គ្រឿងអេឡិចត្រូនិច

Gadgets Cambodia, Tech news Cambodia, Tech news Asia

post-image

ការណែនាំពីឧបករណ៍ CELLUON MAGIC CUBE

ថ្ងៃនេះយើងមានសេចក្តីសោមនស្សរីករាយណាស់ដើម្បីលើកយកនូវឧបករណ៍​ Celluon Magic Cube ដែលប្រើនៅលើក្តារចុចវានាំមកជាមួយនូវនិម្មិត្តកម្មមួយហៅថា Multi-Touch Mouse ។

តើវាដំណើរការយ៉ាងដូចម្តេច ?
វាមានភាពងាយស្រួលជាងនេះទៅទៀតយើងអាចតភ្ជាប់ CMC (Celluon Magic Cube) ជាមួយនឹងឧបករណ៍ប្លូធូសគ្រប់ប្រភេទដោយផ្គួបពួកវាជាមួយគ្នាដោយមិនចាំបាច់តខ្សែ (ប្រភេទទូរស័ព្ទទំនើប​ Tablet Desktop និង Laptop) ។
បន្ទាប់មកយើងគ្រាន់តែចុចបើកហើយវានឹងដំណើរការទៅលើក្តារចុចតែម្តង​។ CMC​ អាច​ប្រើបានជាមួយនឹង iOS (mini 4)  Android (mini 2.2)​ Mac OS (mini 10) និង Window XP/Vista/7 ។
អ្នកអាចបើកមើលវីដេអូខាងក្រោមនេះបន្ថែមទៀត ៖

post-image

ការណែនាំពី GOOGLE GLASS

Google Glass​ ត្រូវបានគេ​កំណត់​ជា “កុំព្យូទ័រដែលអាចពាក់ជាប់នឹងខ្លួនបាន​”គឺ​ជា​គម្រោង​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Google ដែលមិនទាន់បានចេញលក់នៅលើ​ទី​ផ្សារនៅឡើយ​ទេ​ប៉ុន្តែធ្លាប់បានគេសាកពីរបីអ្នករួច​ទៅ​ហើយ​​។ ឧបករណ៍នេះមានលក្ខណៈ​ពិសេស​មួយដែល​មាន​មុខងារ​ការ​ទទួល​ស្គាល់​​សំ​លេង​ដែល​អនុញ្ញាត​អោយអ្នកផ្ញើ​សារ ​បកប្រែ​ភាសា ថត​រូបភាព​ ថតវីដេអូ​​​ ​ស្រាវជ្រាវតាម​អ៊ិ​ន​ធឺ​ណិត (​តំណភ្ជាប់​អ៊ីនធើណេត​អាច​ធ្វើ​ឡើង​តាម​រយៈ Wi​-Fi ឬ ​ប៊្លូ​ធូ​ស ​) ។ អ្នក​ក៏​អាច​​បាន​ចែក​រំលែក​នូវ​អ្វី​ដែល​អ្នក​ឃើញ​និងប្រើជា​ផែនទី​ដើម្បីកំណត់​ទិសដៅដូចជា GPS មួយដែរ​។

post-image

ម៉ាស៊ីនបញ្ចាំងស្លាយចល័ត LIGHTPLAY

“បទ​ពិសោធ​ថ្មី​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​” នោះ​ហើយ​ជា​អ្វី​ដែល​​អ្នក​នឹង​ទទួល​បាន​ជាមួយ​នឹង​ឧបករណ៍ដែលយើង​ជ្រើសរើស​យក​មក​ផ្សាយ​ដោយ Geeks នៅ​ក្នុង​​ប្រទេស​កម្ពុជា​នៅ​ស​ប្តា​ហ៍​នេះ​។

Phonesuit Lightplay គឺ​ជាម៉ាស៊ីនបញ្ចាំងស្លាយមួយដែល​អាច​ត្រូវ​បាន​តភ្ជាប់​ជាមួយ​ទូរស័ព្ទ smartphone ទាំង​ឧបករណ៍ iOS ឬបានទាំងប្រព័ន្ធ​ប្រតិបត្តិការ Android របស់​អ្នក​និង​សូម្បី​តែ​ជាមួយ​កុំព្យូទ័រខ្នាតតូចរបស់​អ្នក​។ វាមានទំហំប៉ុនបាតដៃដូច្នេះវាតូច​បំផុត​និង​ងាយ​ស្រួល​ក្នុង​ការ​យកតាមខ្លួន​នៅ​គ្រប់​ទីកន្លែង ​។
Phonesuit Lightplay ផ្តល់​ឱ្យ​អ្នក​នូវ​ការ​ប្រើ​ដូច​គ្នាទៅនិងម៉ាស៊ីនបញ្ចាំងស្លាយ​ធម្មតា​លើសពីនេះទៅទៀត​អ្នក​​អ្នក​អាច​ដោត​វា​ភ្ជាប់​ទៅ​ទូរស័ព្ទ​ឬ​កុំព្យូទ័រ​ខ្នាតតូច​​របស់​អ្នក​ហើយ​អាចបញ្ចាំងបានទាំង​ខ្សែភាពយន្ត​ បទ​បង្ហាញ (Powerpoint​, keynotes​, PDF​, រូបភាព … ) ។
ម្យ៉ាងវិញ​ទៀត​​ឧបករណ៍​នេះ​គឺ​ជា​មុខងារឥតខ្សែ (Wireless)​ ។ ជា​ការពិតណាស់​អ្នក​អាច​តភ្ជាប់ម៉ាស៊ីនបញ្ចាំងស្លាយនេះជាមួយ​នឹង​ឧបករណ៍​របស់​អ្នក​ដោយ​មិន​ចាំបាច់​ប្រើខ្សែ​ ​។ ដូចគ្នា​នេះ​ដែរឧបករណ៍នេះមានរន្ធ USB ​ពីរ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​​តភ្ជាប់ឧបករណ៍​ដទៃ​ទៀត​មានដូចជា flashdrive​, Mouse​, Keybord, Hard drive … ។

post-image

ប្រអប់ទូរស័ព្ទ iPhone ប្រចាំខែៈ ម៉ូដបញ្ចេញពន្លឺ

ជារៀងរាល់ខែ Geeks in Cambodia បានលើកយកប្រអប់ទូរស័ព្ទរបស់ iPhone មកបង្ហាញជូនដល់ប្រិយមិត្ត។
ក្នុងខែនេះយើងជ្រើសរើសយកម៉ូដដែលទាន់សម័យមកបង្ហាញជូន!

ការដាក់បញ្ចូលពន្លឺក្នុងទីងងឹតអស់រយៈពេលជាច្រើនម៉ោងជាមួយនឹង
រូបភាព luminescent និងអាចសាកថ្មបានជាមួយនឹងប្រភពពន្លឺផ្សេងទៀត។
ផ្តល់នូវការកាពារនិងម៉ូដដ៏ទាន់សម័យទោះបីនៅក្នុងទីងងឹត !

post-image

ITWIN CONNECT ដំណើរការឯកសារ ផ្ទាល់ខ្លួនដោយសុវត្ថិភាព

យើង​មាន​ឱកាស​ដើម្បី​រក​​ឃើញ iTwin Connect ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៏ អ្នកចាប់ផ្ដើមនៅ​អាស៊ី​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​។
យើង​ទទួល​បាន​ឧបករណ៍ iTwin Connect ចំនួនមួយ​​សម្រាប់ជាកាដូ​ហើយ​បន្ទាប់​មក​យើង​មាន​ឱកាស​ដើម្បី​សាកល្បង​វា ហើយយើងចូលចិត្តវាណាស់។

ជាទូទៅ​នេះ​គឺ​ជា​របៀប​ដែល​វា​ដំណើរការ​:

 អ្នក​អាច​ដោត iTwin របស់​អ្នក​ចូល​ទៅ​ក្នុង​ច្រក USB ​​ហើយចម្លង​ឯកសារ​របស់​អ្នក (ចំនែកផ្នែក ពាក់កណ្តាលទាំងពីររបស់​ឧបករណ៍ iTwin បង្កើត​ជាការ​ចែក​រំលែក crypto key ​ដើម្បី​ការពារ​ឯកសារ​របស់​អ្នក)​។
នៅ​ពេល​ដែល​ឯកសារ​និង​ថតឯកសារ​ត្រូវ​បាន​ចម្លង​អ្នក​អាច​ផ្ដាច់ឧបករណ៍​នោះជា​ពាក់​ក​ណ្តា​ល​បាន ​។
 អ្នក​អាច​ដោត​ឧបករណ៍ពាក់​ក​ណ្តា​ល​ផ្សេង​ទៀតនោះទៅ​ក្នុង​កុំព្យូទ័រ​មួយ​ផ្សេង​ទៀតហើយបន្ទាប់​ មក​ទៀត​ឯកសារ​នោះ​នឹង​ផ្ទេរ​តាម​រយៈ​អ៊ីនធឺណេតយ៉ាង​​មាន​សុវត្ថិភាព​។

អ្នក​អាចមើល​វីដេអូខាង​ក្រោម​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​អំពី iTwin​ Connect :

back to top BACK TO TOP