ព្រឹត្តិការណ៍ Women Techmakers និងវគ្គសិក្សា Android Study Jams

ក្រុមអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យាហ្គូហ្គល រាជធានីភ្នំពេញ (GDG Phnom Penh) នឹងរៀបចំ កម្មវិធីស្រ្តីអ្នកបង្កើតបច្ចេកវិទ្យា (WTP) និងវគ្គសិក្សា Android Study Jams នៅថ្ងៃទី 30 ខែមេសា ដល់ថ្ងៃទី 1 ខែឧសភាខាងមុខនេះ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។

កម្មវិធីស្រ្តីអ្នកបង្កើតបច្ចេកវិទ្យានេះគឺជាកម្មវិធីសកលរបស់ក្រុមហ៊ុន ហ្គូហ្គល ដែលមានគោលបំណងដើម្បីផ្តល់នូវភាពមើលឃើញនៃសហគមន៍ និងធនធានសម្រាប់ស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យា។ កម្មវិធី Hackathon គឺជាសម័យប្រជុំដែលមានរយៈពេលពីរថ្ងៃដែលនឹងបណ្តុះបណ្តាលស្ត្រីសម្រាប់ការប្រកួតប្រជែង Hackathon។ គ្រូបង្វឹករបស់កម្មវិធី Hackathon រួមមាន លោក អៀ អ៊ុយ ជាសហស្ថាបនិកនៃក្រុមហ៊ុន Sabay Osja, លោក ខេងវ៉ាន់ថា សហស្ថាបនិកក្រុមហ៊ុន Biz Solutions, និងកញ្ញា ប្លុង ម៉ាលីពណ៌ អ្នកអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទចំណតក្បែរខ្ញុំ ។

កម្មវិធី Android Study Jams គឺជាកម្មវិធីរបស់សហគមន៍ហ្គូហ្គល ដែលបានផ្តល់នូវ code-labs ជាមួយនឹងបច្ចេកវិទ្យា Android សំរាប់អ្នកទើបរៀនតំបូង។ អ្នកចូលរួមនឹងបានស្វែងយល់បន្ថែមទៀតអំពីការសរសេរកូដសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ហើយនឹងទទួលបានវិ​ញ្ញា​បន​ប័ត្រពី Google បន្ទាប់ពីបានបញ្ចប់វគ្គសិក្សាជាមួយនិងការដាក់ស្នើកម្មវិធីមួយ។

Study_Jams_Android_ID_Assets

ក្រៅពីវគ្គ WTP Hackathon និង កម្មវីធីសិក្សា Android Study Jam, ក៏នឹងមានព្រឹត្តិការណ៍សំខាន់ៗមួយចំនួនមួយទៀតដូចជា ការធ្វើបទបង្ហាញ និង ការប្រគុំតន្ត្រី។ វាគ្មិនដែលនឹងត្រូវធ្វើបទបង្ហាញមានដូចជា អ្នកស្រី Sacha van Ginhoven ជាវិស្វករហូឡង់ដែលមានបទពិសោធជាមួយនឹង UX designs, អ្នកស្រី ម៉ម ប៊ុតធីតា ជាអ្នកដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម នឹងត្រូវអញ្ជើញមកផ្តល់សុន្ទរកថាផងដែរ។ អ្នកស្រីបានសិក្សានៅក្នុងផ្នែក Data Processing ហើយគាត់បានធ្វើការអោយក្រុមហ៊ុននៅក្នុងតំបន់ Silicon Valley សម្រាប់ក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុន Symantec, Adobe, PayPal (EBAY) និងក្រុមហ៊ុន HP ជាដើម។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុក ក្រុមអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យាហ្គូហ្គលភ្នំពេញ សម្រាប់ពត៌មានបន្ថែម។

អ្នកអាចចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះ នៅទីនេះ ។