ព្រឹត្តិការណ៍ InSTEDD iCamp កម្ពុជា – ផ្តល់ឱកាសដល់ខួរក្បាលរបស់អ្នកអោយដំណើរការព្រមគ្នា!

ព្រឹត្តិការណ៍ InSTEDD iCamp គឺជាកម្មវិធីបង្កើនគំនិត​ច្នៃប្រឌិត​ប្រចាំ​តំបន់​មួយដែល​ត្រូវ​បាន​អញ្ជើញ​អ្នកបច្ចេកទេស​និង​អ្នកទាំងឡាយណា​ដែល​មាន​ការ​យល់​ដឹង​ពី​បញ្ហា​សង្គម​ដើម្បី​មក​ចូលរួម​នៅក្នុងការបោះ​ជំរុំ​នៅ​ថ្ងៃ​ទី 9 ខែ​ធ្នូ​ ឆ្នាំ 2015 ចាប់ពី​ម៉ោង 8:00 ព្រឹក​រហូតដល់​ម៉ោង 5:30 ល្ងាច​។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅមជ្ឈមណ្ឌល​ពាណិជ្ជកម្មភ្នំពេញ អគារ E ​ជាន់ទី 4 ។

ព្រឹត្តិការណ៍ InSTEDD iCamp នឹងផ្តោ​តទៅ​លើ​ការ​ជួយ​អ្នក​ដើម្បី​រក​អោយឃើញពី​បញ្ហា​របស់​អ្នក​និង​ប្រមូលផ្តុំ​គំនិត​យោបល់​ក្នុង​ការ​ដោះ​ស្រាយក្នុង​គោល​បំណង​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​រៀន​ពី​របៀប​ដើម្បី​រៀបចំ​ដំណោះស្រាយលើគំរូ ICT4D ​ដែលសមស្របទៅនិង​បញ្ហានោះ​។

នៅក្នុង​អំឡុង​ពេលព្រឹត្តិការណ៍ iCamp នេះអ្នក​នឹង​ត្រូវ​បាន​ឆ្លង​កាត់ 4 ដំណាក់​កាល​ផ្សេង​គ្នាៗ​។ ​ដំណាក់​កាលដំបូងនោះគឺអ្នកត្រូវ​ចាប់​ផ្ដើម​កំណត់​បញ្ហា​មួយ​​។ បន្ទាប់​ពី​ការ​កំណត់​​បញ្ហារួច​ហើយ, បន្ទាប់​មក​វា​គឺ​ជា​ពេល​វេលាដើម្បីអនុវត្ត​គំនិត​។ បន្ទាប់​ពី​ការត្រិះរឹះចេញពី​គំនិតរបស់អ្នក​រួចហើយ​, ដំណើរការនៃការអនុវត្តនៅលើគំនិត​នឹងត្រូវ​ចាប់​ផ្តើ​មឡើង​។ ជា​ចុង​ក្រោយ​ វា​គឺ​ជា​ពេល​វេលា​ដើម្បី​​រចនា​គំរូ​ដើមរួមគ្នា ​និង​មើលទៅលើ​គំនិត​របស់​អ្នកអោយចូលទៅក្នុងស្ថានភាពជាក់ស្តែង ​!

សូមចុះ​ឈ្មោះ​ក្នុងពេលឥឡូវ​នេះ ហើយ​ការចុះឈ្មោះនេះនឹង​ត្រូវ​បិទ​ត្រឹមថ្ងៃ​ទី 19 ខែ​វិច្ឆិកា​ ឆ្នាំ 2015។ សូមចុះឈ្មោះ នៅ​ទីនេះ !