ឱកាសក្នុងការចូលរួមនៅក្នុងកម្មវិធី EPIC ជាមួយនឹង Impact Hub – កម្មវិធីបណ្តុះបណ្តាលអាជីវកម្មដែលមានរយៈពេលពេញមួយឆ្នាំនៅកម្ពុជា

តើអ្នកជាសហគ្រិនម្នាក់ដ៏មានវីរភាពដែលមានគំនិតអាជីវកម្មដែលប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្កើតផលប៉ះពាល់ជាវិជ្ជមានដល់សង្គមឬបរិស្ថាននៅក្នុងប្រទេសកម្ពុជាដែរឬទេ? ប្រសិនបើ់ដូច្នេះមែននោះ កម្មវិធី EPIC របស់​ Impact Hub ពិតជាសាកសមបំផុតសម្រាប់អ្នក!

ក្នុងភាពជាដៃគូជាមួយនឹងមជ្ឈមណ្ឌល Development Innovations, កម្មវិធី EPIC  គឺជាកម្មវិធីដែលមានរយៈពេលពេញមួយឆ្នាំដែលនឹងវិនិយោគនៅក្នុងការគាំទ្រសហគ្រិននៅក្នុងដំណាក់កាលដំបូងក៏ដូចជាអ្នកចាប់ផ្ដើមអាជីវកម្មថ្មីទាំងអស់ដើម្បីបើកដំណើរការអាជីវកម្មរបស់ពួកគេអោយមានការរីកចម្រើន។ គម្រោងនេះគឺជាគម្រោងលើកដំបូងនៅក្នុងប្រភេទរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដើម្បីវិនិយោគក្នុងចំនួនទឹកប្រាក់រហូតដល់ $20.000 សម្រាប់អ្នកប្រកបអាជីវកម្មសង្គមពិសេសចំនួន 5 ។

លោក Laura Smitheman សហស្ថាបនិកនៅ Impact Hub ភ្នំពេញបាននិយាយថា “គោលដៅរបស់កម្មវិធី EPIC នេះគឺដើម្បីជួយដល់សហគ្រិនតាមរយៈផ្នែកពិបាកៗខ្លះនៅក្នុងការវិវត្តទៅជាការបណ្តាក់ទុនមួយ – ជំហានដំបូងមួយចំនួន។  កម្មវិធី EPIC នឹងគាំទ្រសហគ្រិនដើម្បីជួយជំរុញផលិតផលនិងផែនការអាជីវកម្មដើម្បីអោយមានកម្លាំងគ្រប់គ្រាន់ដើម្បីរៃអង្គាសមូលនិធិពីវិនិយោគិន ឬពីប្រភពផ្សេងៗទៀត។”

កម្មវិធីនេះនឹងត្រូវបានចែកចេញជាពីរដំណាក់កាលគឺ – ដំណាក់កាល incubation  និងដំណាក់កាល acceleration ។

ដំណាក់កាល Incubation

កាលបរិច្ឆេទដាក់ពាក្យត្រូវបានបើកចាប់តាំងពីថ្ងៃទី 29 ខែសីហាមក  ហើយបេក្ខជនដែលមានចំណាប់អារម្មណ៍នឹងត្រូវផ្ញើគោលគំនិតបច្ចេកវិទ្យាមូលដ្ឋាន របស់ខ្លួនអោយបានមុនថ្ងៃទី 23 ខែកញ្ញានេះ។

បន្ទាប់ពីរយៈពេលដាក់ពាក្យត្រូវបានបញ្ចប់ ក្រុមចំនួន 10 នឹងត្រូវបានគេជ្រើសសម្រាប់រយៈពេល incubation នេះដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលខែតុលា។ អំឡុងពេលនោះនឹងមានរយៈពេល 8 សប្តាហ៍ ដោយមាននូវវគ្គសិក្ខាសាលា, Bootcamp និងថ្ងៃណែនាំ ។

បន្ទាប់មកក្រុមនីមួយៗនឹងត្រូវបង្ហាញគោលគំនិតរបស់ខ្លួននៅថ្ងៃសាកល្បង ហើយមានតែក្រុមចំនួន 5 តែប៉ុណ្ណោះដែលនឹងត្រូវបានគេជ្រើសរើសដើម្បីផ្លាស់ទីទៅកាន់ដំណាក់កាល acceleration។

ដំណាក់កាល Acceleration

ដោយត្រូវចាប់ផ្តើមនៅក្នុងខែមករាឆ្នាំក្រោយនេះ ក្រុមដែលបានជ្រើសរើសនឹងត្រូវធ្វើការជាមួយអ្នកណែនាំអាជីវកម្មសម្រាប់រយៈពេល 36 សប្តាហ៍ក្នុងគោលបំណងដើម្បីពន្លឿនអាជីវកម្មថ្មីរបស់ពួកគេ។ ការវិនិយោគក្នុងទឹកប្រាក់ចំនួន $20.000  នឹងត្រួវបានរួមបញ្ចូលដើម្បីធ្វើជាធនធានសំរាប់គំរូដើម ប្រាក់អាហារូបករណ៍ កន្លែងការងារ និងវគ្គពិគ្រោះយោបល់ យ៉ាងឆាប់រហ័ស។

តាមរយៈ Impact Hub ក្រុមនីមួយៗនឹងអាចភ្ជាប់ទៅកាន់បណ្តាញដ៏ធំទូលាយមួយដែលមានការគាំទ្រពីគ្រូដែលមានប្រវត្តិផ្សេងៗគ្នា ក៏ដូចជាឱកាសដើម្បីភ្ជាប់ជាមួយនឹងវិនិយោគិនដ៏មានសក្តានុពលផងដែរ។

ដំណាក់កាលបង្កើនល្បឿននេះនឹងត្រូវបញ្ចប់នៅថ្ងៃបង្ហាញចុងក្រោយ ជាថ្ងៃដែលក្រុមទាំង 5 នឹងត្រូវធ្វើបទបង្ហាញអំពីអាជីវកម្មថ្មីរបស់ពួកគេទៅកាន់ទស្សនិកជនដែលមានសក្តានុពលដូចជា វិនិយោគិន និង អ្នកផ្តល់ជំនួយឥតសំណង។ បន្ទាប់ពីថ្ងៃបង្ហាញត្រូវបានបញ្ចប់ Impact Hub នឹងនៅតែបន្តផ្តល់ការគាំទ្រដល់ក្រុមទាំងនោះក្នុងគោលបំណងដើម្បីជួយឱ្យពួកគេរីកលូតលាស់ក៏ដូចជាធ្វើការវាស់ស្ទង់ចំពោះផលប៉ះពាល់ជាវិជ្ជមានរបស់ពួកគេផងដែរ។

សម្រាប់ពត៌មានបន្ថែម សូមចូលទស្សនាគេហទំព័រ  http://www.epiccambodia.com/ ។

សូមកុំខកខានឱកាសរបស់អ្នកដើម្បីក្លាយទៅជាសហគ្រិនដ៏មានវីរភាពម្នាក់នៅក្នុងប្រទេសកម្ពុជា! ដើម្បីដាក់ពាក្យចូលរួមនៅក្នុងកម្មវិធីនេះ លោកអ្នកគ្រាន់តែបំពេញសំណុំបែបបទ នៅទីនេះ តែប៉ុណ្ណោះ ។  សូមអោយមានសំណាងល្អនៅក្នុងដំណើរនៃសហគ្រិនភាពដ៏មានវីរភាពរបស់អ្នក!