បទសម្ភាសន៍ជាមួយលោក Rahul Anand សហស្ថាបនិកក្រុមហ៊ុន CamboTicket

ក្នុងនាមជាវេទិកាកក់សំបុត្ររថយន្តក្រុងនៅលើបណ្តាញអ៊ីនធឺណិតដំបូងគេបង្អស់នៅប្រទេសកម្ពុជា, CamboTicket បានមានការរីកចំរើនយ៉ាងខ្លាំងចាប់តាំងពីយើង បានជួបនៅក្នុងកិច្ចសម្ភាសន៍ចុងក្រោយ ជាមួយនិងលោក Rahul Anand សហស្ថាបនិកនៃ CamboTicket។ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនរថយន្តក្រុងក្នុងតំបន់ផ្សេងៗគ្នាជាច្រើន រួមទាំងប្រព័ន្ធកក់សំបុត្ររថយន្តក្រុងដែលតំណើរការយ៉ាងរលូន, CamboTicket បានបំពេញតម្រូវការសម្រាប់ទាំងភ្ញៀវក្នុងស្រុកនិងទាំងភ្ញៀវទេសចរ។

យើងបានជួបសម្ភាសន៍ជាមួយនិងលោក Rahul ដើម្បីទទួលបានពត៌មានបន្ថែមស្តីពីការរីកចំរើនរបស់ CamboTicket នេះ។

 កិច្ចសំភាសន៍នេះត្រូវបានកែសម្រួលសម្រាប់ភាពច្បាស់លាស់។

តើ CamboTicket មានដំណើរការយ៉ាងណាដែររហូតមកដល់ពេលនេះ?

យើងទទួលបានចំណាប់អារម្មណ៍ដ៏គួរឱ្យរំភើបយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ នៅពេលដែលយើងចាប់ផ្តើមអាជីវកម្មនេះប្រហែលពីរឆ្នាំមុន យើងមានជម្រើសរវាងការធ្វើដោយរហ័ស និងការផ្តោតលើការរីកចម្រើន ឬក៏បង្កើតដំណើរការនិងប្រព័ន្ធមួយអោយបានត្រឹមត្រូវ ហើយត្រូវបានរៀបចំសម្រាប់រយៈពេលវែងទោះបីជាមានការរីកចម្រើនជាលំដាប់ក៏ដោយ។ យើងស្ថិតនៅក្នុងអាជីវកម្មនេះសម្រាប់រយៈពេលវែង ហេតុដូច្នេះហើយជម្រើសសម្រាប់ពួកយើងគឺមានភាពងាយស្រួល ហើយនោះជាមូលហេតុដែលយើងជ្រើសរើសយកវិធីសាស្រ្តក្រោយ។ សរុបរួមមក ដំណើរការនេះគួរឱ្យរំភើបយ៉ាងខ្លាំងហើយទទួលបានផ្លែផ្ការហូតមកដល់ពេលនេះបើទោះបីជាយើងមានដំណើរដ៏វែងឆ្ងាយដែលត្រូវទៅក៏ដោយ ហើយយើងទាំងអស់គ្នាខិតខំបំពេញការងារដើម្បីកែលម្អសេវារបស់យើងនិងផ្តល់ជូននូវតម្លៃកាន់តែប្រសើរទៅកាន់ភាគីពាក់ព័ន្ធរបស់យើង។

តើមានចំណុចអ្វីខ្លះដែល CamboTicket សម្រេចបានរហូតមកដល់ពេលនេះ?

ឥឡូវនេះយើងត្រូវបានទទួលស្គាល់នៅក្នុងចំណោមប្រភេទអាជីវកម្មបច្ចេកវិទ្យាថ្មីៗ ដោយមិនត្រឹមតែមកពីប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្ដែមកពីក្នុងតំបន់មេគង្គទាំងមូលផងដែរ។ យើងមានវត្តមាននៅតាមបណ្តាប្រទេសទទៃទៀតដូចជា ប្រទេសថៃ វៀតណាម និងឡាវ ។

តើផែនការនាពេលអនាគតរបស់លោកសម្រាប់ CamboTicket មានអ្វីខ្លះ?

យើងកំពុងធ្វើការលើគម្រោងដ៏អស្ចារ្យមួយចំនួន ហើយយើងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបំពេញកិច្ចការសម្រាប់អ្នកប្រើប្រាស់របស់យើង។ សូមតាមដានសម្រាប់គំនិតផ្តួចផ្តើមថ្មីៗដ៏គួរឱ្យរំភើបមួយចំនួនរបស់យើង។

តើលោកមានដំបូន្មានអ្វីខ្លះសម្រាប់អ្នកចង់ធ្វើជាសហគ្រិននៅក្នុងប្រទេសកម្ពុជា?

ដោយមានការរីកចំរើនចាប់ពីសមាជិកតិចតួច រហូតក្លាយទៅជាក្រុមដ៏ធំមួយ ដែលបានពង្រីកសាខាទៅកាន់ទីក្រុងចំនួន 3 ខ្ញុំអាចនិយាយបានថា អនាគតនៃភាពជាសហគ្រិននៅក្នុងប្រទេសកម្ពុជាគឺពិតជាមានភាពជោគជ័យខ្លាំងណាស់។ យុវជននៅទីនេះគឺពិតជាមានគំនិតជាសហគ្រិនខ្លាំងណាស់ ហើយយើងគ្រាន់តែជួយបង្ហាត់បង្ហាញតែបន្តិច ពួកគេអាចធ្វើបានយ៉ាងល្អប្រសើរ។

ពាក្យតែមួយគត់ចេញពីដំបូន្មានខ្ញុំសម្រាប់យុវជននោះគឺ ស្រម៉ៃអោយធំ ហើយបញ្ចេញសកម្មភាពដើម្បីអោយក្តីស្រម៉ៃនោះក្លាយជាការពិត។