស​ដ៏ទូលំទូលាយ​ជុំវិញ​​ផ្នែកដ៏​តូច​មួយនៅ​ក្នុង​តំបន់​អាស៊ី (ឧ​ទាហរណ៍ដូចជា ប្រទេស​កម្ពុជា ​វៀតណាម ​ថៃ​) ដូច្នេះ​សូមតាមដាននៅទី​នេះ​សម្រាប់​ការ​បន្ទាន់​សម័យ​នា​ពេល​អនាគត!