ការទទួលបាននូវការតភ្ជាប់: ព្រឹត្តិការណ៍ដ៏អស្ចារ្យ !

សូម​ស្វាគមន៍​មក​កាន់​ដំណាក់កាល​ទី​បី​នៃស៊េរី “វត្ថុ​ដែល​បាន​តភ្ជាប់​” របស់​យើង​។ ពេល​នេះ​វត្ថុ​ដែល​យើង​កំពុង​ណែនាំ​នឹង​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​របស់​អ្នក​កាន់តែអស្ចារ្យ ​! មិន​មែន​គ្រាន់​តែ​ធ្វើ​អោយពួក​គេ​មាន​ឥទ្ធិពលតែប៉ុន​នោះ​ទេ​ ប៉ុន្តែ​ក៏មាន​អត្ថ​ប្រយោជន៍​ជាច្រើនផងដែរ​។ សូមធ្វើអោយ​ព្រឹត្តិការណ៍​របស់​អ្នកកាន់តែអស្ចារ្យ​ជា​មួយ​នឹង​ឧបករណ៍​មួយ​ចំនួន​​ដូច​ខាង​ក្រោម​និង​បន្សល់ទុកនូវចំណាប់​អារម្មណ៍​ដ៏យូរ​អង្វែង​សំរាប់ភ្ញៀវ​របស់​អ្នក ​!

KESHOT

keshot kiosk

ប្រភពរូបថត: Keshot

ស្តង់ថត​រូប Keshot Kiosk នេះគឺអាចចល័តបាន​និង​ងាយ​ស្រួលក្នុង​ប្រើ​ប្រាស់ដែល​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ដើម្បី​អាប់ឡូតរូបថត​របស់ពួកគេទៅ​កាន់ Facebook និង Twitter ។ ការរចនា​របស់ស្តង់នេះ​អាច​ត្រូវ​បាន​ផ្លាស់ប្ដូរ​តាម​បំណង​បានដើម្បី​បង្ហាញ​ស្លាក​សញ្ញា​​ក្រុមហ៊ុន​របស់​អ្នក​និង​ឆ្លុះ​បញ្ចាំង​ពី​ប្រធានបទនៅក្នុងព្រឹត្តិការណ៍​របស់​អ្នក​ ហើយ​ច្បាស់​ណាស់​ថា​វានឹង​ទាញយក​ចំនាប់អារម្មណ៍​ពីភ្ញៀវ​របស់​អ្នក ​! ថតយករូបភាពមួយ​ អូស​និងទំលាក់និម្មិត​សញ្ញា​ហើយនិង​ទទួល​បាន​នូវ​ការ​ប៉ះពាល់លើម៉ាកផលិតផលដ៏មាន​អត្ថន័យ​នៅពេលដែល​ពួក​គេ​អាប់ឡូតវា​។ ​ជា​ការ​ពិត​ណាស់​ ភ្ញៀវ​នឹងទទួល​បាន​សន្លឹក​បោះពុម្ព​ដែល​មាន​គុណភាព​ខ្ពស់​ដើម្បី​នាំ​យក​មកកាន់ផ្ទះរបស់ពួកគេផង​ដែរ​ (ស្លាយីហោនឹងហៅ​នរណា​ម្នាក់ផ្សេងទៀត​?​)

interactive overlay

ភ្ញៀវអាចលេងជាមួយនិងការថតរូដែលអាចផ្លាស់ប្តូររូបភាពតាមបំណងរបស់ពួកគេបាន
ប្រភពរូបថត: Keshot

ចង់​បាន​អ្វី​មួយ​ដូចជា Keshot ប៉ុន្តែ​អ្នកស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជាឬ​? សូម​ពិនិត្យ​មើល Pic Cell ដែលជាស្តង់​រូបថត​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយដែល​បាន​បំពេញ​បំណង​យ៉ាង​សំខាន់​ទៅ​នឹង​ទីផ្សារ​អាស៊ី​អាគ្នេយ៍ (ប្រទេស​កម្ពុជា​ ប្រទេស​វៀតណាម​ ប្រទេស​ថៃ​) ។ វា​មាន​មុខងារ​ស្ទើរ​តែ​ដូច​គ្នាទៅនិង Keshot ​នេះ​ដែរ Pic Cell អាច​ជួយ​ជំរុញអោយមើល​ឃើញ​ស្លាកយីហោនិង​ព្រឹត្តិការណ៍​របស់​អ្នកនៅ​លើ​បណ្ដាញ​អ៊ីនធឺណេត។ ភ្ញៀវ​អាច​ផ្ញើ​រូបភាព​ទៅ​កាន់អ៊ី​ម៉ែ​ល​របស់​ពួក​គេ​ហើយ  Pic Cell នឹងរក្សា​ទុក​អ៊ី​ម៉ែ​ល​ទាំង​អស់​នេះ​សម្រាប់​ការ​ប្រើ​ប្រាស់​ក្នុងគោលបំណងទីផ្សារ​បន្តទៀត​។ ការ​ប្រមូល​ទិន្នន័យ​ក៏​ជា​លទ្ធភាពមួយ​ជាមួយ​នឹង Pic Cell នេះដែរ ហើយ​វាគឺ​ជា​ការដ៏​អស្ចារ្យ​មួយ​សម្រាប់ស្លាក​យីហោ​នានា។

Screen Shot 2014-10-23 at 4.01.06 pm Photo Credit: Pic Cell

LIGHTWAVE

Lightwave copy

ប្រភពរូបថត: TechCrunch

តើ​យើង​មិន​ស្រឡាញ់​វា​ទេឬ នៅ​ពេល​ដែល​ប​ច្ចេ​ក​វិទ្យា​​អាច​ត្រូវ​បានគេ​ប្រើ​ប្រាស់ម្រាប់​ភាព​សប្បាយ​រីករាយ​នៅ​ក្នុងពិធីជប់លៀងនោះ​? Lightwave​ ជាខ្សែ​ដៃ​បច្ចេកវិទ្យាដែលពាក់ជាប់និងខ្លួនមួយដែលប្រមូល​និង​វិភាគសមាសភាគនៅក្នុងហ្វូង​មនុស្ស​នៅ​ក្នុង​ពេល​វេលា​ជាក់ស្តែងមួយ វាអាចអនុញ្ញាត​ឱ្យ​អ្នកចាក់តន្រ្តីអាចលៃ​តម្រូវ​បទ​ពិសោធនៃ​ការ​ប្រ​គុំ​តន្ត្រី​ដោយ​​ការ​ផ្តល់​យោបល់​ត្រឡប់​ពីទស្សនិកជន​បានភ្លាមៗ​។ ដោយបាន​បើក​ដំណើរ​ការ​ដោយ Rana June ​ដែល​ជា​អតីត​ឌី​ជេម្នាក់​ ខ្សែដៃនេះអាចវាស់​ចលនា​របស់ហ្វូង​មនុស្ស​ពត៌មានត្រលប់របស់តន្ត្រី​ និង ​សីត%