ព្រឹត្តិការណ៍ដៅផែនទីក្នុងរាជធានី ភ្នំពេញនារដូវកាលទី 2 របស់ក្រុម GBG

ព្រឹត្តិការណ៍ដៅផែនទីរបស់ក្រុម GBG Phnom Penh  ​គឺបាន​​​ត្រឡប់​មក​វិញហើយ​សម្រាប់​រដូវកាលទី ២ នេះ។ ព្រឹត្តិការណ៍នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ទី 11 ខែ​តុលា​ ឆ្នាំ 2014 (ថ្ងៃ​សៅរ៍​) ចាប់ពី​ម៉ោង 2:00 រសៀលរហូត​ដល់​​ម៉ោង 5:00 ល្ងាចនៅ​ឯ  Development Innovations ។ប្រសិន​បើ​អ្នក​ចង់​ដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង​កាលពីព្រឹត្តិការណ៍​ដៅផែនទីនារដូវកាលទី ១ របស់ក្រុម GBG  Phnom Penh ​សូមចូលទស្សនានៅគេហទំព័រនេះ

ការដៅផែនទី​នេះត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​កែ​លម្អ​គុណភាព​ព​ត៌​មាននៅ​ក្នុងតំបន់​ដែល​មាន​នៅ​លើ​ផែនទី Google សម្រាប់​ប្រទេស​​។ ក្នុង​កំឡុង​ពេល​ព្រឹត្តិការណ៍​ដំបូង​ អ្នក​ចូលរួម​បាន​បំពេញ​ផែនទី​ជាមួយ​ពត៌មាន​លម្អិត​ដ៏​សំខាន់​ដែល​អាច​ជួយអោយ​ប្រជាជនឆាប់រក​ឃើញ​ទីកន្លែង​បានដោយ​​ងាយ​ស្រួលជាពិសេសសំរាប់វិស័យ​ទេសចរណ៍​ ឬ ​វិស័យពាណិជ្ជកម្ម។

ពេល​នេះ​អ្នក​ចូលរួម​នឹង​ផ្តោ​ត​លើ​ការ​ដៅ​ផែនទី​លើព​ត៌​មាន​អាជីវកម្ម​ក្នុង​តំបន់​ដើម្បី​ជួយ​ដល់​អាជីវកម្ម​ក្នុង​តំបន់​នេះ​ដោយ​កែសម្រួល​ព​ត៌​មាន​របស់​ពួក​គេ​នៅ​លើ​ផែនទី​។ ការដៅផែនទីនេះ​គឺ​ដើម្បី​ធានា​ថា ​អ្នក​ប្រើ​ប្រាស់​ផែនទីនៅក្នុង​​តំបន់អាចនឹង​អាច​រក​ឃើញ​នូវអ្វី​ដែល​ពួកគេត្រូវការ​។

នៅក្នុង​អំឡុង​ពេល​ដៅផែនទី​នោះ លោក ចិត្រ សុវិជ្ជា ជាអ្នក​ជំនាញត្រួត​ពិនិត្យ​ប្រចាំតំបន់​របស់អ្នកដៅផែនទី Google នឹង​ធ្វើការត្រួតពិនិត្យ​ផែនទីនៅ​ក្នុងរាជធានី​ភ្នំពេញ​ និង​​បង្រៀន​អ្នក​ចូល​រួមទាំងអស់​ពី​របៀបដៅ​ផែនទី​សំរាប់អាជីវកម្ម​ក្នុង​តំបន់​។ អ្នក​ចូលរួម​ក៏​នឹង​តម្រូវ អោយមក​ទស្សនា​ទីតាំងអាជីវកម្ម​​ផ្ទាល់នៅក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ប្រមូល​ពត៌មាន​សម្រាប់​ដៅនៅលើផែនទីផងដែរ​។

ប្រសិន​បើ​អ្នក​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ សូមយក​កាមេរ៉ា​ឌីជីថល​ ឬ ​ស្មា​ត​ហ្វូ​ន (ទូរស័ព្ទដែលមានកាមេរ៉ា​) ដើម្បីបន្ថែមរូបភាពចូលទៅក្នុង​​ផែនទី​។ ដូចគ្នា​នេះ​ផង​ដែរ សូម​​យក​កុំព្យូទ័រ​យួរ​ដៃ​របស់​អ្នក​ដើម្បីដៅ​ផែនទី (ប្រព័ន្ធ WiFi នឹងផ្តល់ជូននៅក្នុង​ព្រឹត្តិការណ៍​នេះ​)។

សូមចុះ​ឈ្មោះ​ នៅ​ទី​នេះ និង​ពិនិត្យ​មើលប័ណ្ណប្រកាសដូចខាង​ក្រោម​សម្រាប់​ពត៌មាន​បន្ថែម ​!

Mapup S2-Edit