ជួយភាសាខ្មែរអោយក្លាយទៅជាភាសាដ៏កំពូលមួយនៅក្នុងសហគមន៍បកប្រែ : ការប្រកួតប្រជែងបកប្រែនៅក្នុងព្រឹត្តិការណ៍ Google I/O !

ចាប់​តាំង​ពី​ការ​ចាប់​ផ្តើ​មតំណើរការសហគមន៍បកប្រែ​​ Google បានរយៈពេល 10 ខែមក ​​អ្នក​ប្រើ​ប្រាស់​អាច​យល់​ដឹងភាសា​ពីរ​ឬ​ច្រើន​នៅ​ទូទាំង​ពិភពលោក​ដែលត្រូវ​បាន​គេ​ធ្វើការ​បន្ទាន់​សម័យលើការ​បកប្រែ​ភាសា​​/អនុម័ត​ឃ្លា​ដ៏​មាន​ប្រជាប្រិយភាព​នៅ​លើ​វេទិកា​នេះ​​ជារឿយៗដើម្បី​កែ​លម្អ​បទ​ពិសោធ​នេះសម្រាប់​អ្នកផ្សេងទៀត​។

នៅ​ក្នុង​ការត​ភ្ជាប់​ជាមួយ​ព្រឹត្តិការណ៍ Google I/O ដែល​កំពុងតែ​បន្ត​ធ្វើឡើងនៅក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ “សហគមន៍បកប្រែ​ ​ : ​ការប្រកួតប្រជែងបកប្រែប្រចាំព្រឹត្តិការណ៍Google I/O” នឹង​ត្រូវ​​ប្រារព្ធ​ធ្វើ​ឡើងចាប់​ពី​ថ្ងៃ​ទី 26 ខែ​ឧសភា​នេះ ​រហូតដល់ថ្ងៃទី  5 ​ខែ​មិថុនា។ ក្នុង​ករណី​ដែល​អ្នក​មិន​ទាន់បាន​ដឹង​នោះ ព្រឹត្តិការណ៍ Google I/O គឺជាព្រឹត្តិការណ៍មួយដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​ដោយផ្តោ​ត​លើ​ការ​ស្វែងយល់​អំពី​និន្នាការ​នា​ពេល​អនាគត​សម្រាប់​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​និង​មានអ្វីផ្សេងៗជាច្រើនទៀត​។

រាល់អ្នក​ចូលរួមនៅ​ក្នុងព្រឹត្តិការណ៍ Google I/O ទាំងអស់​រួមទាំងអ្នកនៅ​និង​កន្លែងឬនៅកន្លែង​ឆ្ងាយ​ មាន​ឱកាស​ក្នុង​ការ​រួម​ចំណែក​ជា​ភាសា​របស់​ពួក​គេ​ទៅកាន់ Google ។ មាន​អ្នករួមចំណែក​ចំនួនជាង 5.000.000 នាក់ត្រូវ​បាន​គេរំពឹង​នឹងចូលរួមនៅ​ចុង​បញ្ចប់​នៃ​ការ​ប្រកួតប្រជែងនេះ !

ដូច្នេះ​សំរាប់ប្រជាជន​កម្ពុជា​ សូមប្រុងប្រៀប ​! សូមចូលរួមចំនែកក្នុងពេល​ឥឡូវនេះ​និង​ជួយ​ភាសា​ខ្មែរយើងអោយ​ក្លាយជា​ភាសា​មួយដែល​ទទួលបានការ​បកប្រែ​នៅក្នុងកំរិតដ៏កំពូលមួយ​នៅ​ក្នុង​សហគមន៍​ ហើយអ្នក​ថែមទាំងអាច​ទទួលបាន​​វិញ្ញាបនបត្រ​មួយពី​ក្រុមហ៊ុន Google ផងដែរ ​!

បើកាលណាមានការ​រួម​ចំណែកកាន់តែច្រើន ​​នោះការ​បកប្រែ​ជា​ភាសា​ខ្មែរ​របស់​យើងក៏កាន់តែមាន​គុណភាពខ្ពស់​ផងដែរ ​! ជំហាន​នេះ​គឺ​មាន​លក្ខណៈ​សាមញ្ញ​ ហើយ​នឹង​មិន​ចំណាយ​ពេល​យូរ​ឡើយ ​!

ជំហាន​ទី 1​: ចុះឈ្មោះ​សម្រាប់​គណនី​មួយ​នៅ​ក្នុងសហគមន៍បកប្រែ​

ជំហាន​ទី 2​: ជ្រើសរើស​ភាសា​របស់​អ្នក​ហើយ​បន្ទាប់​មក​អ្នក​អាច​ចាប់​ផ្តើ​ម​ចូល​រួម​ចំណែក​ក្នុង​ការ​បកប្រែ​របស់​អ្នក ឬ អនុម័ត​ឃ្លាសាមញ្ញៗ

ជំហាន​ទី 3​ : ចែករំលែកការស្រឡាញ់​នេះនៅលើប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បីទទួល​បាន​មនុស្ស​កាន់តែច្រើនដើម្បី​រួម​ចំណែក​ផង​ដែរ ​! សូមប្រើ hashtags ជាផ្លូវការ​ទាំង​នេះ ​:  #i015 និង #loveyourlanguage

តាមដាន​ទំព័រ Google+ របស់ Google Translate ដើម្បី​ទទួល​បាន​ពត៌មានចុង​ក្រោយ​បំផុត​និង​ដើម្បីពិនិត្យមើលថាតើ​ភាសា​ណាមួយដែលស្ថិតនៅកំរិតកំពូល ​! តើ​មានអ្វី​ខ្លះ​ទៀត​ ប្រសិន​បើ​អ្នក​ក្លាយជាអ្នករួមចំនែកម្នាក់នៅ​ក្នុង​ចំណោម​អ្នក​ចូល​រួមបកប្រែ​ដែល​មាន​គុណភាព​ខ្ពស់​នោះ អ្នក​នឹង​ត្រូវ​​ទទួល​បានរង្វាន់​​វិញ្ញាបនបត្រ​សមត្ថភាព​បកប្រែភាសា​របស់​អ្នកពីក្រុមហ៊ុន Google ​។ ហើយ​ប្រសិន​បើ​វា​មិន​ទាន់គ្រប់គ្រាន់នោះទេ ​ដើម្បី​ជាការលួងចិត្ត​ក្នុងការចំនែកផ្នែក​ភាសា​​អ្នក​ ​សហគមន៍​បកប្រែរបស់ Google ​ថែមទាំងធ្វើអោយអ្នកមានភាពភ្ញាក់ផ្អើលជា​មួយនិងការផ្សព្វផ្សាយនៅលើប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ពួក​គេផងដែរ ​!

សូមចុះឈ្មោះនៅថ្ងៃ​នេះ ​និង​ជួយ​​បកប្រែ​ភាសា​ខ្មែរយើងអោយកាន់តែប្រសើរ​ឡើង​ដើម្បីជាប្រយោជន៍​សម្រាប់​មនុស្ស​ទាំង​អស់​នៅទូទាំងពិភព​លោក ​! នៅសល់រយៈពេលត្រឹម​តែ 7 ថ្ងៃទៀត​តែប៉ុណ្ណោះក្នុងការ​ជួយ​ភាសា​ជាតិរបស់​យើង​ដើម្បីអោយមានវត្តមាន​នៅក្នុងតារាង ​!