បទសម្ភាសន៍ជាមួយស្ថាបនិក MLabs

បច្ចេកវិទ្យាសម្រាប់ការអប់រំ ឬ EdTech ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសហគ្រិន និង អ្នកចាប់ផ្ដើមអាជីវកម្មថ្មីជាច្រើននាពេលបច្ចុប្បន្ននេះ។

ដោយសង្កេតឃើញមាននិន្នាការកើនឡើងយ៉ាងដូច្នេះ EdTech បានក្លាយទៅជាចំណុចកណ្តាលនៃចំណាប់អារម្មណ៍នៅក្នុងព្រឹត្តិការណ៍ជាច្រើននៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ចាប់ពីកម្មវិធី Startup Weekend ផ្តោតលើវិស័យអប់រំ រហូតដល់កម្មវិធី បច្ចេកវិទ្យាសម្រាប់វិស័យអប់រំរបស់ Impact Hub សរបញ្ជាក់អោយឃើញថា យើងទាំងអស់គ្នាកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីលើកកម្ពស់ បច្ចេកវិទ្យាសម្រាប់វិស័យអប់រំ នៅកម្ពុជា។

ហេតុដូច្នេះហើយទើបនាំឱ្យយើងបានជួបជាមួយ MLabs ជាអាជីវកម្មថ្មីមួយដែលត្រូវបានផ្តោតទៅលើការបង្កើតកម្មវិធី EdTech នៅក្នុងប្រទេសកម្ពុជា។  អ្វីដែលបានកំណត់អោយអាជីវកម្មថ្មីនេះខុសប្លែកពីអាជីវកម្មដទៃទៀតនោះគឺថា កម្មវិធីនេះត្រូវបានបង្កើតឡើងដោយនិស្សិតសាកលវិទ្យាល័យមួយនៅកម្ពុជា។

សំរាប់ពេលនេះ ពួកគេមានកម្មវិធីជាច្រើននៅលើទីផ្សាររួមមាន “កម្មវិធីស្វែងរកជំនាញរបស់ខ្ញុំ” ជាកម្មវិធីមួយដែលមានសំណួរស្រាប់ៗដើម្បីជួយអោយសិស្សនិស្សិតនៅក្នុងប្រទេសកម្ពុជាអាចធ្វើការសម្រេចចិត្តថាតើសាកលវិទ្យាល័យ ឬ មុខវិជ្ជាណាមួយដែលពួកគេគួររៀនបន្ត។

កម្មវិធីផ្សេងទៀតដែលពួកគេមាននៅលើទីផ្សារគឺ “វចនានុក្រមហិរញ្ញវត្ថុ” ដែលជាមូលដ្ឋានទិន្នន័យមួយដែលមានពាក្យគន្លឹះនិងនិយមន័យជាភាសាខ្មែរដើម្បីជួយអោយសិស្សនិស្សិតជំនាញហិរញ្ញវត្ថុអាចយល់ពីគោលគំនិតដែលពួកគេកំពុងរៀនបានកាន់តែប្រសើរ។

Geeks នៅក្នុងប្រទេសកម្ពុជា បានជួបជាមួយនិងកញ្ញា កាង សុវណ្ណារ័ត្ន និងលោក ហួង លីហេង ដែលជាសហស្ថាបនិកមួយរូបរបស់ MLabs ដើម្បីពិភាក្សាអំពីគម្រោងរបស់ពួកគេ។

កិច្ចសំភាសន៍នេះត្រូវបានកែសម្រួលសម្រាប់ភាពច្បាស់លាស់។

តើអ្នកអាចប្រាប់យើងបន្តិចបានទេពីរបៀបដែល MLabs ត្រូវបានបង្កើតឡើងនិងការផ្តោតជាចម្បងរបស់ខ្លួន?

លីហេង : មែនហើយ MLabs គឺជាអង្គភាពមិនស្វែងរកប្រាក់ចំណេញមួយដែលត្រូវបានបង្កើតឡើងដោយសិស្សនិស្សិតរួមជាមួយនិងមិត្តភក្តិដោយការផ្តោតជាសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកកម្ពស់គុណភាពនៃវិស័យអប់រំនៅកម្ពុជា។

សុវណ្ណារ័ត្ន : បើនិយាយអំពីរបៀបដែល MLabs នេះត្រូវបានបង្កើតឡើងនោះ មានមិត្តភក្តិពីរបីនាក់ជានិស្សិតនៅសាកលវិទ្យាល័យ បានមកជួបជុំគ្នាហើយគិតថា “ហេតុអ្វីក៏យើងមិនបង្កើតក្រុមហ៊ុនថ្មីមួយដើម្បីជួយដោះស្រាយបញ្ហាដែលយើងជាសិស្សកំពុងតែប្រឈមមុខជារៀងរាល់ថ្ងៃតែម្តងទៅ?” ហើយយើងបានជ្រើសយកការបង្កើតកម្មវិធីទូរស័ព្ទមួយដោយសារតែសព្វថ្ងៃនេះមានមនុស្សជាច្រើនកំពុងប្រើប្រាស់ស្មាតហ្វូនច្រើនជាងកុំព្យូទ័រ ហើយខ្ញុំមានចង់មានន័យថា សូម្បីតែវែបសាយក៏មិនត្រូវបានគេប្រើប្រាស់ជាទូទៅដូចជាកម្មវិធីទូរស័ព្ទដែរ។

តើអ្នកអាចភ្ជាប់បញ្ហាដែលមនុស្សកំពុងតែប្រឈមមុខទៅនឹងអ្វីដែលកម្មវិធីអាចធ្វើបានដោយរបៀបណា?

សុវណ្ណារ័ត្ន: បើនិយាយអោយត្រង់ទៅ យើងគ្រាន់តែចាត់ទុកបញ្ហាដូចជាបញ្ហាមួយដែលអ្នកអាចនឹងដោះស្រាយបាននៅក្នុងជីវិតពិត។ ដូច្នេះជាមួយនឹងជំហានផ្សេងៗគ្នាដែលអ្នកនឹងទទួលយកក្នុងការដោះស្រាយបញ្ហានៅក្នុងសំណួរនេះ យើងគ្រាន់តែមើលឃើញជំហានដែលអាចត្រូវបានយកចិត្តទុកដាក់ដោយច្ចេកវិទ្យាតែប៉ុណ្ណោះ។ ជាទូទៅយើងគ្រាន់តែអនុវត្តនិងតភ្ជាប់ជាមួយបច្ចេកវិទ្យាដើម្បីជៀសវាងការធ្វើអ្វីមួយដោយដៃ។

លីហេង: ជាឧទាហរណ៍ “វចនានុក្រមហិរញ្ញវត្ថុ” របស់យើងដែលអាចជួយបកប្រែពាក្យបច្ចេកទេសហិរញ្ញវត្ថុពីភាសាអង់គ្លេសទៅជាភាសាខ្មែរ។ បញ្ហានោះគឺថា មិនទាន់មានសៀវភៅឬវចនានុក្រមណាមួយដែលបានជួយបកប្រែពាក្យបច្ចេកទេសទៅជាភាសាខ្មែរនៅឡើយទេ ដូច្នេះយើងមិនអាចយល់ពីអត្ថន័យរបស់វាបានពេញលេញឡើយ។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ យើងបានបង្កើតមូលដ្ឋានទិន្នន័យមួយអំពីនិយមន័យ និងពាក្យបច្ចេកទេសនៅក្នុងភាសាខ្មែរ។

តើអ្នកប្រើប្រាស់អាចរួមចំណែកជាមួយអ្នកដើម្បីជួយអ្នកក្នុងការអភិវឌ្ឍន៍កម្មវិធីនេះបានដោយរបៀបណា?

សុវណ្ណារ័ត្ន: បច្ចុប្បន្ននេះយើងត្រូវការមនុស្សមួយចំនួនដើម្បីជួយពួកយើងជាមួយនឹងការបកប្រែវចនានុក្រមហិរញ្ញវត្ថុ។ អ្នកប្រើប្រាស់អាចផ្ដល់យោបល់អំពីរបៀបដែលនិយមន័យដែលមានស្រាប់អាចនឹងត្រូវបានធ្វើឱ្យប្រសើរឡើង ឬពាក្យថ្មីដែលពួកគេចង់រួមបញ្ចូលទៅក្នុងកម្មវិធី។

តើអ្វីជាក្តីសុបិន្តចុងក្រោយរបស់អ្នកសម្រាប់ MLabs?

លីហេង: គោលដៅរបស់យើងនាពេលឥឡូវនេះគឺថា ទៅថ្ងៃអនាគតយើងនឹងក្លាយជាក្រុមហ៊ុនមួយដែលមនុស្សម្នាទាំងឡាយគិតទៅដល់នៅពេលដែលពួកគេចង់ដោះស្រាយបញ្ហាលើការអប់រំ។

សុវណ្ណារ័ត្ន: ក្នុងពេលដំណាលគ្នានេះដែរ យើងសង្ឃឹមថានឹងអាចនាំយកគម្រោងចេញពីក្រុមហ៊ុនដើម្បីបង្កើតគេហទំព័រ ឬកម្មវិធីទូរស័ព្ទណាមួយ ឬកម្មវិធីណាមួយដែលពួកគេចង់ឱ្យយើងបង្កើត។ យើងសង្ឃឹមថានឹងបានធ្វើលើគម្រោងដូចនោះផងដែរ។

តើអ្នកមានដំបូន្មានអ្វីខ្លះសម្រាប់សហគ្រិនវ័យក្មេងទាំងឡាយ?

សុវណ្ណារ័ត្ន: ដំបូន្មានរបស់ខ្ញុំនោះគឺ ប្រសិនបើអ្នកចង់ធ្វើអ្វីមួយ សូមព្យាយាមនិងធ្វើវាឡើងព្រោះបើអ្នកមិនធ្វើវាទេ នោះអ្នកក៏នឹងមិនដឹងលទ្ធផលទៅជាយ៉ាងណាដែរ។ មានឆន្ទៈក្នុងការទទួលយកហានិភ័យមួយចំនួនសូម្បីតែអ្នកស្ថិតនៅក្នុងដំណាក់កាលសិក្សាក៏ដោយ។

លីហេង: រឿងមួយទៀតគឺត្រូវរាប់អានមិត្តភក្តិល្អៗនៅជុំវិញខ្លួនរបស់អ្នក។ យើងមិនបានចាប់ផ្តើមដំណើរនេះដោយខ្លួនយើងផ្ទាល់នោះទេ យើងបានជួបជាមួយមិត្តភក្តិហើយធ្វើការរួមគ្នាជាក្រុមដែលបានធ្វើឱ្យវាកាន់តែងាយស្រួល។

នោះជាបទសម្ភាសជាមួយ MLabs ដោយ GIC។ ដូច្នេះប្រសិនបើអ្នកកំពុងស្វែងរកវគ្គសិក្សានៅសាកលវិទ្យាល័យ ឬក៏អ្នកជាសិស្សជំនាញហិរញ្ញវត្ថុ, នៅពេលដែលអ្នកមានបញ្ហាណាមួយនៅក្នុងការសិក្សានោះ អ្នកអាចត្រួតពិនិត្យមើល MLabs និងកម្មវិធីដែលពួកគេមាន!