បទសម្ភាសន៍ MekongConnect : ការផ្លាស់ប្តូរកិច្ចប្រជុំរបស់អ្នកនៅលើបណ្តាញអ៊ីនធើណេត

ក្រុមហ៊ុន MekongNet គឺជាក្រុមហ៊ុនមួយដែល​លេចធ្លោជាងគេ​បំផុត​នៅក្នុងប្រទេសកម្ពុជាដែលទើបតែបាន​បង្កើត​ផលិតផល​ថ្មីមួយ​ដែល​មានឈ្មោះ​ថា MekongConnect​។ សេវាកម្មនេះផ្លាស់​ប្តូ​រ​នូវរបៀបដែល​អាជីវកម្មធ្វើ​កិច្ច​ប្រជុំ​នៅលើប​ណ្តា​ញ​ដែល​មាន​លក្ខណៈ​ពិសេស​ច្រើន​ជាង​ការ​ទាក់ទងគ្នានៅលើកម្មវិធី Skype ធម្មតា។ ស្វែងយល់​បន្ថែម​អំពី​ផលិតផល​នៅ​ក្នុង​បទ​សម្ភាស​ន៍របស់​យើង​ជាមួយ​និងលោក​ ចាន់​ទី ​ជានាយក NOC​ របស់ក្រុមហ៊ុនមេគង្គ​ណេត។

//

(កិច្ចសំ​ភា​ស​ន៍​នេះ​ត្រូវ​បាន​កែសម្រួល​សម្រាប់​​ភាព​ច្បាស់​លាស់​)

តើ​លោក​អាច​ណែនាំ​ខ្លួន​លោកនិង​ពន្យល់​ពីសេវាកម្ម​និង​ផលិតផល​របស់ក្រុមហ៊ុនមេគង្គណេត​ថាតើមានផ្តោ​ត​លើអ្វីខ្លះ​?

ខ្ញុំឈ្មោះ ចាន់​ទី ជា​នាយក NOC ប្រចាំក្រុមហ៊ុនមេគង្គណេត​។ ខ្ញុំ​បាន​ផ្តោ​ត​ជា​សំខាន់​លើ​ការ​គាំទ្រ​នៅលើប​ណ្តា​ញ​និង​​ប្រតិ​ប​ត្តិ​ការប​ណ្តា​ញ​នៅ​ទី​នេះ​។ ខ្ញុំ​ក៏​ជាអ្នក​​គ្រប់គ្រង​ផលិតផល​ផងដែរ ដោយ​យើង​បានអភិវឌ្ឍន៍​ផលិតផល​បន្ថែម​ទៀត​ដើម្បី​គាំទ្រ​ដល់​ការ​តភ្ជាប់បណ្តាញអ៊ីនធឺណេតរបស់​យើង​។

ក្រុមហ៊ុនមេគង្គណេត​ជា​ក្រុមហ៊ុនដែលផ្ដល់​សេវា​អ៊ិ​ន​ធឺ​ណិ​តមួយដែល​បាន​ចាប់​ផ្តើ​ម​ឡើងនៅក្នុង​ឆ្នាំ 2005 យើង​បាន​ផ្តល់​នូវ​សេវា​អ៊ិ​ន​ធឺ​ណិ​ក៏​ដូច​ជា​ដំណោះស្រាយសំរាប់​វិស័យ ICT ផងដែរ។ បើ​ប្រៀប​ធៀប​ទៅ​នឹង​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ដទៃ​ទៀត MekongNet បាន​ផ្តោ​ត​កាន់​តែ​ខ្លាំងទៅ​លើ​អតិថិជនជាលក្ខណៈក្រុមហ៊ុន​។ សេវាកម្ម​របស់​យើង​រួមមាន ​ការរុករកឯកសារឡើងវិញ​ពី​គ្រោះ​មហន្ត​រាយ​ផ្សេងៗនិងមានអ្វីជា​ច្រើន​ទៀត​។ ក្រុម​ការងាររបស់​ខ្ញុំបាន​ធ្វើ​ការ​លើ​ដំណោះ​ស្រាយ​ដែល​យើង​អាច​សម្រប​ខ្លួន​ទៅ​ក្នុង​ទីផ្សារបាន​។

តើ​លោក​អាច​ពន្យល់​ថាតើ​អ្វី​​ជា MekongConnect និង​របៀប​ដែល​វា​ដំណើរការបានដែរឬទេ​?

តាម​រយៈ​គេហទំព័រ MekongConnect អ្នក​ប្រើប្រាស់​ផ្សេង​គ្នា​អាច​ប្រើ​វា​ដើម្បី​ធ្វើ​សិក្ខាសាលា​ កិច្ច​ប្រជុំ​ ការ​បង្រៀន​ និងមានអ្វីជា​ច្រើន​ទៀត​។ វា​គឺ​ជា​វិធីមួយ​ដើម្បី​ពិភាក្សាគ្នា​បានយ៉ាងងាយស្រួល។ MekongConnect គឺ​ជា​សេវា​សន្និសីទនៅ​បណ្ដាញ​អ៊ីនធើណេតដែល​ជា​កន្លែង​ដែល​អ្នក​ប្រើ​ប្រាស់​អាចធ្វើ​កិច្ច​ប្រជុំ​នៅលើប​ណ្តា​ញនិង​អាច​ធ្វើ​ការ​ចែក​រំលែក​ឯកសារ​ ​ចែករំលែក​ផ្ទៃបង្ហាញនៅលើអេក្រង់កុំព្យូទ័រ គូសគំនូសនៅលើផ្ទាំងបង្ហាញនិងមានអ្វីជា​ច្រើន​ទៀត​។ ដើម្បី​ចូល​ដំណើរ​ការទៅកាន់សេវា​នេះ លោកអ្នក​គ្រាន់​តែ​ចុះ​ឈ្មោះ​ជាមួយ​នឹង MekongNet​ នឹងទទួល​បាន​គណនី​មួយដើម្បី​ប្រើ​ប្រាស់វិប​ផត​ថល​នេះ​។

Screen Shot 2015-01-19 at 8.52.36 am

Screen Shot 2015-01-19 at 8.52.10 am

អ្នក​ប្រើប្រាស់​អាច​អញ្ជើញ​សមាជិកអោយចូល​រួម​កិច្ច​ប្រជុំ​នេះ​បានតាម​រយៈ​អ៊ី​ម៉ែ​ល​ ហើយរាល់ការអញ្ជើញម្តងៗអាចហៅមនុស្សបានរហូត​ដល់​ទៅ 250 នាក់​ឯណោះ។ វា​ក៏នឹង​តំរូវអោយ​មានការបញ្ចូល​ពាក្យ​សម្ងាត់​​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ដែលធានា​បាន​នូវ​សុវត្ថិភាព​ផងដែរ។

តើ​អ្វី​ជា​មូល​ហេតុ​នៅ​ពី​ក្រោយ​ការ​បង្កើត MekongConnect នេះ ?

យើង​ពិត​ជា​ចង់​ផ្តល់តម្លៃ​បន្ថែមទៀតទៅដល់​បណ្តាញអ៊ី​នធឺ​ណេត​របស់​យើង​។ សម្រាប់​អតិថិជន​របស់មេគង្គណេតដែល​ប្រើ​ប្រាស់ផលិតផល​នេះ ​ពួក​គេ​នឹង​មានអត្ថប្រយោជន៍​នៃ​ល្បឿន​ដែលគ្មាន​ដែន​កំណត់​។

ចំពោះចំ​នេះ​ដឹង​របស់​លោក តើ​មាន​ក្រុម​ហ៊ុន​នៅ​កម្ពុជា​ច្រើនទេដែល​រៀបចំ​កិច្ច​ប្រជុំនៅលើ​ប​ណ្តា​ញនេះ​?

បើតាមការ​អង្កេត​ស្រាវ​ជ្រាវ​ទីផ្សារ​របស់​យើង​បាន​រក​ឃើញ​ថា មាន​អតិថិជន​ជា​ច្រើន​ដែល​មានតម្រូវការ​សេវាកម្មប្រភេទនេះ ជាពិសេសចំពោះក្រុមហ៊ុនដែលមាន​សាខា​ជា​ច្រើន​កន្លែងនៅ​ក្នុង​ប្រទេស​។ មានមនុស្ស​មួយ​ចំនួន​មកពីក្នុង​ទី​ក្រុង​តែមួយ ​ប៉ុន្តែ​ទីតាំង​វិញគឺ​មានចម្ងាយ​ដាច់ឆ្ងាយពី​គ្នាុ។​​

ផ្សេង​ទៀត​ក្រៅពីសម្រាប់​អាជីវកម្ម​ សាកល​វិទ្យា​ល័​យ​នៅ​រាជ​ធានី​ភ្នំពេញ​ក៏​មាន​សាខា​នៅ​តាម​បណ្តាខេត្តផងដែរ​។ បើ​គ្មាន MekongConnect ទេនោះ ស្ថាប័ន​ទាំង​នេះ​នឹងបញ្ជូនសា​ស្រ្តា​ចា​រ្យ​​ទៅ​តាមខេត្ត​ជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍​ដើម្បី​បង្រៀន​។

តើ​​លោកគិតថា តើ MekongConnect នឹង​មានឥទ្ធិពលអ្វីខ្លះ​ដល់ដំណោះស្រាយ​លើវិស័យ ICT នៅ​ក្នុង​ប្រទេស​កម្ពុជា​​?

ខ្ញុំ​ជឿ​ជាក់ថា​នឹង​មាន​ឥទ្ធិពល​ដ៏​ធំធេងដូចដែល​ MekongConnect បានអនុញ្ញាតអោយមនុស្ស​​ប្រើ​ប្រាស់​សក្តា​នុ​ពល​ដ៏អតិបរមា​នៃបណ្តាញអ៊ីនធឺណេត។

តើអ្វីជាទស្សនៈ​វិស័យ​របស់​លោក​សម្រាប់ MekongConnect នេះ​ ?

យើង​ចង់​ពង្រីក​ផលិតផល​នេះ​ទៅ​ក្នុង​តំបន់​នេះ​ ហើយ​បន្ទាប់​មក​ចាប់បើក​ដំណើរ​ការ​​នៅ​ទូទាំង​ពិភពលោក​។ យើង​បាន​រក​ឃើញ​ថា ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធើណេតដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​ថៃ​ឬ​វៀតណាម​មាន​ផលិតផល​ដែល​ស្រដៀង​គ្នានេះ​និង​មាន​ការ​ផ្លាស់​ប្តូ​រ​ដ៏​ធំ​មួយរួចទៅហើយ។ សង្ឃឹម​ថា​យើង​អាច​ធ្វើ​អោយ MekongConnect ក្លាយជាផលិតផល​មួយនៅទូទាំង​ពិភពលោក​បាន។

//

សូមចាំ​ថា​ត្រូវ​ចុះឈ្មោះ​ជា​ប្រចាំ​នៅក្នុងព្រឹត្តិ​ប័ត្រ​ Geeks In Cambodia ​ នឹងតាមដានជាមួយ​​និងពត៌មាន​ចុង​ក្រោយ​បំផុតរបស់យើង​។