កិច្ចសន្ទនាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Digi ស្តីពីបណ្តាញអ៊ីនធឺណេតនៅ ក្នុងប្រទេសកម្ពុជា

កាល​ពី​ខែ​មុន​យើង​មាន​សេចក្តី​រីករាយ​ណាស់ដែលបានជួប​ជា​មួយ​លោក Andrey Sheen​ ដែលជាប្រធាន​នាយក​ប្រតិបត្តិ​នៅក្រុមហ៊ុន Digi នេះ ​។យើង​ពិតជាចង់​ដឹង​​អំពីការ​យល់ឃើញ របស់​គាត់​ខ្លាំងណាស់នៅ​ពេល​ដែល​គាត់ចាប់ដំណើរការសេវា​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​នេះ​ក៏​ជាស​ឱកាស​ដ៏​ល្អ​សម្រាប់​ពួក​យើងផងដែរ​ដើម្បី​យល់ដឹងបន្ថែម​ទៀត​អំពី​​ប្រតិ​ប​ត្តិ​ការរបស់ក្រុមហ៊ុន Digi ​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ។

digi

Mr Andrey Sheen, CEO at Digi

លោក Andrey បាន​ពន្យល់​ថា Digi បាន​ចាប់​ផ្តើ​ម​ប្រតិ​ប​ត្ដិ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ឆ្នាំ 2008 មកម្លេះ វាជា រយៈ​ពេល​មួយ​ដែល​ពួក​គេ​ចាប់​ផ្តើ​មតបណ្តាញខ្សែកាប សម្រាប់​ការ​បើក​ដំណើរការ​អ៊ីនធឺណិត​។ វា​បានបង្ហាញ​ថា​ការពង្រីកបណ្តាញរបស់ពួក​គេ​​ចាប់​ផ្តើ​ម​ជាមួយ​នឹង​សេវាគ្រប​ដ​ណ្ត​ប់​ដ៏​តូច​មួយ​ដែល​បាន​កើន​ឡើង​យ៉ាង​ខ្លាំងពីមួយ​ឆ្នាំទៅមួយឆ្នាំ​។ កាលដំបូងឡើយដៃ​គូភាគ​ច្រើន​ជា​អតិថិជនមកពីបណ្តា ក្រុមហ៊ុន​នានា ។ Digi បាន​ចាប់​ផ្តើ​ម​បង្កើន​ការ​ផ្គត់ផ្គង់​កាន់​តែ​ច្រើន​និង​ចែកចាយបណ្តាញ​នៅ​ក្នុង​ឆ្នាំ 2009 ដែល​អនុញ្ញាត​ឱ្យ​​អតិថិជននៅ តាមផ្ទះអាច​ប្រើប្រាស់បណ្តាញដោយខ្សែកាបអុបទិកបាន​។ ដូចជានាពេល​ឥឡូវ​នេះ​ប​ណ្តា​ញ Digi បានគ្រប​ដ​ណ្ត​ប់​តំបន់នៅ​ទូទាំងរាជធានី​ភ្នំពេញទាំងមូល ហើយ​ពួក​គេ​ក៏​មាន​គម្រោង​​គ្រប​ដ​ណ្ត​ប់​នៅតាម​ប​ណ្តា​ខេត្តផ្សេងៗ​នា​ពេល​អនាគតផងដែរ​។

លោក Andrey បាន​ពន្យល់​ថា ​រយៈពេល 5 ឆ្នាំ​ចាប់ពី​ឥឡូវ​នេះតទៅ ​ការ​ដំណើរការ​អ៊ីនធឺណិត​ជាចំនួនដ៏សមរម្យ​មួយ​គឺ​មិនសូវមាន​ភាព​ងាយ​ស្រួលប៉ុន្មានទេ​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រកម្ពុជា​នោះ ​ហើយបណ្តាញ​​អ៊ិ​ន​ធឺ​ណិតដែលមានលំដាប់ថ្នាក់ខ្ពស់​​នៅតែ​មាន​តម្លៃ​ថ្លៃ​នៅ​ឡើយ នៅចំណុច​មួយ​ចំនួន​។ វា​ហាក់​ដូច​ជា​ខុស​ប្លែកបន្តិចហើយនាពេលសព្វថ្ងៃ​នេះ​ ដោយមាន​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ិ​ន​ធឺ​ណិត​ជាច្រើន​ដូចជា Digi ជាដើម បាន​ផ្តល់នូវ​ការ​ចូល​ដំណើរការ​ដែល​គ្មាន​ដែន​កំណត់​ជាមួយដ៏តំលៃ​សមរម្យ​មួយ​។លើស​ពី​នេះ​ទៅទៀត​សូម​អរគុណ​ចំពោះ​ការ​ពង្រីកខ្សែកាប​អ៊ិ​ន​ធឺ​ណិត​ដែលធ្វើអោយប្រជាជននៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​រីករាយជាមួយនិងការ ទំនាក់ទំនង។

នៅ​ពេល​ដែល​យើង​សួរ Andrey អំពីការយល់ឃើញរបស់គាត់​ស្តីពីការ​អភិវឌ្ឍបណ្តាញ​អ៊ីនធើ​រ​ណិ​ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក​បាន​ពន្យល់​ថា​: «​តម្រូវ​ការ​កំពុង​តែកើន​ឡើង​ជាលំដាប់ ” ​ហើយក្រុមហ៊ុន Digi យល់​ឃើញ​ផង​ដែរ​ថា ​” វាជា​សក្តា​នុ​ពល​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា “។ ទីផ្សារ​​ហាក់​ដូច​ជា​​ឆ្លើយ​តប​ជា​វិជ្ជមាន​ចំពោះតំរូវការរបស់ Digi ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណេតមួយដូចដែល​​បាន​គេ​រាយការណ៍​មក​ថា ​ជាអ្នក ឈាន​មុខ​គេ​នៅ​ក្នុង​ទីផ្សារ​ដែលមានអ្នកប្រើប្រាស់នៅតាមលំនៅ​ដ្ឋានច្រើនជាងគេ​នៅក្នុង​រាជធានី​ភ្នំពេញ​នៅពេលដែលសេវាអ៊ីនធឺណេតត្រូវបាន គេយកចិត្តទុកដាក់ ​។

ដូចដែលយើងបានដឹង​ខ្លះមកហើយ​ថា Digi ក៏បាន​ផ្តល់​នូវ​ដំណោះ​ស្រាយ​ទូរស័ព្ទចល័តផងដែរ​ដែល​កំពុង​ត្រូវ​បានគេ​អភិ​វ​ឌ្ឍ​ន៍​ជាមួយ​នឹងបំណង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ក្នុង​ស្រុក​។ លោក Andrey បាននិយាយ​ថា​ ”មនុស្ស​មួយ​ចំនួន​មិន​មាន​កុំព្យូទ័រ​យួរ​ដៃ​ទេ​ប៉ុន្តែ​ពួក​គេ​មាន​ទូរស័ព្ទ​ទំនើប​ឬ ថេបប្លេត ​” លោកបាន​ពន្យល់​នៅ​ក្នុង​របៀបនេះ​ដែរថា​ ទីផ្សារ​ទូរស័ព្ទចល័តនៅ​តែ​មាន​សារៈ​សំខាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​ដែល​វា​មក​ដើម្បី​ចូល​ដំណើរការ​អ៊ីនធឺណិត​។ ជា​ការពិត​ដូច​ដែល​យើង​បាន​កត់​សម្គាល់​ឃើញ​ជា​ច្រើន​ដង​នៅ​ទីនេះ​ថា ប្រជាជន​កម្ពុជា​ចង់​ប្រើ​ប្រាស់ទូរស័ព្ទ​ទំនើប​ឬ​ថេបប្លេត​របស់​ពួក​គេ​ដើម្បី​រុករក​អ៊ីនធឺណិត ​ហើយបើតាមទូរលេខ​បង្ហាញ​ថា​មាន​អ្នក​ប្រើ​ប្រាស់ប្រព័ន្ធ 3G ​ជាង 3,5 លាន​នាក់នៅ​ក្នុង​ប្រទេសកម្ពុជា ​។

ប្រទេស​កម្ពុជា​ជាប្រទេសដែល​មានប្រជាជនមួយចំនួន​ប្រើប្រាស់​អ៊ីនធឺណិត​តាម​រយៈទូរស័ព្ទ​ចល័ត​ដែលផ្ទុយ​ទៅ​នឹង​ប​ណ្តា​ប្រទេស​ជា​ច្រើន​ដែល​ការប្រើប្រាស់ទូរស័ព្ទចល័ត​វា​ជា​ជំហាន​បន្ទាប់​ក្រៅពីឧបករណ៍​អ៊ីនធឺណិត​។ វា​ក៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ផងដែរក្នុងការ​មើលពី​បញ្ហាសេវា​គ្រប​ដ​ណ្ត​ប់​នោះ​ដែលថា​ប្រជាជន​នៅ​តាមបណ្តា​ខេត្ត​ក៏អាច​ប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​តកាន់​តែ​ងាយ​ស្រួល​ជាមួយ​ទូរស័ព្ទ​ដៃផងដែរ​​។

លោក Andrey បាននិយាយ​ថា​”ប្រទេស​កម្ពុជា​គឺជា​ទីផ្សារ​ដែលមាន​សក្តា​នុ​ពល​ខ្លាំង​ណាស់​។ ការជ្រៀតចូល​នូវសេវាអ៊ីនធឺណិត​គឺ​នៅ​មាន​កំរិត​ទាប​នៅឡើយ ប៉ុន្តែ​វា​ត្រូវ​បាន​រីក​ចំរើនចំពោះ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ 3G ។ វា​គ្រាន់​តែ​ជា​បញ្ហា​ពេល​វេលាតែប៉ុណ្ណោះ​សម្រាប់​ប្រជាជន​ដើម្បី​ដឹង​និង​យល់​ថា​វា​នៅ​តែ​ជាការល្អ​ក្នុងការ​ដំឡើង​ប្រព័ន្ធអ៊ីនធឺណេត ” ។

ជា​មួយ​នឹង​ជំនឿ​ជាក់ដ៏មុតមាំថា ការដាក់ដំណើរ​ការ​ដោយខ្សែ​កា​ប​នៅ​តែ​មាន​​ការរីកចំរើន​នាពេលអនាគតខាងមុខ ​វា​ជា​រឿងធម្មតាទេដែល​ថា Digi បាន​បង្កើតនូវ​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដ៏​ត្រឹមត្រូវ​ដើម្បីឆ្លើយតប​ទៅ​កាន់អ្នក​ប្រើប្រាស់​នៅតាមលំនៅ​ដ្ឋាន​របស់​ពួក​គេ​។ យើង​មាន​ឱកាស​ដើម្បី​ស្វែង​យល់​យ៉ាងទូលំទូលាយ​អំពីការ​ផ្តល់​សេវាកម្ម​ដែល​យើង​មិនធ្លាប់បាន​ដឹងពី​មុនមក​ដូចជា វីដេអូស្ទ្រីម ដូចជា Youtube និង​សូម្បី​តែ​ហាង​នៅ​លើ​បណ្ដាញ​អ៊ីនធឺណេតជាមួយ​នឹង​លក្ខណៈ​បណ្តាញ​សង្គមផងដែរ ។

បច្ចុប្បន្ននេះក្រុម​របស់ពួក​យើង​​កំពុងតែ​ព្យាយាម​​ធ្វើ​តេ​ស្ត​ទៅលើលក្ខណៈ​ពិសេស​ទាំង​នោះ​មួយ​ចំនួន ​​ដែល​យើង​នឹង​ផ្ដល់​ឱ្យ​អ្នក​នូវ​ពត៌មាន​ត្រលប់នាពេលឆាប់ៗនេះ ដូច្នេះសូមតាមដានសម្រាប់​ព័ត៌មាន​បន្ថែមទៀត​អំពី Digi !