ពិធីសម្ពោធវេបសាយ Geeks in Cambodia

នៅដើម​ឆ្នាំ​នេះ​ពួក​យើង​បាន​ចែក​រំលែកនូវ​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ​​លើបច្ចេកវិទ្យា​និង​ការ​ចាប់​ផ្តើ​ម​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ យើង​បាន​ចាប់​ផ្តើ​ម​ជាមួយ​ការ​សរសេរ​ប្ល​ក​សម្រាប់​ការ​កំសាន្ត​​តែ​ប៉ុណ្ណោះ​ ដោយ​ចេញផ្សាយនូវ​អត្ថបទ​មួយ​ចំនួន​ដែល​ផ្តោ​ត​ទៅ​លើ​ប​ច្ចេ​ក​វិទ្យា​ថ្មីៗ​និង​រឿង​មួយ​ចំនួន​អំពី​​ការចាប់​ផ្តើ​ម​នៅក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ​។ យើង​ក៏​​ចង់​ចែក​រំលែក​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​ដែល​​ពាក់ព័ន្ធដែលបាន​កើត​ឡើង​នៅ​ក្នុង​តំបន់រួម​ជាមួយ​គំនិត​ផ្ទាល់​ខ្លួន​របស់​យើងទៅ​លើ​ផ្នែកបច្ចេកវិទ្យា​នៅ​ប្រទេសកម្ពុជា​។

បន្តិច​ម្តងៗ​ដៃគូ​និង​មិត្ត​ភក្តិដែលស្រលាញ់បច្ចេកវិទ្យាបាន​ចាប់​ផ្តើ​ម​ទាក់​ទង​យើង​ជាមួយ​នឹង​បំណង​ប្រាថ្នា​ដូច​គ្នា​នេះ​​ដើម្បី​ប្រមូល​ព​ត៌​មាន​បន្ថែម​និង​ចែករំលែក​សេចក្ដី​ស្រឡាញ់​និង​ឆន្ទៈ​សម្រាប់​ប្រធាន​បទ​ទាំង​នោះ​។ ដោយបានបង្កើតប​ណ្តា​ញ​មិត្ត​ភាព​សូម្បី​តែ​នៅ​ក្រៅ​ប្រទេស​កម្ពុជា​ នៅទី​បំផុត​​ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​​នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​មួយ​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​ដែល​ផ្តោ​ត​ទៅ​លើ​បច្ចេកវិទ្យា​ថ្មីៗ​និង​ការចាប់​ផ្តើ​ម​​ដើម្បី​ផ្តល់​នូវ​ព័​ត៌​មាន​ទាំង​នៅ​ក្នុង​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេស​។

នៅ​ថ្ងៃ​ទី19 ខែ​កញ្ញា​ ​ក្រុម​ការងារ​របស់​យើងដោយ​មានការ​គាំទ្រ​ពី​ម្ចាស់​ឧបត្ថម្ភ​ អ្នកផ្សព្វផ្សាយ ​ដៃគូ​រនិង​មិត្ត​ភក្តិ​​នោះបាន​សម្រេច​ចិត្ត​ដើម្បី​ធ្វើ​អោយវេបសាយ Geeks in Cambodia បានដាក់ បង្ហាញ​ជា​ផ្លូវការយ៉ាង​ពេញលេញ​​​។

សូម​អរគុណ​ដល់​ការ​គាំទ្រ​របស់ Anana Group, ​Mekong Net ​និង Suncity Service Apartment ​ដែលផ្តល់​ឱកាស​អោយយើង​បានបោះ​​ជំហានដើម្បី​បើក​ដំណើរ​ការ​ជា​ផ្លូវការនៃព្រឹត្តិការណ៍នេះដោយបានប្រមូលផ្តុំអ្នក​ស្រលាញ់បច្ចេកវិទ្យាជាច្រើន​។

ដោយមានភ្ញៀវចូលរួមជាង 70 នាក់ក្នុង​ចំណោម​នោះពួកគេជា​អ្នកកាសែត​ អ្នក​វិនិយោគ​ អ្នកលក់​រាយ​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ អ្នកចាប់ផ្តើមនិងអ្នកដែលស្រលាញ់បច្ចេកវិទ្យាជា​ច្រើន​បាន​មកចូលរួម​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ពួក​គេ​និង​ដើម្បីស្វែងយល់បន្ថែមទៀត​អំពី Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ​គឺ​ជា​ឱកាស​សម្រាប់​ពួក​យើង​ដើម្បី​ណែនាំអំពី​ការងារ​របស់យើងដែលសម្រេច​បាន​​អស់រយៈពេលជាង 4 ខែកន្លង​មក​នេះ​និង​ដើម្បី​​បង្ហាញ​ពី​ក្តី​សង្ឃឹម​របស់​យើង​នា​ថ្ងៃ​អនាគត​។

ជា​ការពិត​ណាស់ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​គោល​បំណង​នៅ​ក្នុង​ការ​ផ្តល់​នូវ​អត្ថបទ ដែល​ពាក់ព័ន្ធ​និងព័ត៌មាន​អំពី​បច្ចេកវិទ្យា​​នៅ​ទូទាំង​ពិភព​លោក​រួម​ជាមួយ​នឹងរឿង​​រ៉ាវដ៏​ជាក់លាក់​មួយចំនួនដែលបានកើត​ឡើង​នៅ​តំបន់អាស៊ី​អាគ្នេយ៍​ដែលផ្តោ​ត​ជាសំខាន់​នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយផ្អែក​លើគំរោង​​រយៈ​ពេល​វែង​ បំណង​ប្រាថ្នា​របស់​យើង​គឺ​​ប្រមូល​ផ្តុំ​មនុស្ស​ជាច្រើន​និង​បង្កើត​ចំណុចរួម​ដ៏​រឹង​មាំ​មួយរវាង​អ្នក​ចាប់​ផ្ដើម​និង​អ្នកស្រលាញ់បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

ក្រុម​ការងាររបស់​យើងសូមថ្លែងអំណរគុណដល់អ្ន​​ក​ឧបត្ថម្ភ​ដ៏​គួរ​ឱ្យ​ទុកចិត្តដែល​បានសហ​​​ការ​ជាមួយ​យើងរហូតមកដល់ពេលនេះ ​​:

ជា​ពិសេស​សូមថ្លែង​អំណរគុណដល់ Digikaa​, AnAnA Group, Mekong Net និង​ Sun City ​សម្រាប់គ្រប់​ធនធាន​ទាំងអស់​ដែល​ពួក​គេ​បាន​ផ្តល់​និង​ការគាំទ្រ​ដែល​ពួក​គេ​បាន​បង្ហាញ​នៅខាងដើមនេះ​។

យើង​ក៏​សូម​ថ្លែង​អំណរគុណដល់ SnowLizard និង​ T.O Computer ​សម្រាប់​ការ​ផ្តល់រង្វាន់ដើម្បីចាប់ឆ្នោត​ផ្សង​សំណាង ​​!

សូម​ថ្លែង​អំណរគុណ​ជា​ពិសេស​ដល់​ស្រាបៀ​រ Si​​ngha សម្រាប់​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​របស់​ពួក​គេ ​! យើង​បាន​លឺ​មនុស្ស​គ្រប់គ្នា​​កោតសរសើរ​អំពី​ស្រាបៀ​រ​របស់​ពួក​គេ​ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​នេះ​!

សូម​ថ្លែង​អំណរគុណ​ជាពិសេស​ដល់​ភ្ញៀវ​របស់​យើង​សម្រាប់​ការ​ចាប់​អារម្មណ៍​របស់​ពួក​គេ​ទៅលើវេបសាយ Geeks in Cambodia វាជាការរីករាយណាស់ដែលបាន​ស្វាគមន៍ដល់​អ្នក​រាល់គ្នានិងការ​ចែក​រំលែក​ដល់គ្នាទៅវិញទៅមក​។