មជ្ឈមណ្ឌល Impact Hub ភ្នំពេញរៀបចំកម្មវិធីពានរង្វាន់ អេកូសហគ្រិន ដើម្បីអាកាសធាតុ

ក្នុងនាមជាផ្នែកមួយនៃចលនាអាកាសធាតុពិភពលោកនៅក្នុងរយៈពេលជាច្រើនសប្តាហ៍ មជ្ឈមណ្ឌល Impact Hub  ភ្នំពេញនឹងរៀបចំកម្មវិធីពានរង្វាន់ អេកូសហគ្រិនដើម្បីអាកាសធាតុ ដើម្បីផ្តល់ឱកាសដល់អ្នកដើម្បីចែករំលែកគំនិតអំពីរបៀបដែលយើងអាចជួយកែលម្អបរិស្ថាន។

ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅម៉ោង 1 រសៀល រហូតដល់ម៉ោង 5:30 ល្ងាច នៅថ្ងៃទី 29 ខែតុលាខាងមុខនេះ ដោយផ្តល់អោយអ្នកនូវឪកាសក្នុងការធ្វើជាផ្នែកមួយនៃសហគមន៍អាជីវកម្មបៃតង និងចាត់ទុករបៀបដែលសហគ្រិនអាចរួមចំណែកដល់ការអភិរក្សភពផែនដីដែលយើងរស់នៅ។

កំណត់សម្គាល់ពីរដែលត្រូវបានគេលើកឡើងនៅក្នុងព្រឹត្តិការណ៍នោះរួមមាន មន្ទីរពិសោធន៍ច្នៃប្រឌិតអាកាសធាតុ និង កម្មវិធីពានរង្វាន់អាកាសធាតុ (CCA) ដែលជាពានរង្វាន់មួយដែលត្រូវបានគេធ្វើឡើងនៅក្នុងទីក្រុងនិងនៅតាមសហគមន៍ទាំងឡាយនៅជុំវិញពិភពលោក ហើយបច្ចុប្បន្ននេះវាបានមកដល់រាជធានីភ្នំពេញហើយ។

ចំពោះអ្នកដែលពាក់ព័ន្ធនៅក្នុងពានរង្វាន់នេះ មានមនុស្សជាច្រើនដែលមានបំណងចង់កែលម្អបរិស្ថាននឹងត្រូវបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ អ្នកទាំងនោះរួមមាន សិស្សនិស្សិត អ្នកជំនាញ សហគ្រិនខ្នាតតូចនិងមធ្យម (SME) ហើយជាការពិតណាស់នោះគឺ អេកូសហគ្រិន ។

ក្រុមមនុស្សទាំងនេះនឹងបង្កើតជាវេទិកាដ៏ល្អមួយសម្រាប់អ្នក ដើម្បីភ្ជាប់គំនិតរបស់អ្នកអំពីការកែលម្អបរិស្ថាននៅពេលដែលអ្នកភ្ជាប់បណ្តាញទំនាក់ទំនងជាមួយពួកគេ។

CCA ត្រូវបានកំណត់គោលដៅចំពោះអ្នកដែលមានបំណងប្រាថ្នា ឬសម្រាប់អ្នកទាំងឡាយណាដែលចង់ក្លាយជាអេកូសហគ្រិន។ នេះសំដៅទៅលើនរណាម្នាក់ដែលមានគំនិតអាជីវកម្មមួយដែលអាចដោះស្រាយបញ្ហាបរិស្ថាន ឬបច្ចុប្បន្នធ្វើការសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យមដែលមានគោលដៅដើម្បីកាត់បន្ថយទាំងការបំភាយឧស្ម័នកាបោន និងទាំងការបំពុលបរិស្ថាន។

ប្រសិនបើអ្នកជាអ្នកស្រលាញ់បរិស្ថាន សូមចុះឈ្មោះសម្រាប់កម្មវិធី CCA ក្នុងពេលឥឡូវនេះ ហើយអ្នកនឹងមានឱកាសក្នុងការបង្ហាញគំនិតរបស់អ្នកនៅចំពោះមុខគណៈកម្មការជំនាញ នៅក្នុងកម្មវិធីពានរង្វាន់អាកាសធាតុ។

គំនិតល្អបំផុតចំនួន 8 នឹងត្រូវបានគេជ្រើសរើស ហើយអ្នកនឹងមានឱកាសក្នុងការធ្វើដំណើរទៅកាន់ទីក្រុង Marrakech នៅប្រទេសម៉ារ៉ុក ដើម្បីចូលរួមក្នុងសន្និសិទ Parties 22 (COP22)។

Geeks នៅក្នុងប្រទេសកម្ពុជាជឿជាក់ថា គំនិតសហគ្រិនដើម្បីកែលម្អបរិស្ថាននេះពិតជាអាចត្រូវបានរកឃើញនៅក្នុងរាជធានីភ្នំពេញ។

ដូច្នេះសូមចុះឈ្មោះសម្រាប់ពានរង្វាន់ CCA ក្នុងពេលឥឡូវនេះតាមរយៈតំណភ្ជាប់ http://bit.ly/2dTinpt ហើយត្រៀមខ្លួនសម្រាប់ការធ្វើបទបង្ហាញទៅកាន់អ្នកជំនាញ។

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍នេះ អ្នកអាចផ្ញើអ៊ីម៉ែលទៅកាន់ gwenaelle.roux@impacthub.net ដើម្បីចុះឈ្មោះ។ ​​សូមរួសរាន់ឡើង ព្រោះយើងឮថាកន្លែងបេក្ខភាពមានចំនួនកំណត់!