កម្មវិធី GDG DevFest ភ្នំពេញឆ្នាំ 2016 ក្រោមប្រធានបទស្តីអំពីការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទដើម្បីជួយដល់ស្ត្រី

កម្មវិធី GDG DevFest នៅឆ្នាំនេះត្រូវបានចាប់ផ្តើមសារជាថ្មីម្តងទៀតហើយដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី 28-29 ខែតុលានេះនៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ (CKCC) នៅក្នុងរាជធានីភ្នំពេញ។

ដោយមានកិច្ចសហការជាមួយអង្គការមូលនិធិអាស៊ី ព្រឹត្តិការណ៍ GDG DevFest នៅឆ្នាំនេះនឹងផ្តោតទៅលើប្រធានបទ “ការបង្កើតកម្មវិធីទូរស័ព្ទដើម្បីជួយដល់ស្ត្រី” ជាពិសេសគឺដើម្បីកាត់បន្ថយអំពើហិង្សាលើស្ត្រី។ ពួកគេកំពុងសម្លឹងរកមើលក្រុមចូលរួមប្រកួតចំនួន 10 ក្រុមដោយក្រុមនីមួយៗត្រូវមានសមាជិកមិនអោយលើសពី 4 នាក់ដែលរួមមានអ្នកសរសេរកូដ ស្ត្រី និង អ្នកជំនាញលើប្រធានបទដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី DevFest នេះ។

ដូច្នេះប្រសិនបើអ្នកមានគំនិតសម្រាប់កម្មវិធីដែលអាចជួយប្រឆាំងលើអំពើហិង្សាលើស្ត្រី ព្រឹត្តិការណ៍នេះគឺជាកន្លែងមួយដែលស្វាគមន៍គំនិតរបស់អ្នកដើម្បីអោយក្លាយជាការពិត!

ផ្នែកនៃការផ្តោតអារម្មណ៍សម្រាប់ព្រឹត្តិការណ៍ DevFest នៅឆ្នាំនេះគឺត្រូវបានផ្តោតជុំវិញអនុប្រធានបទចំនួនបី ដែលក្រុមនីមួយអាចជ្រើសរើសដើម្បីបង្កើតកម្មវិធីរបស់ពួកគេ។ អនុប្រធានបទទាំងនោះមានដូចជា – សុវត្ថិភាពនិងសន្ដិសុខរបស់ស្ត្រី, ការកាត់បន្ថយការរំលោភបំពានដោយគ្រឿងស្រវឹងនិងអំពើហិង្សាលើស្ត្រី និងការកាត់បន្ថយមាតិកាអំពើហិង្សាលើដៃគូជិតស្និទ្ធ (IPV) នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ។

សម្រាប់ការផ្តោតអារម្មណ៍លើផ្នែកដំបូងនៅក្នុងលក្ខខណ្ឌនៃសុវត្ថិភាពនិងសន្តិសុខរបស់ស្ត្រី នេះសំដៅទៅលើកម្មវិធីដែលអាចជួយឱ្យស្ត្រីមានអារម្មណ៍ថាមានការការពារនៅគ្រប់ស្ថានភាពទាំងអស់ជារៀងរាល់ថ្ងៃ។ ឧទាហរណ៍មួយអាចជាអ្វីមួយនៅក្នុងកម្មវិធីឡានតាក់ស៊ីមួយដែលស្ត្រីអាចផ្តល់ការជូនដំណឹងយ៉ាងរហ័សក្នុងករណីមានអ្វីកើតឡើងនៅក្នុងអំឡុងពេលធ្វើដំណើរនោះ។

ចំពោះប្រធានបទនៃការកាត់បន្ថយការរំលោភបំពានដោយគ្រឿងស្រវឹងនិងអំពើហិង្សាលើស្ត្រី អ្នករៀបចំកម្មវិធី GDG DevFest ចង់លើកទឹកចិត្តដល់សមាជិកក្រុមអោយគិតទៅដល់កម្មវិធីដែលអាចបង្កឱ្យមានការពិភាក្សាលើបណ្តាញអ៊ីនធឺណិតអំពីសារៈសំខាន់នៃការអនុម័តច្បាប់ជាតិមួយនៅលើមាតិកាគ្រឿងស្រវឹងនៅក្នុងលក្ខខណ្ឌនៃការផ្សព្វផ្សាយពាណិជ្ជកម្ម ការលក់ ឬក៏ការសេពគ្រឿងស្រវឹង។

ប្រធានបទចុងក្រោយដែលក្រុមនីមួយៗអាចជ្រើសរើសបាននោះគឺការបង្កើតកម្មវិធីដែលដែលអាចកាត់បន្ថយមាតិកានៃអំពើហិង្សាលើដៃគូជិតស្និទ្ធ (IPV) នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ប្រធានបទនេះផ្តោតទៅលើការយកចិត្តទុកដាក់លើការតាក់តែងគោលនយោបាយ និង ប្រព័ន្ធផ្សព្វផ្សាយតាមទូរទស្សន៍ ដើម្បីឱ្យមានការផ្លាស់ប្តូរនៅក្នុងរបៀបដែល IPV នេះស្តែងឡើង។

ប្រសិនបើអ្នកត្រូវការការបំផុសគំនិតអំពីកម្មវិធីអ្វីដែលអ្នកអាចបង្កើតបាននោះ សូមកុំបារម្ភអី អ្នកអាចប្រើប្រាស់បញ្ជីដែលបានរួមបញ្ចូលនៅក្នុងតំណភ្ជាប់នេះ http://bit.ly/2cJKiqw ដើម្បីទទួលបានការបំផុសគំនិតមួយចំនួនដើម្បីបង្កើតកម្មវិធីផ្ទាល់ខ្លួនរបស់អ្នក។ តំណភ្ជាប់នេះមានបញ្ជីរាយនាមកម្មវិធីដើម្បីបញ្ចប់និងទប់ស្កាត់អំពើហិង្សាលើស្ត្រី។

ជាមួយនឹងបញ្ជីទាំងមូលនៃកម្មវិធីសម្រាប់ការបំផុសគំនិតរបស់អ្នកនិងឱកាសដើម្បីអាចជួយស្ត្រីក្នុងសង្គម យើងទាំងអស់គ្នានៅ GIC ដឹងថាអ្នកអាចរួមចំណែកក៏ដូចជាចូលរួមជាផ្នែកមួយនៅក្នុងកម្មវិធី GDG DevFest នៅឆ្នាំនេះ។

ដូច្នេះប្រសិនបើអ្នកមានគំនិតមួយដែលអាចជួយប្រឆាំងនិងអំពើហិង្សាលើស្ត្រី សូមចុះឈ្មោះក្នុងពេលឥឡូវនេះតាមរយៈតំណភ្ជាប់នេះ http://bit.ly/2dq6aKl ។