Google សូមស្វាគមន៍ពិភពលោក មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមរយៈរូបភាព Street View ដ៏ថ្មីស្រឡាង

នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៤ នាថ្ងៃនេះ ក្រុមហ៊ុន  Google បានប្រកាសអោយប្រើប្រាស់ នូវរូបភាព Street View ថ្មីរបស់ប្រទេសកម្ពុជានៅលើផែនទី Google ដែលអនុញ្ញាតិអោយអ្នក ប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា និង ប្រជាជាននៅទូទាំងពិភពលោកអាចទស្សនានិងធ្វើ ដំណើររួមជាមួយនិងរូបភាព ៣៦០ដឺក្រេ តាមដងវិថីនានាក្នុងរាជធានីភ្នំពេញ សៀមរាប និង នៅតាមបណ្តាខេត្តជាង ១០​ ដទៃទៀតរួមមាន ខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កែប កំពត ព្រះវិហារ ឧត្តរមានជ័យ និង ខេត្តជាច្រើនទៀត។ ទស្សនីយភាព Street View ថ្មីនៅក្នុងប្រទេសកម្ពុជានេះ ‌ឥឡូវមាននៅលើ Google Maps និងនៅលើ Street View ហើយ។

ចំពោះតំបន់ដែលមាន Street View រូបភាពតាមដងវិថី អ្នកអាចរកមើលបានដោយការទាញ សញ្ញាសំគាល់ “Pegman” រូបមនុស្សពណ៌ទឹកក្រូចនៅផ្នែកខាងស្តាំនៃផែនទីទៅដាក់លើផ្លូវ ដែលរំលេចចេញនូវពណ៌ខៀវ អ្នកអាចពិនិត្យមើលនូវឧទាហរណ៍ដូចខាងក្រោមអំពីរបៀប ដើម្បីរុករកជារូបភាព ៣៦០ដឺក្រេ នៅតាមដងវិថីនានា:

ប្រជាជននៅក្នុងប្រទេសកម្ពុជាពិតជាទទួលបាននូវផលប្រយោជន៍ពីលក្ខណៈពិសេសទាំងនេះ អាជីវកម្មនានានៅក្នុងតំបន់នឹងមានលទ្ធភាពដើម្បីបង្កប់នូវទស្សនីយភាពល្អៗនៃអាគារ ឬ ការិយាល័យ នៅក្នុងគេហៈទំព័ររបស់ពួកគេបានដោយផ្ទាល់។ ភ្ញៀវទេសចរណ៍ថែមទាំងអាច ទស្សនានូវសណ្ឋារគារដែលពួកគេនឹងត្រូវកក់ និង រុករកនូវរូបភាពបែប panoramas ដ៏គួរអោយ ភ្ញាក់ផ្អើលនៅក្នុងប្រទេសកម្ពុជាបានផងដែរ។

Tatai-Waterfall-Koh-Kong

លោក Divon Lan ជាអ្នកគ្រប់គ្រោងផលិតផលនៅក្រុមហ៊ុន Google បានមានប្រសាសន៍ថា៖ “យើងទាំងអស់គ្នាសង្ឃឹមថា រូបភាព Street View ដែលបានសម្ភាធនៅក្នុងប្រទេសកម្ពុជា នាពេលសព្វថ្ងៃនេះ នឹងផ្តល់នូវមធ្យោបាយថ្មីៗដល់ប្រជាជាននៅជុំវិញពិភពលោកអោយ ស្គាល់ពីប្រទេសកម្ពុជា ហើយការនេះនឹងជួយអោយកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាកាន់តែ ល្បីសុះសាយ និង ទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនឡើង”។

ដើម្បីទទួលបាននូវបទពិសោធន៍ពីទស្សនីយភាពដ៏អស្ចារ្យរបស់ Google Street View នៅក្នុងប្រទេសកម្ពុជា សូមចូលទៅកាន់គេហៈទំព័រនេះ

យើងជឿជាក់ថា ការបង្កើតថ្មីនេះនឹងអនុញ្ញាតឱ្យមនុស្សកាន់តែច្រើនដើម្បីរុករកនិងរីករាយជា មួយនិងប្រទេសដ៏ស្រស់ស្អាតនេះ !