បទសម្ភាសន៍ស្តីអំពីយាន្តបម្រើ Infinium

តើអ្វី​ដែល​ហាក់​ដូច​ជា​ប​ច្ចេ​ក​វិទ្យា​ដែលធ្វើអោយប្រសើរ​ឡើង​នូវ​ជីវិត​នៅ​ក្នុងឆ្នាំ 2015 នេះ​? យើង​ធានា​ថា​នេះប្រហែល​ជា​មិន​បាន​ចូល​មក​ក្នុង​គំនិត​របស់​អ្នកនៅឡើយទេ – យន្តហោះ​គ្មាន​មនុស្ស​ជិះដែល​អាចបម្រើ​ម្ហូប​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន​បាន។ យាន្តបម្រើ​ Infninium ​នេះគឺ​បង្កើត​ផលិតផល​ដោយ​គ្មាន​អ្វី​ផ្សេង​ទៀត​ជាជាងមនុស្សយន្ត Infinium នោះទេ​ ក្រុមហ៊ុន​​ផលិតមនុស្សយន្តមួយដែលមាន​មូលដ្ឋាន​នៅ​ក្នុងប្រទេស​សិង្ហបុរី​​បាន​ធ្វើ​ឱ្យ​មានរលក​ជា​មួយ​នឹង​ផលិតផល​ថ្មី​នេះ​។ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សេចក្តី​រីករាយ​ក្នុងការ​សម្ភាសន៍ជាមួយលោក Woon JunYang ជានាយក​ប្រតិបត្តិ​នៃ Infinium Robotics ​និង Woon Technology។

//

(កិច្ចសំ​ភា​ស​ន៍​នេះ​ត្រូវ​បាន​កែសម្រួល​សម្រាប់​​​ភាព​ច្បាស់​លាស់​)

តើលោក​អាច​ប្រាប់​យើង​អំពី Infinium Robotics បានដែរទេ ?

Infinium Robotics ​គឺជា​ក្រុមហ៊ុន​មួយដែល​ផ្តោ​ត​លើ​មនុស្ស​យ​ន្ដ​ដែល​បាន​កែ​លម្អ​ផលិតភាព​និង​យន្តហោះដែលគ្មានមនុស្សបើក​សម្រាប់​ការណ៍​ល្អ​។ យើង​បាន​ផ្តោ​ត​លើ​កម្មវិធី​ជា​ច្រើន​ដែល​​មនុស្ស​យន្ត​ស៊ីវិល​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើន​នូវ​ផលិតភាព​មួយ​។

តើ​លោក​អាច​ពន្យល់អំ​ពី​របៀបដែល​ផលិត​ផលបម្រើ​​ Infinium​ របស់​លោកធ្វើការដោយរបៀបណាដែរ​?

មេ​ចុងភៅ​ម្នាក់​នឹង​ដាក់​អាហារ​ឬ​ភេសជ្ជៈ​នៅ​លើយាន្តបម្រើ Infinium​ ​នេះហើយនិង​ចេញលេខតុ​ទៅតាមលេខ​រៀង​ដែលត្រូវ​បាន​គ្រប់​គ្រង​ដោយ​ប្រព័ន្ធ​ដំណើរការ​ក​ណ្តា​ល។ មនុស្ស​យន្ត​នេះ​នឹង​ដឹង​ថា​កន្លែង​ណាដែល​ត្រូវ​បញ្ជូន​ការ​បញ្ជា​ទិញនេះ​ ​ហើយ​ក៏​ដឹង​ពី​របៀប​ដើម្បី​រុករក​នៅ​ជុំវិញ​ភោជនីយដ្ឋាន​នោះផងដែរ។ ផ្នែក​តែ​មួយ​គត់​អំពី​មនុស្ស​យន្ត​នោះ​គឺ​ថា ​វា​មិន​ប្រើប្រាស់​តំបន់នៅ​លើដីឡើយ​។ វា​ប្រើប្រាស់លំ​ហអាកាស​ដោយ​សារ​តែ​មានឧបសគ្គ​ទីតាំង។

PICTURE 1

វា​មិន​មែនប្រើ​ដើម្បី​ជំនួស​កម្លាំងមនុស្សទេ ប៉ុន្តែ​ជំនួស​មកវិញវា​ជួយ​ដល់កម្លាំង​ពលកម្ម​ដែល​មាន​ស្រាប់​។ លើស​ពី​នេះទៅ​ទៀត ​អាហារ​ដែល​ត្រូវ​បាន​បម្រើជួនកាល​​ត្រជាក់​ដូចដែលអ្នក​បំរើ​មិន​អាចបម្រើ​​អតិថិជនរបស់ពួក​គេអោយទាន់ពេលវេលាបាន​។ ហេតុដូច្នេះហើយ យាន្តបម្រើ​ Infinium​ នេះអាចធ្វើភារកិច្ច​ទាំង​អស់នេះបាន ​យ៉ាង​ហោច​ណាស់​ក៏អាច​​ទាក់ទងជាមួយអតិថិជនបានដែរ​ ។

PICTURE 2

យាន្តបម្រើ​ Infinium​ នេះមិន​ជំនួស​អោយផ្នែកដែល​មាន​ការ​ចូលរួម​របស់​អតិថិជន​ដូចជា​ពេល​បញ្ជា​ទិញម្ហូប​អាហារជាដើម​។ ឥឡូវ​នេះ​ការ​ចូលរួម​របស់​អតិថិជន​ដ៏​មាន​តម្លៃ​ត្រូវ​បាន​គេ​មើល​ឃើញថា​កម្រ​ដោយ​សារ​តែ​កង្វះ​កម្លាំង​ពលកម្ម​នៅក្នុង​វិស័យ​ F&B នេះ​។ ការ​បង្កើន​ទំនាក់​ទំនង​អតិថិជន​ក៏​នឹងធ្វើអោយទឹកចិត្ត​របស់បុគ្គលិក​មានការប្រសើរ​ឡើង​ផងដែរ ​។ ជា​លទ្ធផល ​ប្រាក់​ចំណូល​នឹងមានការ​កើន​ឡើង​។

PICTURE 3

តើ​អ្នក​ទទួល​បាន​ការបំផុស​គំនិត​ក្នុង​ការ​បង្កើតយាន្ត​នេះ​ដោយ​របៀបណា​?

គំនិត​ដំបូង​របស់​យើង​គឺ​ការ​ប្រើ​មនុស្ស​យន្ត​នៅដី​។ ទោះ​បីជាយ៉ាង​ណា​ក៏ដោយ បន្ទាប់​ពី​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើនរួចមក ​ការឆ្លើយតបនោះ​គឺ​ថា​មិនមាន​ទីតាំងសមស្របនោះ​ទេ (ជា​ពិសេស​នៅអំឡុង​ពេលចុង​ម៉ោង​) សម្រាប់​មនុស្ស​យន្តនៅលើ​ដី​។ ពួក​គេ​ចង់​បាន​អ្វី​មួយ​ដែល​អាច​ប្រើ​ដែនអាកាស​ជំនួស​វិញ​។

តើ​​ប្រភេទនៃ​ផល​ប៉ះ​ពាល់​អ្វីដែលអ្នក​គិត​ថា​វា​នឹង​មាន​នៅលើ​វិស័យ F&B នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ?

ដំបូង​វា​នឹង​ប្រឆាំងទៅនិង​សញ្ញាណ​ថា​មនុស្សយន្ត​នឹង​ជំនួស​កម្មករ​និង​មិន​ជួយ​កម្មករ​។ គំនិត​នេះ​គឺ​ខុស​ទាំងស្រុង ដូចដែល​ជា​មនុស្សយន្ត​ពិត​ជា​អាច​បង្កើន​ផលិតភាព​និង​ការ​បំពេញ​កម្លាំង​ដល់បុគ្គលិកបាន។ ដោយ​ផ្តោ​ត​ជា​សំខាន់​ទៅលើ​ភារកិច្ច​ដែល​ជា​តម្លៃ​ទាប​មួយ ​អ្នក​បំរើ​អាច​ផ្តោ​ត​ទៅលើអ្វី​ដែល​មាន​តម្លៃ​ខ្ពស់​។ នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នោះ​ មនុស្សយន្ត​មិន​អាច​ធ្វើ​អ្វី​ដែល​មនុស្ស​អាច​ធ្វើ​បាននោះទេ (ឧទាហរណ៍​ ការ​ចូលរួមជាមួយ​អតិថិជន​)​ ហេតុដូច្នេះ​ហើយ​ ប​ច្ចេ​ក​វិទ្យា​នេះ​នឹង​មិនដណ្តើមយកការងារ​របស់មនុស្សឡើយ​។

ទីពីរ​ខ្ញុំ​គិត​ថា​ ការ​យល់​ឃើញ​ជា​ទូទៅ​នៃ​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់​ឬ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​គឺ​ចេញមក​ពី​លោក​ខាង​លិច​ឬ​ប្រទេស​ជប៉ុន​ ប៉ុន្តែ​មិន​មែន​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍​នោះទេ។ យាន្តបម្រើ ​Infinium​ នេះនឹងជា​ពន្លឺ​មួយដែលធ្វើអោយមានការចាប់អារម្មណ៍​ទៅ​លើ​តំបន់​អាស៊ី​អាគ្នេយ៍​។

តើផលិតផលនេះកំពុងតែស្ថិតនៅ​ក្នុង​ដំណាក់​កាល​ណា​ដែរនាពេលបច្ចុប្បន្ន​នេះ​?

ក្នុង​ពេល​ឥឡូវ​នេះ ​យើង​គ្រាន់​តែ​បាន​បញ្ចប់​ការ​ធ្វើ​តេ​ស្ត​សាកល្បង​និង​ត្រូវ​បាន​ធ្វើ​​គំរូ​នេះ​អោយកាន់តែប្រសើរឡើង។ យើង​នឹង​​ធ្វើ​តេ​ស្ត​ជាមួយនិង​អតិថិជន​ពិត​ប្រាកដ​ ហើយ​យើង​នឹង​នៅតែបន្ត​ធ្វើការ​កែប្រែ​ផលិតផល​របស់​យើងអោយកាន់តែល្អប្រសើរ​។ វា​នឹង​ត្រូវ​បើក​ដំណើរ​ការ​ពេញ​លេញ​នៅ​ក្នុង​ហាង​របស់អតិថិជនរបស់​យើង​​នៅចុង​​ឆ្នាំ​នេះ​។

តើ​អ្វី​ជា​ផែន​ការ​នា​ពេល​អនាគត​របស់​លោក​សម្រាប់​មនុស្សយន្ត infinium នេះ ​?

យើង​មាន​បំណង​បន្ត​ការ​អភិវឌ្ឍ​ន៍ផលិតផលរបស់​​យើង​ មិន​មែន​ត្រឹម​តែធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​គុណភាព​ជីវិត​នៅ​ក្នុង​វិស័យ​ F&B តែប៉ុននោះ​ទេ​ ប៉ុន្តែ​ក៏​សំរាប់​វិស័យផ្សេង​ទៀត​ជា​ច្រើនផងដែរ​។

//

មនុស្សយន្ត​នេះនឹង​​ផ្លាស់​ប្តូ​រ​នូវរបៀប​ដែល​យើង​រស់​នៅ​ជាច្រើន ហើយយាន្តបម្រើ​ Infinium​ នេះជា​ផលិតផល​ជោគជ័យ​យ៉ាង​ខ្លាំង​ដែល​អាច​ធ្វើ​បដិវត្តវិស័យ F&B នៅក្នុង​ប្រទេស​កម្ពុជា​បាន។

សូមចូលទស្សនាគេហៈទំព័រ​របស់ Infinium Robotics សម្រាប់ពត៌មានបន្ថែម