កិច្ចប្រជុំក្រុមអ្នកអភិវឌ្ឍន៍ Google

នៅ​ថ្ងៃ​ទី 8 ខែ​កុម្ភៈ ចាប់ពី​ម៉ោង 9 ព្រឹក​ដល់ម៉ោង 12 ថ្ងៃត្រង់ ក្រុមអ្នកអភិវឌ្ឍន៍​​ Google នៅ​រាជធានី​ភ្នំពេញ​នឹង​រៀបចំកិច្ចប្រជុំជា​លើក​ដំបូងប្រចាំ​ឆ្នាំមួយ ​​។ នៅពេលនោះ​នឹង​ក្លាយ​ជា​ឱកាស​មួយ​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវសកម្មភាពដែលបាន​ធ្វើ​ឡើងតាំងពី​ឆ្នាំ 2012 និង​ដើម្បី​ណែនាំ​ពី​សកម្មភាពរបស់​ក្រុមនិងពីព្រឹត្តិការណ៍នាពេលខាងមុខសម្រាប់​ឆ្នាំ 2014 ។

កិច្ចប្រជុំនេះត្រូវ​បានផ្តោ​ត​លើព្រឹត្តិការណ៍ Google Women Techmakers ដែល​ធ្វើ​ឡើង​នៅ ក្នុងខែ​មីនា​ ឆ្នាំ 2014 នា​ពេល​ខាង​មុខ​នេះ ។

កិច្ចប្រជុំនេះនឹងត្រូវ​បាន​ធ្វើ​ឡើង​នៅឯ Sithi Hub ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះលេខ # 06​, ផ្លូវ 264​ សង្កាត់​ចតុមុខ ​រាជធានី​ភ្នំពេញ​។

នេះ​គឺ​ជា​​របៀប​វារៈនៅក្នុងកិច្ចប្រជុំ :

09:00 – 09:30 ព្រឹក : ការ​ចុះឈ្មោះ​អ្នក​ចូល​រួម​និង​ទំនាក់ទំនង

09:30 – 10:30 ព្រឹក​ : ការណែនាំអំពីគំរោង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំរបស់ GDG​

- សង្ខេប​ព្រឹត្តិការណ៍ GDG ឆ្នាំ 2012 និង​ឆ្នាំ 2013

- ផែនការសកម្មភាព​របស់ GDG Phnom Penh សំរាប់ឆ្នាំ 2014   :

* Google Summer of Code

* Google Code-in

* Google Student Ambassador

* Android DevCamp 2014

* GCDC 2014

* DevFest 2014

* Google App in Education

* Global Women Tech Makers

10:30 – 10:45 ព្រឹក : សម្រាកនិងទទួលអាហារសំរន់

10:45 – 11:30 ព្រឹក : ការ​ប្រកាស​ពីព្រឹត្តិការណ៍នាពេលខាងមុខអំពី Global Women Tech Makers 2014

11:30 – 11:45 ព្រឹក  : ស្វែង​រក​​កម្មសិក្សា / ឱកាសអ្នកស្ម័គ្រចិត្ត​ជាមួយ GDG Phnom Penh

11:45 – 12:00 ថ្ងៃត្រង់ : សំណួរ​និង​ចម្លើយ

ប្រសិន​បើ​អ្នក​មាន​ចំណាប់​អារម្មណ៍​ អ្នកអាច​ចុះឈ្មោះ​ដើម្បីចូលរួមកិច្ចប្រជុំនៅ​ទីនេះ