កិច្ចប្រជុំកំពូលរបស់សហគមន៍ Google ប្រចាំតំបន់អាស៊ី 2014

នៅ​ថ្ងៃ​ទី 29 និង 30 ខែ​សីហា​ឆ្នាំ 2014 អ្នកតំណាងក្រុម GBG (Google Business Group​) ក្រុម GDG (Google Developer Group) និងក្រុម GEG (Google Educator) ​នៅ​ទូទាំង​តំបន់អាស៊ី​នឹង​ចូលរួមក្នុង “​កិច្ចប្រជុំ​កំពូលរបស់សហគមន៍ Google ​ប្រចាំតំបន់អាស៊ី​ 2014” ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ឯ Blue Water Wadduwa ​ក្នុង​ប្រទេស​ស្រីលង្កា​។

ព្រឹត្តិការណ៍​នេះ​នឹង​ប្រមូល​ផ្តុំអ្នកដឹក​នាំ​សហគមន៍ចំនួនជាង 150 ​នាក់  ​ដែលសុទ្ធសឹងតែអ្នក​ជំនាញ​បច្ចេកវិទ្យា​របស់ Google និង​អ្នកដែលមានបំណងអំពី​ការ​អភិ​វ​ឌ្ឍន៍​។ ព្រឹត្តិការណ៍​នេះ​នឹង​ជា​ឱកាស​សម្រាប់​ពួក​គេ​ដើម្បី​ចែក​រំលែក​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ​ ជួប​ជាមួយ សមាជិក​ដែលមានចំណង់ចំណូលចិត្តលើ Google និង​​រៀន​អំពី​របៀប​ដើម្បី​ដឹកនាំ​សហគមន៍​ប្រកបដោយប្រសិទ្ធភាពនិងមានភាពរស់​រវើក​​ដោយ​ស្តាប់​ការ​​បំផុសគំនិតយ៉ាងជ្រាលជ្រៅ​​ពីវាគ្មិន​។

អ្នក​ចូលរួម​ទាំងអស់​នឹង​​មក​ពី​ប​ណ្តា​ប្រទេស​ទាំងឡាយ​នៅ​ជុំវិញ​តំបន់អាស៊ី​ដូច​ជា: បង់​ក្លា​ដែ​ស ​ព្រុយ​ណេ​ កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ ឡាវ ​ម៉ាឡេស៊ី​ នេប៉ាល់​ ប៉ាគីស្ថាន​ប៉ា​ពួ​ញូ​ហ្គីណេ​ ហ្វីលីពីន​ សឹង្ហ​បុរី ​ស្រីលង្កា​ ថៃ​ និង ​វៀតណាម​។

​សម្រាប់​ប្រទេស​កម្ពុជា​ អ្នក​ដឹក​នាំ GBG និង GDG កម្ពុជាចំនួន​បីរូប​នឹង​ចូលរួម​នៅក្នុង ព្រឹត្តិការណ៍​នេះដើម្បី​តំណាង​អោយសហគមន៍​របស់​ប្រទេស​កម្ពុជា ដែលក្នុងនោះរួមមាន​: លោក ពេជ្រ វីរៈ អ្នក​ដឹក​នាំ​សហគមន៍  GBG Phnom Penh លោក ​ទួន សាម៉ន អ្នកដឹក​នាំ​សហគមន៍  GBG Preah Sihanouk និង​លោក ឡុញ សាមឌី អ្នក​ដឹក​នាំ​សហគមន៍  GDG Phnom Penh ។

ផែន​ការ​របស់​ពួក​គេ​នៅ​ពេល​ដែល​​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ​គឺ​ដើម្បី​រៀបចំ​ជា “ការជជែក​មួយរបស់សហគមន៍​ Google ” ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី 8 ខែ​កញ្ញាខាងមុខនេះក្នុង​អំឡុង​ពេល “ព្រឹត្តិការណ៍​សហគមន៍អ្នកបច្ចេកវិទ្យា​រាជធានី​ភ្នំពេញ​” ។

យើង​នឹង​ផ្តល់ដំណឹងជូនអ្នកអំពីការធ្វើបទបង្ហាញនេះក្នុងពេលឆាប់ៗនេះ​ ហើយយើងនឹងទន្ទឹង រងចាំដើម្បី​ស្តាប់​បន្ថែម​ទៀត​អំពី​កិច្ច​ប្រជុំ​កំពូលរបស់​សហគមន៍​ Google ប្រចាំ​តំបន់អាស៊ី​ឆ្នាំ 2014 ​!