បទសម្ភាសន៍: ចាប់ផ្តើមការបញ្ចូលគ្នា ជាមួយនឹង Design Phnom Penh

សហគមន៍ដែលកើតមានឡើង​នា​ពេល​ខាង​មុខនេះ​ជា​មួយ​នឹង​ការ​រចនា​ដើម្បី​រួម​បញ្ចូល​នូវ រូបភាពអរូបីដ៏​ទាន់សម័យ​ចូល​ទៅ​ក្នុង​វត្ថុប្រើប្រាស់​ប្រចាំថ្ងៃ។Design Phnom Penh ​គឺ​ជាអ្វី ទាំងអស់អំពី​គំនិត​ច្នៃ​ប្រឌិត​។ ក្នុង​ប្រយោគដ៏ដិត​មួយ​ វា​គឺ​និយាយ​អំពី​ការ​រក​មើល​នៅ​ខាង​ក្រៅ​ប្រអប់ ​ហើយ​ចង់ដឹងថា​តើ​មាន​អ្វី​ផ្សេង​ទៀតដែល​អាច​ត្រូវ​បាន​ធ្វើ​រួច​ចំពោះប្រអប់នោះ​ខណៈ​ពេល​ដែល​អ្នក​នៅខាង​ក្រៅ​។ ការចង់​ដឹង​ចង់​ឃើញ​ដ៏​ពេញទំហឹង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ភាពជាប់ ទាក់ទិនទៅនិង​សមាជិក​ពីរ​នាក់គឺលោក Akira Morita និងលោក Boris Maguire ហើយ​ឥឡូវ​នេះ​ពួក​គេមាន​វត្តមាននៅ​ទីនេះ​ដើម្បី​បន្ត​ការពង្រឹងស្មារតីនេះនៅក្នុងលំដាប់ថ្នាក់​ជាតិ​។

(កិច្ចសំ​ភា​ស​ន៍​នេះ​ត្រូវ​បាន​កែសម្រួល​សម្រាប់​ភាព​ច្បាស់​លាស់​)

//

ជំរាបសួរ​លោក ​! តើនរណាជា​អ្នកនៅ Design Phnom Penh ?ហើយនោះជាអ្វី​ដែរ ​?

លោក Akira​: Design Phnom Penh ​គឺ​ជា​ក្រុម​មនុស្ស​បើក​ទូលាយមួយ​ដែលមានភាព​រីក​រាយ​និងជាលក្ខណៈក្រៅផ្លូវការ ​ហើយពួកគេ​មាន​ចំណង់​ចំណូល​ចិត្តនិង​ចង់​ដឹង​ចង់​ឃើញ​អំពី​ការ​បង្កើត​ឱកាស​ដើម្បី​ស្វែង​យល់​និង​លើក​កម្ពស់​ការ​រចនា​ដែលប្រកបដោយភាពច្នៃ​ប្រឌិត​នៅក្នុង​រាជធានី​ភ្នំពេញ​។ យើង​ជឿជាក់​ថា ​ដើម្បីអោយយើងអាច​​រចនាបាន​នោះគឺយើង​ត្រូវនឹកស្រមៃ ពីពិភពលោក​ដែល​នៅ​ជុំវិញ​យើង​។ ការ​រចនា​គឺ​ជា​ការបង្កើតប្លុក​​ដ៏​ធំ​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដ៏​ធំ​បំផុត​ដែល​យើង​ប្រឈម​មុខ​នា​ពេល​បច្ចុប្បន្ន​នេះ​។ ដោយមានប្រវត្តិរូប​ផ្សេងៗគ្នា យើង​បាន​មក​ជាមួយ​គ្នា​ដើម្បី​ចែករំលែកអំពីតម្លៃ​នៃ​គំនិតក្នុងការ​​រចនា​លើ: ភាព​បើកចំហ​ ការ​យល់ចិត្ត​ និង​ការស្វែងយល់​។

Photo Credits: Design Phnom Penh

ប្រភពរូបថត: Design Phnom Penh

លោក Boris​: បច្ចុប្បន្ន​នេះ​យើងមានគ្នា​ប្រហែលជា​ម្ភៃ​នាក់នៅ​ក្នុង​ក្រុម​​ ហើយ​វា​ពឹងផ្អែក​លើ​ប​ណ្តា​ញទំនាក់ទំនងដ៏សាមញ្ញមួយ​។ ឥរិយាបថ​នៅ​ក្នុង​ក្រុម​នេះ​គឺ​ពិត​ជា​ដើម្បី​ប្រមូល​ផ្តុំនូវ ចំណាប់អារម្មណ៍និង​ការ​ចង់​ចេះដឹង​ចង់ដឹង​ដើម្បី​បង្កើត​ជាមិត្ត​ភាព​នៃ​គំនិត​ច្នៃ​ប្រឌិត​។

ចុះ​អ្វី​គ្រប់​យ៉ាងចាប់​ផ្តើ​ម​ជា​លើក​ដំបូង​ដោយរបៀបណា​ ​?

លោក Akira ​: ខ្ញុំ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​នៅ​ក្នុង​ខែ​មីនា​ហើយបានស្គាល់ លោក ថុ​ល​រិ​ទ្ធី មកពី SmallWorld ​ជា​អ្នក​ដែល​​បាន​ណែនាំ​ខ្ញុំ​ឱ្យចាប់ផ្ដើម​អាជីវកម្មនៅ​ទីនេះ​។ ខ្ញុំ​បានរក​ឃើញ​ចន្លោះប្រហោងដ៏​ធំមួយគឺ​ឱកាស​​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ខុសប្លែកតាម​រយៈ​ការ​រចនា ហើយ​ខ្ញុំ​បាន​គិត​ថា​: «​ខ្ញុំ​ចង់​ជួយ​ ចូរ​ធ្វើ​អ្វី​មួយ​»​។ លោក រិ​ទ្ធី ​ហើយនិង​ខ្ញុំ​បាន​ចាប់​ផ្តើ​ម​គំនិត ​ហើយ​យើង​គិត​ថាការធ្វើ​សិក្ខាសាលា​មាន​ភាព​ងាយ​ស្រួល​ពេក​។ យើង​ពិត​ជា​ចង់​ធ្វើ​អ្វី​មួយ​អោយខុស​ប្លែក ​ឬ ​ជា​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដោយ​ការ​រចនា​ ?

ក្រុម​ដ៏តូចមួយ​មួយនោះ​បាន​ចាប់​ផ្តើ​ម​ទៅ​ជួប​ជុំគ្នាជា​ទៀងទាត់​នៅ​ក្នុង​ខែ​ឧសភា​ ហើយ​នៅ​ក្នុងការជួបជុំលើក​ទី​មួយ​ដែល​ខ្ញុំ​មាន​ដូច​ជា​​: “​ដូច្នេះ​តើអ្វី​ដែលអ្នក​ចង់​ធ្វើ​?” ខ្ញុំ​​ទទួល​បានពី មនុស្ស​ទាំង​អស់​នៅទីនោះ ​ដែលអ្នកមួយចំនួនមាន​ការ​មមាញឹក​ហើយ​បាន​និយាយ​ថា​កិច្ចការ​នេះ​ពិតជាធ្វើអោយពួកគេល្វើយណាស់ ។ ពួក​គេហាក់​ដូច​ជាគិត​ថា​ “តើ​អ្នក​ចង់មាន​ន័យ​អ្វី​?” ខ្ញុំ​ចង់អោយពួក​យើង​បង្កើត​​ជា​ក្រុម​មួយ​និង​មិន​មែនមាន​ការ​ជំរុញ​ដោយសារតែរបៀបវារៈ​របស់​មនុស្សតែ​​ម្នាក់នោះទេ​។ ខ្ញុំ​ពិតជា​មិន​ចង់​ជំរុញ​របៀប​វារៈ​ណា​មួយនោះទេ ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​ថា​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ​។ ហើយអ្វីដែលគួរ​ឱ្យ​កត់​សម្គាល់នោះ គឺយើង​បាន​ជាប់​គាំង​នៅក្នុង​រយៈ​ពេលដែល​មិន​ច្បាស់​លាស់នេះ ​ហើយ​លេចចេញ​មក​ជា​មួយ​នឹង​គំនិត​ដ៏​អស្ចារ្យ​មួយ​ចំនួន​។

បើនិយាយ​អំពី​គំនិតវិញ តើ​អ្វី​ដែល​ជា​គំនិត​នៅ​ពី​ក្រោយ​ព្រឹត្តិការណ៍ MOD ជា​លើក​ដំបូង​របស់ Design Phnom Penh?

លោក Boris​: MOD ​គឺ​ជា​ប្រធាន​បទ​នៅ​ពី​ក្រោយ​ព្រឹត្តិការណ៍​ពីរដ៏​សំខាន់​គឺ MOD Jam និង MOD Slam។ ”Mod​” អាចតំណាងអោយអ្វី​ផ្សេងៗបាន ដូច​ការកែប្រែ ការផ្លាស់ប្តូរ និង​ការធ្វើ ទំនើប​កម្ម។ យើង​ចង់​ចាប់​ផ្តើ​មសហគមន៍នេះ ​ដូច្នេះ​ថ្ងៃ​ដំបូង​នឹង​ធ្វើ​តាម​រចនា​សម្ព័ន្ធនៃការបោះ​ជំរំ​មួយ​ដើម្បីបង្កើនថា​ម​ពល ​ហើយនៅ​ថ្ងៃ​ទី​ពីរ​នឹង​មានការបើក​ចំហ​រ​កាន់​តែ​ច្រើន (សម្រាប់​សាធារណជន​)។ សម្រាប់​ MOD Jam ឈ្មោះ​គឺ​ត្រូវបាន​ប​ក​ប្រែ​ដោយ​ផ្ទាល់​ពី​វគ្គលាយបញ្ចូល គ្នា​ដូច​ជា​ការលាយចង្វាក់តន្ត្រី​ ដែល​មនុស្ស​ទាំងឡាយគ្រាន់​តែ​មកជួបជុំ​គ្នា​ក្នុង​ការ​ចែក​រំលែក​នូវ​អ្វី​ដែល​ពួក​គេ​មានបំណង​។ យើង​នឹង​មានការបង្រៀន​ផ្សេងៗអំពីទិដ្ឋភាព​នៃការរចនា​ខុស​ៗគ្នា​ទៅ​នឹង​ក្រុម​មួយ​ហើយនៅ​ក្នុងពេល​តំណាលគ្នា​នេះ​ដែរ ​គំនិតនៃការ​លើក​ទឹក​ចិត្ត​​និង សេរីភាព​ជា​កម្មវត្ថុនៃ ” MOD ​” ។

Photo Credits: Design Phnom Penh

ប្រភពរូបថត: Design Phnom Penh

មនុស្ស​ភាគ​ច្រើន​យល់ឃើញថាការ​រចនា​និង​ប​ច្ចេ​ក​វិទ្យា​មានភាពខុស​ប្លែកពីគ្នា​ទាំងស្រុង​។ តើមុខវិជ្ជា​ទាំងពីរនេះ​មានទំនាក់ទំនងយ៉ាង​ជិតស្និទ្ធទៅនិង​​ Design Phnom Penh យ៉ាងដូចម្តេច ​?

លោក Boris​: ជា​ធម្មតា​វា​នឹងមិន​មាន​ការ​តភ្ជាប់​នោះ​ទេ​ដោយ​សារ​តែ​មនុស្ស​​ផ្ដោតទៅ​លើ​សោ​ភ័​ណភាព​​តែ​មួយ​គត់នៅលើរឿង​នេះ​។ ទោះ​បីជា​យ៉ាង​ណាក៏ដោយ​ នៅ​ក្នុង​ការ​នាំ​មក​​អ្វី​មួយ​ដូច​ជា​ការ​បោះពុម្ព 3D ហើយ​អ្នកអាច​ឃើញ​​ចំណងនោះយ៉ាង​ជាក់ស្តែង​។ នោះជា​អ្វី​ទាំង​អស់​នៅក្នុង​បច្ចេកវិទ្យា​​ទំនើបក្នុងពេល​តែ​មួយ​     ដូច្នេះ​វាហាក់​ដូច​ជា​នៅ​ក​ណ្តា​ល​ជាមួយនិង សមត្ថភាពដែលនាំ​មក​នូវ​ការ​ចាប់​ផ្ដើមអាជីវកម្ម​​បច្ចេកវិទ្យា​និង​ពិភពនៃការ​រចនា​មកជាមួយ​គ្នា​​។

លោក Akira​: ប​ច្ចេ​ក​វិទ្យា​គឺ​ពិត​ជា​មធ្យោបាយ​មួយ​ក្នុងចំនោម​មធ្យោបាយជាច្រើន​ដើម្បីអោយ មនុស្ស​​ប្រើប្រាស់​គំនិត​នៃ​ការ​រចនា​កាន់​តែ​ច្រើន​។ ការ​រចនា​អាច​មាន​វត្តមាន​នៅ​ក្នុង​ផ្នែក​ណា មួយ​នៃ​ដំណើរ​ការ​​។ ឧទាហរណ៍​ សហគមន៍​គឺ​ជា​ផលិតផល​នៃ​ការ​រចនា​ដោយ​ខ្លួន​ឯង​ ​! តួនាទី​របស់​យើង​គឺ​ដើម្បី​បង្ហាញ​អោយមនុស្ស​ដែលមាន​កម្រិត​នៃ​ការ​រចនាខុស​ៗគ្នាអោយ​ទទួលបាន នូវការ​រំភើបចិត្តមួយ​។ យើង​ពិត​ជា​សង្ឃឹម​ថា​មនុស្ស​នឹង​អាច​អនុវត្ត​ទ្រឹ​ស្តី​របស់​ខ្លួន​និង​ពង្រីក​គំនិត​របស់​ពួក​គេ​ចូល​ទៅ​ក្នុង​ពេល​អនាគត​។

ជា​ការ​ប្រសើរណាស់ អ្នក​ទាំងពីរពិត​ជា​បាន​បង្កើតពិន្ទុរបស់អ្នក​ជាមួយ​ឈ្មោះនៃ​សហគមន៍​របស់​អ្នក​! តើនេះជាភាពធម្មតានៃបំណងឬ​ ?

លោក Akira​: Design Phnom Penh ​តំណាង​អោយបំណង​បើក​ចំហ​រជា​ទូទៅ​មួយ​ឆ្ពោះ​ទៅ​រក​ការ​រចនា​។ វា​បន្សល់ទុកនូវការ​ប​ក​ស្រាយ​បើក​ចំហមួយ​ទៅ​កាន់​ទស្សនិកជន​និង​អ្វី​ដែល​ពួក​គេ​ចង់​អោយពាក្យទាំងអស់នោះមានន័យយ៉ាងណា​។

មុន​ពេល​ដែលយើងសរុបវាឡើង​វិញ ដូច្នេះអំពី​ព្រឹត្តិការណ៍​ MOD ដែលធ្វើឡើងនៅចុង​ស​ប្តា​ហ៍​ខាង​មុខ​នេះវិញយ៉ាងម៉េចដែរ​?

លោក Akira​: ចូរ​មក​និង​ស្វែង​យល់ពី​វាទាំង​អស់នោះ​។ ឬ​គ្រាន់តែមក​លេង​ !

លោក Boris​: យើង​ស្វាគមន៍​ចំពោះ​អ្នករាល់គ្នា ​: សូម​ចូល​រួម​និងសង្កេត​។ វាទាំងអស់នោះគឺ​អំពី​ការលាយបញ្ចូលគ្នា​ដើម្បី​​ទទួល​បាន​នូវគំនិតនៃការ​រចនា​​។

​សូម​អរគុណ​លោកទាំងពីរ!

ព្រឹត្តិការណ៍​ MOD Jam គឺអាចចូលរួមបានដោយសេរីដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង 10 ព្រឹក​ រហូតដល់​ម៉ោង 2 រសៀល​ នៅថ្ងៃ​ទី 9 ខែ​សីហា​ ឆ្នាំ 2014 នៅ​មជ្ឈមណ្ឌល​ ARC Hub PNH។ ព្រឹត្តិការណ៍ MOD Slam នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង 10 ព្រឹក​រហូតដល់​ម៉ោង 5 ល្ងាច ​នៅថ្ងៃ​ទី 10 ខែ​សីហា​ ឆ្នាំ 2014 នៅ​ទី​កន្លែងដូច​គ្នា​​។ ​ព្រឹត្តិការណ៍​ទាំង​ពីរនេះនឹង​ត្រូវ​បាន​ធ្វើ​ឡើង​រួម​ជា​មួយ​នឹង​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​នៃមជ្ឈមណ្ឌល ARC Hub PNH ​។ អ្នក​អាចចុះ បញ្ជីវត្តមាន​របស់​អ្នក នៅ​ទីនេះ ដើម្បីចូលរួម​ !

មជ្ឈមណ្ឌល ARC Hub PNH ​មាន​ទីតាំង​ស្ថិតនៅ​ផ្ទះលេខ 8​ ផ្លូវ 118​ សង្កាត់​ផ្សារ​ក​ណ្តា​ល 1 ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ។