សេវាបកប្រែរបស់ GOOGLE ឥឡូវនេះ មានជាភាសាខ្មែរហើយ

ថ្មីៗនេះ​ក្រុមហ៊ុន Google បាន​ប្រកាស​ពី​ការ​មកដល់​នៃភាសាទី 66 ​ដែល​បាន​គាំទ្រ​ដោយ Google​ Translate ជាភាសាខ្មែររបស់​ប្រទេស​កម្ពុជា​។

បន្ទាប់​ពី​ប្រទេស​ឡាវបាន​បន្ថែម​ភាសា​កាលពីខែ​កញ្ញាមុន​ឥឡូវ​នេះ​វា​គឺ​ជាពេល​វេលា​សម្រាប់​ភាសា​ខ្មែរ​ដើម្បី​បោះ​ជំហាន​ជា​លើក​ដំបូង​របស់​ខ្លួន​ជាមួយ​នឹង​ឧបករណ៍​សម្រាប់បកប្រែ​លើ​បណ្ដាញអ៊ីនធឺណេត​ឈានដ៏មុខ​គេមួយ​ ​។

គ្រាន់​តែ​រំលឹក​ថា​វា​គឺ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើ​មប៉ុននោះ ​ដូច្នេះ​ការ​បកប្រែ​នៅ​ក្នុង​ភាសា​ខ្មែរ​មិន​អាច​នឹង​​ត្រឹមត្រូវគ្រប់ពាក្យទាំងអស់ដូចជា​ភាសា​ផ្សេងដទៃ​ទៀត​បានទេមកដល់​ពេលនេះ ​។

ប៉ុន្តែ​វា​នៅតែ​ជា​មធ្យោបាយ​ដ៏​ល្អ​ដើម្បី​រក​ឱ្យ​ឃើញ​នូវ​ការ​បកប្រែ​ពាក្យ​ជា​មូលដ្ឋាន​និង​មិន​ចាំបាច់​និយាយ​ថាការប្រកាសនេះ​បាន​នាំ​មក​នូវការ​យកចិត្តទុកដាក់​តិចតួច​លើ​ប្រទេស​កម្ពុជាថា​មានប្រជាជន​ចំនួន​ប្រមាណ 16លាន​នាក់​និយាយភាសា​ខ្មែរ​នៅ​ទូទាំង​ពិភព​លោក ។

ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងក្នុងការ​បកប្រែរបស់ Google ​ក៏​ពឹង​ផ្អែក​ទៅ​លើ​ការ​ផ្តល់​មតិផងដែរ​ ដូច្នេះ​ចូរសាកល្បងធ្វើ​តេ​ស្ត​វា​ទាំងអស់​គ្នា ។