អង្គការ ICS អាស៊ី : ធ្វើអោយមានការ ផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា

អង្គការវិនិយោគលើកុមារនិងសង្គម (ICS) បានធ្វើអោយមានការចាប់ផ្តើមអាជីវកម្មនៅ ក្នុងសង្គមក្នុងប្រទេសកម្ពុជាចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនមក។

មុនដំបូងដោយមានមូលដ្ឋាននៅក្នុងខេត្តឧត្តរមានជ័យ អង្គការនេះបានចាប់ផ្តើមដោយ គាំទ្រដល់សាលាអភិវឌ្ឍន៍កុមារ Child-Friendly ក៏ដូចជាការធ្វើការជាមួយនឹងសហគមន៍ ដើម្បីចាប់ផ្តើមធ្វើធនាគារស្រូវ ។ កាលពីពីរឆ្នាំមុន ពួកគេបានប្តេជ្ញាចិត្តទៅលើទស្សន អាជីវកម្មសង្គមហើយបានផ្លាស់ទៅកាន់ខេត្តសៀមរាប។ ចាប់តាំងពីពេលនោះមក ពួកគេ បានចាប់ផ្តើមធ្វើអាជីវកម្មសង្គមផ្សេងទៀតរួមទាំងាការទិញសិទ្ធិអាជីវកម្មក្នុងសង្គមដើម្បីរលក់ទឹកសំរាប់បរិភោគនៅក្នុងភូមិ បង្កើតគម្រោងដាំបន្លែសរីរាង្គ ហើយឥឡូវនេះគឺការចាប់ផ្តើម អាជីវកម្មសំរាប់យុវជនវ័យក្មេង ។ ជាមួយនិងកម្មវិធីសហគ្រិននៅលើបណ្តាញអ៊ីនធឺណឹតដ៏ ទទួលបានភាពជោគជ័យរបស់ពួកគេនាពេលបច្ចុប្បន្ននេះ ពួកគេបន្តនាំយកគម្រោងសហគ្រិន ក្នុងសង្គមរបស់ពួកគេដែលនៅសេសសល់ ដើម្បីធ្វើអោយបានលទ្ធផលយ៉ាងល្អប្រសើរ។

Photo Credits: MindTech

Photo Credits: MindTech

កម្មវិធីអាជីវកម្មសំរាប់យុវជនវ័យក្មេងគឺជាយុទ្ធនាការដែលមានសារៈសំខាន់ សង្ឃឹមថានឹង ចាប់ផ្តើមនូវគំនិតល្អៗជាច្រើន ឬក៏មានការច្នៃប្រឌិតដ៏អស្ចារ្យចេញពីសហគ្រិនខ្មែរដែលមាន វ័យក្មេង។ ពួកគេបានផ្តល់នូវជំនួយលក្ខណៈជាគ្រូបង្វឹកដែលមានជំនាញវិជ្ជាជីវៈ គាំទ្រនៅក្នុង គំរូអាជីវកម្មនិងការអភិវឌ្ឍន៍គំរោងអាជីវកម្មនិងផ្តល់ថវិកា រហូតដល់ $10000 ប្រសិនបើការ ចាប់ផ្ដើមអាជីវកម្មនោះឆ្លើយតបតាមការទាមទារដែលបានកំណត់។ គុណតម្លៃដូចជា ការទទួលខុសត្រូវក្នុងសង្គមរួមជាមួយនិងការច្នៃប្រឌិត ត្រូវបានគេពិចារណានៅពេលដែល គម្រោងផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានស្នើឡើងសម្រាប់ជំនួយថវិកា ។

ដោយជឿជាក់លើបរិមាណនិងគុណភាពនៃគំនិតអាជីវកម្ម អង្គការ ICS មានគោលបំណង ចង់អោយមានជាហេដ្ឋារចនាសម្ព័ន្ធដើម្បីសម្រួលដល់ដំណើរការនៃការសំរេចបាននូវ ផលិតផលចេញពីគំនិតច្នៃប្រឌិត។ ក្រៅពីការផ្តល់នូវជំនាញនិងតម្រូវឱ្យមានការវិនិយោគ ដ៏តូចមួយ ពួកគេថែមទាំងជម្រុញឱ្យក្មេងជំនាន់ក្រោយទទួលយក កិច្ចការនេះហើយត្រូវ ធ្វើជាម្ចាស់នៃគំនិតរបស់ពួកគេ។ កម្មវិធីនេះបង្ហាញពីភាពពេញនិយមជាមួយនឹងសហគ្រិន ដែលរីកដុះដាលនៅតាមផ្ទះ ។

យើងមានការជជែកមួយដ៏គួរឱ្យចាប់អារម្មណ៍ជាមួយនិង Nicole Sirivansanti មកពីអង្គការ ICS កាលពីនៅព្រឹកមិញ អំពីបេសកកម្មនិងអ្វីដែលការចាប់ផ្តើមអាជីវកម្មអាចធ្វើបានល្អ ប្រសើរជាងមុនដើម្បីបង្កើនសក្តានុពលរបស់ពួកគេ ដូច្នេះសូមអានកិច្ចសំភាសន៍ពេញលេញ ដូចខាងក្រោម :

(កំណត់សំគាល់របស់អ្នកនិពន្ធ : កិច្ចសំភាសន៍នេះត្រូវបានកែប្រែដើម្បីអោយមានភាពច្បាស់លាស់)

អរុណសួស្តី Nicole សូមចាប់ផ្តើមជាមួយនឹងរបៀបដែលអង្គការ ICS បានផ្លាស់ប្តូរក្នុងរយៈពេលជាច្រើនឆ្នាំជាមួយនឹងគម្រោងអាជីវកម្មសហគ្រិនវ័យក្មេង។

ប្រាកដណាស់ យើងទើបតែបានចាប់ផ្តើមកម្មវិធីនេះតាំងពីខែវិច្ឆិកាមុនមក ប៉ុន្តែអង្គការ ICS បានផ្លាស់ប្តូរដោយខ្លួនឯងផ្ទាល់ជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ពេលនេះយើងបាន ស្រង់យកទស្សនៈនៃការធ្វើអាជីវកម្មសង្គម ហើយយើងនៅតែបន្តរៀនសូត្រតទៅមុខទៀត។ កាលពីរយៈពេលពីរឆ្នាំមុន យើងនៅតែទទួលឥទ្ធិពលពីការបង្ហាត់បង្រៀនដោយអង្គការក្រៅ រដ្ឋាភិបាល តែឥឡូវនេះយើងចង់អោយប្រជាជនដឹងថាពួកគេអាចពឹងផ្អែកលើយើងសម្រាប់ អ្វីៗជាច្រើនទៀតដូចជា ការជួយបង្ហាត់បង្ហាញនិងជំនួយថវិកា។

តើការទទួលគម្រោងអាជីវកម្មរបស់សហគ្រិនវ័យក្មេងនោះយ៉ាងម៉េចដែរ ?

គំរោងទាំងអស់នោះសុទ្ធតែមានភាពវិជ្ជមាន ពីព្រោះមានតម្រូវការសម្រាប់សេវាកម្មនេះ ចំពោះសហគ្រិន ។ យើងនៅតែកំពុងបន្តធ្វើការដើម្បីឆ្ពោះទៅកាន់ការរីកចម្រើននៃសារ របស់ពួកយើងនិងការផ្គត់ផ្គង់សេវារបស់យើង តែយើងមិនដែលឃើញមានប្រតិកម្មជា អវិជ្ជមានណាមួយទេរហូតមកដល់ពេលនេះ ។

តើអ្វីដែលនឹងអាចមើលឃើញនាពេលអនាគតនៃគម្រោងនេះសម្រាប់ទាំងអង្គការនិងអាជីវកម្ម ?

យើងនៅតែស្ថិតក្នុងឆ្នាំសាកល្បងនៅឡើយ ប៉ុន្តែយើងចង់រៀនអំពីអ្វីដែលជាតម្រូវការពិតនិង របៀបដែលយើងអាចបំពេញវាបាន។ ការងាររបស់យើងពិតជាចាប់ផ្តើមដោយខ្លួនយើង ដែលយើងខិតខំធ្វើការយ៉ាងលំបាកក្នុងការផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេឆ្ពោះទៅរកនិរន្តរភាពនៃអាជីវកម្មរបស់ពួកគេជាមួយនឹងការទទួលខុសត្រូវក្នុងសង្គម។

តើអ្វីជាដំបូន្មានរបស់អ្នកចំពោះអ្នកចាប់ផ្ដើមអាជីវកម្មថ្មីដែលចង់ឆ្ពោះទៅកាន់ជំហានបន្ទាប់?

ការទំនាក់ទំនង។ ពួកគេក៏គួរតែវាយតម្លៃអំពីធនធានដែលពួកគេមានរួចទៅហើយ និងប្រើប្រាស់វាអោយបានពេញលេញ។ សម្រាប់យើង យើងមានមានគ្រូបរទេស ដែលមានបទពិសោធន៍ជាច្រើន ក៏ប៉ុន្តែយើងចង់ស្វែងរកគ្រូនៅក្នុងតំបន់ដែលមានបទ ពិសោធន៍។ វានឹងត្រូវបានបំផុសគំនិតយ៉ាងពិតប្រាកដ បើសិនជាយើងអាចតភ្ជាប់ ជាមួយនិងអ្នកដែលចង់ចាប់ផ្ដើមអាជីវកម្មដើម្បីអោយមានមានអ្នកបង្ហាត់បង្រៀនក្នុងតំបន់ដើម្បីជួយដល់គម្រោងនេះ។

មានតម្រូវការជាក់លាក់ជាច្រើនសម្រាប់អ្នកចាប់ផ្តើមអាជីវកម្មដើម្បីកត់សំគាល់នៅពេលដែលវាចូលមកដល់ប្រព័ន្ធអាជីវកមម្មសហគ្រិនវ័យក្មេង។ តើមានគុណម្លៃណាមួយ (ឧ.​ការច្នៃប្រឌិតថ្មី ក្រមសីលធម៌) សំខាន់ជាងមួយផ្សេងទៀតដែរឬទេ ?

ខ្ញុំគិតថាផ្នែកដែលសំខាន់បំផុតនោះគឺថា ការចាប់ផ្ដើមអាជីវកម្មគឺត្រូវមានសីលធម៌ ។ យើងក៏ស្វែងរកអ្នកច្នៃប្រឌិតដែលផ្តោតលើគំនិតនិងជំនឿរបស់ពួកគេសម្រាប់ គម្រោងនេះ។ អ្នកចាប់ផ្តើមអាជីវកម្មភាគច្រើនមិនចាំបាច់ត្រូវការជំនួយថវិកានោះទេ។ ពួកគេកាន់តែមានមានចំនាប់អារម្មណ៍នៅក្នុងតម្រូវការក្នុងការកំណត់រចនាសម្ព័ន្ធ សម្រាប់ផែនការរបស់ពួកគេដើម្បីដោះស្រាយលើជំហានបន្ទាប់របស់ពួកគេ។ យើងជាគ្រូបង្វឹកនិងអប់រំពួកគេ ដោយផ្តល់ឱ្យពួកគេនូវផែនការគ្រឺះហើយបន្ទាប់មក ពិចារណាលើការផ្តល់មូលនិធិនៅចុងបញ្ចប់ ។

គំនិតនេះគួរឱ្យចាប់អារម្មណ៍ណាស់ ! សូមអរគុណសម្រាប់ការពេលវេលារបស់អ្នក Nicole !

រហូតមកដល់ពេលនេះអង្គការ ICS ទទួលបានការអនុវត្តជាច្រើនហើយបណ្តាក់ទុននៅក្នុងការបណ្តុះបណ្តាលបច្ចេកវិទ្យានិងសេវាអាជីវកម្ម MindTech Computer Center ។ ពួកគេតែងតែមានបំណងទៅលើការចាប់ផ្ដើមអាជីវកម្មធំៗដើម្បីបង្ហាញពីសក្តានុពលនៃសង្គមនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះប្រសិនបើអ្នក មានចំនាប់អារម្មណ៍ យើងជំរុញអោយអ្នកបោះជំហានទៅមុខហើយសូមទាក់ទងពួកគេតាមរយៈ គេហទំព័រ របស់ពួកសម្រាប់ព័ត៌មានបន្ថែម !