ព្រឹត្តិការណ៍ Insight Tech ភ្នំពេញឆ្នាំ 2016

ព្រឹត្តិការណ៍ Insight Tech គឺជាសិក្ខាសាលាមួយដែលចែករំលែកចំនេះដឹងពីអ្នកជំនាញទៅដល់អ្នកចូលរួមក្រោមប្រធានបទស្តីអំពី “ការបំផុសគំនិត”។

សិក្ខាសាលានេះនឹងធ្វើឡើងនៅថ្ងៃទី 23 ខែកក្កដា នៅមជ្ឈមណ្ឌល Development Innovations ក្នុងគោលបំណងបង្កើតឱកាសសម្រាប់សិស្សនិស្សិតដើម្បីស្វែងយល់បន្ថែមអំពីវិស័យផ្សេងៗនៅក្នុងវិស័យវិទ្យាសាស្រ្តកុំព្យូទ័រដូចជា ការអភិវឌ្ឍន៍វេបសាយ, ការអភិវឌ្ឍន៍កម្មវិធី / ហ្គេមទូរស័ព្ទ , វិស្វកម្មបណ្តាញ Network និង ការសរសេរកម្មវិធីកុំព្យូទ័រ។ ព្រឹត្តិការណ៍នេះផ្តល់អោយសិស្សនិស្សិតនូវឪកាសដើម្បីបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញក៏ដូចជាស្វែងយល់បន្ថែមអំពីអាជីពនៅក្នុងវិស័យវិទ្យាសាស្រ្តកុំព្យូទ័រ។

ក្រៅពីការក្លាយជាប្រភពនៃការបំផុសគំនិតសម្រាប់សិស្សវិទ្យាល័យនិងសិស្សនិស្សិតឆ្នាំទីមួយដែលមានចំណាប់អារម្មណ៍នៅក្នុងវិស័យវិទ្យាសាស្រ្តកុំព្យូទ័រ, ព្រឹត្តិការណ៍ Insight Tech មានគោលបំណងដើម្បីលើកទឹកចិត្តដល់ស្ត្រីជាច្រើនទៀតដើម្បីអោយពួកគេអាចចូលរួមនៅក្នុងវិស័យបច្ចេកវិទ្យានេះផងដែរ។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍នេះនឹងលើកកម្ពស់ជំនាញ ICT នៅក្នុងប្រទេសកម្ពុជានិងបង្កើតទំនាក់ទំនងរវាងក្រុមហ៊ុននិងសិស្សនិស្សិតនៅក្នុងវិស័យវិទ្យាសាស្រ្តកុំព្យូទ័រផងដែរ។

អ្នកអាចចូលរួមសិក្ខាសាលានេះបានដោយឥតគិតថ្លៃ។ សំរាប់ពត៌មានបន្ថែម សូមចូលទស្សនាទំព័រហ្វេសប៊ុករបស់ SEALNet Project Cambodia 2016 ឬ ទំព័រព្រឹត្តិការណ៍របស់ Insight Tech