ការសម្ពោធ Google Street View អង្គរវត្ត

ផលិតផល​ចុង​ក្រោយនៃ Google Street View អង្គរ ​ត្រូវ​បានបើកសម្ភោធ​ជា​ផ្លូវ​ការ​នៅ​ខេត្ត​សៀម​រាប​នៅ​ថ្ងៃ​ទី 3 ខែ​ មេសា​ឆ្នាំ 2014 ដោយ​មាន​​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ជា​សាក្សីជិត 80 ​។ នៅថ្ងៃ​បន្ទាប់​ក្រុម​របស់ Google បានឈប់នៅ​រាជធានី​ភ្នំពេញ​សម្រាប់ជាកិច្ចស្វាគមន៍​មួយ នៅហាងកាហ្វេ​ Brown (សាខា​ស​ម្តេ​ច​សុធារស​) ។ ​ក្រុមមួយ​ដែលនៅ​ពី​ក្រោយ​គម្រោង​​ជា​ច្រើនបាន​សម្តែងនូវការគោរពរាប់អានរបស់​ពួក​គេ​ចំពោះ​អ្នក​ស្រឡាញ់​ប​ច្ចេ​ក​វិទ្យា​ថា ​: ភាពជា អមតៈនិងសោភ័ណភាពដ៏ល្អ​​នៃប្រាសាទ​អង្គរ​​សម្រាប់អោយ​ពិភពលោក​ទទួលនូវបទ​ពិសោធន៍នៃភាព​ស្រស់​ស្អាត​របស់​អង្គរតាមរយៈបណ្តាញអ៊ីនធឺណេត​។

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ចាប់ផ្តើមជាមួយ​នឹង​កិច្ច​ស្វាគមន៍យ៉ាង​ខ្លី​ពីសមាគមទំនាក់ទំនងជាន់ ខ្ពស់​របស់ហ្គូហ្គល ​Lib Leahy ។ លោកស្រី Rebecca Michael ដែល​ជា​ប្រធាន​ទីផ្សារ​​សម្រាប់ អ្នក​ប្រើ​ប្រាស់ Google ប្រចាំតំបន់​អាស៊ី​អាគ្នេយ៍​បាន​ថ្លែង​ថា​: «​យើង​ចង់​អោយ​​ពិភព​លោក​​មានបទពិសោធន៍ពី​ភាព​ស្រស់​ស្អាត​នៃ​អង្គរ​»​ ហើយជាមួយនឹង​ការ​បង្ហាញ​ជា​មួយ វេ​ប​សាយ និងបង្ហាញ​ពីលក្ខណៈ​ពិសេស​​ដូចជាចំនុចង្អុលបង្ហាញជាក់លាក់​នៃប្រាសាទ​ ​រូបភាព ច្បាស់ (ដែល​មិនមានស្នាមឆ្កូតនៅលើរូបភាព​) និង​មុខងារ​ត្រីវិស័យ​ចល័ត​។

Google Street View Angkor Launch

រូបភាព​ច្រើន​ជាង 90,000 រូបត្រូវ​បាន​គេចាប់​យក​សម្រាប់​វត្តមានរបស់​អង្គរ​នៅ​ក្នុង​គម្រោងច្ឆរិយៈរបស់ពិភពលោក​ ​ដែលអនុញាត្តិអោយអ្នកមើលឃើញរូបភាពពេញ​​ 360 ដឺក្រេនៃ​ប្រាសាទបុរាណរបស់​ខ្មែរ​និង​ទេសភាពដ៏ស្រស់ត្រកាលនៃប្រាសាទទាំងនោះ​។ គោល​បំណង​របស់​ក្រុម​នេះ​គឺ​ដើម្បី​ផ្តល់​នូវ​បទ​ពិសោធន៍​ដ៏​សម្បូរ​បែប​និង​ការ​បង្ហាញសម្រាប់​អ្នក​គ្រប់​គ្នា​ដែល​ធ្វើអោយ​មានការ​ចាប់​អារម្មណ៍​និងលាតសន្ធឹងនៃសំណង់ប្រាសាទ​​ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាង 4,2 លាន​នាក់​កាល​ពី​ឆ្នាំ​មុន ។

ក្រុមហ៊ុន Google ក៏​បាន​ចាប់​ផ្តើ​ម​តាំង​ពិ​ព័រ​ណ៌​មួយ​ដែល​គេ​ហៅ​ថា​ Angkor Life ដែល​មាន​នៅ​ វិទ្យាស្ថានវប្បធម៌របស់ Google (GCI)។ គោលបំណងរបស់ GCI គឺ​ដើម្បី​នាំ​យក​ព័ត៌មាន​វប្បធម៌​របស់​ពិភព​លោកដាក់នៅ​លើ​ប​ណ្តា​ញអ៊ីនធឺណេត​និង​ជួយ​មនុស្ស​ដើម្បីអោយ រក​ឃើញ​បេតិកភណ្ឌ​និង​វប្បធម៌​របស់​ពិភពលោក (ដូច​ជា​ ទួល Eiffel និង​សេតវិមាន​) ។

រដ្ឋន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ថោខុន​​ មានប្រសាសន៍ថា: «​ សម្រាប់​ប្រជាជន​កម្ពុជា​និង​ប្រជាជនដទៃ​ទៀតដែល​នៅ​ជុំវិញ​តំបន់​អាស៊ី​អាគ្នេយ៍ និង អ្នក​ទាំងឡាយ​ណា​ដែល​គិត​ថា​ពួក​គេ​អាច​នឹងដឹង​រួច​ទៅ​ហើយនូវ​អ្វី​ដែល​កម្ពុជាបាន​​ផ្តល់អោយ គម្រោង​នេះ​នឹង​ជ​ម្រុ​ញអោយពួកគេ​ធ្វើ​ដំណើរ​ទៅ​កាន់កន្លែង​ថ្មីៗ​និង​គួរ​ឱ្យ​ចាប់​អារម្មណ៍​នៅ​ទូទាំង​ប្រទេស​ដែល​ពួក​គេ​មិនធ្លាប់នឹកស្មានដល់ពីមុនមក ” ។

ជា​ការពិតណាស់ ​ប្រតិកម្ម​នេះ​គឺ​ឆ្លុះ​បញ្ចាំង​ពី​ភាពរីករាយ​នៅពេលដែលសំណង់​ប្រវត្តិ​សា​ស្រ្ត​ដ៏ធំ​មហិមាមួយ​ បានលេច​ឡើង​នឹង​ត្រូវ​បាន​ចងក្រង​ជា​ឯកសារ​យ៉ាង​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​កម្មវិធី​នៅលើវេ​ប​សាយ​មួយ​។ ការ​ប្រមូល​ផ្តុំ​នេះ​ត្រូវ​បានចងក្រងជាវីដេអូ​ព័ត៌មាន​អំពី​សំណង់ ​ចំណាប់អារម្មណ៍​សិល្បៈ​ដែលមានអាយុកាលដ៏ចំនាស់ រូបថត​ដែលមានតែមួយពណ៌​​កាលពី​ដើម​សតវត្ស​ទី 20 និង​អាចចូលដំណើរការកម្មវិធី​ Street View ​បាន​។

Google Street View Angkor Launch

វា​ហាក់​ដូច​ជា​ក្រុមហ៊ុន Google មាន​ផែនការ​ជាច្រើននៅក្នុង​ប្រទេស​កម្ពុជា​ ដូចដែល​ក្រុមនេះ បាន​ចែក​រំលែក​​អំពី​បទ​ពិសោធ​ដ៏តិចតួចរបស់​ពួក​គេ ក្នុងការ​បំបែក​ចូល​ទៅ​ក្នុង​ទី​ផ្សារ​ក្នុង​តំបន់​និង​បញ្ហា​ភាសា​។ លោក Divon Lan​ ជាអ្នកគ្រប់គ្រងផលិតផលនៅលើទីផ្សាររបស់ក្រុមហ៊ុន Google បាន​បញ្ជាក់​នៅ​លើ​កម្មវត្ថុ​​របស់ក្រុមនៃ​ការទទួល​បានសេវាអ៊ីនធើ​​ណិ​ត​ចំពោះប្រជាជន​កម្ពុជា​និង​សមិទ្ធិ​ផលដ៏សុ​ទិដ្ឋិ​និយម​របស់​ពួក​គេ​​ដែល​ទាក់ទង​ទៅនឹង Google Translate និង Google Map Makers

ដើម្បី​សម្រួល​ឧបករណ៍​ដល់ប្រជាជនភាគច្រើន​នៅក្នុង​ប្រទេស​​ ក្រុម​ Google មានបំណង​សម្រាប់​មធ្យោបាយ​យ៉ាងងាយស្រួល​ឆ្ពោះ​ទៅ​រក​ការប្រើប្រាស់​ផលិត​ផល​របស់​ពួក​គេ​។ ឧទាហរណ៍​ កាល​ពី​ឆ្នាំ​មុន​ពួក​គេ​បាន​ចេញ​នូវ Google Translate ជា​ភាសា​ខ្មែរ​ កាលពីខែ​វិច្ឆិកាមុននេះ​ប្រព័ន្ធ​ប្រតិបត្តិការ Android ​ត្រូវ​បាន​ដាក់​បង្ហាញ​ជា​ភាសា​ខ្មែរ ​និង Google Search​, Google Drive​, Gmail និង​ក្តា​រ​ចុច​និម្មិត​ក៏​មាន​នៅ​ក្នុង​ភាសា​ខ្មែរដែរ​។ លោក សារិ សុភមង្គល ជាអ្នកតំណាង​មក​ពីក្រុម Googleកម្ពុជាបាន​និយាយ​ថា​: «​យើង​យកចិត្តទុកដាក់ អំពី​អ្នក​ប្រើ​ប្រាស់​របស់​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។

បន្ទាប់​មក​ពួក​គេ​បាន​អរគុណ​ដល់​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ស្រុក​ទាំង​អស់ដែល​បាន​ថតយករូបភាព​​និង​បាន​ជួយ​ដាក់​រូបភាព​ទាំងអស់​នោះ​នៅលើ​ប​ណ្តា​ញអ៊ីនធឺណេត​។ គាត់​បាន​និយាយ​ថា “អ្នក​នឹង​ឃើញ​ថា 95​% នៃ​អ្វីៗ​គ្រប់​យ៉ាង​ត្រូវ​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ប្រជាជន​កម្ពុជា​»​ ​
«​ហើយ​យើងតែងតែមាននៅក្នុង​ការ​ចាប់​ផ្តើ​ម​នៃ​​​ដំណើរ​របស់​យើង​»​។

លោក Divon បាន​ឃើញពី​សក្តា​នុ​ពលនៃការចាប់ផ្តើមវិស័យ​ឌីជីថល​របស់​ប្រទេស​កម្ពុជា​ ​។ គាត់​បាន​និយាយ​ថា «​ប្រទេស​កម្ពុជា​កំពុងតែ​មាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​ដូច​ជា​ការ​ជ្រៀតចូលនូវ​ប្រព័ន្ធអ៊ីនធឺណិត​កំពុង​តែមានការកើន​ឡើង​​ ប៉ុន្តែ​ទីផ្សារ​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅលើ​ប​ណ្តា​ញ​គឺនៅតិចតួច​ណាស់​។ Google នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺមិនមែនដើម្បី​ស្វែងរក​ប្រាក់នោះទេ ​យ៉ាង​ហោច​ណាស់​ក៏​មិន​មែន​នៅក្នុង​ឆ្នាំ​នេះដែរ ​ដោយ​សារ​តែ​អ្វី​ដែល​ក្រុមហ៊ុន Google ចង់​ធ្វើ​នោះគឺ​នាំ​យក​ព័ត៌មាន​របស់​ពិភព​លោកទៅ​កាន់​អ្នក​គ្រប់​គ្នា ” ​។

លោក សា​រិ​ន ​បាន​ឆ្លើយថា ​ដូចដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​មាន​សារៈ​សំខាន់នៅ​ក្នុង​ប្រទេស​កម្ពុជា ​អ្វី​​ជា​គំរោងរបស់​ក្រុមសម្រាប់ Google+​ ? «​យើង​ដឹង​ថា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​គឺ​មាន​សារៈ​សំខាន់​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ជា​ការ​ពិត​ណាស់​ដែលថាវា​នឹង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ក្នុងការ​មាន​ Google+ ជា​ភាសា​ខ្មែរ​។ ប៉ុន្តែ​សម្រាប់​ពេល​នេះ​យើង​មិន​អាច​ប្រាប់​នរណា​ម្នាក់បាន​នៅ​ឡើយ​ទេ ​ប្រសិន​បើ​មាន​ផែនការ​ណា​មួយ​ក្នុងការបកប្រែ Google+ យើង​នឹង​ផ្តល់ដំណឹងជូន​អ្នក​ »​ ។

មិនថា​វា​នៅលើ​ប​ណ្តា​ញឬនៅ​ក្រៅ​បណ្ដាញ​នោះទេ គ្មាននរណាម្នាក់​អាច​បដិសេធ​ពីភាព​អស្ចារ្យ​ដែល​ជា​កម្មសិទ្ធិ​របស់​អង្គរបានទេ​។ ម្យ៉ាងវិញទៀត ​ការអភិរក្សវត្ត​មានរបស់​ប្រាសាទ​អង្គរ​នៅលើប​ណ្តា​ញ​នេះ​នឹង​មាន​ន័យ​ថា​ទិន្នន័យ​​នឹងស្ថិតក្នុងដំនើរដ៏​វែងឆ្ងាយ​នា​ពេល​អនាគត​ ដោយបន្សល់ទុកនូវ​ចំណេះ​ដឹង​នៃអច្ឆរិយៈវត្ថុរបស់​ពិភពលោក​ដើម្បី​បង្កើន​សក្តា​នុ​ពល​នៃការ​អប់រំ​។ ដូច​ដែល​យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា ​អ៊ី​ន​ធើ​ណេត​បាន​ធ្វើ​អ្វី​ៗគ្រប់​យ៉ាង​ដែល​អាចអោយយើង​ចូល​ដំណើរ​ការពី​អេក្រង់​បាន ​។

តើអ្នក​​​គិត​ថា ​តើប្រាសាទអង្គរគួរតែ​នៅលើ​ប​ណ្តា​ញ​ឬនៅ​ក្រៅ​បណ្ដាញ​?