ព្រឹត្តិការណ៍ Google DevFest កម្ពុជាឆ្នាំ 2015

ព្រឹត្តិការណ៍ Google DevFest គឺជាព្រឹត្តិការណ៍ដ៏ធំមួយសំរាប់អ្នកដែលស្រឡាញ់​បច្ចេកវិទ្យារបស់ Google នៅ​ទូទាំងពិភពលោក​! ព្រឹត្តិការណ៍នៅឆ្នាំ​នេះជាព្រឹត្តិការណ៍​លើក​ទី​បីហើយសំរាប់ក្រុមអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យាហ្គូហ្គលនៅក្នុងប្រទេសកម្ពុជា (Google Development Group) ដែលបាន​រៀប​ចំព្រឹត្តិការណ៍​ប្រចាំឆ្នាំ DevFest (Developer Festival​) នេះឡើងដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​ចន្លោះ​ខែ​កញ្ញា​ដល់​ខែ​វិច្ឆិកា​ចាប់​តាំង​ពី​ឆ្នាំ 2013 មក។ កាលពីលើកទីមួយព្រឹត្តិការណ៍នេះត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​សាកល​វិទ្យាល័យ​ន័​រ​តុ​ន​ និង​លើកទីពីរត្រូវបានធ្វើឡើងនៅសាកល​វិទ្យា​ល័​យហ្សា​ម៉ាន់ ហើយនៅលើកទីបីនៅ​ឆ្នាំ​នេះនឹងត្រូវធ្វើឡើងនៅឯ​មជ្ឈ​មណ្ឌល​សហប្រតិបត្តិការ​កម្ពុជាកូរ៉េ​នៅ​ក្នុង​បរិវេណសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​ចាប់ពីថ្ងៃ​ទី 3 ដល់ថ្ងៃទី 4 ​ខែ​តុលា ឆ្នាំ 2015​ ចាប់ពីម៉ោង 08:00 ព្រឹក – 05:00 ល្ងាច​។

ព្រឹត្តិការណ៍ DevFest 2015 នេះនឹង​ត្រូវ​ធ្វើឡើងនៅ​លើ​វិធី​សា​ស្រ្ត​ផ្សេងៗ​គ្នា​ដោយ​បង្កើតអោយមាន​ការ​ចូលរួម​ពីអ្នក​ប្រើប្រាស់ជា​ស្នូល​ជា​ជាង​ការ​ធ្វើ​បទ​បង្ហាញ​តាមរបៀបមុនៗ។ក្រុម​ស្ត្រី​ជាក់លាក់ដ៏ពិសេសមួយនឹង​ត្រូវ​អនុវត្ត​ជា​លើក​ដំបូងនៅក្នុងព្រឹត្តិការណ៍នេះ។

សូម​ពិនិត្យ​មើល​សកម្មភាព​ដែល​បាន​គ្រោង​ទុក​សម្រាប់​អ្នកដូចខាងក្រោម​!

ថ្ងៃទី 03 ខែ​តុលា​ឆ្នាំ 2015 

ការ​បើក​កម្មវិធី

នាយករបស់មជ្ឈមណ្ឌល CKCC និងអ្នកដែលគួរអោយ​កត់​សម្គាល់​​ពី Google ហើយនឹង​ដៃគូ​ក្នុង​ស្រុក​ដទៃទៀត​ដែលទទួល​បាន​ជោគជ័យ​ព្រមទាំងសហគ្រិនបច្ចេកវិទ្យាទាំងឡាយនឹងថ្លែង​សុន្ទរកថាបើកកម្មវិធីដើម្បី​ស្វាគមន៍ដល់អ្នកចូលរួមទាំងអស់​។ វគ្គសំ​ណួរចំលើយ​​នឹង​ត្រូវ​បាន​បើក​ចំហ​ផង​ដែរ​នៅជាន់ផ្ទាល់ដី​ដើម្បី​ឆ្លើយ​តបរាល់សំណួរណាមួយ​ដែល​អ្នក​មាន​!

ផ្នែក Hackhathon

ដើម្បី​ចូលរួម​ក្នុងផ្នែក Hackhathon នេះ ភាគី​ដែល​មាន​ចំណាប់​អារម្មណ៍​នឹងត្រូវទទួលសំនួរ​ជា​លើក​ដំបូង​តាម​រយៈ​សំណួរ programming ដ៏រហ័ស​មួយ ហើយ​អ្នក​ចូលរួមប្រមាណជា 50-80 នាក់នឹង​ត្រូវ​បាន​ជ្រើសរើស​ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ចូលរួម​។ ​ប​ច្ចេ​ក​វិទ្យារបស់ Google នឹងត្រូវបានគេប្រើប្រាស់នៅក្នុង​អំឡុង​ពេល​សកម្មភាពនេះ​ ហើយ​អ្នក​អាចស្វែងយល់បន្ថែម​ទៀត​ពីគេហទំព័រ https://developers.google.com ។ សកម្មភាព​ពាក់​ក​ណ្តា​ល​ទីពីរនេះ​នឹង​ត្រូវ​​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ពីរ​។

ថ្ងៃទី 04 ខែតុលា​ឆ្នាំ 2015 

ផ្នែកសរសេរ​កូដ​

បន្ទប់​នឹងត្រូវបាន​រៀបចំអ្នកអភិវឌ្ឍន៍ប្រមាណជា​ 40-70 នាក់ដែល​នឹង​ត្រូវចូលរួម​ជាមួយ​និង​ការសរសេរ​កូដ​​ទៅតាមការណែនាំផ្សេងៗ។

ផ្នែកស្ត្រី​នៅ​ក្នុង​វិស័យបច្ចេក​វិទ្យា

នៅក្នុងផ្នែក​នេះ​ត្រូវ​បាន​រចនា​ឡើង​ជា​ពិសេស​សម្រាប់​ស្ត្រី​ក្នុងការ​និយាយអំពីវិស័យបច្ចេកវិទ្យា ​ណែនាំ​គំនិត​ថ្មីៗ​នៅក្នុងវិស័យ​​បច្ចេកវិទ្យា ​ចែករំលែក​បទពិសោធន៍​របស់​ពួកគេ​ហើយ​មក​រួម​គ្នា​ដើម្បី​សរសេរ​កូដ​សម្រាប់រយៈពេល​ពេញ​មួយ​ថ្ងៃ​។

ផ្នែក Android

ផ្នែក Android នឹងត្រូវផ្តោត​ទៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android M និងបណ្តុះបណ្តាលអ្នកអភិវឌ្ឍន៍អោយចេះ​សរសេរ​កូដ​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​ណែនាំ​ពួកគេ​ពី​របៀបក្នុងការ​ប្រើប្រាស់​កម្មវិធី Android Studio ​ទាំងអស់គ្នា​។

ការ​ចុះ​ឈ្មោះ​គឺត្រូវបានធ្វើឡើងដោយ​ឥត​គិត​ថ្លៃ ​! ដូច្នេះ​តើអ្នកនៅ​រង់ចាំអ្វី​ទៀត? សូមកុំខកខាន​ឱកាស​នេះ​អោយសោះដើម្បី​ទទួលបាននូវ​ភាពរីក​រាយ​ជាមួយនិងអ្នកស្រលាញ់​បច្ចេកវិទ្យា​ដូចគ្នាុ។ សូមចុះឈ្មោះ នៅ​ទីនេះ !