បច្ចេកវិទ្យា Verboice របស់អង្គការ InSTEDD ជាបច្ចេកវិទ្យាដ៏សាមញ្ញសំរាប់អ្នកទាំងឡាយណាដែលមានតំរូវការ

ប្រសិន​បើ​អ្នក​ធ្លាប់បាន​អាន​អត្ថបទ​មុន​ៗរបស់​យើង​នៅ​លើ ការ​ប្រើ​ប្រាស់​វិស័យ ICT ដើម្បី​ការ​ពារ​ដល់សិទ្ធិកម្មករនៅ​កម្ពុជា​ និងអំពី របៀបដែល​វិស័យ ICT អាច​ជួយ​ដល់វិស័យកសិកម្ម អ្នក​ប្រហែល​ជា​បាន​ដឹង​រួច​ទៅ​ហើយ​អំពី Verboice។ ប​ច្ចេ​ក​វិទ្យា​នេះ​បាន​ធ្វើ​ឱ្យ​មាន​រលក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុងការ​ជួយ​អ្នក​ដែល​ត្រូវការ​ជំនួយ​ជា​មួយ​នឹង​ការ​ឆ្លើយ​តប​ជា​សំឡេងដ៏​សាមញ្ញមួយ​​​។

ដើម្បី​ស្វែងយល់​បន្ថែម​អំពី​របៀបដែល Verboice បាន​ជួយ​ដល់ប្រទេស​កម្ពុជា Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា បានសំភាសន៍ជាមួយនិងលោក ​​ប៊ុ​ន ​ថា​រម្យ​ ​ជាអ្នកគ្រប់គ្រង​កិច្ចការ​ទំនាក់ទំនង​និងមេឌៀ​ឌីជីថល​នៅ​អង្គការ InSTEDD iLab Southeast Asia ​ក៏​ដូច​ជា​លោក Joe Agoada​ ជាទីប្រឹក្សា​ទំនាក់ទំនង​សកល​។

//

(កិច្ចសំ​ភា​ស​ន៍​នេះ​ត្រូវ​បាន​កែសម្រួល​សម្រាប់​ភាព​ច្បាស់​លាស់​)

តើ​លោកអាច​ណែនាំ​ខ្លួន​លោក​និង​ពន្យល់​អំពី​គំនិត​ផ្តួ​ច​ផ្តើមរបស់ Verboice ដោយ​អង្គការ InSTEDD បានដែរឬទេ ​?

ថា​រម្យ ​: ខ្ញុំឈ្មោះ ប៊ុ​ន​ថា​រម្យ​ ជាអ្នកគ្រប់គ្រង​កិច្ចការ​ទំនាក់ទំនង​និងមេឌៀ​ឌីជីថល​នៅ​អង្គការ InSTEDD iLab Southeast Asia ដែលជាអង្គការមួយដែលផ្តោតទៅលើ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​នៅ​ក្នុង​តំបន់​។ យើង​ផ្តោ​ត​លើ​ការ​រចនា​និង​​អភិវឌ្ឍ​ន៍នៃ​កិច្ចសហការ​នៅក្នុងបច្ចេកវិទ្យា​​សម្រាប់​សង្គមល្អ​។

​Verboice គឺ​មាន​ប្រព័ន្ធ​ឆ្លើយ​តប​ជា​សំឡេង​មួយដែលប្រើប្រាស់ប​ច្ចេ​ក​វិទ្យា​ដោយ​ស្វ័យ​ប្រវត្តិ (IVR​) ។ វា​ប្រើ​ប្រាស់កម្មវិធី​ប្រភព​បើក​ចំហ​។ នរណា​ម្នាក់​ក៏​អាច​ប្រើប្រាស់ Verboice ទៅកាន់លេខ​ផ្សេងៗទៅតាមគោល​បំណង​របស់ខ្លួនបានដែរដូច​ជា​ ការ​ស្ទង់​មតិ​ ​​ប្រព័ន្ធ​ជូន​ដំណឹង​ ឬក៏​ការ​ប្រមូល​ទិន្នន័យ​តាមរយៈទូរស័ព្ទចល័ត​។ ដោយ​ផ្អែក​លើ​សារ​ជា​សំឡេង​ វា​ផ្តោ​ត​លើ​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​បរិស្ថានមួយ​ដែលមានធនធាន​ទាប​ឬ​មានកំរិតអក្ខរកម្ម​ទាប​ ​ជា​កន្លែង​ដែល​ប្រព័ន្ធអ៊ី​នធឺ​ណិ​ត​ចល័ត​មិនអាចគ្រប​ដ​ណ្ត​ប់ដល់ ​ឬសូម្បី​តែ​កន្លែង​ដែល​ប្រជាជន​មិនទាន់អាចដំណើរការ​ទៅ​កាន់ប្រព័ន្ធអ៊ីនធឺណិត​បាន​។

ហេតុ​អ្វី​បាន​ជា Verboice ត្រូវ​បាន​បង្កើត​ឡើង​ ហើយ​នៅពេលណាដែលវាត្រូវ​បាន​ចាប់​ផ្តើ​ម​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​?

លោក Joe​ : Verboice ត្រូវ​បាន​ផ្តួ​ច​ផ្តើ​ម​ឡើងក្នុង​អំឡុង​ពេល​ដែល​ប្រព័ន្ធទូរស័ព្ទ​ដៃ​ត្រូវ​បាន​រីក​រាលដាល​យ៉ាង​ទូលំទូលាយ​ហើយ​សារ​ជា​អក្សរ​បាន​ផ្តល់​នូវមធ្យោបាយដ៏ងាយស្រួល​ដែល​មាន​តំលៃ​ថោកសមរម្យ​និង​មាន​ល្បឿន​លឿន​សម្រាប់​អ្នកប្រើប្រាស់ដើម្បី​ផ្លាស់​ប្តូ​រ​ព​ត៌​មាន​តាមរយៈការ​តភ្ជាប់​ប​ណ្តា​ញ​មួយនេះ​។ ទោះបីជា​យ៉ាង​ណាក៏ដោយក៏​មាន​ឧបសគ្គ​មួយចំនួនដូច​ជា ​បញ្ហាអន​ក្ខ​រ​កម្មភាព ​ភាពខុស​គ្នាខាងផ្នែក​​ភាសា​ដែល​ប​ណ្តា​ល​អោយ​ប្រជាជន​ពិបាកក្នុងការ​ទទួល​បាន​នូវផល​ប្រយោជន៍​ទាំងនេះ​។

ថា​រម្យ ​: នៅក្នុង​ឆ្នាំ 2011 Verboice ត្រូវ​បាន​បង្កើត​ឡើង​ជា​លើក​ដំបូងសម្រាប់គម្រោង​​តាមដាន​ទារក (នៅ​ក្នុង​ប្រទេស​កេនយ៉ា​) ។ តម្រូវ​ការ​នៃ​អ្នក​ប្រើ​ប្រាស់​ចុង​ក្រោយ​នេះ​ត្រូវ​បានកំណត់​ជា​លើក​ដំបូង​មុន​ពេល​ដែល​យើង​បាន​ចាប់​ផ្តើ​ម​បង្កើត​ប​ច្ចេ​ក​វិទ្យា​ថ្មី​នេះ​។ បញ្ហា​នោះគឺ​ថា​ ការខ្ជះខ្ជាយពេល​វេលា​និង​ហិរញ្ញវត្ថុ​ដែលវា​បាន​ចំណាយ​សម្រាប់​ម្តាយ​ថ្មី​ក្នុង​ការ​ធ្វើ​ដំណើរ​ពី​ផ្ទះ​របស់​គាត់ទៅកាន់​មន្ទីរពេទ្យដែល​ជាការពូកគាត់មិន​ចង់បាន​។ ជា​មួយ​នឹង​ប​ច្ចេ​ក​វិទ្យា​នៅ​និង​កន្លែង​នេះ​ វាបាន​ជួយ​សន្សំសំចៃ​ពេល​វេលានិងលុយកាក់​បានច្រើន​ ​។

នៅក្នុង​ខែ​សីហា​ឆ្នាំ 2012 Verboice ត្រូវបាន​ចាប់​ផ្តើ​ម​​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មាន​ការ​គាំទ្រ​ពី កម្មវិធី​សម្រាប់​អភិវឌ្ឍន៍វិស័យ ICT ​ប្រចាំតំបន់របស់ប្រទេសស៊ុយអែត។ ជា​មួយ​នឹង​ការ​គាំទ្រ​របស់​ពួកគេ ​យើង​បាន​ធ្វើការ​ជាមួយ​និង​មជ្ឈមណ្ឌល​ពត៌មានស្ត្រីកម្ពុជា​ក៏​ដូច​ជា​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ក្នុង​ការ​ចេញ​នូវវេទិកា​នេះ​។

Verboice អាច​ត្រូវ​បាន​ប្រើ​ប្រាស់នៅ​ក្នុង​វិធីផ្សេងៗគ្នា​ ដែលយើងអាចផ្លាស់​ប្ដូរ​តាម​បំណងនិង​អាចធ្វើការវាស់វែងបាន​​។ យើង​បាន​អនុវត្ត​វា​នៅ​ក្នុង​គម្រោងពីរ​នៅ​ទី​នេះ ​ប៉ុន្តែ​ប្រសិន​បើ​មានអ្នក​ប្រើ​ប្រាស់ណាមួយ​ដែលសង្កត់ធ្ងន់​​ទៅលើ​ការ​រួម​បញ្ចូល Verboice ទៅក្នុង​គម្រោង​របស់​ពួក​គេ ពួកគេ​អាចមករកយើង​សម្រាប់​ការ​គាំទ្រ​និង​ការ​ថែទាំ​។

Verboice User

អ្នកប្រើប្រាស់ Verboice មកពីខេត្តបាត់ដំបង

តើ​មានគម្រោង​អ្វីខ្លះដែល Verboice ត្រូវ​បាន​ប្រើ​ប្រាស់​? (នៅប្រទេសកម្ពុជា​)

ថា​រម្យ ​: វា​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​គំរោង រោងចក្រ​កាន់​តែ​ប្រសើរនៅក្នុងប្រទេស​កម្ពុជា (កម្មករ​ឆ្នើម) ដែលត្រូវបានផ្តួ​ច​ផ្តើ​មឡើង​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ​។ វា​បានប្រើប្រាស់ Verboice ដើម្បី​ផ្តល់​នូវការអប់រំ​ដល់​កម្មករ​ទាំង​នេះដោយ​និយាយ​អំពី​លក្ខខណ្ឌ​ការងារ​និង​សិទ្ធិរបស់​ពួកគេ​។ ពួក​គេ​បាន​ប្រើប្រាស់​សំណួរ​ពហុ​ជ្រើសរើស​ជា​មធ្យោបាយ​មួយ​ដើម្បី​បង្រៀន​ដល់កម្មករ​ទាំង​នេះ​។ បន្ទាប់​ពី​គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​ជោគជ័យ​នោះ​ ពួក​គេ​ចង់បោះជំហានទៅមុខបន្ថែមទៀត​និង​ប្រើប្រាស់​ប្រព័ន្ធ Verboice ដូច​គ្នា​នេះ​ដែរ​ដើម្បី​អោយ​កម្មករ​អាច​​វាយ​តម្លៃ​ពីបរិយាកាស​នៅក្នុងរោងចក្រនិង​ការ​ពេញចិត្តរបស់​ខ្លួន​ ​។

យើង​ក៏​បាន​ធ្វើការ​ជាមួយ​អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​ដោយ​ការ​ប្រើប្រាស់ Verboice ដើម្បីផ្តល់ការ​ប្រឹក្សាដល់​អ្នកជំងឺ​ក្រោយ​ការ​រំលូត​កូន​។ អ្នក​ទាំង​នោះ​នឹង​ប្រឈម​មុខ​ជាមួយនិងបញ្ហា​​ប្រឈម​ជា​ច្រើននិង​ការរើសអើង​នៅ​ក្នុង​សង្គម ​ហើយ​នៅ​ពេល​ដែល​ពួក​គេ​មាន​សំណួរ​ដូច​ជា​ នៅ​ពេល​ណាដែលពួកគេត្រូវ​ទៅទទួលយក​ថ្នាំ ​ឬមួយ​ក៏ផលវិបាក​ណា​មួយដែលបាន​កើត​ឡើង​ វា​ជា​ការ​លំបាក​ខ្លាំងណាស់សម្រាប់​ពួក​គេក្នុងការ​ទៅ​កាន់គ្លីនិក​​។ សមត្ថភាព​ក្នុង​ការ​ហៅ​ទូរស័ព្ទ​ធម្មតា​ឬទទួលដំណឹង​អំពី​ការរំលឹក​តាមកាលកំណត់​តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​គឺ​ជា​ជំនួយ​ដ៏​ធំ​មួយ​សំរាប់អ្នក​ជំងឺ​ទាំង​នោះនៅ​ពេលដែលពួកគេមានតម្រូវ​ការ​។

គម្រោង​មួយ​ទៀត​ដែល​មិន​ត្រូវ​បាន​ទាក់ទង​ជាមួយនឹង​សុខភាព​នោះគឺគំរោងដែល​កំពុង​ជួយ​ដល់វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​ជា​គម្រោងដែលទទួលបានការគាំទ្រ​ដោយ​ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិពី​ធនាគារ​ពិភព​លោក ​ហើយ​វាបាន​អប់រំដល់​កសិករ​នៅ​តាម​តំបន់​ជនបទ​អំពី​ការ​ដាំ​ស្រូវ​អង្ករ​ក្រអូប​អោយកាន់តែប្រសើរ​ឡើង​ដើម្បីទទួល​បាន​នូវទិ​ន្ន​ផល​ខ្ពស់​។ កាល​ពី​មុន​ពួក​គេ​បាន​ប្រើ​ប្រាស់​វិទ្យុ​ដើម្បី​បង្កើន​ការ​យល់​ដឹង​ ប៉ុន្តែ​យើងបាន​រក​ឃើញ​ថា​ការផ្តល់ពត៌មាន​ទៅដល់​កសិករ​តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​គឺ​មាន​ប្រសិទ្ធិ​ភាពជាង​។

តើ​ Verboice អាចផ្តល់ផល​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​យ៉ាងដូចម្តេចខ្លះ ?

ថា​រម្យ ​: វា​ផ្ដល់​នូវ​ពត៌មាន​ដល់មនុស្ស​ភាគ​ច្រើន​នៅ​តាម​ខេត្ត​និងនៅ​តាមទី​ជនបទ​ដែល​មិនអាចចូល​ដំណើរការ​ទៅ​កាន់អ៊ីនធឺណិត​បាន។ នេះ​គឺ​ជា​ការ​ដ៏​សំខាន់ខ្លាំង​ណាស់​សម្រាប់​ពួក​គេ​។ លើស​ពី​នេះ​ទៀត​នៅ​មាន​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ដោយ​មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​អាច​អាន​ឬ​សរសេរ​បាន​។ ប​ច្ចេ​ក​វិទ្យា​នេះ​នឹង​បំពេញ​ចន្លោះ​ដ៏​ធំ​មួយ​នៅ​ទីនោះ ដូច​ដែល​ការ​ហៅ​ទូរស័ព្ទជា​សំ​លេង​គឺ​ជា​មូលដ្ឋានគ្រឹះដ៏រឹងមាំមួយ​ហើយសឹងតែ​មាន​ដំណោះ​ស្រាយ​ភ្លាមៗសម្រាប់​​បញ្ហា​ទាំង​នោះ​។

តើ​មាន​​បញ្ហា​ប្រឈមអ្វីខ្លះ​នៅពេល​ដែល​អនុវត្ត Verboice នៅ​ក្នុង​ប្រទេស​កម្ពុជា​ ?

ថា​រម្យ ​: ប​ច្ចេ​ក​វិទ្យា​មិនបានចោទ​ជា​បញ្ហា​ចំពោះខ្លួន​វានោះ​ទេ​ ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ ដំណាក់​កាល​នៃការលើក​កម្ពស់​ត្រូវបាន​ធ្វើ​ឡើង។ ការ​បង្កើត​វេទិកា​និង​ខ្សែ​ទូរស័ព្ទ​គឹជា​ផ្នែក​ដ៏​ងាយ​ស្រួល​មួយ ​ប៉ុន្តែ​ផ្នែក​មួយ​ដ៏​ពិបាកនោះគឺ​នៅ​ពេល​ដែល​ដៃ​គូ​ររបស់​គម្រោង​ទទួល​បាននូវ​គោល​ដៅ​របស់​ខ្លួន​ក្នុង​ការ​ប្រើ​ប្រាស់​លេខនេះ​។

មុន​ពេល​ចាប់​ផ្តើ​ម​គម្រោង​កសិកម្ម​នេះ ​យើង​បាន​ធ្វើ​ដំណើរ​ទៅ​តាមខេត្ត​​ដើម្បី​ជួប​ជាមួយ​អ្នក​ប្រើ​ប្រាស់​ចុងក្រោយ (កសិករ​) ដែល​បាន​ជួយយើង​យ៉ាង​ខ្លាំង​ក្នុង​ការ​យល់​ដឹងអំពីការឆ្លើយតបរបស់កសិករ​នៅ​លើ​ការ​ហៅ​ទូរស័ព្ទជា​សំឡេង​ដែល​អនុញ្ញាត្តិ​អោយពួក​យើង​ដើម្បី​ទទួលយកនូវលំនាំ​ដែល​មាន​មូលដ្ឋាន​នៅ​ទី​នោះ។

តើ​ Verboice បាន​រីកចម្រើនយ៉ាងដូចម្តេចខ្លះចាប់​តាំង​ពី​វា​បាន​មក​ដល់​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​?

លោក Joe​ : Verboice បាន​ទទួលនូវការរីកចម្រើន​ ហើយក៏សូមអរគុណ​ចំពោះ​ការងារ​របស់ iLabs នៅ​រាជធានី​ភ្នំពេញ​និង Buenos Aires ផងដែរ។ វា​បាន​ទទួល​ការ​គាំទ្រ​ពី​ក្រុម​ការងារសាកលរបស់អង្គការ InSTEDD ​ និង​សហគមន៍​នៃ​អ្នក​ប្រើ​ប្រាស់​នៅ​ទូទាំង​ពិភពលោកដែល​បាន​ផ្តល់មតិ​យោបល់របស់​ខ្លួន​និង​បានផ្តល់ជា​គំនិតអំពីវេទិកានេះទៅដល់​ក្រុម​របស់​យើង​។ យើង​ក៏​សូម​ថ្លែង​អំណរគុណ​ចំពោះការទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ​ផ្សេងៗទៀតដូចជា​ Skoll Global Threats, ​មូលនិធិ Rockefeller និង SPIDER Center នៅ​សាកលវិទ្យាល័យ Stockholm ដែល​បាន​ជួយជំរុញអោយ Verboice នេះមានការីកចំរើន។

ថា​រម្យ​ : ដោយ​មានការ​បោះ​ឆ្នោត​ជាតិនៅ​ក្នុង​ឆ្នាំ 2013, Verboice ត្រូវ​បាន​ប្រើ​ប្រាស់ដើម្បី​ផ្តល់​ព​ត៌​មានអំពីការ​បោះឆ្នោត​។ យើង​បាន​ធ្វើ​អោយ​វេទិកា​នេះមានភាពប្រសើរ​ឡើង​​ដោយ​សារ​តែ​មានចំនួន​ដ៏​ធំធេង​នៃ​ការទទួលបាន​នូវការហៅទូរស័ព្ទចូល​ ​។ Verboice នឹង​បន្ត​ធ្វើ​អោយប្រសើរ​ឡើង​ជាមួយ​នឹង​ពេល​វេលា​ដូចដែល​តម្រូវ​ការមានការ​កើន​ឡើង​។

តើ​មាន​គម្រោងអ្វី​​ផ្សេង​ទៀត​ទេដែលអង្គការ InSTEDD ត្រូវធ្វើ​រហូតមកដល់ពេលនេះ ?

ថា​រម្យ​ : យើង​កំពុង​ធ្វើការ​នៅលើ mBuilder ដែល​ជា​កម្មវិធី​ផ្ញើ​សារ​ជា​អក្សរមួយ​ដែល​អ្នកអាច​បង្កើតវាឡើងនៅ​ក្នុងរយៈពេលតែ​ប៉ុន្មាននាទី​តែប៉ុននោះនិង​អាចផ្លាស់​ប្តូ​រទៅតាមអ្វីដែល​អ្នក​ចង់​បាន​នៅ​គ្រប់ពេលវេលា។ វា​ធ្វើការ​នៅ​ក្នុង​របៀប​ដូចគ្នា​ជាមួយនិង Verboice ដែរ ​ប៉ុន្តែ​វាបានប្រើប្រាស់​ការ​ផ្ញើ​សារ​អត្ថបទ​ជំនួស​អោយការ​ហៅ​ទូរស័ព្ទ​ជា​សំឡេង​។

លោក Joe ​: នៅឆ្នាំ​នេះ ខ្ញុំពិតជាមានការរំភើបចិត្តណាស់​ក្នុងការមើលឃើញ​ពី​របៀបដែល Verboice ត្រូវបានប្រើប្រាស់​ជាមួយ​នឹង​ឧបករណ៍​នៅលើវេទិកាផ្សេង​ទៀតរបស់​អង្គការ InSTEDD ​របស់​យើងដូច​ជា ​ផែនទី​ធនធាន ​និង mBuilder ។

//

សម្រាប់​ពត៌មាន​បន្ថែម​អំពី Verboice សូមចូលទស្សនា នៅ​ទីនេះ ។ ដើម្បី​អាន​ករណី​​​សិក្សា​ថ្មី​បំផុត​អំពីរបៀបដែល Verboice ត្រូវ​បានគេ​ប្រើ​ប្រាស់ សូមចូលទស្សនា នៅ​ទីនេះ ។