បទសម្ភាសស្តីអំពី Kaymu ដោយក្រុមហ៊ុនអ៊ីនធឺណិតថ្មីមួយ

ដោយទើបតែបាន​បើក​ដំណើរ​ការថ្មីៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា Kaymu (ជាការប​ណ្តា​ក់​ទុន​ដោយ​ក្រុមហ៊ុន​អ៊ីនធឺណិត​ថ្មី​មួយ​) គឺ​ជា​សហគមន៍​ទិញ​ទំនិញ​អន​ឡា​ញ​មួយ​ដែលជួយ​សម្របសម្រួល​អាជីវកម្ម​រវាង​អ្នក​លក់​និង​អ្នក​ទិញ​។ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​បានជួបសម្ភាសជាមួយ​នាយក​គ្រប់គ្រង​និង​​នាយក​ប្រចាំ​ប្រទេស​របស់ Kaymu ដើម្បីទទួលបាននូវការ​យល់​ដឹង​កាន់​តែ​ច្រើន​នៅ​ក្នុង​ពិភព​ទីផ្សារអនឡាញនេះ​!

//

(កិច្ចសំ​ភា​ស​ន៍​នេះ​ត្រូវ​បាន​កែសម្រួល​សម្រាប់ភាព​ច្បាស់​លាស់​)

តើ​លោកអាច​ណែនាំ​ខ្លួនលោកបានទេ​?

Niroshan​: ខ្ញុំឈ្មោះ  Im Niroshan Balasubramaniam ជា​ពលរដ្ឋ​មកពីប្រទេស​ស្វ៊ី​ស​។ កាល​ពី​មុន​ខ្ញុំ​បាន​ធ្វើ​ការ​អោយ​ក្រុមហ៊ុន Procter & Gamble និង HSBC នៅ​ប្រទេស​ស្វ៊ី​ស ​ទីក្រុង​ឡុ​ង​ដ៍ ​និង​សិង្ហបុរី​។ ថ្មីៗនេះខ្ញុំ​បាន​ចូលរួមជាមួយ Kaymu ក្នុងនាមជា​នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ីម្នាក់ ​ដូច្នេះ​ខ្ញុំ​យកចិត្តទុកដាក់នៅ​ប​ណ្តា​ប្រទេស​អាស៊ី​ទាំង​អស់​។ យើង​មាន​ផែន​ការ​ដើម្បី​បង្កើតអោយមាន​នៅ​ក្នុង​ប្រទេស​ចំនួន 7 នៅក្នុង​រយៈពេលពីរ​បី​ខែ​ទៀត។ យើង​បាន​ចាប់ផ្តើ​មបង្កើតបានចំនួន 6 ប្រទេស​​​រួច​មកហើយ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​មុន​នេះ​ ប្រទេស​កម្ពុជា​គឺជាប្រទេសដែលចាប់ផ្តើមចុងក្រោយ​បំផុត​របស់​យើង​។

Lorida​: ខ្ញុំឈ្មោះ Lorida Léon ​ជា​ប្រធាន​គ្រប់គ្រង​ប្រចាំ​ប្រទេសរបស់ Kaymu កម្ពុជា​។ វា​ជាប្រទេស​ទី 33 ​​ដែល Kaymu ត្រូវ​បាន​ចាប់ផ្ដើម​។ ខ្ញុំ​បានចាប់កំណើត​​ឡើង​នៅ​ក្នុង​ប្រទេស​បារាំង​ពី​ឪពុក​ម្តាយ​កម្ពុជា​។ ខ្ញុំ​ចាប់​ផ្តើ​ម​អាជីព​របស់​ខ្ញុំ​នៅ​ក្នុងវិស័យទូរស័ព្ទ​ចល័ត​ជា​មួយ​នឹង​ Texas Instruments ​និងក្រុមហ៊ុន Nokia ។ Kaymu ជា​ល្បាយ​នៃវិស័យមុនៗដែល​ខ្ញុំ​បាន​ចូលរួម​ជាមួយ​​។

តើ​អ្នក​អាច​ពន្យល់​ពី Kaymu គឺ​ជា​អ្វីនិងអំពីរបៀប​ដែល​វា​ដំណើរការបានដែរឬទេ​?

Niroshan​: Kaymu គឺ​ជា​ទី​ផ្សារ​មួយ – វា​ជា​ហាង​អនឡាញ​មួយសម្រាប់​សហគ្រិន ​សម្រាប់អ្នកទាំងឡាយណាដែល​ត្រូវ​បាន​​លក់ទំនិញរួចហើយនៅក្នុង​ហាង​តាមរបៀប​ប្រពៃណី​​ ​ប៉ុន្តែ​ក៏​សម្រាប់​អ្នក​ដែល​ចង់​ចាប់​ផ្តើ​ម​អាជីវកម្ម​អន​ឡា​ញ​របស់​ខ្លួនផងដែរ​។ដូច្នេះ​ យើង​បាន​ធ្វើអោយមានទំនាក់ទំនងគ្នារវាងអ្នកដែល​ចង់​លក់​ទំនិញប្រភេទ​ណាមួយជាមួយ​និងអ្នកដែល​ចង់​ទិញ​ផលិត​ផល​ទាំង​នេះ​នៅលើប​ណ្តា​ញ។​

ទាក់ទិន​ទៅ​នឹង​ប្រទេស​កម្ពុជា​ តើ​អ្នក​នឹង​កំណត់ពី Kaymu ដោយរបៀបណាបើ​ប្រៀបធៀប​ទៅ​នឹង​ទីផ្សារអនឡាញ​​ដទៃទៀត​? តើអ្វីជាតម្លៃ​បន្ថែម​របស់​អ្នក​​?

Lorida​: នៅ​ពេល​ដែល​យើង​ចាប់​ផ្តើ​ម​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា គោល​ដៅ​នេះ​គឺថា​ដើម្បី​ធ្វើ​វែ​ប​សាយ​ក្នុង​ស្រុក​សម្រាប់​ប្រជាជន​ក្នុងស្រុក​។ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​គេហទំព័រ​នេះ​មាន​ភាសាខ្មែរ​។ យើង​ចង់​អោយមាន​គេហទំព័រមួយ​ដែលសមស្របទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាជន​ខ្មែរ​​។

ដំបូង​ទាក់ទិនទៅ​និង​បច្ចេកទេសនៅលើវេទិកា​នេះ – យើង​ចង់អោយ​វាមានលក្ខណៈ​សាមញ្ញធម្មតា​តាមដែលអាច​ធ្វើ​ទៅ​បាន​សម្រាប់​អ្នក​លក់​និង​អ្នក​ទិញ​ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការទាក់ទង។ សម្រាប់​ការ​នេះ ​យើង​មាន​​​លក្ខណៈ​ពិសេសផ្សេងៗជាច្រើន យើង​បាន​ចាប់​ផ្តើ​ម​កម្មវិធី​ទូរស័ព្ទ​ដៃ ហើយដូចកាលនៅ​ឆ្នាំ​មុន​យើង​មាន​លក្ខណៈ​ពិសេស​នៃការ​ជជែក​​នៅលើបណ្តាញដើម្បី​អោយអតិថិជន​អាច​ទាក់ទង​ជាមួយអ្នក​លក់បាន​ដោយ​ផ្ទាល់​។

ទីពីរ​ យើង​មាន​ជម្រើស​ដ៏សម្បូរ​បែប​នៃ​ផលិតផល​នៅ​លើ​វេទិកា​របស់​យើង​។ យើង​ក៏​បានធ្វើអោយមានភាព​ងាយ​ស្រួលដើម្បីធ្វើ​ការ​ជាមួយ​សហគ្រិន​សម្រាប់​ការចែកចាយដល់គេហៈដ្ឋាន​ផងដែរ។

Niroshan​: នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​ផលិតផល យើង​បាន​ផ្តល់​នូវ ​នាឡិកា​ ស​ម្លៀ​ក​បំពាក់ ​គ្រឿងអេ​ឡិច​ត្រូ​និក ​ស្បែកជើង ​និង​មានទំនិញជាច្រើនទៀត។ ដូច្នេះ​វា​ដូច​ជា​ផ្សារ​អន​ឡា​ញមួយ​។ ជាន់​ផ្សេង​គ្នា​ដែល​អ្នក​មាន​នៅ​ក្នុង​ហាង​ត្រូវបានបង្កើត​ឡើង​ដោយ​មាន​ស​ម្លៀ​ក​បំពាក់​ឬ​ផ្នែក​អេ​ឡិច​ត្រូ​និក​ ​ឧ​ទា​ហរ​ណ៏​, អ្នកអាច​រក​ឃើញទំនិញ​ទៅតាម​ប្រភេទ​ផ្សេង​ៗគ្នា​ដែល​មាន​នៅ​ក្នុង Kaymu ។

រឿង​ទី​ពីរ​នោះគឺ​ល្បឿន​​នៃ​ការ​ចែក​ចាយរបស់​ពួក​យើង​ – នៅ​ពេល​នេះ​យើង​បាន​ផ្តល់នូវសេវាចែកចាយនៅក្នុង​រយៈ​ពេល 3 ថ្ងៃ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​នៅ​តាម​ប​ណ្តា​ខេត្ត​ផ្សេងៗ ដូច្នេះ​អតិថិជន​របស់​យើង​មិន​រង់ចាំ​យូរ​ពេកទេ​។

អ្វី​ដែល​គួរ​អោយចាប់​អារម្មណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​​នោះគឺ​ថា ​: ចាប់​តាំង​ពី​យើង​បាន​ផ្លាស់ទី​ដំបូង​មកកាន់ប្រទេសកម្ពុជាមក ​គោលដៅ​របស់​យើង​គឺ​មិន​ត្រឹម​តែ​ផ្តល់​នូវ​ឱកាស​ពាណិជ្ជកម្ម​អេឡិចត្រូនិក​តែប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​ដើម្បី​បង្កើតពាណិជ្ជកម្ម​អេឡិចត្រូនិកជា​វប្បធម៌​នៅ​កម្ពុជាផងដែរ​។ ដូច្នេះ​យើងមានតួនាទី​ជា​ច្រើន​ផ្នែកនៅ​ក្នុង​​វិស័យ​អប់រំ​ដោយ​យើងបាន​ទៅ​ជួប​អ្នក​លក់​ដែល​ចង់​លក់នៅតាម​អន​ឡា​ញ​។