សន្និសីទស្តីអំពីអ៊ីនធើណែតនៃកិច្ចការគ្រប់យ៉ាងនិងពិព័រណ៍ប្រចាំតំបន់អាស៊ីឆ្នាំ 2015

សន្និសីទស្តីអំពីអ៊ី​ន​ធើ​ណែ​តនៃកិច្ចការគ្រប់យ៉ាង​និង​ពិព័រណ៍​ប្រចាំតំបន់អាស៊ី​ឆ្នាំ 2015 គឺបាន​វិលត្រឡប់​មក​វិញហើយ​សម្រាប់​រយៈពេល 2 ថ្ងៃ​ដ៏​គួរ​ឱ្យ​រំភើប​នេះ​។  ព្រឹត្តិការណ៍​នៅ​ឆ្នាំ​នេះ​​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​អគាពិព័រណ៍​ MAX Atria នៅ​ក្នុង​ប្រទេសសិង្ហ​បុរី​ចាប់ពីថ្ងៃទី 8-9 ខែ​មេសា​ ឆ្នាំ 2015។

មានមនុស្ស​ជា​ច្រើន​នៅក្នុងចំនោម​ពួក​យើង​ប្រហែល​ជា​បាន​ឮអំ​ពី “អ៊ី​ន​ធើ​ណិ​តនៃកិច្ចការគ្រប់យ៉ាង​” (IoT​) ប៉ុន្តែ​ពួក​យើងទាំងអស់គ្នា​មិនបាន​យល់​ដឹង​ច្បាស់អំពី​ពាក្យ​ដ៏​មាន​ប្រជាប្រិយភាព​នេះ​ទេ។ បើ​យោងទៅ​តាមគេហៈទំព័រ Forbes.com បានអោយដឹងថា ពាក្យ IoT នេះគឺជា ​“​ប​ណ្តា​ញ​នៃ​​ការតភ្ជាប់ដ៏​ធំមួយ”។

នៅ​ឆ្នាំ 2014 សន្និសីទ IoT និង​ការ​តាំង​ពិ​ពណ៌ប្រចាំតំបន់អាស៊ីនេះមាន​គោល​បំណង​ដើម្បី​បំពេញ​តាមតម្រូវ​ការ​របស់​វិស័យ IoT ដែលបានរីក​លូតលាស់​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ វា​ត្រូវ​បាន​ដឹកនាំ​ឆ្ពោះ​ទៅ​រករ​អាជីវកម្ម ទីភ្នាក់ងារ​រដ្ឋាភិបាល​ ​ច្រើន​ជាង 1600 ​។ ព្រឹត្តិការណ៍​នេះ​មានអ្នកចូលរួមជាង 1600​ នាក់ វាគ្មិន 58 រូប ​និង​ស្តង់តាំងពិព័រណ៍ជាង 41 កន្លែង ។

កម្មវិធីដែលមានរយៈពេល 2 ថ្ងៃ​នេះរួម​មាន ​:

  • ស​ន្និ​សិ​ទផ្តោ​តលើប​ច្ចេ​ក​វិទ្យា​
  • ស​ន្និ​សិ​ទផ្តោតលើអ្នកប្រើប្រាស់​ចុងក្រោយ​
  • បច្ចេកវិទ្យា​ដែលពាក់ជាប់នឹងខ្លួន
  • ពិព័រណ៍​ពាណិជ្ជកម្ម
  • អ្នកតាំងពិព័រណ៍ជាង 50 រូប
  • អ្នកចូលរួមជាង 2.000 នាក់​

សូមពិនិត្យមើល​ប្រតិទិន​នៃ​ព្រឹត្តិការណ៍​ដូច​ខាង​ក្រោម​នេះ ​!

Calendar of Events

សូមចុះ​ឈ្មោះតាមរយៈ​អន​ឡា​ញ​ក្នុងពេលឥឡូវនេះ​ ! សំរាប់​ព​ត៌​មាន​បន្ថែម​ សូមចូល​ទស្សនាគេហៈទំព័រ www.internetofthingsasia.com ។

Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​​មានបំណង​ក្នុងការ​ផ្តល់​ជូន​នូវ​ការ​បញ្ចុះ​តម្លៃ 10​% ដល់​អ្នកអាន​របស់​យើងផងដែរ​សម្រាប់​ការចូលរួមនៅក្នុងសន្និសីទ​នេះ។ សូម ទាក់ទង​មក​កាន់យើងសម្រាប់​ពត៌មាន​បន្ថែម​។ ជួបគ្នា​នៅ​ទីនោះ​ !