Gamification លើកទឹកចិត្តដល់ ការបង្រៀននិងការរៀនសូត្រ

មនុស្ស​គ្រប់​គ្នា​ស្រឡាញ់​ហ្គេម ​ប៉ុន្តែ Gamification បានឈានយកមួយ​ជំហាន​បន្ថែម​ទៀត​។ វា​គឺ​ជា​ការ​ប្រើ​ប្រាស់​​គំនិតរបស់ហ្គេមនិងបង្កើតគោលការណ៍ដែល​មិន​មែននៅក្នុងបរិបទ​របស់ហ្គេមដើម្បី​គូរ “អ្នកលេង” ចំពោះ​ផលិតផលមួយ​ក៏​ដូច​ជា​ការ​រក្សា​បាន​នូវ​ការ​ចូលរួម​ក្នុង​ការ​សម្រេច​បាន​នូវ​លទ្ធផល​ដែលចង់បាន​។

ប្រសិន​បើ​អ្នក​ចង់ស្វែងយល់បន្ថែម​ទៀត​អំពី​វិធី​សា​ស្រ្ត​ច្នៃ​ប្រឌិត​ថ្មី​នេះ ​អ្នក​កំពុងតែមាន​សំណាងហើយ​។ សិក្ខាសាលា​មួយ​នឹង​ត្រូវ​បាន​ធ្វើឡើង​ដោយ​ Development Innovations ដើម្បី​អប់រំដល់សាធារណៈជន​ស្តី​ពី​ការ​ប្រើ​ប្រាស់ Gamification ដើម្បី​ជំនួយដល់​ការ​បង្រៀន​និង​ការ​រៀន​សូត្រ​។ សិក្ខាសាលានេះនឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ទី 12 ខែ​កញ្ញា​ ឆ្នាំ 2014 ចាប់ពី​ម៉ោង 10:00 ព្រឹក​រហូតដល់​ម៉ោង 12:00 ថ្ងៃត្រង់នៅ Development Innovations

gamification

ក្នុង​អំឡុង​ពេលសិក្ខាសាលានេះ អ្នក​ចូលរួម​នឹង​មាន​ឱកាស​ដើម្បី​រៀន​អំពី​:

  1. មូលដ្ឋាន​គ្រឹះនៃ Gamification
  2. របៀបប្រើប្រាស់ Gamification សម្រាប់​ការ​អប់រំ​និង​ទំនាក់ទំនង
  3. មធ្យោបាយ​ដែល​អាច​ធ្វើទៅ​បាន​ដើម្បី​ទទួល​បាន​ការចូល​រួម​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែងរបស់ Gamification នៅ​ក្នុង​ប្រទេស​កម្ពុជា

សិក្ខាសាលា​នេះ​នឹង​​ឃើញមាន​លោក Lucas Teo​ ​ជា​អ្នក​អប់រំដែលមាន​បទ​ពិសោធ​ន៍មកពី ប្រទេស​សិង្ហបុរី​និង​មានជំនាញនៅ​ក្នុង​ការ​ប្រើ​ប្រាស់ Gamification ដើម្បី​បង្រៀន​។ដោយបាន​បង្កើតជាមេរៀន​ជា​ច្រើន​ដោយបាន​ប្រើប្រាស់ Gamification សម្រាប់​សិស្ស​របស់​លោក​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​រួច​ហើយ​ លោក​​មាន​បំណង​ដើម្បី​នាំ​យក​មក​នូវ​ហ្គេម gamified ​ដែលបើក​ចំហដ៏​ធំ​តាម​អន​ឡា​ញ (MOOC​) ទៅកាន់ប្រទេស​កម្ពុជា​។

កិច្ចការនេះ​នឹង​ត្រូវ​បាន​ធ្វើ​រួម​គ្នា​ដោយអង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងតំបន់ជាមួយ​នឹង​​ដៃគូ​អប់រំ​​។ ហើយនេះ​គឺ​បាន​បំពាក់សំរាប់​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ជាមួយនិង​ចំណេះ​ដឹង​និង​ជំនាញ​ដែល​ទាមទារ​សម្រាប់​សតវត្សរ៍​ទី 21 នេះ​។

អ្នក​អាចចុះឈ្មោះសំរាប់សិក្ខាសាលានេះនៅ ទី​នេះ និងស្វែងយល់បន្ថែម​អំពី  Development Innovations នៅ​ទីនេះ​។