ព្រឹត្តិការណ៍ GFN Challenge : ការ ប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកកំពស់ការប្រកួតប្រជែង

Good For Nothing (GFN​) challenge បានប្រមូលផ្តុំមនុស្សជាច្រើន​នៅទូទាំង​ពិភពលោក​ (ដែល​យើង​កំពុង​និយាយ​អំពី ​អ្នក​ឌីហ្សាញ អ្នករចនា​គេហទំព័រ ​អ្នក​រៀបចំព្រឹត្តិការណ៍​ អ្នករៀបចំ​​យុទ្ធ​សា​ស្រ្ត​និង​អ្នក​ច្នៃ​ប្រឌិត​) ដែល​ចង់​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​ជាមួយ​និង​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ​សម្រាប់​ប​ច្ចេ​ក​វិទ្យានិង​ការ​ច្នៃប្រឌិត​។

Photo Credits: GFN Challenge Cambodia

Photo Credits: GFN Challenge Cambodia

រចនា​សម្ព័ន្ធ​គឺ​មានលក្ខណៈ​សាមញ្ញ​ : ​អ្នកចូលរួម​​ក្រុម​មាន​ចំនួន​ប្រាំនាក់ហើយដោះ​ស្រាយ​បញ្ហា​ជាក់លាក់អោយ​បានល្អ​តាមការ​កំណត់​សម្រាប់​អង្គការ​ក្នុង​ស្រុក​។ សំរាប់រយៈពេល​ពេញមួយ​ស​ប្តា​ហ៍​ ​ថ្ងៃនីមួយៗ​យើងនឹង​ឃើញ​មានការជ្រើសរើស​អ្នកចូលរួមជាតិនិង អន្តរជាតិដើម្បីចែករំលែក​គំនិត​របស់​ពួក​គេ​លើ​ប្រធាន​បទ​ជាក់លាក់​ក្នុង​អំឡុង​ពេល​ “អាហារ​ថ្ងៃត្រង់​និង​សិក្សា​” ។ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការប្រកួត GFN ក្រុម​ទាំង​អស់​នឹង​ធ្វើ​បទ​បង្ហាញអំ​ពី​លទ្ធផល​នៃ​ការ​ងារ​របស់​ពួក​គេ​។

ក្រុមទាំងឡាយ​ត្រូវ​បានគេ​លើក​ទឹក​ចិត្ត​អោយ​ប្រើ​ប្រាស់​ធនធានពេញ​លេញ​ទាំងអស់​របស់​ពួក​គេ​​ ​បើទោះបីវាជាការប្រើ​កម្លាំង​មនុស្ស​ឬ​ក៏ដោះស្រាយ​ដោយបច្ចេកវិទ្យាក៏ដោយ​។ ជា​ការពិត​ណាស់​ វា​នឹង​មានការ​ជំរុញ​ដ៏​សំខាន់មួយ​នៃ​ការ​ប្រើប្រាស់​ទេពកោសល្យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ​​ក្រៅ​ពីការ​រឹត​បន្តឹងផ្នែក​អាជីវកម្ម​។

បន្ទាប់​ពី​ទទួល​បាននូវភាព​ជោគជ័យ​កាល​ពី​ឆ្នាំ​មុន ​ព្រឹត្តិការណ៍​នៅ​ឆ្នាំ​នេះ​បាន​ចាប់​ផ្តើ​ម​នៅ​ថ្ងៃ​ទី 31 ខែ​មីនា​ ឆ្នាំ 2014 យើងនឹង​បាន​ឃើញ​ក្រុមជាច្រើនសារជា​ថ្មី​ម្តង​ទៀត​ ធ្វើ​ការ​រួម​គ្នា​ជា​មួយ​នឹង​ក្រុម​មក​ពីប្រទេស​ញូ​វ​ហ្សេ​ឡែ​ន​ដែល​ពីមុនមកធ្លាប់​បានចូលរួម​ក្នុងកិច្ចការសង្គម​ដូចជា​ គម្រោង​ ICT គម្រោង​សហគ្រិន​ក្នុងសង្គម ​និង ផែន​ការ​​អប់រំពិភពលោក ​។

នៅ​ថ្ងៃ​អាទិត្យ​ ទី 6 ខែ​មេសា​ឆ្នាំ 2014 ការប្រកួតនឹង​ត្រូវបានបញ្ចប់។ បទ​បង្ហាញ​នឹង​ប្រព្រឹត្ត​ទៅ​នៅម៉ោង 12 ថ្ងៃត្រង់​នៅ​ឯ​មន្ទីរអភិវឌ្ឍន៍​និងច្នៃប្រឌិត​។ មន្ទីរអភិវឌ្ឍន៍​និងច្នៃប្រឌិត​មាន​ទីតាំង​ស្ថិត​នៅ​អគារលេខ # 296​, ផ្លូវលេខ 271​ សង្កាត់​ទួល​ទំពូង 2 ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ ​។សូម​ចុច​ទីនេះ​ដើម្បី​មើល​ផែនទី​

សូម​ទស្សនា​វេ​ប​សាយ​របស់​ពួក​គេ​សម្រាប់​ព​ត៌​មាន​បន្ថែម​: http://www.gfnchallenge.org/about.html