GEEKS ដូចនៅក្នុងឋានសួគ៌

អ្វី​ដែល​យើង​កំពុង​និយាយ​អំពី​ឥឡូវ​នេះ​ជា​សិក្ខា​សាលា​មួយ​ដែល​រៀបចំ​ដោយ Change Ventur.es ដែល​មាន​ឈ្មោះ​ថា “Geeks នៅ​ក្នុង​ឋានសួគ៌​”ដោយ ចាប់​ផ្តើ​ម​ឡើង​នៅ​ទីក្រុង​ហុង​កុង​នៅ​លើ​​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ Change Ventur.es គឺ​ជា​គម្រោងមកពី​ប្រទេស​សិង្ហបុរី​​សំដៅលើ “ការធ្វើអោយមនុស្ស​​រួម​គ្នា​មក​ពី​ទូទាំង​ពិភពលោក​ដោយការ​ផ្តោះ​ប្តូ​រ​គំនិត​និង​ធ្វើការ​នៅ​លើ​គម្រោង​ដែល​​ធ្វើ​ឱ្យ​មាន​ភាពខុសគ្នា​មួយ​ពិត​ប្រាកដ​ដល់​ជីវិត​របស់​មនុស្ស​” ។

ក្នុង​កំឡុង​ពេល​មួយ​ខែ​ អ្នក​ចូលរួម​ត្រូវ​បានបង្ហាត់ឱ្យ​ពួក​គេ​អភិ​វ​​ឌ្ឍន៍​គំរោ​ង​របស់​ខ្លួន​ស្វែង​រក​គំនិត​ថ្មីៗបង្កើនយុទ្ធ​សា​ស្រ្ត​ទីផ្សារ​ ពង្រីក​​ប​ណ្តា​ញ​អាជីវកម្ម​របស់​ពួក​គេ​ហើយ​នាំ​ពួក​គេពីការចាប់​ផ្តើមឆ្ពោះទៅកាន់កម្រិត​បន្ទាប់ ​។

​សិក្ខាសាលា​នេះ​គឺធ្វើដើម្បី​យក​ពេល​វេលា​ដើម្បី​បន្ធូរ​អារម្មណ៍​ខ្លះផងដែរ ទាំងអស់​នេះ​ក្នុង​គោលបំណង​ដើម្បី​ឱ្យ​កាន់តែ​បែក​គំនិត​​​ដើម្បី​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​បន្ថែម​ទៀត​នៅ​ពេល​ដែល​យើងផ្តោ​ត​លើ​បញ្ហា​អាជីវកម្ម​។ អ្នក​ចូលរួម​ក៏​អាច​រីករាយ​ជាមួយ​នឹង​ដំណើរកំសាន្តដ៏​អស្ចារ្យ ទៅកាន់កោះ​បាលីផងដែរ ​។

ជាទូទៅ Change Ventur.es ​ផ្តល់​នូវ​ឱកាស​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ពី​ការណែនាំ​និង​ការ​បង្ហាត់បង្ហាញ​នៅ​ក្នុង​វិធី​មួយ​ផ្សេង​ទៀត​ដោយ​រួម​បញ្ចូល​គ្នា​រវាងការ​ប​ណ្តុះ​ប​ណ្តាល​អាជីវកម្ម​ដែល មានអារម្មណ៍​រីករាយដូចនៅ​ក្នុង​ឋាន​សួគ៌​មួយ​សំរាប់​បទ​ពិសោធ​ន៏​ជីវិត ។