ការណែនាំពី GOOGLE GLASS

Google Glass​ ត្រូវបានគេ​កំណត់​ជា “កុំព្យូទ័រដែលអាចពាក់ជាប់នឹងខ្លួនបាន​”គឺ​ជា​គម្រោង​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Google ដែលមិនទាន់បានចេញលក់នៅលើ​ទី​ផ្សារនៅឡើយ​ទេ​ប៉ុន្តែធ្លាប់បានគេសាកពីរបីអ្នករួច​ទៅ​ហើយ​​។ ឧបករណ៍នេះមានលក្ខណៈ​ពិសេស​មួយដែល​មាន​មុខងារ​ការ​ទទួល​ស្គាល់​​សំ​លេង​ដែល​អនុញ្ញាត​អោយអ្នកផ្ញើ​សារ ​បកប្រែ​ភាសា ថត​រូបភាព​ ថតវីដេអូ​​​ ​ស្រាវជ្រាវតាម​អ៊ិ​ន​ធឺ​ណិត (​តំណភ្ជាប់​អ៊ីនធើណេត​អាច​ធ្វើ​ឡើង​តាម​រយៈ Wi​-Fi ឬ ​ប៊្លូ​ធូ​ស ​) ។ អ្នក​ក៏​អាច​​បាន​ចែក​រំលែក​នូវ​អ្វី​ដែល​អ្នក​ឃើញ​និងប្រើជា​ផែនទី​ដើម្បីកំណត់​ទិសដៅដូចជា GPS មួយដែរ​។