ព្រឹត្តិការណ៍ Hackathon ដើម្បីការអប់រំនៅកម្ពុជា

នៅ​ថ្ងៃ​ទី 30 ខែ​វិច្ឆិកា​នេះ iLab Instedd នឹងរៀបចំ​ព្រឹត្តិការណ៍ Hack​-a-Thon ​ដែល​ជាព្រឹត្តិការណ៍​ថ្នាក់​ជាតិ​មួយ​ដែល​មានអ្នក​សរសេរ​កម្មវិធី​កំ​ព្យូ​ទ័​រជាជនជាតិ​ខ្មែរ​​នឹងមក​សហការ​គ្នា​នៅលើ​គម្រោងមួយ​។ សម្រាប់​លើក​នេះ​គម្រោង​នេះ​មាន​គោល​បំណង​ជួយ​សម្រួល​ដល់​​ដំណើរ​ការ​នៃ​ការសិក្សាដោយបកប្រែវេបសាយ Khanacademy.org ​ទៅជា​ភាសា​ខ្មែរ​។ ដោយមានការឧបត្ថម្ភពី eponym ដែលជាអង្គការ​មិនស្វែងរក​ប្រាក់​ចំណេញ​​ជាមួយ​នឹងវេ​ប​សាយដែលមានគោលដៅ​ដើម្បី​ផ្តល់នូវ​ការ​អប់រំ​ថ្នាក់​ពិភពលោក​ដោយ​ឥតគិតថ្លៃ​សម្រាប់មនុស្សម្នាទាំងឡាយ​នៅ​ក្នុង​ពិភពលោក​។

Hack​-a-Thon ​គឺ​ជា​ព្រឹ​ត្ត​ការណ៍​ដែលកើតមានឡើងផ្ទួនៗនៅ​ក្នុង​ប្រទេស​កម្ពុជា​។ នៅខែ​កញ្ញាអ្នកសរសេរប្លុក អ្នកសរសេរកូដនិងអ្នកឌីសាញបានចូលរួម​សម័យ​ប្រជុំសម្រាប់​កូដ​បើក​ចំហ​។ កិច្ចប្រជុំ Hack​-a-Thon ​គឺ​ជា​ឱកាសដ៏​ពិសេស​មួយដើម្បី​រៀន​ពី​អ្នក​ជំនាញ​និង​​ចំណាយ​ពេល​ពីរ​ថ្ងៃដើម្បី​ធ្វើការ។

អ្នក​ចូលរួមទទួល​បាននូវ​វិ​ញ្ញា​បន​ប័ត្រ​នៃ​វត្តមាន​និង​ការ​ចូលរួម​​សិក្ខាសាលា​នេះដោយបានបង្ហាញ​ពីចំ​នេះ​ដឹង​របស់​ពួក​គេ​​។ ពួក​គេទំនង​ជានឹង​ត្រូវ​បាន​នាំមុខទៅកាន់​ឱកាស​អាជីវកម្ម​ថ្មី​ៗដូចជា​ជា​ប​ណ្តា​ញ​មួយដែលជាចំនុចសំខាន់នៅក្នុងព្រឹត្តិការណ៍​នេះ​។

សម្រាប់លើក​នេះ​អ្នកអភិ​វ​ឌ្ឈ​ន៍​​នឹង​ផ្តោ​ត​ទៅ​លើ​ការ​បកប្រែវេ​ប​សាយ Khanacademy.org ​ដែល​ផ្តល់​នូវ​មេរៀន​​គណិតវិទ្យា​ វិទ្យា​សា​ស្រ្ត​ សេដ្ឋកិច្ច​ ប្រវត្តិ​សា​ស្រ្ត​ ការ​សរសេរ​កម្មវិធី​កំ​ព្យូ​ទ័​រចាប់ពី​ថ្នាក់​​ទី 8 ដល់ថ្នាក់​ទី 3 ។ មេរៀន​នីមួយ​ៗមាន​នៅ​តាម​​វីដេអូ Youtube ដែលមាន​គ្រូ​បង្រៀន​ជាសំលេង។

ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថាចង់ចូលរួមនៅក្នុង​គម្រោង​នេះ​និង​ជួយសំរួល​ដល់​ដំណើរ​ការ​នៃ​ការ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​លោកអ្នក​អាច​ចូលរួម​ជាមួយ​ក្រុម​ការងារ​នៅ​ក្នុង មជ្ឈមណ្ឌល​ភ្នំពេញ​ជាន់​ទី 4 អគារ B1។

អ្នក​ក៏​អាច​ពិនិត្យ​មើល​ទំព័រហ្វេសប៊ុករបស់​ពួកគេ​ដើម្បី​រក្សាការដាន។

hackathon