ការទទួលបានការតភ្ជាប់: ផ្ទះឆ្លាត

នៅក្នុងដំណាក់កាលទី​ពីរ​នៃ​វត្ថុសំរាប់​ “ការតភ្ជាប់​” របស់​យើងនៅលើក​នេះ​ យើង​កំពុងតែ​កំណត់​ទិស​ដៅដែលត្រូវនិងចំណង់ចំនូលចិត្តរបស់​អ្នក​: នោះគឺផ្ទះ សូមចំនាយពេលជាមួយ យើងបន្តិចទៅលើបន្ទប់​​ដែល​អ្នក​ដេក​ បរិភោគ ​និង​សម្រាក​ ​ដូច​ដែល​យើង​បង្ហាញ​អ្នក​នូវ​លទ្ធភាព​ជាច្រើន​នៃ​ការប្រែក្លាយ​កន្លែង​នេះអោយក្លាយទៅជាទីកន្លែងដ៏ឆ្លាតវៃមួយ​។ មាន​​ឧបករណ៍ជាច្រើន​ដែលចង់​ក្លាយ​ទៅជា​ផ្នែក​មួយ​នៃ​ផ្ទះបាយ​ ​ បន្ទប់ទទួលភ្ញៀវ​ និង​សូម្បី​តែ​បន្ទប់​ទឹក​របស់​អ្នក ​ហើយ​ពួក​វា​មាន​នៅ​ទីនេះ​!

ឧបករណ៍ Mellow

Photo Credits: Mellow

Photo Credits: Mellow

ជួបជាមួយឧបករណ៍ Mellow ដែល​ជាម៉ាស៊ីនជំនួយនៅក្នុងផ្ទះបាយមួយ ចំពោះ​អ្នក​ដែលមិន ធ្លាប់បានស្គាល់​ជាមួយនិង​ឧបករណ៍ធ្វើម្ហូបនេះ វាជាវិធីសាស្រ្តក្នុងការ​ចម្អិនអាហារ​ដោយ​ត្រាំ ស្បោងប្លាស្ទិកមួយ​ចូលទៅក្នុងអាងទឹក​។ ឧបករណ៍ mellow នេះ ធ្វើ​ឱ្យ​ដំណើរ​ការនៃការ​ចម្អិន​អាហារ​មាន​ភាព​ងាយ​ស្រួល​ដោយ​​ចម្អិន​គ្រឿងផ្សំ​អោយ​ល្អឥត​ខ្ចោះ​ដោយ​មិនចាំបាច់មានចុង​ភៅ​ពិត​ប្រាកដ​​។

ខណៈ​ពេល​ដែល​វា​ស្រដៀងគ្នា​ទៅ​នឹងឧបករណ៍​ចម្អិន​អាហារ Anova Culinary​ ឧបករណ៍ Mellow ​នេះបោះ​​ជំហាន​ទៅ​មុខ​ជាមួយ​នឹង​ការ​តភ្ជាប់​ទៅកាន់​ទូរស័ព្ទ​ដៃ​។ ឧបករណ៍​ដ៏ល្អ​នេះ​ត្រូវបាន​គេ​បញ្ជា​តាម​រយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​ដែលគេបានភ្ជាប់ និងអាច​រក្សា​អាហារបាន​នៅ​ក្នុងសីតុណ្ហភាព​ដ៏​ល្អ​រហូត​ដល់​​ពេល​វេលាមួយ​ដែលអ្នកត្រូវ​​ចម្អិន​អាហារ​។ អ្នក​អាច​លៃតម្រូវ ពេល​វេលា​ចម្អិន​អាហារទៅតាមចំណង់ចំណូលចិត្តរបស់​អ្នកបាន វា​​មានមុខងារប្រាំមួយ​យ៉ាង នៅ​ក្នុង​ពេល​មួយដែល​មាន​ប្រព័ន្ធ​ទូរ​ទឹកកក​ ឧប​ករ​ណ៏​ថ្លឹងទម្ងន់ ​បំពាក់នូវប្រព័ន្ធ WiFi​ ហើយអាចប្រើប្រាស់បានជាមួយនិងប្រព័ន្ធប្រតិបត្តិការ iOS និង Android។

អ្វី​​ដែល​អ្នក​ត្រូវ​ការ​គឺ​ទឹក​និង​ថង់​ដើម្បី​ផ្លាស់​ប្តូ​រ​បទ​ពិសោធន៏ក្នុងផ្ទះបាយ​របស់អ្នកទៅ​ជាការ​ចម្អិន​អាហារ​ដ៏ឆ្លាត​វៃមួយជាមួយនិង​ឱកាស​​បន្ថែម​ដើម្បីចំអិនអាហារនៅ​ក្នុងពេលវេលា​និងទីកន្លែងដ៏ត្រឹមត្រូវ​។ ម៉ាស៊ីន​នេះមានតំលៃលក់រាយប្រមាណជា 400 ដុល្លារ​អាមេរិច នៅ​លើ​គេហទំព័រ​របស់​ពួកគេ នៅ​ទី​នេះ ដោយ​មានការ​​ចែក​ចាយ​ជាលើកតំបូង​នៅ​ដើម​ឆ្នាំ 2015។

គម្រោង Gutenberg

Photo Credits: Project Gutenberg

Photo Credits: Project Gutenberg

គម្រោង Gutenberg នៅ​ទីនេះ​ដើម្បី​ចាត់ចែងពីរបៀប​ដែល​យើង​រក​មើល​ស្រា​ក្រឡុក​ផ្ទាល់​ខ្លួន​របស់​យើង​។ ដោយបានបង្កើត​​ឡើងដោយក្រុម Breakthrough Innovation Group (BIG) នៅ​ក្នុង​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​​របស់​បារាំង Pernod Ricard នេះ​ជា​ការ​កំសាន្ត មួយដោយ​ធ្លាយ​ចេញជាគំនិត “ផ្ទះ​បារ​” ដោយ​មានការរចនា​ម៉ូដជា​បណ្ណាល័យ​ដែលបាន​បង្កើត​ឡើង​ពី “ប្រអប់ដាក់សៀវភៅ​” ដែលប្រអប់នីមួយៗមានផ្ទុកនូវស្លាករបស់ដប ហើយ​ភ្ជាប់​ទៅ​និងសេវា​មួយ​ដែលអាចប្រើប្រាស់ជាមួយ​នឹង​ស្មាតហ្វូន។ កម្មវិធីនៅលើវេទិកានេះនឹង អនុញ្ញាត្តិអោយមាន​លក្ខណៈពិសេសរបស់សង្គម​ដូច​ជា ការដឹកជញ្ជូនដល់ផ្ទះនិង​ការ​បង្រៀន​អំពីរបៀបលាយស្រា (ឧទាហរណ៍​: រូបមន្ត​ស្រា​ក្រឡុក​)​។

ក្រុម​ដែលនៅពីក្រោយ​ការ​រចនា​ដែលប្រកបដោយភាពច្នៃប្រឌិត​នេះ​គឺពួកគេបានកំណត់ ឡើងវិញនូវវប្បធម៌​ស្រា​ក្រឡុក​និង​កែប្រែវា​អោយក្លាយទៅ​ជា​បទ​ពិសោធ​ន៏​មួយដែលអាច ធ្វើទៅបាន​ដែលពាក់ព័ន្ធ​ទៅនឹង​​ជំនាញ​បន្ថែម​។ ការផ្សំ​ជាតិ​អាល់កុល​ កម្មវិធី​ និង​ការ​រចនា​ដ៏មិនធម្មដាមួយ​ដើម្បី​បង្កើតជាភេសជ្ជៈ​ ​មិន​ត្រឹម​តែ​ធ្វើអោយកាន់​តែមាន​ភាពសប្បាយ​រីក​រាយតែប៉ុននោះទេ​ ប៉ុន្តែ​វាក៏​បានផ្តល់នូវចំនេះដឹងបន្ថែមផងដែរ ដែលនេះ​នឹង​បង្ហាញ​ពី បទពិសោធន៍​ស្រា​ក្រឡុកនៅឯផ្ទះ​។

កញ្ចក់ Cybertecture

Photo Credits: Cybertecture Mirror

Photo Credits: Cybertecture Mirror

រឿងមួយក្នុងចំនោមរឿងជាច្រើន​ដែល​មាន​វត្តមាន​នៅ​ក្នុង​ផ្ទះនឹង​ជា​កញ្ចក់​ដ៏​សំខាន់​មួយនៅ​លើ​ជញ្ជាំង​ ហើយ​អ្វីដែលយើង​មាន​គ្រាន់តែ​ជាជម្រើសនៃ​ឧបករណ៍​សម្រាប់​អ្នក​ដើម្បី​ដាក់​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​​។  កញ្ចក់​ Cybertecture  នេះគឺ​ជា​កញ្ចក់​ឆ្លុះ​​មួយ​ជាមួយនឹង​កម្មវិធី​ដែលអាច កំណត់កម្មវិធីបាន រួមជាមួយ​និង​ផ្ទាំងបង្ហាញ​ឌីជីថល​មួយសម្រាប់​ការ​ទាម​ទារនៅក្នុង​បរិស្ថាន​ណា​មួយ​។ ក្រៅពីមានមុខងារជា​កញ្ចក់​ឆ្លុះមុខនោះ វា​ក៏អាច​ភ្ជាប់ជាមួយ​និងអ៊ិ​ន​ធឺ​ណិ​តតាម​រយៈ​ប​ច្ចេ​ក​វិទ្យា​ទំនាក់​ទំនង​ឥត​ខ្សែ​បាន​ផងដែរ វារួម​បញ្ចូល​ជា​មួយ​និងផ្ទាំង​បង្ហាញ​ដែលអាច មើលឃើញ​រូបភាពឆ្លុះ​ក្នុង​ការ​បង្កើត​បានជាការ​ឆ្លុះបញ្ចាំង​ជាមួយ​នឹង​ព័​ត៌​មាន​អន្តរ​សកម្ម​ដែលអាចលៃតម្រូវសម្រាប់​មុខងារ​ជាក់លាក់​បាន។ វា​អាច​ត្រូវ​បានគេ​គ្រប់គ្រង​ដោយតេឡេ កុម្មង់​ឬ​ស្មា​ត​ហ្វូ​ន​ដើម្បី​ផ្តល់​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​ តាមដាន​សញ្ញាណ​សុខភាព​តាម​រយៈ​បន្ទះ​ឧប​ករ​ណ៏ចាប់សញ្ញា​របស់​ខ្លួនហើយ​និងជួយជាជំនួយ​ដល់ការទំនាក់ទំនង​រវាង​អ្នក​ប្រើ​ប្រាស់​ជាមួយនិង​កុំព្យូទ័រ ទូរស័ព្ទ ​និងឧបករណ៍ជំនួយឌីជីថល​ផ្ទាល់ខ្លួន​ណា​មួយ​ផ្សេង​ទៀត​របស់​ពួក​គេ​។

យើង​កំពុង​និយាយ​អំពី​កញ្ចក់​ឆ្លាត​ជាមួយ​នឹង​ផ្ទៃ​អេក្រង់ touch screen រួមជាមួយនិង​សមត្ថភាព​ក្នុង​ការត​ភ្ជាប់ឧបករណ៍​ផ្សេង​ៗជាមួយ​គ្នា និង​អាចរក្សាអ្វី​ៗបានគ្រប់​យ៉ាង​ជាមួយនិង​ពាក្យ​សម្ងាត់​។ លទ្ធភាពដែលអាច​ប្រើ​ប្រាស់​បានចំពោះកញ្ចក់​នេះ​គឺលើសពី​ការ​​ឆ្លុះមុខ យើងអាច ពិនិត្យ​​ស្ថានភាព​សុខភាព​បាន ផ្តល់​ការ​កម្សាន្ត​ដោយ​កម្មវិធី​ចលនា​យ៉ាង​រលូន​ ទទួល​បាន​ព័​ត៌​មាន​ទាំង​អស់​នៅ​លើ​ប​ណ្តា​ញ​បានយ៉ាង​ងាយស្រួល​ និងថែមទាំងអាច​តភ្ជាប់​ទៅ​កាន់​ប​ណ្តា​ញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមបាន​ដោយសេរីនៅលើអេក្រង់​ !

Emberlight

Photo Credits: Emberlight

Photo Credits: Emberlight

ចូរ​សរុប​ឡើង​ជាមួយ​នឹង​អ្វី​ដែល​ស្រាល​ជាង​មុន​ និង​កាន់តែ​ឆ្លាតជាងមុន​។ Emberlight នៅ​ទីនេះ​ដើម្បី​បង្វែរ​ពន្លឺ​ណា​មួយ​ទៅ​ជា​ពន្លឺ​ឆ្លាត​ដើម្បី​ធានា​បាន​នូវ​ជម្រើសនៃពន្លឺទៅលើជម្រើស ដែលមានស្រាប់នៅលើប្រព័ន្ធ WiFi និង​ទូរស័ព្ទ​​។ ដោយការ​តភ្ជាប់​ដោយ​ផ្ទាល់​ទៅ​នឹង​ស្មា​ត​ហ្វូ​នរបស់​អ្នក ​វា​ផ្តល់​ឱ្យ​អ្នក​នូវ​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​ភ្លើង​របស់អ្នកបានយ៉ាងសាមញ្ញ (ឧ​ទាហរណ៍ ការ​បិទ​និង​បើកភ្លើង​)​ លទ្ធភាពដែលអាចមើលឃើញនូវភ្លើងអ្វី​​​ដែលត្រូវបានប្រើនៅ​ក្នុង​បន្ទប់ណាមួយ​ បង្កើន​បទពិសោធន៍​ជាមួយ​នឹង​ការ​កំណត់​តាមអារម្មណ៍​ ​សន្សំ​សំចៃ ថាមពល​ មានសុវត្ថភាពនិងអាច​ដំណើរ​ការ​ពី​ចម្ងាយ​បាន។ អ្វី​​ដែល​អ្នក​ត្រូវ​ធ្វើ​នោះគឺ​មួលវិស​អំពូលតាម​ជម្រើស​របស់​អ្នក​ចូល​ទៅ​ក្នុង Emberlight កំណត់​រចនា​សម្ព័ន្ធ​របស់ WiFi និង​ចាប់​ផ្តើ​ម​ជា​មួយ​និងបទ​ពិសោធន៍​ពន្លឺភ្លើង​ថ្មី​ ​!

Emberlight ក៏​អាច​បន្ថែម​ភាពត្រជាក់​ទៅ​ក្នុងបន្ទប់​ជាមួយ​នឹង​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​​កំណត់​​នៅលើស្មា​ត​ហ្វូ​នបានផងដែរ​។ វា​មានភាព​ងាយ​ស្រួល​ក្នុង​ការ​តំឡើង និង​ងាយយល់ ពីរបៀប​ប្រើ​ប្រាស់​។ ឧបករណ៍នេះ​មានតម្លៃ​លក់រាយចាប់​​ពី 49 ដុល្លារឡើងទៅនៅលើ ទំព័រ Kickstarter ​ របស់​ពួក​គេដូច្នេះ​សូម​ប្រាកដ​ថា​ត្រូវ​ពិនិត្យ​មើ​លសម្រាប់រាល់​ពត៌មានថ្មីៗ ​!

វា​មាន​ថ្ងៃ​នេះ​គឺ​នៅ​ពេល​ដែល​វា​ពិត​ជា​បាន​បង្ហាញ​ថា ​ផ្ទះ​នេះ​គឺ​ជា​កន្លែង​ដែល​ឧបករណ៍​នេះ​​មាន ​ហើយ​វា​គឺ​តែង​តែ​សម្រាប់​មូលហេតុល្អ​ប្រសើរ​ជាង​មុន​ដើម្បី​កែ​លម្អ​របៀប​រស់​នៅ​និង​បរិស្ថាន​នៅកន្លែង​ដែល​អ្នក​រស់នៅ។ ដូច​ដែល​ពួក​គេ​បាន​និយាយ​ថា ​គ្មានកន្លែង​ណាដូច​ជា​ផ្ទះរបស់យើងនោះទេ ហើយ​អ្នកតែងតែមាន​ពេលវេលា​​ដើម្បី​ចាប់​ផ្តើ​ម​ភ្ជាប់​ជាមួយ​នឹង​ផ្ទះ​របស់​អ្នក​នៅ​លើ​កម្រិត​ដ៏ឆ្លាត​មួយ​ !