ម៉ោងនៃការសរសេរកូដ : ជាសកម្មភាពដ៏រីករាយដើម្បីរៀនសរសេរកូដ

តើ​អ្នកដឹង​ពី​របៀប​សរសេរ​កូដដែរឬទេ​? ប្រហែល​ជា​អ្នក​ទើបតែជាអ្នកចាប់ផ្តើម​ឬ​ក៏ជាអ្នកជំនាញម្នាក់​។ មនុស្ស​គ្រប់​គ្នា​អាច​ទទួល​ប្រយោជន៍​ពី​ម៉ោង​នៃការសរសេរកូដនេះ អ្វីដែលសំខាន់នោះគឺជា​សេចក្តី​ណែនាំមួយដែលមានរយៈពេល​មួយ​ម៉ោង​នៅក្នុងផ្នែក​វិទ្យា​សា​ស្រ្ត​កុំ​ព្យូ​ទ័​រ​។ គំនិតផ្តួ​ច​ផ្តើ​ម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ code.org នៅ​ក្នុង​គោល​បំណង​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​យល់​ដឹងអំពីកូដ​ ក៏​ដូច​ជា​ការ​បង្ហាញ​ថា​នរណា​ម្នាក់​ក៏អាច​រៀន​អំពីមូលដ្ឋានគ្រឹះនេះបានដែរ​។

វិទ្យា​សា​ស្រ្ត​កុំ​ព្យូ​ទ័​រ​អាច​ជួយ​ដល់ជំនាញ​ដោះស្រាយបញ្ហាបាន​នៅក្នុងការគិតគូរពិចារណា​និង​ការ​ច្នៃ​ប្រឌិត​។ នេះ​គឺ​ជា​ការ​ដ៏មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​សិស្ស​ដែលផ្តល់​ឱ្យ​ពួក​គេ​នូវគ្រឹះ​ដើម្បី​ទទួល​បាន​ជោគជ័យ​​។

ដោយបាន​បើក​ដំណើរ​ការ​នៅក្នុង​ឆ្នាំ 2013 Code.org គឺ​ជា​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញមួយ​ដែល​មាន​គោល​បំណង​ដើម្បី​ធ្វើ​អោយ​​វិស័យវិទ្យា​សា​ស្រ្ត​កុំ​ព្យូ​ទ័​រកាន់​តែ​មានភាពងាយស្រួល​នៅ​ក្នុង​ស្ថាប័ន​អប់រំ​។ វា​ក៏​សង្ឃឹម​ថា​នឹង​ទទួល​បាន​ស្ត្រី​កាន់​តែ​ច្រើន​ចូល​ទៅ​ក្នុង​វិស័យនេះ​ផងដែរ។ ពួកគេ​បាន​ផ្តល់​នូវ​វគ្គ​សិក្សា​ដើម្បី​បង្រៀន​កូដ​ដល់កុមារ​និង​អោយសមស្របទៅ​នឹង​គោល​ដៅ​របស់​ពួក​គេ​ដែលបានលេច​ឡើង​ជាមួយ​នឹង​ម៉ោង​នៃការសរសេរ​កូដនេះ​។ មកដល់​បច្ចុប្បន្ន​នេះ​ មាន​និស្សិត​ចំនួន 50 លាន​នាក់​បានសាកល្បងជាមួយនិង​ម៉ោង​នៃ​ការសរសេរកូដ​នេះរួចទៅហើយ​។

សូមចូលរួម​នៅក្នុង​ការ​ផ្តួ​ច​ផ្តើ​ម​នេះ នៅ​ទីនេះ វិប​ផត​ថល​នេះ​ពោរពេញ​ទៅ​ដោយ​​សកម្មភាព​នៃការការ​សរសេរ​កូដ​ចាប់​ពីថ្នាក់ដំបូង​រហូតដល់ថ្នាក់​ជំនាញដែលសាកសម​សម្រាប់​មនុស្ស​គ្រប់​រូប​ដែលមានមាន​អាយុចាប់​ពី 4  ឆ្នាំរហូតដល់ 104 ឆ្នាំ ​! សរសេរកូដ​ជា​មួយ​នឹង​ Anna និង Elsa (មកពី​ Disney’s Frozen​)​ បង្កើតហ្គេមរបស់​អ្នក​មួយ​នឹង JavaScript ឬក៏​សរសេរ​កម្មវិធី​កុំព្យូទ័រ​ដំបូង​របស់​អ្នក​។

សកម្មភាព​ទាំង​នេះ​គឺ​មាន​លក្ខណៈ​សាមញ្ញ​ កិច្ចការពីមួយជំហាន​ទៅមួយ​ជំហាន​​បាន​ណែនាំអំពី​កូដ​។ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​​បាន​ព្យាយាម​បង្រៀន​អំពីរបៀបអូស​និង​ទម្លាក់ ​ហើយ​នេះ​គឺ​ជា​អ្វីដែលមាននៅក្នុងហ្កេមនេះ:

1

សេចក្តីណែនាំបានបង្ហាញនៅក្នុងការបង្រៀននៅក្នុងហ្គេម Angry Birds។ វាណែនាំអំពីការបង្កើតប្លុកសរសេរកម្មវិធីនិងចុចលើពាក្យដំណើរការដើម្បីមើលលទ្ធផល !

2

ប្រើកូដដើម្បីរុករកតាមរយៈផែនទីដូចនៅក្នុងរូបទាំងនេះ

3

Anna មកពី Disney’s Frozen បង្ហាញអ្នកពី JavaScript នៃប្លុកនៃការសរសេរកូដដែលអ្នកបានបញ្ចប់

អ្នកអាចចូលទៅក្នុង​សកម្មភាព​ទាំង​នេះ​ ឬ​ក៏អាច​ណែនាំ​ហ្គេមនេះទៅកាន់​បង​ប្អូន​​របស់​អ្នក​។ តោះយើងនាំគ្នាសរសេរ​កូដ​ !