រីករាយឆ្នាំថ្មីជាមួយហ្វេសប៊ុក

ហ្វេ​ស​ប៊ុ​ក​ទើបបានបាន​ចេញ​ផ្សាយ​​នូវឧបករណ៍​ថ្មី​មួយ​ដែលបាន​ក​ត់គ្រា​ពីព្រឹត្តិការណ៍​ចំនួន 20 សំខាន់ៗ​បំផុតប្រចាំ​ឆ្នាំ 201​​3 របស់​អ្នក ។ ជា​មួយ​នឹង​​ឧបករណ៍រំលឹកព្រឹត្តិការណ៍ប្រចាំ​ឆ្នាំ 201​​3 របស់​អ្នក អ្នក​នឹងដឹងពីព្រឹត្តិការណ៍ប្រចាំឆ្នាំ​របស់​អ្នក​តាម​រយៈ​រឿងរ៉ាវ​ដែល​មាន​ប្រជាប្រិយភាព​បំផុត​ រូបថត ​ប្រកាស​របស់​អ្នក​និង​ព្រឹត្តិការណ៍​ដ៏​សំខាន់បំផុតនៅក្នុងជីវិត​របស់​អ្នក​។

ទទួល​បានជាគំនិត​នេះអ្នកអាចសាកល្បងឧបករណ៍​នេះដោយ​ចូល​ទៅ​កាន់ Facebook Year In Review ។ អ្នក​អាច​ពិនិត្យ​មើល​ព្រឹត្តិការណ៍ចំនួន 20 ដ៏សំខាន់​បំផុតរបស់មិត្ត​ភក្តិរបស់​អ្នក​ដោយ​បញ្ចូល​ឈ្មោះ​ហ្វេ​ស​ប៊ុ​ក​របស់​ពួកគេ​នៅ​ក្នុង​URL http://www.facebook.com/yearinreview/ friendsname ។

ឧបករណ៍​នេះគឺ​មិន​អាច​ប្រើ​បាន​សម្រាប់​ម៉ាកផលិតផល​និង​ក្រុមហ៊ុនទេ​។

នៅពេល​ដែលអ្នករំលឹកពីព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​អ្នក​ ​អ្នក​អាច​ចែក​រំលែក​វា​ជាមួយ​នឹង​មិត្ត​ភក្តិ​របស់​អ្នកបាន​។

ព្រឹត្តិ្កការណ៍ដ៏មានសារៈ​សំខាន់​បំផុត​ចំនួន 20 ជា​ការ​ប្រកាស​​ច្រើនបំផុត​និង​រូបភាព​ដែល​ទទួល​បាន​ការចូលចិត្ត​និង​មតិ​ជាច្រើន​ពី​មិត្ត​ភក្តិ​របស់​អ្នក​។ ឧបករណ៍​នេះ​ក៏​បាន​បង្កើត​ជា​ផ្ទៃ​បង្ហាញ​ឌីជីថល​ដោយ​រូបភាព​ផ្សេង​ៗគ្នា​ដែល​អ្នក​បាន​ជ្រើសរើស​នៅ​ក្នុង​អាល់ប៊ុម​រូបថត​ជា​សាធារណៈ​។

facebook year review