ព្រឹត្តិការណ៍ InSTEDD Innovation Camp : បច្ចេកវិទ្យាច្នៃប្រឌិតសម្រាប់ស្ត្រី

ដើម្បី​អបអរ​ទិវា​នារី​អន្តរជាតិ អង្គការ InSTEDD iLab នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយនៅថ្ងៃស្អែក នេះក្នុង​គោល​បំណង​ដើម្បីណែនាំ​ប​ច្ចេ​ក​វិទ្យា​ទូរស័ព្ទ​ចល័តនិង​​កម្មវិធីគ្រប់គ្រងសុខភាពដល់​ស្ត្រី​ ​ ។

ដូចជាព្រឹត្តិការណ៍មុនៗដែរ ​គោលបំនងសំខាន់​នៃ​ព្រឹត្តិការណ៍​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ចូល​រួមនានា​ក្នុង​ការ​រចនា ​អភិវឌ្ឍ​ និង​ ការ​ទទួល​បាន​បច្ចេកវិទ្យា​ដែល​អាចធ្វើអោយ​ប្រសើរ​ឡើង​នូវ “ការ​សហការ​គ្នា លំហូរ​នៃព័ត៌មាន​ ការ​ចែក​រំលែក​ចំណេះ​ដឹង ​និង​ ការ​ចូលរួម​តាមដាន​រួម​ទាំង​ការ​ឆ្លើយ​តប​ក្នុង​អំឡុង​ពេល​មានគ្រោះ​មហន្ត​រាយ​»​។

ព្រឹត្តិការណ៍​នេះ​នឹង​ប្រមូល​ផ្តុំ​នូវអ្នកដែលមានបទ​ពិសោធ​បច្ចេកវិទ្យា​​ជាច្រើន​ដែល​ចង់​ចែក​រំលែក​និង​ពិភាក្សា​អំពី​គម្រោង​របស់​ពួក​គេ​ ដូច្នេះ​នរណា​ម្នាក់​ក៏អាចផ្តល់ជាគំនិត ជាគំរោង ឬក៏ជាអ្វីផ្សេងទៀតដើម្បីធ្វើអោយកិច្ច​ពិភាក្សា​នេះកាន់តែមានភាពស៊ីជំរៅផងដែរ ។

នៅ​ចុងបញ្ចប់នេះ ​អ្នក​ចូលរួម​ទាំងអស់នឹង​ទទួល​បាន​នូវការ​វិភាគ​ដ៏ខ្លីមួយនិង​អនុសាសន៍អំ​ពី​របៀប​ដែលប​ច្ចេ​ក​វិទ្យា​ប្រភពកូដ​បើក​ចំហ​អាច​ជួយ​អោយអង្គការនានា​អាចបំពេញភាព​ខ្វះ ខាតរបស់ប្រជាជនបាន។ ទន្ទឹមនឹង​នេះ​ដែរ​ វាគ្មិន​នឹង​ផ្តល់​នូវ​កម្មវិធី​សំរាប់រចនា​​និង​វិធី​ដោះស្រាយ​សម្រាប់​ការ​អភិវឌ្ឍ​ន៍និងអនុវត្តនឹងពន្យល់អំពី​របៀបដែល​ប​ច្ចេ​ក​វិទ្យា​ទូរស័ព្ទ​អាចជួយ​ពង្រឹង​អាជីវកម្ម​ឬ​គម្រោង​មួយផងដែរ ។

ប្រសិន​បើ​អ្នក​មាន​ចំណាប់​អារម្មណ៍​ ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ស្អែក​នេះនៅថ្ងៃ​សុក្រ​ទី 28 ខែ​កុម្ភៈ​ នៅ​ InSTEDD Innovation Lab Southeast Asia (iLab SEA) ដែលមានទីតាំង ស្ថិតនៅមជ្ឈមណ្ឌល​ភ្នំពេញ​ អគារ C1​ ជាន់ទី 4 ។