ព្រឹត្តិការណ៍ Geeks On A Beach 2 នឹងធ្វើដំណើរឆ្ពោះទៅកាន់កោះសេប៊ូ

រូបភាពរបស់អ្នកនិយមបច្ចេកវិទ្យាដែលបានជួបជុំគ្នា​នៅ​តាមឆ្នេរសមុទ្រ​ក្នុង​ប្រទេស​ហ្វីលីពីន​ បើស្តាប់មើលទៅហាក់ដូចជាឆ្ងាយបន្តិច​ ​ប៉ុន្តែ geek នៅ​លើ​ឆ្នេរជាលើកទី 2 គឺ​បានត្រឡប់​មក​វិញ​ហើយដើម្បី​បង្ហាញ​ពី ​ភាព​ជោគជ័យ​ដំបូង របស់ពួក​គេ​នៅ​លើ​ឆ្នេរ​ខ្សាច់​។ Geeks On A Beach 2 (GOAB 2​) នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​កោះ សេ​ប៊ូ ​ក្នុងប្រទេស​ហ្វីលីពីន​នាឆ្នាំ​នេះ​នៅ​ថ្ងៃទី 21 និង 22 ខែសីហា​ឆ្នាំ 2014 ដូច្នេះ​សូមត្រៀម​ខ្លួន​រួចជា​ស្រេច​សម្រាប់​ការ​ចាប់ផ្ដើម​អាជីវកម្ម បច្ចេកវិទ្យា​ ការ​រចនា​ និងអ្នកនិយមបច្ចេកវិទ្យាទាំងអស់​ !

ដោយមានការរៀបចំ​ដោយ TechTalks.Ph និង DOST​-ICTO នៅ​ក្នុង​ការ​រាប់​ចុង​ក្រោយ​នេះ​ស្ថាបនិក​ចាប់ផ្ដើមអាជីវកម្មថ្មី​ជាង 300 នាក់ សហគ្រិន​បច្ចេកវិទ្យា​ អ្នក​វិនិយោគ ​និង ​អ្នក​ជំនាញ​មក​ពី 17 ប្រទេស​ផ្សេងគ្នាបាន​ចូល​រួម​។ មិន​តែ​ប៉ុណ្ណោះ​ ព្រឹត្តិការណ៍​នេះនឹងនាំ​មក​នូវ​មនុស្ស​សំខាន់ៗ​ជាច្រើនមកពីទូទាំង​ពិភពលោក (ដែល​យើង​កំពុង​និយាយ​អំពី ក្រុមវិនិយោគិន​ ស្ថាបនិក និងអ្នក​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​) វា​ក៏​បាន​បង្ហាញ​ពីការលាយបញ្ចូលគ្នា​ដ៏ល្អ​ឥត​ខ្ចោះ​ជាមួយនិង​ឱកាស​និង​​ពេល​វេលា​ដ៏រីករាយ។ ព្រឹត្តិការណ៍ geek លើ​ឆ្នេរសមុទ្រជាលើក​ទី 2 នេះនឹង​ត្រូវ​បានគេធ្វើឡើង​កាន់​តែ​ធំ​និងកាន់តែ​ប្រសើរ​ជាង​មុន​ជា​មួយ​នឹង​ព្រឹត្តិ​ការណ៍​​ដែលគេ បោះជំរំ​នៅ​លើ​រមណីយដ្ឋាន​លំដាប់ផ្កាយ​ប្រាំ​ សណ្ឋាគារ ​Mövenpick​ ដែលនិង​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ទីក្រុង​ដ៏ចំនាស់ជាងគេ​របស់​ប្រទេស​ហ្វីលីពីន​ គឺទីក្រុង​សេ​ប៊ូ​។

ស្ថាបនិករបស់ TechTalks.ph លោក Tina Amper ​បាន​និយាយ​ថា​ “យើង​នឹង​បន្តជាមួយនិង បាវចនារបស់​ GOAB ​នៃការ “ខិតខំធ្វើការ” ជា​មួយ​នឹង​ការពិភាក្សាដែលប្រកបដោយ​ភាព​សប្បាយ​រីក​រាយ​។ ប៉ុន្តែ​យើង​ក៏​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា ​មាតិកា​នឹង​មិន​ត្រូវ​បាន​លុបលើបរិយាកាស នៃភាគីនោះទេ” “យើង​នឹង​បង្ហាញ​ពី​ភាពជោគជ័យ​និង​បញ្ហា​ប្រឈម​ដែលប្រព័ន្ធ​អេកូរបស់ អ្នកចាប់ផ្ដើម​អាជីវកម្ម​ហ្វីលីពីនជួបប្រទះ​ និង​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​បន្ថែម​ទៀត​ដើម្បី​ជួយលើក​កំពស់​ដល់អ្នកចាប់ផ្ដើមអាជីវកម្មថ្មីរបស់ប្រទេស​ហ្វីលីពីនដើម្បីអោយពួកគេកាន់​តែ​ទទួល​បាន​នូវភាពជោគជ័យ​បន្ថែមទៀត​”​។

ការលើកឡើងពី​របៀប​វារៈមួយ​ចំនួន​​រួមមាន “បញ្ហា​ប្រឈម​និង​ឱកាស​នៃការចាប់ផ្ដើម អាជីវកម្មថ្មី​”​ “ស្ត្រី​នៅ​ក្នុងបច្ចេកវិទ្យា​” និង “អំពីតំបន់​អាស៊ាន​នាឆ្នាំ 2015​: ឱកាស​និង​បញ្ហា​ប្រឈម​សម្រាប់​សហគមន៍​អ្នកចាប់ផ្ដើមអាជីវកម្ម”។ ប្រសិន​បើ​អ្នក​គិត​ថា​វគ្គ​សិក្សា​នេះ​ជាអ្វី​ទាំង​អស់នោះ​ ការ​ប្រមូល​ផ្ដុំពីវាគ្មិនទាំងឡាយ​នឹង​បង្ហាញថា​ការ​អញ្ជើញ​អោយចូលរួមនៅក្នុង ពិធីជប់លៀងនេះ​គឺ​មិន​អាចអោយ​ខក​ខានបានឡើយ​: ដោយមានការរំពឹង​ថា​នឹង​ទទួលបាន​ពី 500 Startups របស់ KhaileeNg World Startup Report/World Startup Wiki របស់ Bowei Gai​, IdeaSpace របស់ Earl Valencia​, STAC (Silicon Valley​) របស់ Christina Laskowski​ និងមានអ្វីជា​ច្រើន​ទៀត ​! ​បញ្ជី​ពេញ​លេញ​នៃវាគ្មិនគឺ​អាច​រក​បាន​នៅ​លើ​គេហទំព័រ​ជា​ផ្លូវការ នៅ​ទីនេះ !

ក្រៅពី​ការជួបជុំនៅឆ្នេរ​សមុទ្រ ​ពួកគេត្រូវ​​រៀបចំអោយរួចជាស្រេច​សម្រាប់​ការ​ប្រកួត​ជុំ​មួយ​ទៀត​របស់​ព្រឹត្តិការណ៍ GOAB Speed Dating។ ដោយ​មានសមាជិកចំនួន 10 ក្រុម ធ្វើបទ បង្ហាញទៅកាន់អ្នកនិយមបច្ចេកវិទ្យា វិនិយោគិន និង អ្នកណែ​នាំ ​នៅ​ក្នុង​រយៈពេល​ 5 នាទី​សំរាប់ម្នាក់ៗ វា​​ពិត​ជា​ការ​ប្រកួត​មួយដ៏គួរអោយអារម្មណ៍​។ សូមកុំ​ភ្លេច​ពិនិត្យ​មើល​បញ្ជី​សំណាង​នៃអាជីវកម្ម​ថ្មីដែលធ្លាប់បានចូលរួមជាមួយ​និង​កម្មវិធី geek on Plane របស់ GOAB កន្លងមក ​ដែល​ជាការអញ្ជើញ​សម្រាប់​តែអ្នក​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​ អ្នក​វិនិយោគ​ និង​នាយក​ប្រតិបត្តិ ដើម្បី​រៀន​អំពី​ទីផ្សារ​ប​ច្ចេ​ក​វិទ្យា​ដែលមាន​កំណើន​ខ្ពស់​នៅ​ទូទាំង​ពិភពលោក​។ ក្រុម​នេះ​នឹង​ធ្វើ​ដំណើរ​ដោយ​យន្តហោះ​ រថភ្លើង​ និង​រថយន្ត​ទៅ​កាន់​ឆាកនៃការ​ចាប់ផ្ដើម​អាជីវកម្ម អន្តរជាតិ​ដ៏គួរ​ឱ្យ​រំភើប​បំផុត​ដែល​មាន​បេសកកម្ម​តែមួយគត់គឺ ប្រមូលផ្តុំអ្នកនិយមបច្ចេកវិទ្យា ទាំងអស់និង​ការ​ស្វែង​រក​ឱកាសកាត់តាម​ព្រំដែន​។

ជា​មួយ​និងព្រឹត្តិការណ៍​ដែលនឹងត្រូវចាប់ផ្តើមនៅ​ក្នុង​ស​ប្តា​ហ៍ខាង​មុខនេះ ​សូមប្រាកដ​ថាត្រូវ​ពិនិត្យ​មើល​ការប្រកាសផ្សេងៗ​នៅ​លើ គេហ​ទំព័រ ឬលើ​ ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ពួកគេ ! សំបុត្រ​សម្រាប់ចូលរួមព្រឹត្តិការណ៍ GOAB 2 មានតម្លៃចាប់​ពី 225 $ ឡើងទៅ (ដោយ​មិន​គិតថ្លៃ​គ្រប់គ្រង​) សម្រាប់​ការចូលរួម​សន្និសីទ​ធម្មតា ​ហើយ​វា​នឹង​រួម​បញ្ចូលនូវលាភ​សំណាង​ដែល មាន​តម្លៃ​ជាង 400 ដុល្លារ​ ​! អ្នក​អាច​ចុះ​ឈ្មោះ​របស់​អ្នក នៅ​ទីនេះ និងស្វែងរក​ព័ត៌មាន​បន្ថែម​​នៅ​ផ្នែក FAQ របស់​ពួក​គេ នៅ​ទី​នេះ ។