អត្ថបទសម្ភាសន៍ : FanNow ជាវេបសាយនិងកម្មវិធីទូរស័ព្ទ E-commerce ដែលជាប់ចំណាត់ថ្នាក់លេខ 1 នៅក្នុងប្រទេសកម្ពុជា

តើអ្នកធ្លាប់​​បាន​ជាប់​គាំង​នៅ​ក្នុង​ជួរ​សម្រាប់​សំបុត្រ​កុន​នៅ​ពេល​ដែល​អ្នក​មាន​​ការ​ប្រញាប់​ប្រញាល់​ដែរឬទេ​? អាជីវកម្មដ៏​ថ្មី​បំផុតនេះ​គឺពិត​ជា​អាច​ជួយ​អ្នក​បាន​។ ដោយ​ទើបតែ​​ចាប់​ផ្តើ​មអនុវត្ត​នៅក្នុង​កំណែបែតា​របស់​ពួក​គេ FanNow បាន​ទទួលបានអ្នកគាំទ្រនិង​អ្នក​ប្រើ​ប្រាស់ដ៏រីករាយ​​ជា​ច្រើន​រួច​ទៅ​ហើយ​។

សូមស្វែងយល់អំពី FanNow នៅក្នុង​បទ​សម្ភាស​ផ្តាច់​មុខ​របស់​យើង​ជាមួយ​និងលោក Steven Path ជាស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ Pathmazing ជា​ក្រុមហ៊ុន​ដែល​បាន​បង្កើត FanNow នេះ​។ សហគ្រិន​កម្ពុជារូប​នេះ​មាន​បំណង​ចង់​ផ្លាស់​ប្តូ​រទិដ្ឋភាពនៃវិស័យ e​-commerce នៅ​ទីនេះ​និង​ថែមទាំង​ផ្តល់នូវគន្លឹះ​ដ៏​ល្អ​សម្រាប់​ស្ថាបនិក​ដែលមានបំណងចង់​ចាប់ផ្ដើមអាជីវកម្មផងដែរ​​។

//

(កិច្ចសំ​ភា​ស​ន៍​នេះ​ត្រូវ​បាន​កែសម្រួល​ដើម្បី​​ភាព​ច្បាស់​លាស់)

តើ​លោក​អាច​ណែនាំ​អំពីខ្លួន​លោក​និង​ពន្យល់​ថាតើ FanNow គឺជា​អ្វីដែរឬទេ​?

ខ្ញុំឈ្មោះ Steven Path ជា​នាយក​ប្រតិបត្តិ​របស់ Pathmazing ​។ យើង​ជា​អ្នក​អភិវឌ្ឍន៍ FanNow នេះ​។ វា​គឺ​ជាសមិទ្ធិផល​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ដ៏​ធំ​ជា​លើក​ដំបូង​មួយនៅ​ក្នុង​ប្រទេស​កម្ពុជា​​។ ជាមួយ​គ្នានេះ​ដែរ យើង​កំពុង​សង្ឃឹម​ថានឹងចាប់ផ្តើម e​-commerce នៅ​ទីនេះ​

1 FanNow

ដើម្បីជួយ​ដោះស្រាយ​នូវបញ្ហា​ជាក់ស្ដែងនៃការឈរតំរង់​ជួរ​សម្រាប់​សំបុត្រ​ចូល​ទស្សនា​ខ្សែ​ភាពយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ យើង​ក៏បានចាប់ផ្តើមបង្កើត FanNow ​នេះឡើង។ យើង​បាន​កត់​សម្គាល់​ឃើញ​ថា ​រោង​ភាព​យន្ត​នេះ​បាន​ក្លាយ​ទៅ​ជាការពេញ​និយម​យ៉ាង​ខ្លាំងនៅក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ហើយ​តម្រូវ​ការនេះ​គឺ​ជាចំណុច​ដែល​ខ្សែ​ភាព​យ​ន្ដ​មួយ​ចំនួន​ត្រូវ​បាន​លក់​ចេញអស់​ក្នុងពេល​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃមុន​​។ នេះ​បានធ្វើ​ឱ្យ​វាមិនមានភាពងាយ​ស្រួល​សម្រាប់អ្នកចូលចិត្តទស្សនាខ្សែភាពយន្តដើម្បី​ចូល​ទៅ​កាន់​រោង​កុន​នោះ​។ បើមិនដូចច្នោះទេ សំបុត្រ​ខ្សែ​ភាព​យ​ន្ដ​ត្រូវ​បាន​លក់​ចេញ​អស់ឬ​ពួក​គេ​នឹង​ទទួល​បាន​កន្លែងអង្គុយដែលមិនពេញចិត្ត។

FanNow ត្រូវ​បាន​ដោះ​ស្រាយ​បញ្ហា​ទាំងនេះ​ទៅ​កាន់អតិថិជន​ហើយ​ក៏​ដោះស្រាយ​ក្តី​កង្វល់​សម្រាប់​ម្ចាស់​រោងកុន​ផងដែរ។ ការ​ព្រួយ​បារម្ភ​ជាមួយ​នឹង​វេប​សាយ​ដែល​ជា​កន្លែង​ដែល​អតិថិជនអនាមិក​​កក់​ជាមួយ​លេខ​ទូរស័ព្ទ​របស់​ពួក​គេ​ ប៉ុន្តែ​ពួក​គេ​ប្រហែល​ជាមិនមកបង្ហាញខ្លួន។ ហេតុដូច្នេះ​ហើយទើបម្ចាស់​រោងកុននោះ​នឹង​បាត់​បង់​ប្រាក់​ចំណេញ​ពីកៅអីដ៏មាន​សក្តា​នុ​ពល​ទាំង​នោះ​។ សម្រាប់​យើង​ យើង​មាន​ច្រក​បង់​ប្រាក់តាមប្រព័ន្ធ​អេឡិចត្រូនិកដែល​អនុញ្ញាត​ឱ្យ​អ្នក​ជ្រើសរើស​កន្លែង​អង្គុយ​និងទិញកន្លែងអង្គុយនៅ​លើ​ប​ណ្តា​ញអ៊ីនធើណេត​បាន។

​ធ្វើដូចនេះនឹងជួយសន្សំសំចៃពេល​វេលា​បានច្រើន​និង​ធ្វើ​ឱ្យ​បទ​ពិសោធ​ន៍នៃការមើលខ្សែភាពយន្ត​ទាំង​មូល​កាន់​តែ​​រីករាយ​។ យើង​ឈានយក​មួយ​ជំហាន​ទៀត​ដោយ​ប្រើ​ទីតាំង​ភូមិ​សាស្ត្រ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​អាចអញ្ជើញ​មិត្ត​ភក្តិ​ដែលនៅជិត​​ពួក​គេ​ឬ​នៅ​ជិត​រោងកុន​អាចទៅទស្សនាខ្សែ​ភាព​យ​ន្ដ​ជាមួយគ្នាបាន​។

យើង​ក៏​បាន​ផ្តល់​សេវា​បញ្ចូល​ទឹកប្រាក់​តាមទូរស័ព្ទនៅលើប​ណ្តា​ញ​​ក៏ដូចជា​កម្មវិធីផ្តល់ជូនពិសេសថ្មីៗផងដែរ​។ ដោយ​ប្រើ​ប្រាស់​​សំបុត្រ​អេឡិចត្រូនិកនេះ អ្នក​ប្រើ​ប្រាស់​អាចដោះដូរ​សំបុត្រ​ឬ​រីករាយជាមួយកម្មវិធីពិសេសរបស់​ពួក​គេ​បាន​យ៉ាង​ងាយស្រួល​។

តើ​នរណាជាអ្នក​បង្កើតច្រកទូទាត់​របស់​អ្នក ​?

គ្រប់ទាំងអ្នកផ្តល់​សេវា​ទូទាត់​ប្រាក់​ក្នុង​ស្រុក​និង​អន្តរជាតិ​ធំៗ​ទាំង​អស់​ដូច​ជា ​វី​ង​ Pay&Go, PayPal,  វី​សា​កាត ​កាតឥណទាន​និង​កាតឥណពន្ធ​ផ្សេងៗ​។ យើង​កំពុង​ធ្វើ​ការ​ជាមួយធនាគារ​ ACCLEDA ដែលជាធនាគារ​ដ៏​ធំមួយ​នៅ​ទី​នេះ​ផង​ដែរ​។ ខ្ញុំ​ជឿ​ថា​នេះ​គឺ​ជា​គន្លឹះ​ក្នុង​ការ​បង្កើន​ល្បឿន​វិស័យ e​-commerce នៅក្នុង​ប្រទេស​កម្ពុជា​។

តើ​លោក​គិត​ថា​យើង​ឈរ​នៅទីណានៅ​ក្នុង​វិស័យពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​​?

នៅដំណាក់​កាល​ដំបូង ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ទើបតែត្រូវ​បាន​​ចាប់​ផ្តើ​មបង្កើត​ឡើង​។ ក្រុមហ៊ុន​របស់​យើង​ត្រូវ​បាន​ធ្វើ​អោយបាន​ល្អ​បំផុត​តាមដែល​យើង​អាច​​ជួយបាន​។ វិធី​នោះគឺការបង្ហាញទៅកាន់ធនាគារ​ អ្នក​ផ្តល់សេវា​ទូទាត់​ក៏​ដូច​ជា​អ្នក​លក់​រាយទាំងនោះ​គឺ​ជា​ការ​ឈ្នះ​ឈ្នះ​សម្រាប់​ភាគី​ទាំងអស់​។ វា​មិនចោទជា​បញ្ហាទេ​សំរាប់អ្នក​អភិវឌ្ឍ​ន៍ច្រក​ទូទាត់​ឬ​អ្នកលក់​របស់របរនោះ e​-commerce គឺ​ជា​ឧស្សាហកម្ម​ដ៏​ធំ​មួយដែល​មាន​សក្តា​នុ​ពល​សម្រាប់​កម្ពុជា​ក្នុង​ការ​បង្កើន​ទុន​។

2 FanNow

ការិយាល័យរបស់ Pathmazing និងអ្នកអភិវឌ្ឍន៍របស់ FanNow

យើង​ក៏​ត្រូវការកិច្ច​សហប្រតិបត្តិការ​ពី​រដ្ឋាភិបាល​ផងដែរ។ ក្នុងនាមជាក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​វិស័យ ICT នេះ​ ខ្ញុំ​អាច​ប្រាប់​អ្នក​ថា​យើង​កំពុង​ព្យាយាម​ធ្វើ​ការ​ជាមួយ​នឹង​រដ្ឋាភិបាល​ដើម្បី​ជួយ​អនុវត្ត​ច្បាប់ e​-commerce ​នៅក្នុង​ប្រទេស​កម្ពុជា​។

តើ​លោក​អាច​ពន្យល់​ពី​ប្រព័ន្ធ​នៃភាព​ស្មោះត្រង់លើ coin-based ​​ដែល​ FanNow កំពុងប្រើ​ប្រាស់បានដែរឬទេ ?

អ្នក​អាច​ឈ្នះ​កាក់​តាម​រយៈ​ហ្គេមដែល​អ្នក​លេង​ក៏​ដូច​ជា​តាម​រយៈ​ការ​ទិញទំនិញផងដែរ​។ យើង​ចង់​បង្កើត​អារម្មណ៍​នៃ​ភាព​ស្មោះត្រង់​មួយ​។ នៅ​ពេល​ដែល​អ្នក​រក​កាក់បាន​គ្រប់គ្រាន់​ ​អ្នក​អាចធ្វើការ​ដោះដូរវា​ដើម្បី​ឈ្នះ​រង្វាន់​ឬ​ដើម្បី​ចូល​រួម​នៅ​ក្នុង​ការ​ចាប់ឆ្នោត​ផ្សងសំណាង​។

​តើ​លោក​ទទួល​បានការស្វាគមន៍ពី​អ្នក​ប្រើប្រាស់ចំពោះ FanNow ចាប់តាំងពីការចាប់​ផ្តើ​ម​កំណែបេតា​នេះ​យ៉ាងដូចម្តេចទៅ?

វា​ជា​ករណី​ពិសេស​។ ពី​មួយ​ខែ​ទៅ​មួយ​ខែ​ វា​បាន​កើន​ឡើង​ជាង 100​% នៅ​ក្នុង​រយៈ​ពេល 3 ខែ​ វា​បាន​ក្លាយទៅ​ជា​កម្មវិធី e​-commerce និងជា​គេហទំព័រ​ដែលជាប់ចំណាត់ថ្នាក់លេខមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បើ​យោង​ទៅតាម​ចំណាត់​ថ្នាក់របស់ ​Wing នៅក្នុងចំនោមដៃគូ​ទាំង​ប្រាំ​ពីរ​របស់​ពួក​គេ​។

តើនៅ​ពេលណា​ដែល FanNow ​នឹង​ត្រូវ​បាន​បើក​ដំណើរ​ការ​ជា​សាធារណៈ ​?

នៅ​ក្នុង​រយៈ​ពេល​មួយ​ឬ​ពីរស​ប្តា​ហ៍ទៀត​។

តើ​អ្វី​ជា​ផែន​ការ​នា​ពេល​អនាគត​របស់​លោកសម្រាប់ FanNow ?

គោលដៅ​របស់​យើង​សម្រាប់ FanNow គឺ​ផ្តោ​ត​ទៅ​លើ​វិស័យ​កម្សាន្ត​។ ខ្សែភាពយន្ត​ KTVs ភោជនីយដ្ឋាន ​កម្មវិធីពិសេសៗ និងមានអ្វីជា​ច្រើន​ទៀត​។

តើ​លោក​មាន​ពាក្យ​ចុង​ក្រោយ​​ឬ​​ដំបូន្មាន​ខ្លះទេ​សម្រាប់​ស្ថាបនិក​ដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្ម​​?

នៅ​ក្នុង​ប្រទេស​កម្ពុជា​និន្នាការ​ជាមួយ​នឹង​មនុស្ស​វ័យ​ក្មេង​ជា​ច្រើនគឺជា​ការ​ចាប់​ផ្តើ​ម​អាជីវកម្ម​ដោយ​ខ្លួន​ឯង​ដើម្បី​ដោះស្រាយ​អ្វី​គ្រប់យ៉ាង​ចំពោះ​ពួក​គេ​ផ្ទាល់​។ អ្វី​ដែល​ខ្ញុំអាច​និយាយ​ទៅ​កាន់​ពួក​គេនោះ​គឺ​ថា ​ពួក​គេ​គួរ​តែ​ស្វែង​រក​ការ​ជួយ​បង្ហាត់បង្ហាញ​បន្ទាប់​ពីបាន​​បញ្ចប់​ការ​សិក្សា​និង​ធ្វើ​ការ​ជាមួយ​ក្រុម​ហ៊ុន​ដើម្បី​ទទួល​បាន​នូវ​បទ​ពិសោធ​ន៏​។ ចាប់ពី​នេះ​ទៅពួក​គេ​អាច​ទទួល​បាន​នូវ​ចំនេះដឹង​ដ៏​មាន​តម្លៃ​ពី​ស្ថាបនិកអាជីវកម្មនិង​ពីសហគ្រិន​​ទាំងឡាយដែល​ទទួល​បាន​ជោគជ័យ។

រឿង​មួយ​ទៀត​នោះគឺការសំលឹងរក​មើល​ការ​សហការ​ជាមួយ​ដៃ​គូ​​យុទ្ធ​សា​ស្រ្ត​ដ៏​សំខាន់​ៗជា​ច្រើន​ទៀត​។ ភាពប្រាកដប្រជានៅ​ក្នុង​ទីផ្សារ​នេះ​គឺ​ការ​ប្រកួត​ប្រជែង​របស់​ខ្លួន​ដែល​នឹង​តម្រូវ​ឱ្យ​អ្នក​ជ្រើស​ដៃ​គូ​ដើម្បី​ជួយ​អាជីវកម្ម​របស់​អ្នកដើម្បី​បង្កើន​សក្តា​នុ​ពល​របស់​ខ្លួន​។

សូម​អរគុណ ​!

//

សូមចូលទស្សនាគេហទំព័រ FanNow.com ឬទាញ​យក​កម្មវិធីទូរស័ព្ទរបស់​ FanNow ​ពី App និង Play Stores​។

FLYER ENGLISH