តម្រូវការទូរស័ព្ទទំនើបមានការកើនឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

មាន​តម្រូវ​ការដែលគេ​អាច​មើល​ឃើញ​សម្រាប់ទីផ្សារទូរស័ព្ទទំនើបនៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ខណៈ​ដែល​វា​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់​បំផុត​​មួយ​នៅ​ក្នុង​ឆមាស​ទី​មួយក្នុង​ឆ្នាំ 2015 នេះ ក្នុងនោះ​ទីផ្សារ​សំខាន់ៗចំនួន 7 នៅក្នុង​តំបន់​រួមមាន – ប្រទេស​កម្ពុជា ​ឥណ្ឌូ​នេ​ស៊ី ​ម៉ាឡេស៊ី​ ហ្វីលីពីន ​សិង្ហបុរី ​ថៃ​ និង ​វៀតណាម​។ កាល​ពី​ខែ​មីនា​ឆ្នាំ 2015 នេះ ការ​តភ្ជាប់​តាម​ទូរស័ព្ទ​ចល័តចំនួន 24.20 លាន​បណ្តាញ ​ត្រូវ​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​កើន​ឡើងចំនួន 27​% ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ 2014 មក។ ម៉្យាងវិញទៀត​ 98.67​% នៃការចុះឈ្មោះតបណ្តាញអ៊ីនធើណេ​ត​ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​ទូរស័ព្ទ​ដៃ​, ដោយទូរស័ព្ទ​ដៃ​​ទទួល​បាន​ការ​ចែក​រំលែក​ច្រើនបំផុត​នៃ​ចរាចរ​នៅលើប​ណ្តា​ញអ៊ីនធើណេត​ដែល​មានចំនួន 47​% ។ នេះជាការពិតមួយ​ដែល​ថា​ប្រជាជន​កម្ពុជា​ត្រូវ​ពិត​ជា​ មានអ្នកមាន​បទ​ពិសោធន៍ខាងវិស័យ​បច្ចេកវិទ្យា​កាន់​តែ​ច្រើន​ឡើងៗ  !

ទូស័ព្ទទំនើប​ជិត 40 លាន​គ្រឿងត្រូវ​បាន​គេ​លក់​ចេញ​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ដោយ​មាន​កំណើន 9​% នៅ​ក្នុង​ចំនួន​នៃ​ការ​លក់នៅ​ក្នុង​រយៈ​ពេល​ពាក់​ក​ណ្តា​ល​ឆ្នាំ​នេះ​។ នៅក្នុង​ចំណោម​ទីផ្សារ​សំខាន់ៗ​ប្រចាំតំបន់​នេះ​, ប្រទេស​វៀតណាម​, ថៃ​ និង ​ហ្វីលីពីន ​ត្រូវបានគេ​បង្ហាញ​ថា​ជាប្រទេសកំពូលៗទាំង 3 ដែលមានកំណើនទី​ផ្សារលឿនជាងគេបំផុតដោយមានចំនូន 27​%​, 13​% និង​មាន​កំណើន 10​% ជាបន្តបន្ទា​ប់។

នៅ​ខែមិថុនា​ឆ្នាំ 2015​, ស្មាតហ្វូន 1 នៅក្នុងចំណោម​ស្មា​ត​ហ្វូ​ន​ចំនួន 4 ដែលបានលក់​នៅ​ក្នុងតំបន់​នេះ​គឺជា​ម៉ាក​របស់​ប្រទេស​ចិន​ ដែលនេះ​បាន​បង្កើន​ការទទួលយកម៉ាកផលិតផល​របស់​ប្រទេស​ចិន​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ប្រើ​ប្រាស់​។ និន្នាការ​ថ្មី​នេះ​ត្រូវ​បាន​គេ​ជំរុញ​ទឹក​ចិត្តអោយមាន​ការប្រកួត​ប្រជែង​នៅ​លើទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅក្នុង​តំបន់​។

ដូច​ដែល​ស្មា​ត​ហ្វូ​ន​អាច​បំពេញនូវតំរូវការរបស់​យើងបាន ​វា​គឺ​ជា​ទី​ផ្សារ​ដែលអាចទទួល​បាន​នូវផល​ចំណេញ​មួយ​ដូច​នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ 2015 នេះ ដោយផលបូក​សរុបនៃទំហំទឹកប្រាក់ចំនួន 8 ពាន់​លាន​ដុល្លារត្រូវបានកើបចេញ​ពី​ការ​លក់ស្មា​ត​ហ្វូ​ន! វា​ត្រូវ​បាន​បង្ហាញ​ផង​ដែរ​ពី​ចំណុច​នៃ​ការ​លក់​ដែល​មាន​ការ​កើន​ឡើង​ខ្ពស់​ដែល​ពឹងផ្អែកលើតម្រូវ​ការដូចដែលវា​បាន​កើន​ឡើងចំនួន 3,2 លាន​ដុល្លារ​ចាប់ពី​ឆ្នាំ 2014 ដល់​ឆ្នាំ 2015 នៅ​ក្នុង​ខែ​មករា​ដល់​ខែ​មិថុនា​។

សូម​មើលក្រាបពត៌មាន​ខាង​ក្រោម​ដើម្បី​ស្វែងយល់​បន្ថែម​ទៀត​អំពី​និន្នាការ​ស្មា​ត​ហ្វូ​នដែលបាន​កើន​ឡើង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ។