សិក្ខាសាលាតារាសាស្ត្រអន្ដរជាតិ

តើ​អ្នក​ចង់ដឹងពីអាថ៌កំបាំង​នៃលំហអាកាសដែរឬទេ​? តើ​អ្នក​យល់​ឃើញថាខ្លួនអ្នកអាច​ស្រាវជ្រាវ​ទៅ​លើ​អាថ៌កំបាំង​ជាច្រើន​អំពី​កាឡាក់ស៊ី​និង​សកលលោកដែរឬទេ ​​? មហា​វិទ្យា​ល័​យ​វិទ្យា​សា​ស្រ្តរបស់​​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP​) និងធ្វើ​សិក្ខាសាលា​តារាសាស្ត្រ​អន្តរជាតិ​មួយ​ ដែលពិត​ជា​នឹងមិនអាច​ត្រូវ​ខក​ខានបានឡើយ ​!

សិក្ខាសាលា​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី 12 ខែ​មករា ​ចាប់​ពី​ម៉ោង 8:00 ព្រឹក​ត​ទៅ​។ នៅក្នុងសិក្ខាសាលា​នោះ​នឹង​មាន​វាគ្មិន​ដូច​ខាង​ក្រោម​:

សា​ស្រ្តា​ចា​រ្យ​បណ្ឌិត ​លោកស្រី Michele Gerbaldi ជាអ្នកស្រាវជ្រាវ​ដែល​ពាក់ព័ន្ធ​ IAP មកពីប្រទេស​បារាំង​។

សា​ស្រ្តា​ចា​រ្យ​បណ្ឌិត Hakim L. Malasan ផ្នែក​​តារាសាស្ត្រ​និង Bosscha Observatory,​ FMIPA​, ITB មកពីប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

លោក ​ទិ​ត​ប្រុស​ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់កម្មវិធី​អនុបណ្ឌិត​ខាងផ្នែក​រូបវិទ្យា មកពីសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

លោក​បណ្ឌិត Gerbaldi នឹង​ត្រូវ​បាន​និយាយ​អំពី “ផែនទី 3D នៃ គន្លងតារាវិថី Milky Way ជាមួយ​នឹង​បេសកកម្ម​អវកាស Gaia​” ។ នៅ​ក្នុង​ខែ​ធ្នូ​ឆ្នាំ 2013 ផ្កាយរណប Gaia របស់ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​បានបាញ់​បង្ហោះចូល​ទៅ​ក្នុង​អាកាស​។ រហូតមកដល់ពេលនេះ វាមានរយៈចំងាយប្រមាណជា 1,5 លាន​គីឡូម៉ែត្រ​ពី​ផែនដី​។ ដោយការ​ប្រើ​ប្រាស់​ប​ច្ចេ​ក​វិទ្យា​នា​ពេល​បច្ចុប្បន្ន​នេះ​ វា​ត្រូវ​បាន​គូស​ផែនទី​នៃវត្ថុ​ច្រើន​ជាង​មួយ​ពាន់​លាន​​។ តើអ្វីជាគោល​ដៅ​របស់​វា​? គោលដៅនោះគឺដើម្បី​ផលិត​ផែនទី 3D អោយត្រឹមត្រូវ​បំផុត​របស់​គន្លងតារាវិថី Milky Way ។

នៅក្នុង​ប្រតិ​ប​ត្ដិ​ការ​​អវកាសដែលមានរយៈពេល​ប្រាំ​ឆ្នាំ​របស់​ខ្លួន​​ វា​នឹង​នៅតែបន្តការ​សង្កេត​ជា​ច្រើន​។ ​ដោយបានបំពាក់ជាមួយនិងកាមេរ៉ារាប់​ពាន់​លាន​ភីកសែល ផ្កាយរណប Gaia នឹង​រក​ឃើញ​ព្រះអាទិត្យរាប់ពាន់និងតារា​ជាច្រើន​ទៀត​។

នៅក្នុងការ​បង្រៀន​របស់​លោក Gerbaldi នឹង​ពណ៌នា​អំពី​របៀប​ដែល​យានអវកាស​នេះ​នឹង​មាន​រយៈពេល​ប៉ុន្មាននៅក្នុងបេសកកម្ម​ដែលមានរយៈពេល​ប្រាំ​ឆ្នាំ​របស់ខ្លួន។ លោក​ក៏​នឹង​ពណ៌នា​អំពី​របៀប​ដែល​​គម្រោងនៃការ​វិភាគ​ទិន្នន័យ​ដ៏ធំនេះដំណើរការផងដែរ។ មកដល់​ពេលនេះ​ ប​ណ្ណ​សារ​ទិន្នន័យរបស់ផ្កាយរណប Gaia នឹង​ស្មើ​ទិន្នន័យនៅលើឌីវីឌី​ប្រមាណ​ជា 250.000 ​បន្ទះ​។

សម្រាប់​ពត៌មាន​បន្ថែម​សូមចូល​ទស្សនា នៅ​ទីនេះ ។

Flyer