កិច្ចសម្ភាសន៍ជាមួយអ្នកស្រី Rebecca Michael : អំពី Google Street View Angkor

តាមរយៈការសំភោធរបស់ Google Street View Angkor ​ក្រុម​ Google បាន​មមាញឹកជាមួយ​នឹង​គំរោង​នា​ពេល​អនាគត​របស់​ពួក​គេ​សម្រាប់​ប្រទេស​កម្ពុជា​។ យើង​បាន​សំភាសន៍ជាមួយ​នឹង​លោកស្រី Rebecca Michael ជាស្ត្រី​ដែលនៅ​ពី​ក្រោយទីផ្សារ​​របស់​អ្នកប្រើប្រាស់ ផលិតផល Google​ នៅទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ និងស្វែងយល់​បន្ថែម​អំពី​ឫសគល់​នេះ​ ក្តី​សុ​បិ​ន្ត ​និងភាពប្រាកដប្រជានៃ​គម្រោង​ថ្មី​ដែល​បាន​ទាក់ទាញប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិជាង 80 ​ដើម្បី​អោយមាន​វត្តមាន​នៅទីនេះ។

Rebecca Michael

Photo Credits: Rebecca Michael

(កិច្ចសំ​ភា​ស​ន៍​នេះ​ត្រូវ​បាន​កែសម្រួល​ដើម្បីភាព​ច្បាស់​លាស់​។ )

/ /

ជំរាបសួរ​ Rebecca​! តើ​អ្នក​អាច​ប្រាប់​យើង​បន្តិច​ពី​តួនាទី​របស់​អ្នក​នៅ​ក្នុង Google បានទេ​?

ខ្ញុំ​ជា​អ្នក​តំណាង​ទីផ្សារ​អតិថិជន​សម្រាប់​អនុ​តំបន់​អាស៊ីអាគ្នេយ៍​។ តួនាទី​របស់​ខ្ញុំ​ផ្តោ​ត​លើ​អតិថិជនរបស់​ក្រុមហ៊ុន Google ហើយ​ខ្ញុំ​មាន​គោល​បំណង​ដើម្បី​ជួយ​មនុស្ស​ជា​រៀង​រាល់​ថ្ងៃដើម្បី​ទទួល​បាន​កាន់​តែ​ច្រើន​ចេញ​ពី​បណ្ដាញ​ដោយ​ប្រើ​ឧបករណ៍​សមស្រប​។

តើ​អ្នក​យល់ឃើញ​ពីខ្លួនអ្នក​យ៉ាងដូចម្តេចខ្លះនៅពេលដែលខ្លួនមកធ្វើ​ការ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ (SEA) ?

​ខ្ញុំបាន​ចាប់​ផ្តើ​ម​អស់រយៈពេលប្រាំ​មួយ​ឆ្នាំមកហើយ​​។ ខ្ញុំ​បានចាប់​ផ្តើ​ម​​នៅ​​ទីក្រុង​ឡុ​ង​ដ៍អស់​រយៈ​ពេល​ពីរ​ឆ្នាំ ​ហើយ​បន្ទាប់​មក​ខ្ញុំ​ទើបតែចាប់​អារម្មណ៍​ក្នុង​ការ​ផ្លាស់​ទី​ទៅកាន់​តំបន់​អាស៊ី​ដើម្បី​ទទួល​បាន​បទ​ពិសោធ​មួយ​ចំនួន​​ក្រៅ​ពីអាជីវកម្ម​និង​វប្បធម៌របស់​លោក​ខាង​លិច​។ ​បន្ទាប់​មកខ្ញុំ​បាន​ចូលរួមក្នុង Google Toyko អស់រយៈពេល​ពីរ​ឆ្នាំ ​។ ខ្ញុំ​ចង់​ទទួល​បាន​បទ​ពិសោធ​បន្ថែម​ទៀត​នៅ​ក្នុង​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​និង​តំបន់អាស៊ី​គឺ​ជា​កន្លែង​ដ៏​គួរ​ឱ្យ​រំភើប​ហើយ​មាន​ភាព​សម្បូរ​បែប​យ៉ាង​ច្រើន​​។ ឥឡូវ​នេះ​ខ្ញុំ​មាន​មូលដ្ឋាន​នៅ​ក្នុងប្រទេស​សិង្ហបុរី​។

យើង​មាន​ការ​ចាប់​អារម្មណ៍​នៅ​ក្នុង​ទីផ្សារ​អាស៊ី​នៅ​ពេល​ដែល​បច្ចកវិទ្យាឌីជីថល​ខិតចូលមក ដល់។ តើ​អ្វី​​ជា​ទស្សនៈ​របស់​អ្នក​នៅ​លើ​ប​ណ្តា​ប្រទេស​ផ្សេង​គ្នា​នៅ​ក្នុង​តំបន់អា​ស៊ី​? តើប្រទេស ណាមួយដែលពិត​ជា​រីកចំរើន​នៅ​ក្នុងបច្ចេកវិទ្យា​ឌីជីថល​ ?

​តំបន់​អាស៊ី​អាគ្នេយ៍​គឺ​ពិត​ជា​សម្បូរ​បែប​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ជ្រៀតចូល​នូវប្រព័ន្ធអ៊ីន​ធឺ​ណែ​ត​​។ អ្នក​កាន់តែមាន​ទី​ផ្សារ​ដែលរីកចំរើន​ដូច​ជា​ប្រទេស​សិង្ហបុរី​ហើយ​បន្ទាប់​មក​អ្នក​មាន​ប្រភេទ​ផ្សេង​គ្នា​ដូចជា​ប្រទេស​ម៉ាឡេស៊ី​ ​ប្រទេស​ហ្វីលីពីន​ ប្រទេស​ថៃ​ និង ​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែល​មានការជ្រៀតចូល 30​% ​។ ជា​ចុង​ក្រោយ​យើងមាន​ប្រទេសផ្សេងទៀត​ដូចជា​ប្រទេស​កម្ពុជា​។ ខ្ញុំ​គិត​ថា​ប្រទេស​ផ្សេង​គ្នា​មានចំនាប់​អារម្មណ៍នៅក្នុង​ហេតុផល​ផ្សេង​គ្នា​។ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​គឺ​​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដោយ​សារ​តែ​ទំហំ​របស់​វា​និង​ចំនួន​នៃសក្តា​នុ​ពល​របស់ប្រទេស​នោះដែល​អាច​ប៉ះ​ពាល់​ដល់ប្រជាជនជិតមួយ​រយ​លាន​នាក់​​នៅ​លើ​ប​ណ្តា​ញអ៊ីនធឺណេត​ក្នុងរយៈពេល​បី​ឆ្នាំបន្ទាប់​​។ ដែលនេះគួរ​ឱ្យ​ចាប់​អារម្មណ៍​ពីទំហំនៃការរំពឹងគិត។

ខ្ញុំ​​យល់ឃើញថាទី​ផ្សារ​ដូច​ជា​ប្រទេស​កម្ពុជា​ ឬ​ ​ប្រទេសបង់​ក្លា​ដែ​សពិតជា​គួរ​ឱ្យ​ចាប់​អារម្មណ៍​​ដោយ​សារ​តែ​ប្រទេសទាំងនេះមានចំនួនភាគ​រយ​តិចតួចតែប៉ុណ្ណោះនៃ​ការ​ជ្រៀតចូល​ប្រព័ន្ធធឺ​ណែ​ត ​ហើយប្រទេស​ជា​ច្រើន​ទៀត​មានច្រើននៅលើ​ប​ណ្តា​ញ។ ពួក​គេ​មាន​ទំនារនៅ​លើ​ប​ណ្តា​ញ​ជា​លើក​ដំបូង​ជាមួយ​នឹង​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ដោយ​សារ​តែ​ពួក​គេ​មិន​ដែល​បាន​ដឹងពី​របៀប​ដើម្បី​ធ្វើ​ប្រតិបត្តិការនៅនិង​ចំនុចប្រទាក់នៅលើកំព្យូទ័រ។ នោះ​ជា​អ្វីដែលពិត​ជាទាញយក​ចំនាប់អារម្មណ៍​របស់​ខ្ញុំ​ ​: ភាព​សម្បូរ​បែប​នៅ​ក្នុង​លក្ខខណ្ឌ​នៃការយល់ដឹងពីអ៊ីន​ធើ​ណែ​ត​និង​ទម្លាប់​ដែល​បានចូល​មក​ជាមួយគ្នា។

មាន​ស្ថានភាពមួយ​បានកើតឡើងដែល​មនុស្ស​នៅ​ក្នុង​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​​ពិត​ជាមិន​ដឹង​ថា​អ្វី​ជា​អ៊ិ​ន​ធឺ​ណិត ​ប៉ុន្តែ​ពួក​គេ​ដឹង​ថា​អ្វី​​ជា​ Google និង អ្វី​​ជា Facebook ។ តើ​អ្វី​​ជា​ទស្សនៈ​របស់​អ្នក​ទៅ​លើ​ឈ្មោះនៃបណ្តាញ​សង្គម​ដែលតំណាងអោយប្រព័ន្ធ​បណ្ដាញ​ទាំង​មូល ​?

ខ្ញុំ​គិត​ថា​វាពិតជាមានសារៈ​សំខាន់​ណាស់​ដែល​ថា​ ​អ្នក​ប្រើ​ប្រាស់​អ៊ិ​ន​ធឺ​ណិត​មានវត្តមាននៅ លើប​ណ្តា​ញ​ជា​លើក​ដំបូង​ ពួក​គេ​បាន​យល់​ពី​អ្វី​ដែល​បណ្ដាញ​បាន​ផ្តល់​ជូន​សម្រាប់​ពួក​គេ​​។ បន្ទាប់​មក​នៅ​ទី​បំផុត​វា​កាន់តែ​សំខាន់​សម្រាប់​ពួក​គេ​ក្នុង​ការ​ស្វែង​រក​នៅលើអ៊ីនធឺណិត​និង​ពិត​ជា​​ទទួល​បាន​នូវបទ​ពិសោធន៍ជា​​ច្រើន​​ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់ពួក​គេ​។

នៅពេល​ដែល​អ្នក​និយាយ​អំពី​ការ​រំភើប​ចិត្តនៅ​លើ​ទីផ្សារដែល​កំពុង​រីក​ចម្រើន​នោះ ​តើនោះជា​គំនិត​ផ្ទាល់​ខ្លួន​ឬ​ជាគំនិត​របស់​ក្រុម Google នៅក្នុង​ទិដ្ឋភាពទូទៅ​ ​?

ខ្ញុំ​ពិត​ជា​មាន​ទំនុក​ចិត្ត​ថា​ទាំង​នេះ​គឺ​ជា​គំនិត​របស់ Google ។ យើង​ពិតមាន​ការ​រំភើប​ចិត្តជាខ្លាំងអំពី​ទីផ្សារ​ដែលមានការ​រីក​ចម្រើន​និង​របៀប​ដែល​អ្នក​ប្រើ​ប្រាស់​អ៊ី​ន​ធឺ​ណែ​តមក​មានវត្តមាននៅលើ​ប​ណ្តា​ញ​។

Google Team Cambodia / Photo Credits: Rebecca Michael

Google Team Cambodia / Photo Credits: Rebecca Michael

តើនេះ​ជា​លើក​ដំបូង​របស់​អ្នក​នៅ​​ប្រាសាទអង្គរ​កាល​ពី​ម្សិល​មិញ​ឬ ? តើ​អ្នក​គិត​​អ្វី​​ខ្លះអំពី​វា ​?

ខ្ញុំ​បាន​ទៅទីនោះពីរបី​ដង​រួចមកហើយ… វា​ពិតជាអស្ចារ្យណាស់ !

តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណាដែរអំពី​កន្លែង​ដ៏​អស្ចារ្យ​នេះ​ ដែលឥឡូវ​នេះ​មាន​នៅលើ Google Street View ​?

ខ្ញុំ​គិត​ថា​វា​ជា​ការ​អស្ចារ្យ​ដែល​ឥឡូវ​នេះ​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​អាច​មើលឃើញពីទិដ្ឋភាព របស់​អង្គរ​បាន​។ ខ្ញុំ​គិត​ថា​នឹង​មិនមានកន្លែងណាអាច​ជំនួស​បានឡើយ ហើយជាការ​ពិត​ណាស់ វា​នឹង​មិន​ត្រូវបានគេគិត​ថា​អាចជំនួស​បានឡើយ ពិត​ណាស់​អ្នកត្រូវ​មកទស្សនា​អង្គរ​ដោយខ្លួនអ្នក​​ផ្ទាល់​។ វា​អាច​ជួយ​ជ​ម្រុ​ញ​អោយមានការ​ធ្វើ​ដំណើរ​ឬ​ជាជំនួយនៅក្នុង​គម្រោង​នៃការធ្វើ​ដំណើរ​មួយ​។

វា​ជា​ការ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ក្នុងការគិត​ពី​របៀប​ដែលប​ច្ចេ​ក​វិទ្យា​ដូចជា Google Street View ​បានកំពុងតែ​ផ្លាស់​ប្តូ​រ​បទ​ពិសោធន៍​របស់​មនុស្ស​នៃ​ទិសដៅ​និង​បូជនីយដ្ឋាន​។ វា​មិនសូវជាយូរប៉ុន្មានឡើយ​ដែលថា​កូន​សៀវភៅ​ទេសចរណ៍​ឬក៏​សៀវភៅ​តារាង​កាហ្វេ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​ប្រទេស​មួយ​អាច​ផ្សព្វផ្សាយអំពី​គោល​ដៅ​ឬ​វប្បធម៌​មួយបាន​។ ឥឡូវ​នេះ​គ្រាន់​តែ​​ចុចតែ​ពីរ​បីដងប៉ុណ្ណោះ ​យើង​អាចរុករកនូវរូបចម្លាក់​ដំរីបាន​។

សម្រាប់​មួយនេះយើង​ពិត​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំងណាស់​។ នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ការ​ជជែក​ពិភាក្សា​គ្នា​លើ​ប​ណ្តា​ញ​ពី​របៀប​ដែល​លក្ខណៈ​ពិសេស​នេះ​ពិត​ជា​ អាចជំនួស​បំណង​ប្រាថ្នា​របស់​ប្រជាជន​ដើម្បីធ្វើតំនើរ​ទៅ​កាន់​ប្រាសាទ​អង្គរ​ខ្លួន​ឯង​បាន​។ តើ​អ្នក​គិត​​អ្វី​ខ្លះ​អំពី​វា ​?

វា​គឺ​ជា​ការអស្ចារ្យ​សម្រាប់​មនុស្ស​ប្រសិន​បើ​ពួក​គេ​មិន​ដែល​ធ្វើដំនើរទៅកាន់​ប្រាសាទ​អង្គរ​ដោយ​សារ​តែ​ស្ថានភាព​របស់​ពួក​គេ​។ រឿង​មួយ​ទៀត​នោះ​គឺ​ថា​ នៅពេល​ដែល​អ្នក​​នៅ​អង្គរនោះ​ គឺ​មានកន្លែងជាច្រើន​ដែលត្រូវទៅ។ ​នៅ​ក្នុង​អាកាសធាតុ​ល្អ​អ្នក​អាច​ដើរ​ជុំវិញ​និង​​ត្រឡប់​មក​ផ្ទះ​វិញ​ហើយបន្ទាប់​មកអ្នកអាចអនឡាញបន្តទៀត​។ យើង​បាន​និយាយ​ជាមួយ​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​កាល​ពី​ម្សិលមិញ​អំពី​លក្ខណៈ​ពិសេស​នោះ​ហើយ​ពួក​គេ​បាន​និយាយ​ថា​ វា​ពិតជា​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់​ដើម្បី​បង្ហាញ​មិត្ត​ភក្តិ​របស់​ពួកគេ​ដើម្បី​បង្កើន​រឿង​រ៉ាវ​របស់​ពួក​គេនៅ​ពេលដែលពួកគេត្រឡប់​មក​ផ្ទះ​វិញ​។

សូម​អរគុណ​ច្រើនអ្នកស្រី Rebecca​!

/ /