អត្ថបទសម្ភាសន៍: កំដៅម៉ាស៊ីន បោះពុម្ព 3D ជាមួយនឹង Golden West

សូមណែនាំអំពី​គំនិតផ្តួ​ច​ផ្តើ​ម​ដ៏គួរអោយចាប់អារម្មណ៍មួយ​​ដែលកើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​: កម្មវិធី AOTM (ជាសម្ភារៈ​យុទ្ធ​ភ័​ណ្ឌកំរិតខ្ពស់​សំរាប់​បង្រៀនមួយ)។ បើនិយាយជា​សង្ខេបមក​ កម្មវិធីថ្មីនេះជួយជំរុញលទ្ធភាព​នៅក្នុង​ការ​បោះពុម្ព 3D ដើម្បី​បង្កើន​គុណភាព​នៃ​ការ​អប់រំ​ក្នុងការកម្ទេច​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​សំរាប់មនុស្សជាតិនៅទូទាំង​ពិភពលោក​។ ដោយធ្វើ​សកម្មភាពនៅ​ក្រោម​ស្លាក​អន្តរជាតិ​មួយគឺ ​មូលនិធិ Golden West Humanitarian Foundation ​យើង​កំពុង​និយាយ​អំពីការមិនមាន​ជំនួយ​ប​ណ្តុះ​ប​ណ្តា​លយុទ្ធភណ្ឌមួយ​ ដែលឆ្លុះ​បញ្ចាំង​ពី​ការធ្វើ​មាត្រដ្ឋាន​នៅក្នុងចម្ការ​មីន​។ យើង​ទើបតែមាន​ឱកាស​ដើម្បី​ជួប​ជាមួយ​អ្នកផលិត​ Gretchen Chia ដើម្បីស្វែងយល់​ក្នុង​ចំណោមរឿងរ៉ាវ​ផ្សេង​ៗទៀត ដោយ​គ្រាន់​តែ ចង់ដឹង​ថាតើយើង​អាច​ទទួល​បាន​អ្វីខ្លះជា​មួយ​នឹង​គំរូ​ដើម​នេះ​។

Photo Credits: Geeks In Cambodia

ប្រភពរូបភាព: Geeks In Cambodia

(កិច្ចសំ​ភា​ស​ន៍​នេះ​ត្រូវ​បាន​កែសម្រួល​សម្រាប់​​ភាព​ច្បាស់​លាស់​)

//

ជំរាបសួរ Gretchen ​! តើយើង​គួរតែ​ចាប់​ផ្តើ​ម​ជា​មួយ​និងការណែនាំអំពីខ្លួនអ្នកបន្តិច​និង​កម្មវិធី​នេះ​បានដែរទេ ?

ជំរាបសួរ ​! បច្ចុប្បន្ន​នេះ ​ខ្ញុំ​កំពុងតែ​សិក្សា​ផ្នែក​វិស្វកម្ម​និង​ការ​អភិវឌ្ឍន៍​ផលិតផល​នៅ SUTD (សាកលវិទ្យាល័យបច្ចេកវិទ្យា​និង​រចនា​​សិង្ហបុរី​) ហើយ​នេះ​គឺ​ជា​​តំណើរចុះ​កម្មសិក្សា​មួយ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជាអស់រយៈពេលជាង​ពីរបីខែ​កន្លងមកហើយ ដោយ​ធ្វើការ​ជាមួយ​ម៉ាស៊ីន​បោះពុម្ព 3D ដើម្បី​បង្កើត​ផលិតផល​បណ្តុះ​ប​ណ្តា​ល​ទាក់ទង​ទៅ​នឹង​វិស័យបំផ្លាញអាវុធជាតិផ្ទុះ​។ ​គំរូ​ដែល​ធ្វើបានសម្រេចនឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​បំផ្លាញ អាវុធជាតិផ្ទុះដើម្បី​បណ្តុះបណ្តាល​ពួក​គេ​អំពី​របៀបដែល​អាវុធជាតិផ្ទុះតំណើរការផ្សេងៗគ្នា​។

Photo Credits: Geeks In Cambodia

ប្រភពរូបភាព: Geeks In Cambodia

ការរួម​បញ្ចូល​គ្នា​រវាង​ការ​បោះពុម្ព 3D ជាមួយ​ផលិតផលដែលមានជាតិ​ផ្ទុះ​មិន​មែន​ជា​ការ​ងារ​ប្រចាំ​ថ្ងៃនោះទេ​។ តើវា​គឺ​ជា​ការ​ដ៏​គួរ​ឱ្យ​រំភើប​ចិត្តមួយ​សម្រាប់​អ្នក​ឬ?

​​ខ្ញុំយល់ឃើញ​ដោយផ្ទាល់ខ្លួនខ្ញុំថា ​វាមានភាព​សប្បាយ​រីក​រាយ​ក្នុងការជួសជុលជាមួយ​ឧបករណ៍​បែប​នេះ ​ដូចដែល​ខ្ញុំ​តែង​តែ​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​វិស័យ​ការពារ​ជាតិ​នេះ​។ វា​គឺ​ជា​ឱកាស​ដ៏​មាន​អត្ថន័យ​សម្រាប់​ខ្ញុំ ដែលបាន​មើល​ឃើញគម្រោង​នេះ​ចាប់ពី​ការ​ចាប់​ផ្តើ​ម​រហូតដល់​ទី​បញ្ចប់ ​ហើយ​វា​ពិត​ជា​បាន​ជួយ​សម្រួច​ជំនាញ​របស់ខ្ញុំ​។

Photo Credits: Geeks In Cambodia

ប្រភពរូបភាព: Geeks In Cambodia

ងាកមក​​ប្រទេស​សិង្ហបុរីវិញ​​ ​រាល់ថ្នាក់រៀននី​មួយៗ​សុទ្ធតែមាន​ម៉ាស៊ីន​បោះពុម្ព 3D​ ទោះបីជា យ៉ាងណាក៏ដោយ​ ខ្ញុំ​មិន​​មាន​ពេល​វេលា​ច្រើន​ជាមួយ​នឹង​ពួក​គេ​ចាប់​តាំង​ពី​ពួកគេរ​វល់បោះពុម្ព​លើគម្រោង​របស់​ខ្លួន​។ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខ្ញុំ​មាន​ឱកាសជាមួយនិង​ម៉ាស៊ីន​បោះពុម្ព 3D រួមទាំង​មូលហេតុ​ដើម្បី​ធ្វើការ​ជាមួយ​វា។ ចំពោះខ្ញុំ Golden West ​គឺ​ប្រហែល​ជា​កន្លែងមួយ​ដែល​ពួក​គេ​​គិត​ពីរបៀបដ៏​​គួរ​ឱ្យ​រំភើប​និង​ប្រកបដោយភាពច្នៃប្រឌិត​​ដើម្បី​ការពារ​និង​លើក​កំពស់​ដល់ជីវិត​រស់នៅ​របស់​អ្នក​ដទៃ​​។

តើអ្នក​អាចប្រាប់​យើង​​ពី​ការងារ​របស់​អ្នកបន្តិចបានទេ​?

នៅក្នុង​អំឡុង​ពេល​វគ្គ​សិក្សា​នេះ ​ខ្ញុំ​ត្រូវបាន​គេចាត់​​អោយធ្វើការ​បោះពុម្ព ហើយ​ឥឡូវ​នេះ​ខ្ញុំ​កំពុង​បង្កើត PIR (Passive Infrared​) ជាឧប​ករ​ណ៏​ដែល​រក​ឃើញ​ចលនា​និង​បញ្ជូន​ចេញ​​តាមរយៈសញ្ញាជា​សំ​លេង​។

Photo Credits: Geeks In Cambodia

ប្រភពរូបភាព: Geeks In Cambodia

ការ​បោះពុម្ពភាគច្រើន​​​អាច​ត្រូវ​បានគេ​ធ្វើរួច​ពេញ​មួយ​យប់​ដោយ​ម៉ាស៊ីន​បោះពុម្ព 3D ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ធ្វើការរចនា​និង​បញ្ជាក់​ជា​មុន​ដើម្បី​វាស់​ស្ទង់​ដោយខ្លួនខ្ញុំ​។ ចំពោះពណ៌វិញ​ វាអាច​ចេញ​មក​នៅ​ក្នុង​ផ្នែក​ជាច្រើន ​ប៉ុន្តែបណ្តុំ​ពណ៌​ទាំង​ពីរ​ត្រូវ​បាន​គេ​ផលិត​ឡើងជា​ថ្មី​។

តើ​មាន​គំរោង​​ណា​មួយ​ទេសម្រាប់​អង្គការ​ដើម្បី​ទទួល​យក​នូវ​វិធី​សា​ស្រ្ត​ផ្សេង​ៗ​ដើម្បី​បោះពុម្ព 3D នា​ពេល​អនាគត?

គំរូ ការ​ផ្លាស់ប្តូ​រ​រូបរាង ការលាយបញ្ចូលគ្នា និង ឧបករណ៍​ជំនួយ​ក្នុងការប​ណ្តុះ​ប​ណ្តា​លដ៏ សាមញ្ញរបស់​យើង​ សុទ្ធតែ​ស្ថិត​នៅ​ក្នុង​កាលវិភាគ​របស់​យើងទាំងអស់​ ដូច្នេះ​មិន​មាន​ផែនការ​ណា​មួយទេដើម្បីបាចសាចវាទៅ​ខាង​ក្រៅនោះ (ដូច​ជា​ការ​បោះពុម្ព 3D សំរាប់ពាណិជ្ជកម្ម​)។ លើស​ពី​នេះ​ទៅទៀត​ ខ្ញុំ​គ្រាន់​តែ​គិត​ពីរូបភាព​ដែល​ខ្ញុំបោះពុម្ព​ 3D សំរាប់វត្ថុនៅចម្ការ​មីន​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​វាជា​ការដ៏​គួរ​ឱ្យ​រំភើប​ចិត្តចំពោះ​ខ្ញុំ​ណាស់ទៅហើយតាម​រយៈ​វគ្គសិក្សា​នេះ​!

សូម​អរគុណ​!

//

អ្នក​អាច​ស្វែងយល់​បន្ថែម​អំពី​គម្រោង​​ឬអង្គការ​នេះ ​នៅ​ក្នុង​វែ​ប​សាយ​​របស់​ពួក​គេ នៅ​ទី​នេះ ! យើង​ទន្ទឹងរងចាំដោយក្តីរីករាយ​ចំពោះការបន្ថែមថ្មីរបស់អ្នក​បង្កើតម៉ាស៊ីន​បោះពុម្ព 3D នៅ​ក្នុង​ប្រទេស​កម្ពុជា​។